វិស័យផលិតកម្មសត្វ

ក្រុមហ៊ុនកូរ៉េល្បីឈ្មោះមួយ ស្នើសុំជួយបណ្តុះបណ្តាលជំនាញផលិតកម្មសត្វនៅកម្ពុជា
ក្រុមហ៊ុនកូរ៉េ មួយមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម លើការបណ្តុះបណ្តាល ជំនាញផលិតកម្មសត្វ និងសុខភាពសត្វនៅកម្ពុជា។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីពេលថ្មីៗកន្លងទៅ លោក Jae-Jin Chang ស្ថាបនិក និងអគ្គនាយក ក្រុមហ៊ុន OrientCam Co., Ltd បានលើកឡើងពីសាកលវិទ្យាល័យផ្សព្វផ្សាយកសិកម្មដ៏ល្បីមួយនៅកូរ៉េ មានតួនាទីជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសដើម្បីបំពេញបន្ថែមជំនាញបច្ចេកទេសថ្មីៗទាក់ទងវិស័យផលិតកម្មសត្វ និងសុខភាពសត្វជូនដល់អ្នកចិញ្ចឹមសត្វ និងមន្រ្តីជំនាញ។ ហេតុនេះ ក្រុមហ៊ុនរបស់លោកចង់សហការជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនេះដើម្បីឲ្យកាន់តែយល់ដឹង ស៊ីជម្រៅទាក់ទងសាវតា សមត្ថភាព សក្តានុពល និងនវានុវត្តន៍ថ្មីៗដែល ក្រុមហ៊ុន មានមូលដ្ឋាននៅកូរ៉េបាននិងកំពុងអនុវត្តកន្លងមក។

ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហការី ទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់បន្ថែមអំពីក្រុមហ៊ុនរបស់លោក ក្នុងពេលឆាប់ៗខាងមុខផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:នៃកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលនេះគឺជាចលករក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម ពន្លឿនកំណើនសេដ្ឋកិច្ច តាមរយៈបង្កើតការងារ ផ្សព្វផ្សាយបច្ចេកវិទ្យាទំនើបរបស់កូរ៉េ និងបង្កើនផលិតភាពផលិតកម្មចិញ្ចឹម បង្កើតរចនាសម្ព័ន្ធកែច្នៃ និងនាំចេញ ស្របតាមទស្សនវិស័យ និងគោលនយោបាលរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទាំងមន្រ្តី និស្សិត ក៏ដូច ជាកសិករ នៅមានចំណុចខ្វះខាតលើការងារបច្ចេកទេស និងការអនុវត្តជាក់ស្តែង និងការងារស្រាវជ្រាវ ជាច្រើន ក្នុងខ្សែច្រវ៉ាក់ផលិតកម្មសត្វនៅកម្ពុជា។ ដូច្នេះ បើកិច្ចសហប្រតិបត្តិការនេះដំណើរការល្អ លោកសង្ឃឹមថាពួកគាត់នឹងមានឱកាសទៅចូលរួមវគ្គបណ្តុះ បណ្តាលដើម្បីបង្កើនសមត្ថភាពលើជំនាញរបស់ខ្លួនបន្ថែមដែលជាទុនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួន ក៏ដូចជាអភិវឌ្ឍវិស័យផលិតកម្មសត្វ និងសុខភាពសត្វរបស់កម្ពុជាផងដែរនាពេលអនាគត។

ជាមួយគ្នានេះ ដោយសារកម្ពុជាពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ លោករដ្ឋមន្ត្រីបានស្នើទៅលោកនាយកប្រតិបត្តិក្រុមហ៊ុនជួយពិនិត្យលទ្ធភាពធ្វើការបណ្តុះបណ្តាលមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វលើការផលិតវ៉ាក់សាំងការពារជំងឺឆ្លងសត្វ៕

The post ក្រុមហ៊ុនកូរ៉េល្បីឈ្មោះមួយ ស្នើសុំជួយបណ្តុះបណ្តាលជំនាញផលិតកម្មសត្វនៅកម្ពុជា appeared first on .

មកស្គាល់ក្រុមហ៊ុន ស៊ី.ភី.កម្ពុជា ដែលកំពុងឈរជើងលើវិស័យផលិតកម្មសត្វល្បីឈ្មោះបោះទុនវិនិយោគប្រមាណ ៦៧,៤ លានដុល្លារ
ក្រុមហ៊ុន ស៊ីភី កម្ពុជា (C.P. Cambodia Co., Ltd) ជាក្រុមហ៊ុននាំមុខធំមួយក្នុងចំណោមក្រុមហ៊ុនធំៗ ដែលបាននិងកំពុងដំណើរការអាជីវកម្មលើវិស័យផលិតកម្មសត្វ (ជ្រូក និងមាន់) ស៊ុតមាន់ ចំណីសត្វ និងអាហារមនុស្ស (សាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ) និងសត្តឃាតដ្ឋានមាន់ នៅកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព C.P. Cambodia Co., Ltd

