វិស័យឌីជីថល

ក្រសួងប្រៃសណីយ៍ ចុះអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឌីជីថល
បន្ទាប់ពីពិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ចំនួន ៥ ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឌីជីថល។

ការចុះអនុស្សរណៈនៃការយោគយល់នេះ បានធ្វើឡើងនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។ អនុស្សរណៈទាំង៥នោះ រួមមាន៖

១. អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការស្តីពីការផ្ដល់សេវាពហុបណ្ដាញសម្រាប់បង្កើនប្រសិទ្ធភាពសេវាសាធារណៈរបស់រដ្ឋាភិបាល (MOU on Cooperation on Omni-Channel Public Service Delivery to Enhance Government Services) ជាមួយនឹងទីភ្នាក់ងាររដ្ឋទទួលបន្ទុកសេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

២. អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល (Memorandum of Understanding on Digital Government Cooperation) ជាមួយនឹងក្រសួងបញ្ញាសិប្បនិម្មិត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

៣. អនុស្សរណៈនៃកិច្ចព្រមព្រៀង (Memorandum of Agreement) ជាមួយគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP)។

៤. អនុស្សរណៈនៃការយោគយល់ស្តីពីការផ្តល់ជំនួយឥតសំណង FEXTE ដើម្បីអភិវឌ្ឍក្របខណ្ឌយុទ្ធសាស្ត្រ និងបទប្បញ្ញត្តិសម្រាប់រដ្ឋាភិបាលឌីជីថលកម្ពុជា (FEXTE Grant Support for Development of Strategic and Regulatory Framework for Cambodian Digital Government) ជាមួយនឹងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។

និង ៥. អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំពានរង្វាន់សន្តិសុខសាយប័រឆ្នាំ២០២៦ (MOU On Cooperation on Co-Organizing Cybersecurity Awards 2026) ជាមួយក្រុមហ៊ុន TATIUS LIMITED COMPANY របស់ចក្រភពអង់់គ្លេស។

The post ក្រសួងប្រៃសណីយ៍ ចុះអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឌីជីថល appeared first on .

វិទ្យាស្ថានយុទ្ធសាស្រ្ត KSI ពិនិត្យលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជាបន្ថែម ពិសេសលើវិស័យសំខាន់ៗ៤
លោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញពីការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែម ជាពិសេសលើវិស័យចំនួន៤ ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។

នេះបើតាមជំនួបសម្តែងការគួរសមរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នាវិមានសន្តិភាព។

នៅក្នុងឱកាសនោះ លោក តាន់ ស្រ៊ី មីសែល យ៉ាវ ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅប្រទេសកម្ពុជាបន្ថែម ជាពិសេសលើវិស័យសំខាន់ៗ៣ រួមមានវិស័យកសិកម្ម, ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។

ជាការឆ្លើយតប សម្តេចធិបតីបានគូសបញ្ជាក់ពាក់ព័ន្ធនឹងការជំរុញការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យឌីជីថលថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។

ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធានាដល់បរិស្ថាននៃការវិនិយោគ ព្រមទាំងរៀបចំនូវផែនការយុទ្ធសាស្រ្តផ្នែកពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីធានាបាននូវកាលានុវត្តភាព និងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក៕

The post វិទ្យាស្ថានយុទ្ធសាស្រ្ត KSI ពិនិត្យលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជាបន្ថែម ពិសេសលើវិស័យសំខាន់ៗ៤ appeared first on .

លោកស្រី ហ៊ាង អូមួយ៖ ជាសហគ្រិនត្រូវឆ្លងកាត់ការលំបាកជាច្រើនដែលទាមទារឱ្យមានការតស៊ូពុះពារ
លោកស្រី ហ៊ាង អូមួយ ស្ថាបនិក និងជានាយកប្រតិបត្ដិក្រុមហ៊ុនADITI យល់ឃើញថា ក្នុងនាមជាសហគ្រិន ត្រូវឆ្លងកាត់ការលំបាកជាច្រើន ដែលទាមទារឱ្យមានការតស៊ូ ពុះពារ ទើបទទួលបានជោគជ័យ។

នៅក្នុងបទសម្ភាស«កម្មវិធីសេដ្ឋី និងជំនួញ» ពេលថ្មីៗនេះ សហគ្រិនវ័យក្មេងលើវិស័យឌីជីថល លោកស្រី ហ៊ាង អូមួយ បានចែក រំលែកបទពិសោធន៍ភាពជាសហគ្រិន ដល់សហគ្រិនទាំងអស់នៅក្នុងស្រុក ដែលចូលប្រឡូកធ្វើអាជីវកម្មថា ក្នុងនាមជា សហគ្រិនមួយរូបគឺត្រូវឆ្លងកាត់រឿងលំបាកជាច្រើនណាស់ ព្រោះថាមានបញ្ហាជាច្រើនត្រូវដោះស្រាយ។

