វិនិយោគិន

វិនិយោគិនជាតិ និងអន្តរជាតិ ចូលរួមកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ានម៉ាទ្បេស៊ី ក្នុងប្រទេសកម្ពុជា
តំណាងស្ថានទូត ព្រមទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនមួយចំនួនទៀតដែលមកពីបណ្តានៅតាមបណ្តាប្រទេសអាស៊ាន បានចូលរួមកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី ដែលបានរៀចំឡើងនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

កិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី (ASEAN Malaysian Business Chambers Summit) គឺរៀបចំទ្បើងដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia, MBCC)។ កិច្ចប្រជុំកំពូលនេះ ក៏មានការចូលរួមពី ឯកអគ្គរដ្ឋទូតម៉ាទ្បេស៊ីប្រចាំកម្ពុជា, សភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា, តំណាងស្ថានទូតនៅតាមបណ្តាប្រទេសអាស៊ានមួយចំនួន ព្រមទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនម៉ាឡេស៊ីនៅប្រទេសឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម, ហ្វីលីពីន និងឥណ្ឌូនេស៊ី។

នាឱកាសនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជាដែលបានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ម៉ាទ្បេស៊ីឆ្នាំ២០២៤ នៅទីក្រុងកូទ្បាទ្បាំពួរ ប្រទេសម៉ាទ្បេស៊ី ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីដើមឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ដែលវេទិកានេះបានចូលរួមជំរុញផ្សព្វផ្សាយពីបរិស្ថាន និងសក្តានុពលវិនិយោគនៅកម្ពុជា ទៅដល់ធុរជននិងវិនិយោគិនម៉ាឡេស៊ី។

បន្ថែមពីនេះ លោកក៏បានលើកឡើងពីកត្តាសំខាន់ៗមួយចំនួន និងលក្ខខណ្ឌអំណោយផលដែលបានទាក់ទាញក្រុមហ៊ុនម៉ាទ្បេស៊ីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលកន្លងមកផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំកំពូលពាណិជ្ជកម្មអាស៊ាន ម៉ាឡេស៊ីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសដែលជាទីតាំងយុទ្ធសាស្ត្រនៅក្នុងអាស៊ាន, មានបរិយាកាសវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន, មានកម្លាំងពលកម្មវ័យក្មេង, ព្រមទាំងបាននិងកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់សម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលការណ៍នេះបានរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញនៅក្នុងតំបន់៕អត្ថបទ៖ ហ្សាលីន

The post វិនិយោគិនជាតិ និងអន្តរជាតិ ចូលរួមកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ានម៉ាទ្បេស៊ី ក្នុងប្រទេសកម្ពុជា appeared first on .

វិនិយោគិនហិរញ្ញវត្ថុល្បីៗឈ្មោះទាំង៧ រូប ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ស្ថាបនិករបស់ក្រុមហ៊ុន​ Archegos Capital Management លោក Bill Hwang ត្រូវបានតុលាការទីក្រុងញូវយ៉កសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយ:ពេល ២០ឆ្នាំ ពីបទក្លែងបន្លំ និងការចោទប្រកាន់លើករណីផ្សេងៗមួយចំនួនទៀត។

ក្រៅតែពីលោក Bill Hwang យោងតាមសារព័ត៌មាន The Straitstimes ក៏បានបង្ហាញឈ្មោះវិនិយោគិនហិរញ្ញវត្ថុល្បីៗមួយចំនួនផ្សេងទៀត ក៏ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងករណីស្រដៀងគ្នានេះ ផងដែរ។

លោក Bernard Madoff

លោក Madoff បានសារភាពកំហុសក្នុងឆ្នាំ២០០៩ សម្រាប់ការចូលរួមដោយសំងាត់ក្នុងការក្លែងបន្លំ ទៅលើដំណើរការគម្រោង Ponzi ដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃរហូតដល់ទៅ ៦៤,៨ពាន់លានដុល្លារ។

លោក Madoff បានទទួលមរណភាពនៅក្នុងវ័យ ៨២ឆ្នាំ ក្នុងឆ្នាំ២០២១ ខណៈដែលលោកកំពុងស្ថិតក្នុងពន្ធនាគារ ក្រោយតុលារការកាត់ទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល ១៥០ឆ្នាំ។