ក្រុមហ៊ុន ស៊ីភី កម្ពុជា បានបោះទុនវិនិយោគប្រមាណ ៦៧,៤ លានដុល្លារអាមេរិក ទៅលើដំណើរការអាជីវកម្ម កសិ-ឧស្សាហកម្ម និងចំណីអាហារគ្រប់ប្រភេទ រួមទាំងបសុសត្វ និងអាជីវកម្មផ្នែកវារីវប្បកម្ម ហើយប្រភេទសត្វចម្បងៗ មានជាអាទិ៍ ជ្រូក មាន់សាច់ មាន់ស្រុក មាន់ពង និងត្រី។ អាជីវកម្មទាំងនោះបែងចែកជា ៣ ប្រភេទធំៗ គឺ អាជីវកម្មផលិតចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ និងអាជីវកម្មផលិតចំណីអាហារ រួមទាំងដំណើរការអាជីវកម្មហាងលក់រាយ និងអាហារសម្រន់ផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

រូបភាព C.P. Cambodia Co., Ltd

បើតាមរបាយការណ៍ដដែលបានឲ្យដឹងថា៖ បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រផលិតចំណីសត្វពីរកន្លែង គឺទីមួយនៅខេត្តកំពង់ស្ពឺ និងទីពីរនៅខេត្តប៉ៃលិន រោងចក្រទាំងពីរនេះមានសក្តានុពលផលិតចំណីសត្វគ្រប់ប្រភេទ បានចំនួន ៥៥ ០០០តោន/ខែ ដោយប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុកមានពោតក្រហមចំនួន ២០០ ០០០តោន/ឆ្នាំ និងដំឡូងមីក្រៀមចំនួន ១០០ ០០០តោន/ឆ្នាំ។

ក្រៅពីនេះ វត្ថុធាតុដើមមួយចំនួនទៀតត្រូវបានក្រុមហ៊ុនស្នើសុំគោលការណ៍នាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីយកមកបំពេញបង្គប់តាមតម្រូវការរបស់រោងចក្រ និងជាពិសេសអតិថិជនដែលជាអ្នកចិញ្ចឹមសត្វ ម្ចាស់ដេប៉ូចំណីសត្វ ដៃគូ និងប្រើប្រាស់ក្នុងក្រុមហ៊ុនផ្ទាល់ផងដែរ។

រូបភាព C.P. Cambodia Co., Ltd

ក្រៅពីផលិតកម្មចំណីសត្វ ក្រុមហ៊ុនមានចិញ្ចឹមមាន់ពូជយកពងភ្ញាស់យកកូនបានចំនួន ៧០០ ០០០ក្បាល/សប្តាហ៍ ផលិតកូនជ្រូកពូជបានចំនួន ២០ ០០០ក្បាល/សប្តាហ៍។ ដើម្បីបំពេញឲ្យសេចក្តីត្រូវការសាច់មាន់ និងផលិតផលសាច់ ក្រុមហ៊ុនបានបង្កើតសត្តឃាតដ្ឋានមាន់មួយកន្លែង ដែលអាចពិឃាតមាន់សាច់បានចំនួន ១០ ០០០ក្បាល/ថ្ងៃ មួយផ្នែកលក់ជាសាច់មាន់ស្រស់  និងមួយផ្នែកទៀតលក់ជាផលិតផលកែច្នៃមានដូចជាសាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ ដោយគិតជាមធ្យមក្នុងមួយខែរោងចក្រអាចផលិតបាន ៥០០ ០០០ គ.ក្រ។

រូបភាព C.P. Cambodia Co., Ltd

ដើម្បី រក្សាខ្សែច្រវាក់ផលិតកម្មពី A to Z ឲ្យមាននិរន្តរភាពចាំបាច់ក្រុមហ៊ុនត្រូវការបុគ្គលិក កម្មករសរុបចំនួន ២ ៧០០នាក់ ក្នុងនោះមានបុគ្គលិកពេទ្យសត្វមានចំនួន ២០០នាក់ ដែលជានិស្សិតបានបញ្ចប់ការសិក្សានៅតាមសកលវិទ្យាល័យនានានៅទូទាំងប្រទេស។

រូបភាព C.P. Cambodia Co., Ltd

ជាមួយគោលបំណងពង្រីកផលិតកម្មចិញ្ចឹមសត្វ ជាពិសេសចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក្រុមហ៊ុនបាននិងកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយគិតមកទល់ដើមឆ្នាំ២០២១ នេះក្រុមហ៊ុនមានដៃគូសហការចិញ្ចឹមជ្រូក និងមាន់ចំនួន ១ ៤០០គ្រួសារ នៅទូទាំងប្រទេស ហើយចំនួននេះសង្ឃឹមថានឹងមានការកើនឡើងជាបន្តបន្ទាប់ ក្រោយពេលវិបត្តជំងឺឆ្លងកូវីដ-១៩។