លោកស្រីពន្យល់ថា កាលពីមិនទាន់បោះជំហានចូលប្រឡូកក្នុងវិស័យជំនួញ យើងធ្លាប់គិតតែពីសេដ្ឋកិច្ចរបស់ខ្លួនឯង និងសេដ្ឋកិច្ចគ្រួសារ ប៉ុន្ដែជាសហគ្រិនគឺត្រូវគិតសេដ្ឋកិច្ចអ្នកគ្រប់គ្នាដែលធ្វើការជាមួយ អ្នកពាក់ព័ន្ធជាមួយយើងទាំងអស់ ហើយត្រូវសួរខ្លួនឯងជារើយៗថា តើយើងអាចរ៉ាប់រងបានឬអត់? ប្រសិនបើប្អូនជាអ្នកដោះស្រាយបញ្ហា ហើយប្អូនគិតថា ប្អូននឹងអាចនៅតែដើរទៅមុខបាន ដោយផ្ដោតលើគុណតម្លៃ ទោះបីជាមានរឿងអ្វីក៏ដោយក៏មិនបោះបង់ ប្អូនត្រូវសាកល្បងធ្វើទៅ។

លោកស្រីបន្ថែមថា ប្រសិនបើប្អូនមានចិត្តចង់ក្លាយជាសហគ្រិនហើយ ប៉ុន្ដែខ្វះបទពិសោធន៍ នៅមានរឿងជាច្រើនត្រូវស្វែងយល់ ប្អូនគួរទុកពេលឱ្យខ្លួនរៀនសូត្រសិន ព្រោះថាការចាប់ផ្ដើមធ្វើអាជីវកម្មពេលណាក៏បានដែរ។ ហើយបើទោះបីជាពេលនេះប្អូននៅធ្វើការឱ្យគេក្នុងស្ថាប័នណាមួយ ប្អូនត្រូវខិតខំនិងមានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន ព្រោះថាសហគ្រិនក៏ដោយ បុគ្គលិកក៏ដោយ គឺទាមទារឱ្យមានទំនួលខុសត្រូវ មនុស្សកើតមកផ្សេងៗគ្នា មានសមត្ថភាពផ្សេងគ្នា មានទំនួលខុសត្រូវផ្សេងគ្នា មានភាពប៉ិនប្រសប់ផ្សេងគ្នាអត់អាចអ្នកទាំងអស់គ្នាក្លាយជាអ្នកដឹកនាំកំពូលនៅស្ថាប័នបានទេ។

ក្នុងនាមជាសហគ្រិនដែលប្រឡូកក្នុងវិស័យឌីជីថលជាច្រើនឆ្នាំ លោកស្រី ហ៊ាង អូមួយ ផ្ដាំថាជា CEO សំខាន់ត្រូវ មាន បេះដូងជាសហគ្រិន បេះដូងជាអ្នកដឹកនាំ បេះដូងជាអ្នកដោះស្រាយបញ្ហា បេះដូងហ៊ានពលី លះបង់ ពុះពារជាមួយកិច្ចការងារ ដែលកំពុងតែធ្វើ ទោះបីជាធ្វើការនៅកន្លែងណា ទីណា សំខាន់ឱ្យតែធ្វើវាបានល្អ គុណតម្លៃគឺមានដូចៗគ្នា។

សូមជម្រាបជូនថា លោកស្រី ហ៊ាង អូមួយ ជាសហគ្រិនមួយរូបធ្វើការលើវិស័យឌីជីថលរយៈពេល៧ឆ្នាំមកហើយ ដោយ បានឆ្លងកាត់ការសហការជាមួយស្ថាប័នរដ្ឋនិងឯកជនក្នុងប្រទេស និងលើឆាកអន្ដរជាតិជាច្រើន ទើបបោះជំហានបង្កើត ក្រុមហ៊ុន ADITI ដោយខ្លួន៕

The post លោកស្រី ហ៊ាង អូមួយ៖ ជាសហគ្រិនត្រូវឆ្លងកាត់ការលំបាកជាច្រើនដែលទាមទារឱ្យមានការតស៊ូពុះពារ appeared first on .