លោក Sam Bankman-Fried

ស្ថាបនិកក្រុមហ៊ុន FTX លោក Bankman-Fried ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ កាលពីខែមីនា ពីបទលួចបន្លំលុយ ៨ពាន់លានដុល្លារ ពីអតិថិជនដែលប្រើប្រាស់សេវាកម្មគ្រីបតូ របស់ខ្លួន។ មុនពេលពេលជាប់ទោស ទ្រព្យសម្បត្តិសរុបរបស់ Bankman-Fried ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង ២៦ពាន់លានដុល្លារ។

លោក Jordan Belfort

Belfort បានរស់នៅក្នុងជីវិតដ៏ស៊ីវិល័យបំផុត មុនពេលលោកត្រូវបានចាប់ខ្លួនពីបទបោកប្រាស់ក្រុមអ្នកវិនិយោគ ក្នុងចំនួនទឹកប្រាក់ដល់ទៅ ២០០លានដុល្លារ តាមរយៈក្រុមហ៊ុនបណ្តាក់ទុន Stratton Oakmont របស់ខ្លួន។ លោក Belfort ​បាន​សារភាព​កំហុស​ចំពោះ​ការ​ក្លែង​បន្លំ​មូលបត្រ និង​លាង​លុយ​កខ្វក់ ​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​ត្រូវបានតុលាការកាត់ទោសឲ្យ​ជាប់​ពន្ធនាគារ ​រយៈពេល ២២ខែ។

បើតាមទស្សនាវដ្តី Forbes បានរាយការណ៍ទ្រព្យសម្បត្តិសរុបរបស់លោក Jordan Belfort មានចំនួនប្រហែល ១០០លានដុល្លារ។

លោក Ivan Boesky

លោក Boesky បានចំណាយពេលជិត ២ឆ្នាំនៅក្នុងពន្ធនាគារ ក្រោយត្រូវបានចោទប្រកាន់ក្នុងរឿងអាស្រូវជួញដូរភាគហ៊ុនខុសច្បាប់ដ៏ធំមួយ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ មុនពេលជាប់ទោស ទ្រព្យសម្បត្តិរបស់លោក Boesky ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២៨០លានដុល្លារ។

លោក Michael Milken

លោក Milkenត្រូវបានគេស្គាល់ថាជាស្តេចនៃមូលបត្របំណុល។ លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ បន្ទាប់ពីបានសារភាពថាមានកំហុសចំពោះការក្លែងបន្លំលើមូលបត្រ ក្នុងឆ្នាំ១៩៩០។

ក្រោយរួចទោស ក្នុងឆ្នាំ១៩៩១ លោក Milken បានបង្កើតវិទ្យាស្ថានមួយដែលមិនស្វែងរកប្រាក់ចំណេញ ដោយផ្តោតលើការស្រាវជ្រាវ រួមទាំងជំងឺមហារីក សុខភាពសាធារណៈ និងភាពចាស់។ បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Milken ចំនួនប្រមាណ ៦,៥ពាន់លានដុល្លារ។

លោក Raj Rajaratnam

លោក Rajaratnam ស្ថាបនិកក្រុមហ៊ុន Galleon Group ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយ:ពេល ៨ឆ្នាំ ពីបទក្លែងបន្លំ និងការសមគំនិត អំឡុងការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើការជួញដូរភាគហ៊ុនខុសច្បាប់ ក្នុងឆ្នាំ២០១១។

ព្រះរាជអាជ្ញាបាននិយាយថា លោក Rajaratnam អាចរកបានរហូតដល់ជាង ៦៣លានដុល្លារ នៅក្នុងប្រាក់ចំណេញខុសច្បាប់ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ តាមរយ:ការជួញដូរហ៊ុនខុសច្បាប់នោះ។ នៅពេលកាត់ទោស ទ្រព្យសម្បត្តិសរុបរបស់លោក Rajaratnam ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង ១ពាន់លានដុល្លារ៕

The post វិនិយោគិនហិរញ្ញវត្ថុល្បីៗឈ្មោះទាំង៧ រូប ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ appeared first on .

អ្នកឧកញ៉ា សួរ វីរៈ ៖ អ្នកប្រកបអាជីវកម្មពិតប្រាកដ មានតម្លៃសម្រាប់ជាតិ ព្រោះមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស យល់ឃើញថា អ្នកប្រកបអាជីវកម្មពិតប្រាកដ រាប់ថាមានតម្លៃសម្រាប់ជាតិ ព្រោះថាគេនឹងមិនគិតពីចង់បានលុយ ចង់បានមុខមាត់ និងភាពមានបានផ្ទាល់ខ្លួន​នោះទេ។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេ​នៅកម្ពុជារូបនេះ បានលើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ជាសំណួរថា «ហេតុអ្វីអ្នកធ្វើអាជីវកម្មត្រូវគិតពីប្រទេសជាតិ» ?