រូបភាព C.P. Cambodia Co., Ltd

ម៉្យាងវិញទៀត តាមផែនការគ្រោងទុក ក្រុមហ៊ុននឹងបង្កើនផលិតភាពផលិតកម្មសត្វ និងចំណីឲ្យបានពី១៥% ទៅ ២០% ដើម្បីចូលរួមផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុកដែលចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងអាចធ្វើការនាំចេញផងដែរ៕

រូបភាព C.P. Cambodia Co., Ltd

The post មកស្គាល់ក្រុមហ៊ុន ស៊ី.ភី.កម្ពុជា ដែលកំពុងឈរជើងលើវិស័យផលិតកម្មសត្វល្បីឈ្មោះបោះទុនវិនិយោគប្រមាណ ៦៧,៤ លានដុល្លារ appeared first on .

ក្រសួងកសិកម្ម បាននិងកំពុងអនុវត្តគម្រោងស្តីពី “ការបង្កាត់គោដោយសិប្បនិម្មិត”
វិស័យផលិតកម្មសត្វ មានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារ វិស័យគ្រឿងយន្តកសិកម្ម ធន់ស្រាល និងធន់ធ្ងន់ បានចូលមកបំពេញតួនាទីនៅក្នុងវិស័យផលិតកម្មដំណាំស្រូវ ដំណាំចម្ការ និងបន្លែ ជំនួសឲ្យកំលាំង គោ និងក្របី វិញ ហើយម្ចាស់គោ-ក្របីបានបង្វែរទិសដៅពីការចិញ្ចឹមដើម្បីប្រើប្រាស់ជាកំលាំង ទៅជាការចិញ្ចឹមបំប៉នក្នុងកសិដ្ឋានដើម្បីយកពូជ និងសាច់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ។

ក្នុងការអភិវឌ្ឍន៍វិស័យផលិតកម្មគោ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុនបានចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវរៀបចំផែនការសកម្មភាពធ្វើការកែលម្អពូជគោ ដោយត្រូវជ្រើសរើសពូជគោ ល្អៗមកបង្កាត់ ធ្វើយ៉ាងណាឲ្យស្របតាមតម្រូវការសាច់ និងផលិតផលសាច់ ធានាបាននូវគុណភាព និងសុវត្ថិភាព។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិងកំពុងអនុវត្តគម្រោងស្តីពី “ការបង្កាត់គោដោយសិប្បនិម្មិត” ដោយប្រើប្រាស់ទឹកមេជិវិតគោបង្កកនាំចូល និងផលិតក្នុងស្រុក ដែលគម្រោងនេះបានគ្របដណ្តប់លើខេត្តគោលដៅចំនួន ១២ មានខេត្ត៖ ពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹង ត្រែង។  នេះបើតាមការបញ្ជាក់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៨ ខែមីនា។

អគ្គនាយកដ្ឋានបានឲ្យដឹងថា សម្រាប់ការងារសំខាន់ៗចំនួន ៣ ដែលត្រូវអនុវត្តចំពោះមុខគឺ៖
១- បន្តពង្រឹង និងពង្រីកបច្ចេកទេសបង្កាត់សិប្បនិម្មិតគោបន្ថែម (ការបង្កាត់ ការធ្វើឲ្យរកឈ្មោលក្នុងពេលតែមួយ ការពិនិត្យ ឬស្ទាប់មើលគ័រ ការធ្វើអេកូ ការព្យាបាលជំងឺប្រដាប់បន្តពូជ) និងគ្រោងអនុវត្តបច្ចេកទេស Embryo-Transfer និងពង្រឹងការកែច្នៃទឹកមេជីវិតគោ និងការវិភាគសេនទិច។

២- បង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយដល់កសិករអំពីសុខភាពគោ (ញី ឈ្មោល) ផល ប្រយោជន៍នៃការបង្កាត់សិប្បនិម្មិត សរីរវិទ្យានៃប្រព័ន្ធបន្តពូជ និងអាការ: ឬសញ្ញាណនៃការរកឈ្មោល ពេលវេលាដែលត្រូវបង្កាត់។ល។

៣- ពង្រឹកវិសាលភាពនៃការបង្កាត់  ការកែច្នៃទឹកមេជីវិត ការផលិតទឹកអាសូត និងពង្រីកគោលដៅនៃការងារឲ្យបានទូទាំង ២៤ រាជធានី ខេត្ត៕

The post ក្រសួងកសិកម្ម បាននិងកំពុងអនុវត្តគម្រោងស្តីពី “ការបង្កាត់គោដោយសិប្បនិម្មិត” appeared first on .