វិនិយោគិនអាមេរិក

បណ្ដាក្រុមហ៊ុនអាម៉េរិក ប្ដេជ្ញា​ស្វែងរកឱកាស និង​ពង្រីកការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC)  ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញាថា នឹង​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត។នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សា (USABC) នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ ក្នុងឱកាសនៃជំនួប, គណៈប្រតិភូ USABC​បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង, ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ស្ថិតនៅលើមាគ៌ា​ និង ទិសដៅយ៉ាងត្រឹមត្រូវ។ គណៈប្រតិភូ USABC បានបង្ហាញបំណងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ គណៈប្រតិភូ USABC ក៏បញ្ជាក់ថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងមានវត្តមាននៅកម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនង, ពង្រីកការវិនិយោគ និង ស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត​ នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិកក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹង និងពង្រីកការវិនិយោគរបស់ខ្លួន ក៏ដូចជាការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅកម្ពុជា។ សម្ដេចក៏បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាបរិយាកាសវិនិយោគនៅកម្ពុជា របស់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា។សម្ដេច បានជំរុញ USABC បន្តផ្សារភ្ជាប់ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។

សូមជម្រាប់ដែរថា គណៈប្រតិភូ USABC មានបណ្ដាក្រុមហ៊ុនវិនិយោគក្នុងវិស័យសក្តានុពល​ រួមមាន៖ វិស័យយានយន្ត, គ្រឿងយន្តកសិកម្ម, សុខាភិបាល, ថាមពល, ឱសថ, កែច្នៃចំណីអាហារ, លក់រាយ, ក៏ដូចជា ធនាគារ និងហិរញ្ញវត្ថុ។បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងវិនិយោគនៅកម្ពុជានេះ បានចូលរួមចំណែកដល់កិច្ចការសង្គមនៅកម្ពុជា ដែលទាក់ទងទៅនឹងវិស័យសុខាភិបាល, អប់រំ និងវិស័យជាច្រើនទៀត​ ក៏ដូចជាការចូលរួមចំណែកការកសាងសមត្ថភាព និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា​ ព្រមទាំងវិស័យ SMEs ផងដែរ៕ អត្ថបទ៖ហ្សាលីន

The post បណ្ដាក្រុមហ៊ុនអាម៉េរិក ប្ដេជ្ញា​ស្វែងរកឱកាស និង​ពង្រីកការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត appeared first on .

១ខែមករា ឆ្នាំ២០២៤៖ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបាន ៦២៦លានដុល្លារ កើនឡើង៧.៧៤%
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺមានកំណើនចំនួន ៧.៧៤% ក្នុងទំហំទឹកប្រាក់ ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ មក ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។

ទិន្នន័យនេះត្រូវបានបង្ហាញឡើងដោយ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន ដែលមានតំណាងមកពី ១៧ក្រុមហ៊ុន នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា។

លោក បួន សារៈមុនី

នាឱកាសនោះ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានចែករំលែកដល់គណៈប្រតិភូអាម៉េរិក-អាស៊ាន ទាំងអស់ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ពីរង្វង់ ៥៨១លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៤ មានការកើនឡើងចំនួន៧.៧៤%។

បន្ថែមទៀតនោះ លោក បួន សារៈមុនី ក៏បានបង្ហាញពីអំពីគោលនយោបាយថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រសហគមន៍ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដូចជាការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃសម្រាប់ការពារអ្នកប្រើប្រាស់ (CCF App) និង Call Center សម្រាប់សាធារណៈជនទទួលយកសេវាផ្សេងៗរបស់ក្រសួង។

បើតាមក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបនោះដែរ កម្ពុជា និងប្រតិភូអាម៉េរិក-អាស៊ាន ក៏បានពិភាក្សាពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរផងដែរ។

សូមជម្រាបជូនដែរថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាយ៉ាងជិតស្និត មានក្រុមហ៊ុនចំនួន១៧ បានមកបោះទុនវិនិយោគជាមួយកម្ពុជា ដូចជា ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Estée Lauder Companies, ក្រុមហ៊ុន FedEx Express, ក្រុមហ៊ុន Ford, ក្រុមហ៊ុន Jhpiego, ក្រុមហ៊ុន Manulife, ក្រុមហ៊ុន Mastercard, ក្រុមហ៊ុន Meta, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Philip Morris International, ក្រុមហ៊ុន RMA Group, ក្រុមហ៊ុន Roche, ក្រុមហ៊ុន Tilleke & Gibbins និងក្រុមហ៊ុន Visa៕

The post ១ខែមករា ឆ្នាំ២០២៤៖ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបាន ៦២៦លានដុល្លារ កើនឡើង៧.៧៤% appeared first on .