អ្នកឧកញ៉ា ពន្យល់ថា អ្នកប្រកបអាជីវកម្មពិតប្រាកដ ដែលអាចរាប់ថាមានតម្លៃសម្រាប់ប្រទេសជាតិ មិនមែន​គិតតែចង់បានលុយ ចង់បានមុខមាត់គ្រួសារ និងភាពមានបានផ្ទាល់ខ្លួននោះទេ។ ពួកគេគួរគិតគូរ​ដល់ភាពមាន​បានរបស់ប្រទេសជាតិខ្លួនឯង ហើយអ្នកប្រកបអាជីវកម្មលំដាប់ណាក៏ដោយ យើងត្រូវតែមានមនសិការ​ស្រឡាញ់​ជាតិ និងចង់ចូលរួមអភិវឌ្ឍន៍ជាតិ។

អ្នកឧកញ៉ា បន្ថែមថា បើអ្នកមានស្រុកខ្មែរមានផ្នត់គំនិតស្រឡាញ់ជាតិ ចង់អភិវឌ្ឍន៍ជាតិ នោះសេដ្ឋកិច្ចជាតិ​ច្បាស់ជាមានសង្ឃឹមរីកលូតលាស់បានឆាប់រហ័ស ព្រោះពួកគាត់សុទ្ធតែជាបុគ្គលមានសមត្ថភាព មានធនធាន និងមានលទ្ធភាព។

សូមជម្រាបថា បច្ចុប្បន្នអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់​គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត៕

The post អ្នកឧកញ៉ា សួរ វីរៈ ៖ អ្នកប្រកបអាជីវកម្មពិតប្រាកដ មានតម្លៃសម្រាប់ជាតិ ព្រោះមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ appeared first on .

អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្ត ធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅកម្ពុជា
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះ​យោបល់ធុរកិច្ចអាស៊ាន​សម្រាប់កម្ពុជា បានមានប្រសាសន៍ ជំរុញលើកទឹកចិត្ត ធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅកម្ពុជា ដែលមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក រួមមាន កាណាដា អាស៊ាន អាសិប ចិន ជប៉ុន កូរ៉េ អេមីរ៉ាត់​អារ៉ាប់រួម និងទីផ្សារផ្សេងៗទៀត។

ការជំរុញលើកទឹកចិត្ដរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងនៅក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សា​ការងារជាមួយគណៈប្រតិភូធុរកិច្ចការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងរ៉េអាស់ ខេត្តកេប៊ិច ប្រទេសកាណាដា ក្នុងឱកាសបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមាន​ធុរជនជាច្រើនវិស័យមកទស្សកិច្ច ដូចជា វិស័យកសិកម្ម សំណង់ វេជ្ជសាស្ត្រ ម្ហូបអាហារ ទេសចរណ៍ សណ្ឋាគារ អចលទ្រព្យ សំណង់ និង ពាណិជ្ជកម្ម។

នៅក្នុងជំនួបនេះ អ្នកឧកញ៉ា គិត ម៉េង មានមតិសំណេះសំណាល និង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការបំពេញ​បេសកកម្ម​ធុរកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយគណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាង​សភាពាណិជ្ជកម្ម​កម្ពុជានៅទីក្រុងម៉ុងរ៉េអាល់ និងបានគូបញ្ជាក់អំពីកាតព្វកិច្ចកូនខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅ​ប្រទេស ដែលត្រូវចូលរួមកសាងសេដ្ឋកិច្ចជាតិ ជាពិសេសតាមរយៈការជំរុញពាណិជ្ជកម្មនិងវិនិយោគ។

ជាមួយគ្នានោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានរំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិល ការបែក​បាក់ផ្ទៃក្នុង ការផ្សះផ្សារជាតិ និង នយោបាយឈ្នះឈ្នះ ដែលនាំទៅដល់សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ​រហូតមកដល់សព្វថ្ងៃ។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ាក៏បានគូសបញ្ជាក់អំពីការរួមចំណែករបស់ប្រទេសកាណាដា ក្នុងដំណើរសន្តិភាព​នៅ​កម្ពុជា រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ និងការជួយគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង ជំរុញលើកទឹកចិត្ត ធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅ​កម្ពុជា ដែលមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក រួមមាន កាណាដា អាស៊ាន អាសិប ចិន ជប៉ុន កូរ៉េ អេមីរ៉ាត់អារ៉ាប់រួម និងទីផ្សារផ្សេងៗទៀត។