អាឡឺម៉ង់រំពឹងកើបប្រាក់ជាង ២៤៥ពាន់លានដុល្លារ ពីវិស័យឌីជីថលនៅក្នុងឆ្នាំនេះ
សមាគមឌីជីថល Bitkom បាននិយាយកាលពីថ្ងៃទី៩ ខែមករាថា បើទោះបីជាបរិយាកាសសេដ្ឋកិច្ចមានភាពលំបាក ចំណូលដែលបានមកពីវិស័យឌីជីថលរបស់ប្រទេសអាឡឺម៉ង់នៅក្នុងឆ្នាំ២០២៤នេះ ត្រូវបានគេរំពឹងថានឹងកើនឡើង៤,៤% កើនដល់ចំនួន ២២៤,៣ពាន់លានអឺរ៉ូ (២៤៥,៦ ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

សមាគមបាននិយាយថា វិស័យឌីជីថលរបស់អាឡឺម៉ង់គឺកំពុងស្ថិតនៅក្នុងគន្លងឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច តួយ៉ាងបន្ទាប់ពីការកើនឡើង២% កាលពីឆ្នាំ២០២៣ វិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ត្រូវបានគេរំពឹងថា នឹងកើនឡើងលឿនជាងសេដ្ឋកិច្ចទាំងមូលចាប់ពី៣ ទី៤ដងឯណោះ។

ក្នុងនោះ ប្រធានសមាគម Bitkom លោក Ralf Wintergerst បាននិយាយថា ក្រុមហ៊ុនភាគច្រើនដែលរកស៊ីក្នុងវិស័យឌីជីថលគឺជួបនឹងវិបត្តិ ទោះបីស្ថិតក្រោមលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក ដែលត្រូវបានកំណត់ដោយវិបត្តិភូមិសាស្ត្រនយោបាយ ការកាត់បន្ថយថវិកា ការលក់ ក៏ដូចជាការងារដែលកំពុងកើនឡើងក៏ដោយ។

ប្រធានសមាគមរូបនេះបានលើកឡើងបន្ថែមថា ដើម្បីឱ្យអាឡឺម៉ង់អាចក្តោបក្តាប់លក្ខខណ្ឌនៃឌីជីថលនីយកម្មបាន ក្រុមហ៊ុន និងរដ្ឋបាលចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ពួកគេឱ្យបានកាន់តែច្បាស់ មួយវិញទៀតល្បឿននៃគោលនយោបាយឌីជីថល ត្រូវតែមានច្រើនជាងទ្វេដង។ រូបលោកក៏បានសង្កត់ធ្ងន់ទៀតថា កំណើនការងារអាចនឹងខ្ពស់ជាងនេះ បើទោះបីជាកង្វះខាតកម្មករជំនាញ កំពុងបង្ហាញឱ្យឃើញពីការជំពប់ជើងដួលក៏ដោយចុះ។

ដូចអ្វីដែលលោក Wintergerst បានលើកឡើងអញ្ចឹង ដោយសារកង្វះខាតនូវកម្លាំងពលកម្ម នៅក្នុងការងារវិជ្ជាជីវៈជាច្រើន រដ្ឋាភិបាលអាឡឺម៉ង់បានផ្តួចផ្តើមវិធានការច្បាប់ផ្សេងៗកាលពីឆ្នាំ២០២៣ ដើម្បីបង្កភាពងាយស្រួលដល់កម្មករជំនាញ ក្នុងការចូលទៅកាន់ទីផ្សារការងាររបស់ប្រទេសអាឡឺម៉ង់ ដែលរាប់ទាំងកិច្ចព្រមព្រៀងការធ្វើចំណាកស្រុកជាមួយប្រទេសនីមួយៗ និងការចេញប័ណ្ណស្នាក់នៅប្រទេសអាឡឺម៉ង់សម្រាប់ការងារបណ្តោះអាសន្នជាដើម។

គួរបញ្ជាក់បន្ថែមទៀតថា សមាគមឌីជីថលរបស់ប្រទេសអាល្លឺម៉ង់ក៏រំពឹងពីការលក់ក្នុងវិស័យ ICT នឹងកើនឡើង៥,៦% នៅឆ្នាំ២០២៤នេះ ដល់ចំនួន ៤,៩១ពាន់ពាន់លានអឺរ៉ូ ស្របពេលប្រទេសឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនខ្ពស់បំផុតក្នុងអត្រា៧,៩% តាមពីក្រោយដោយសហរដ្ឋអាមេរិកដែលមានចំនួន៦,៣% និងប្រទេសចិនមានចំនួន៥,៧% ៕

The post អាឡឺម៉ង់រំពឹងកើបប្រាក់ជាង ២៤៥ពាន់លានដុល្លារ ពីវិស័យឌីជីថលនៅក្នុងឆ្នាំនេះ appeared first on .