ក្រុមហ៊ុនធំៗទាំង១៧របស់អាមេរិក បង្ហាញឆន្ទៈពង្រីកការវិនិយោគបន្ថែមនៅកម្ពុជាលើពហុវិស័យ
លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានដឹកនាំគណៈប្រតិភូក្រុមហ៊ុនធំៗ ប្រមាណ១៧ ដែលមានប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យាទំនើប បណ្ដាញផ្សព្វផ្សាយសង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារលក់រាយ និងកម្មន្តសាល ថាមពល ធានារ៉ាប់រង ចូលជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២៤។

ក្រុមហ៊ុនធំៗ ប្រមាណ១៧នោះសុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការវិនិយោគ ដូចជា Fedex Express, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Master Card, ក្រុមហ៊ុន Visa Card, ក្រុមហ៊ុន Meta (Facebook) , ក្រុមហ៊ុនADM, ក្រុមហ៊ុន Chevron និងក្រុមហ៊ុន Manulife ជាដើម ។ល។ នេះបើតាមការគូសបញ្ជាក់ពីលោក Brian D. McFeeters ប្រាប់សម្តេចធិបតីនាយករដ្ឋមន្រ្តី។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការបោះទុនវិនិយោគនៅកម្ពុជា ក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ក្នុងនោះសម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់វិស័យឯកជន ដែលមិនត្រឹមតែរួមចំណែកដល់ការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុណ្តោះទេ ប៉ុន្តែថែមទាំងដើរតួយ៉ាងសកម្ម នៅក្នុងការលើកកម្ពស់ការទូតនៃទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋ និងឯកជន។

ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌគោលនយោបាយគាំទ្រដល់ការវិនិយោគរបស់រាជរដ្ឋាភិបាល តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងជាពិសេស ជាមួយនឹងគោលនយោបាយនៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន និងការដាក់ចេញនូវគំនិតផ្ដួចផ្ដើមនៃគំរូអាជីវកម្មថ្មីៗ ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។

បន្ថែមទៀតនោះ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕

The post ក្រុមហ៊ុនធំៗទាំង១៧របស់អាមេរិក បង្ហាញឆន្ទៈពង្រីកការវិនិយោគបន្ថែមនៅកម្ពុជាលើពហុវិស័យ appeared first on .

អាមេរិក-កម្ពុជា រៀបចំវេទិកាធុរកិច្ចដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា
វេទិកាធុរកិច្ចអាមេរិក-កម្ពុជា ក្រោមមូលបទកាលានុវត្តភាពថ្មី វិបុលភាពរួម នៅទីក្រុងញូវយ៉ក កាលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាការសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ វេទិកាធុរកិច្ចនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

បើតាមសភាពាណិជ្ជកម្មកម្ពុជា គោលបំណងសំខាន់នៃវេទិកាធុរកិច្ចនេះ គឺដើម្បីជំរុញធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសផ្សព្វផ្សាយវិស័យសក្តានុពលកម្ពុជា និងគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញវិនិយោគិនអាមេរិកមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះ មានការចូលរួមពីក្រុមហ៊ុនធំៗនិងធុរជនអាមេរិកកម្ពុជា ជាង១០០ រួមមានដូចជា Boeing Chevron MasterCard Visa Zuellig Pharma ជាដើម។

ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មអាមេរិកកម្ពុជា ដែលបន្តរីកចម្រើនជានិច្ច។ លោកថា បច្ចុប្បន្នវត្តមានក្រុមហ៊ុនអាមេរិកធំៗបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាយូរឆ្នាំមកហើយដូចជា  CocacCola, Ford GE ជាដើម។

ទន្ទឹមនឹងនោះ ឧកញ៉ា គួច ផេង ក៏បានគូសបញ្ជាក់អំពីយុទ្ធសាសនាបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រូវអនុវត្តរួមគ្នាជាមួយវិស័យឯកជនផងដែរ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦ ២៧២លានដុល្លារ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦ ៦៤៥លានដុល្លារ។ រយៈពេល៨ខែឆ្នាំនេះ កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៦ ១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ១៦០លានដុល្លារ។

បើតាមទិន្នន័យដដែល ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

The post អាមេរិក-កម្ពុជា រៀបចំវេទិកាធុរកិច្ចដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា appeared first on .