លោក ម៉ូ ខេវិន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាស់ ខេត្តកេប៊ិច ប្រទេស​កាណាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរកិច្ចកាណាដានាពេលនេះ។

លោក ម៉ូ ខេវិន និងគណៈប្រតិភូទាំងអស់ មានសេចក្តីសោមនស្សរីករាយ និងទទួលយកមតិណែនាំរបស់ អ្នកឧកញ៉ា និងគូសបញ្ជាក់ថា នេះគឺជាពេលដែលកូនខ្មែរត្រូវរួបរួមគ្នា កសាងសេដ្ឋកិច្ច និងប្រទេសជាតិ ក៏ដូចជា​បង្ហាញសក្តានុពលកម្ពុជាទៅកាន់ពិភពលោក។

ជាមួយគ្នានោះ លោក ម៉ូ ខេវិន បានលើកឡើងថា គ្រប់ពេល ដែលលោកត្រឡប់មកកម្ពុជា លោកតែងសង្កេត​ឃើញ​ការប្រែប្រួលខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ហើយបេសកកម្មធុរកិច្ចនាពេលនេះ គឺជាលើកទីមួយ​បន្ទាប់ពីការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងរ៉េអាល់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣។

សូមជម្រាបជូនថា កាណាដា គឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ធំបំផុតមួយរបស់កម្ពុជា ក្នុងនោះទំហំ​ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ​២០២៣ មានប្រមាណ ជាង ១.៥ ពាន់លានដុល្លារ៕

The post អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្ត ធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅកម្ពុជា appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនួបកន្លងមកបានទាក់ទាញការវិនិយោគមកកម្ពុជា ១៧៣គម្រោង
បន្ទាប់ពីទទួលដំណែងនាយករដ្ឋមន្រ្តីនៅអាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញទៅក្រៅប្រទេសជាច្រើនទាំងនៅក្នុងក្របខណ្ឌការទូតនយោបាយ អន្តរជាតិ សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ ដំណើរទស្សនកិច្ចផ្លូវការនៅតាមបណ្តាប្រទេសនានាភាគច្រើនសម្តេចធិបតីបានជួបជាមួយគណៈប្រតិភូក្រុមវិនិយោគិនដើម្បីទាក់ទាញក្រុមហ៊ុនទាំងនោះមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។

ជុំវិញការដើរទាក់ម៉ូយរបស់ប្រមុខរាជរដ្ឋាភិបាលកមម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅថ្ងៃទី១៥ ខែមីនានេះ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា រយៈពេល៦ខែមកនេះ ក្រោយបង្កើតរដ្ឋាភិបាលថ្មី មានគម្រោងថ្មី១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅ CDC។ សម្តេចធិបតីថ្លែងថា «ក្នុងចំណោមអ្នកដែលបានជួបសម្តេចរាប់រយកន្លងមក មានមួយចំនួនជ្រើសរើសកម្ពុជាសម្រាប់វិនិយោគ និងមួយចំនួនទៀត មិនទាន់សម្រេចចិត្តជ្រើសរើសកម្ពុជានៅឡើយ ហើយអ្នកដែលជ្រើសរើសមាន ១៧៣គម្រោង»។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបន្តថ្លែងថា៖ «រយៈពេល៦ខែមកនេះ មានទុនវិនិយោគ៤១៥០លានដុល្លារ នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងចំណោមគម្រោងវិនិយោគនៅកម្ពុជា ១៧៣គម្រោងនេះ បានបង្កើតការងារប្រមាណជាង១៧ម៉ឺនកន្លែង»។

បើតាមសម្តេចធិបតីនៅក្នុងរយៈពេល៦ខែ នៃការដើរទាក់ម៉ូយ មិនមែនទាក់បានតែខ្យល់ទេ គឺទាក់បានគម្រោងទាំងនេះដែរ។ សម្តេចធិបតីបានបញ្ជាក់ទៀតថា ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមាន៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤រោងចក្រ៕ អត្ថបទ៖ អក្ខរា

The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនួបកន្លងមកបានទាក់ទាញការវិនិយោគមកកម្ពុជា ១៧៣គម្រោង appeared first on .

ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិន បានឯកភាពជំរុញវិស័យទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្រោយបញ្ចប់នៃការចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៩ ខែតុលានេះ។

ក្នុងជំនួបលើកទី២បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ប្រធានាធិបតីចិន ស៊ី ជីនពីង ឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក។

ក្នុងជំនួបនេះ លោក ស៊ី ជីនពីង បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ ។ ទន្ទឹមគ្នានេះ ប្រធានាធិបតីចិនក៏បានសម្តែងនូវការពេញចិត្តចំពោះការប្រាស្រ័យទាក់ទងជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពល្អជិតស្និទ្ធរវាងចិន-កម្ពុជា ហើយប្រទេសចិនក៏នៅតែប្រកាន់ជំហរបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះនៃ «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» ស្របពេលនៃខួបគម្រប់ ១០ ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩។

ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេស តាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត «ច្រករបៀងមច្ឆា និងអង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ។

មួយវិញទៀត ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីទិសដៅនៃការបន្តពង្រឹងមិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដោយក្នុងនេះលោក ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក៕

The post ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិន បានឯកភាពជំរុញវិស័យទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ appeared first on .

មហាសេដ្ឋីចិន វ៉ាង ហ្សុី ដឹកនាំគណៈប្រតិភូមកទស្សនកិច្ចខេត្តព្រះសីហនុ ដើម្បីបោះទុនវិនិយោគ
មហាសេដ្ឋីចិន វ៉ាង ហ្ស៊ី (WANG Shi) នាយកមូលនិធិក្រុងស៊ិនជិន សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូទីក្រុងស៊ិនជិន មកកាន់ខេត្តព្រះសីហនុ ដើម្បីទស្សនកិច្ច និងផ្តួចផ្តើមពិភាក្សា ស្តីពីការចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្រុងនៃប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពេលថ្មីៗនេះ លោក វ៉ាង ហ្ស៊ី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុងស៊ិនជិន មកខេត្តព្រះសីហនុ មានអ្នកវិនិយោគគិន អង្កការ NGO ជាច្រើនរូប ដើម្បីផ្តលឱកាសពិនិត្យសិក្សាទីផ្សារ ដើម្បីនាំមកនូវទីផ្សារហិរញ្ញវត្ថុ និងក្រុមហ៊ុនអចលនទ្រព្យមកធ្វើវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ។

លោកថ្លែងថា៖ «យើងមានឱកាសរួមគ្នាគិត រួមគ្នាធ្វើរវាងអ្នកវិនិយោគក្រុងស៊ិនជិន និងអ្នកវិនិយោគខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលក្រុងស៊ិនជិនសហការរួមគ្នាផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល ទេសចរណ៍ និងការផ្លាស់ប្តូរថ្នាក់ដឹកនាំខេត្ត ក្រុងនៃប្រទេសទាំងពីរ ថ្ងៃនេះយើងបាននាំមកនូវអ្នកវិនិយោគជាច្រើនរបស់ទីក្រុងស៊ិនជិន ដើម្បីធ្វើការពិភាក្សារកដំណោះស្រាយឱ្យបានទាន់ពេលវេលា»។

នៅក្នុងជំនួបនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់គណៈប្រតិភូទីក្រុងស៊ិនជិនអំពីភូមិសាស្រ្ត និងសក្តានុពលខេត្តព្រះសីហនុ មានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ជាវិស័យអាទិភាពរួមចំណែកអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។ លោកបន្តថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមានកំណើនសេដ្ឋកិច្ច ស្របជាមួយនឹងការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសផ្នែកលើហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ព្រមទាំងឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងក្នុងប្រទេសកម្ពុជា។

លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្លើយតបទៅនឹងការអភិវឌ្ឍលើគ្រប់វិស័យ។ បច្ចុប្បន្នរដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្មក្រោមការចង្អុលបង្ហាញពីគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបានសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ ជាដើម។

តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តព្រះសីហនុ បានសហការធ្វើការជាមួយវិទ្យាស្ថាននគរូបនីយកម្មរៀបចំផែនការទីក្រុងស៊ិនជិន (Urban Planning design Institute of Shenzhen (UPDIS)) ដើម្បីរៀបចំផែនការមេឆ្លើយតបតាមស្ថានភាព និងតម្រូវការជាក់ស្តែង។ សំដៅផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រងប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបនីយកម្ម ព្រមទាំងការរៀបចំគោលនយោបាយនានា ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ និងឧត្តមភាព នវានុវត្តន៍ខ្ពស់សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ខាងមុខ។

បើតាមលោកអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងនានា នៃប្រទេសចិនចំនួន ១៧ខេត្ត-ក្រុង មានដូចជា ខេត្តជាំងស៊ូ ខេត្តហៃណាន ទីក្រុងណាននីង និងទីក្រុងអ៊ូស៊ីជាដើម។ លោកថ្លែងថា៖ «ថ្ងៃនេះខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន បានផ្តួចផ្តើមពិភាក្សាអំពីការ ចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ខ្ញុំសូមគាំទ្រចំពោះការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិនប្រកបដោយបរិយាកាសស្និតស្នាល»៕

The post មហាសេដ្ឋីចិន វ៉ាង ហ្សុី ដឹកនាំគណៈប្រតិភូមកទស្សនកិច្ចខេត្តព្រះសីហនុ ដើម្បីបោះទុនវិនិយោគ appeared first on .

លោក ស៊ុន ចាន់ថុល ប្រាប់អ្នកវិនិយោគទាំងអស់កុំមានភាពទើសទាល់ក្នុងការលើកបញ្ហាប្រឈមដាក់ជូនរដ្ឋាភិបាល
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះជួបសំណេះសំណាលជាមួយអ្នកវិនិយោគ និងចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ទីតាំង ក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ បញ្ហាប្រឈមនានា និងការស្វែងរកដំណោះស្រាយសមស្រប កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងគោលបំណងចុះជួបអ្នកវិនិយោគ និងទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុ របស់លោក ស៊ុន ចាន់ថុល ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ រួមមាន៖ ១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ២. តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង ៣. តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី ព្រមទាំងការចុះពិនិត្យមើលសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនចំនួន៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះផងដែរ។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសទាំង៣នេះបានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ៣៣.១០០នាក់។

ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងវិនិយោគិនដែលជាអ្នកអភិវឌ្ឍន៍ក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៣ លោក ស៊ុន ចាន់ថុល បានប្រាប់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនដល់វិនិយោគិន។

ក្នុងជំនួបនោះ​ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកវិនិយោគទាំងអស់ កុំមានភាពទើសទាល់ក្នុងការជម្រាបជូនអំពីបញ្ហាប្រឈមផ្សេងៗ ដើម្បីអាចឱ្យរាជរដ្ឋាភិបាលស្វែងរកនីតិវិធីដោះស្រាយនូវបញ្ហាប្រឈមទាំងនោះ រួមគ្នាបង្កលក្ខណៈអំណោយផលក្នុងការបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនផងដែរនូវគម្រោងថ្មីៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមសិក្សា និងសាងសង់ឡើងរួមមាន គម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ការសិក្សាគម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ការសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងទាំងអស់នេះនឹងដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយតម្លៃឡូជីស្ទិកនៅកម្ពុជា៕

The post លោក ស៊ុន ចាន់ថុល ប្រាប់អ្នកវិនិយោគទាំងអស់កុំមានភាពទើសទាល់ក្នុងការលើកបញ្ហាប្រឈមដាក់ជូនរដ្ឋាភិបាល appeared first on .

រដ្ឋមន្រ្តីសេដ្ឋកិច្ច ជំរុញឱ្យធុរជន និងវិនិយោគិនទាំងអស់ ទាញយកប្រយោជន៍ពីថ្នាលបច្ចេកវិទ្យាព័ត៌មាន
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើការបានលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិនទាំងអស់ ចូលរួមទាញយកអត្ថប្រយោជន៍ឱ្យបានច្រើន ពីថ្នាលបច្ចេកវិទ្យាព័ត៌មាន។ការជំរុញនេះ បន្ទាប់ពីក្រសួងសេដ្ឋកិច្ចដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ៣។

ថ្លែងក្នុងឱកាសឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ៣ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាពត៌មាន ទាំង ៣ ដំណាក់កាលកន្លងមក តែងមានការកាត់បន្ថយនូវនីតិវិធី, ជីរវេលា និង ថវិកា ក្នុងគោលដៅផ្ដល់ភាពងាយស្រួលឱ្យបានជាអតិបរមា ដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។

លោកថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងតែកែសម្រួល និងបន្ថែមមុខងារថ្មីៗជាបន្តបន្ទាប់ នៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ជាពិសេស មុខងារដែលអនុញ្ញាតឱ្យធុរជន និង វិនិយោគិន អាចលើកឡើងអំពីបញ្ហាប្រឈម និង ផ្ដល់មតិយោបល់កែលម្អ ក្នុងន័យស្ថាបនា។

ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះ បានជំរុញឱ្យធុរជន និងវិនិយោគិនទាំងអស់ ចូលរួមទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ទាំងការប្រើប្រាស់សេវា ទាំងការផ្តល់មតិស្ថាបនាល្អៗ ដើម្បីបន្តអភិវឌ្ឍថ្នាលឱ្យកាន់តែមានប្រសិទ្ធភាព និងងាយប្រើប្រាស់។

លើសពីនេះ លោក ក៏បានលើកទឹកចិត្តឱ្យក្រុមការងារអន្តរក្រសួង បន្តរៀបចំកិច្ចការនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅពង្រីកវិសាលភាពនៃការរៀបចំឱ្យគ្របដណ្តប់ដល់សេវាសំខាន់ៗ ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ចកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានដាក់ដំណើរការដំណាក់កាលទី ១ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយសម្រួលដល់នីតិវិធីនៃការធ្វើធុរកិច្ចទូទៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើគោលការណ៍កាត់បន្ថយនីតិវិធីស្មុគស្មាញ, កាត់បន្ថយចំណាយ និងកាត់បន្ថយថិរវេលា។ ជាមួយនឹងការបន្តពង្រីកវិសាលភាព, ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២១ ហើយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដំណាក់កាលទី ៣ ក៏ត្រូវបានដាក់ដំណើរការជាបន្តបន្ទាប់៕

អត្ថបទ៖​ពិសី

The post រដ្ឋមន្រ្តីសេដ្ឋកិច្ច ជំរុញឱ្យធុរជន និងវិនិយោគិនទាំងអស់ ទាញយកប្រយោជន៍ពីថ្នាលបច្ចេកវិទ្យាព័ត៌មាន appeared first on .

វិនិយោគិនបរទេសដកលុយ ៣៦ពាន់លានដុល្លារ ​ក្រោយបញ្ចប់អាជីវកម្មនៅរុស្ស៊ី
​ក្រុមវិនិយោគិនបរទេស​ដែលបាន​ចាកចេញពីប្រទេសរុស្ស៊ី ​ក្រោយ​សម្រេច​លក់អាជីវកម្ម​ពួកគេ​នៅទីនោះ ចន្លោះខែមីនា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣ បានដកលុយ​ប្រហែល ៣៦ពាន់លានដុល្លារ​ពីប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពី​សារព័ត៌មាន RIA។

ក្រុមហ៊ុន​បរទេសធំៗជាច្រើន​បាន​សម្រេចផ្អាកប្រតិបត្តិការ ឬខ្លះទៀត​បញ្ចប់ការ​រកស៊ីនៅ​ទីនោះតែម្ដង បន្ទាប់ពីរុស្ស៊ី​បើកការ​ឈ្លានពានចូលទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។

យ៉ាងណា កាលពីសប្តាហ៍មុន ធនាគារកណ្តាលបានកាត់បន្ថយផលប៉ះពាល់ នៃការចាកចេញរបស់ក្រុមហ៊ុនបរទេសទាំងនោះ ដោយនិយាយថា កិច្ចព្រមព្រៀងលក់ប្រហែល ២០០ ត្រូវបានបញ្ចប់ក្នុងកំឡុងខែមីនា ឆ្នាំ ២០២២-២០២៣ ដោយគ្រាន់តែ ២០% ពាក់ព័ន្ធនឹងការលក់ទ្រព្យសកម្មធំៗ មានលើសពី ១០០លានដុល្លារ។

សូមជម្រាបដែរថា តាំងពីរុស្ស៊ីបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែន​ ក្រុមហ៊ុនលោកខាងលិច​ជាច្រើន បានចាប់ផ្ដើម​ផ្អាក និងបញ្ចប់អាជីវកម្ម​របស់ពួកគេនៅទីនោះ ដើម្បី​បង្ហាញ​ពីការ​ចូលរួម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចទៅលើ​រុស្ស៊ី៕

The post វិនិយោគិនបរទេសដកលុយ ៣៦ពាន់លានដុល្លារ ​ក្រោយបញ្ចប់អាជីវកម្មនៅរុស្ស៊ី appeared first on .