វិស័យភស្តភារកម្ម

គម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នឹងកែប្រែមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ
គម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់បង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់ ខណៈដែលគម្រោងនេះត្រូវបានព្យាករណ៍ថា នឹងក្លាយជាកម្លាំងចលករ កែប្រែមុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា លើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ។នេះបើយោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យដឹងនៅថ្ងៃទី៣មីនានេះ។

ក្រសួងលើកឡើងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ជាមួយគ្នានេះ លទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូនអង្គប្រជុំនាឱកាសនេះ។

ក្រសួងគូសបញ្ជាក់ថា«គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត បើតាមលទ្ធផលសិក្សាសមិទ្ធិលទ្ធភាពទាំងដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា មិនមានចោទជាបញ្ហាឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។  គម្រោងត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក»។

សូមជម្រាបជូនថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ ទន្ទឹមគ្នានេះដែរ គម្រោងនេះត្រូវបានរំពឹងទុកថា នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។

លើសពីនេះទៅទៀត ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងផ្តល់ភាពងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុន៕ អត្ថបទ៖សារេត

The post គម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នឹងកែប្រែមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ appeared first on .

ឆ្នាំ២០២៣ កម្ពុជា នឹងសាងសង់គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ តម្លៃ២០០លានដុល្លារ
នៅឆ្នាំ២០២៣ខាងមុខ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ កម្ពុជាតាមរយៈវិនិយោគិនបរទេស នឹងចាប់ផ្តើមសាងសង់គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPCL) ដែលមានតម្លៃប្រមាណ ២០០លានដុល្លារអាមេរិក។

គម្រោងនេះ ត្រូវបានសម្ពោធដាក់តាំងបង្ហាញជាផ្លូវការអមជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីដើមខែវិច្ឆិកាឆ្នាំ២០២២។ គម្រោងនេះ
ត្រូវធ្វើឡើងជា ៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ នឹងត្រូវចាប់ផ្ដើមឡើងនៅឆ្នាំ២០២៣ និងអាចបញ្ចប់នៅឆ្នាំ២០២៥។

គម្រោងអភិវឌ្ឍន៍វិស័យភស្តុភារកម្ម និងដឹកជញ្ជូនដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱ្យក្រុមហ៊ុនសិង្ហបុរី YCH Group ជាអ្នកទទួលបានសិទ្ធិសិក្សា និងអភិវឌ្ឍគម្រោងនេះ​ដើម្បីតភ្ជាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងលើពិភពលោក។

ថ្លែងនៅក្នុងឱកាសសម្ពោធគម្រោងតាំងបង្ហាញជាផ្លូវការនោះ លោក Robert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YCH Group បានបញ្ជាក់ថា គម្រោងនេះនឹងសាងសង់ឡើងជា៣ដំណាក់កាល ជាមួយទុនវិនិយោគប្រមាណ២០០លានដុល្លារអាមេរិក នឹងត្រូវចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៣ និងគ្រោងបញ្ចប់​នៅឆ្នាំ២០២៥ ប៉ុន្ដែ លោកមិនបាន​បញ្ជាក់អំពីទីតាំងជាងក់លាក់​របស់គម្រោងនេះនៅឡើយទេ។

តាមរយៈគម្រោងនេះ លោក Robert រំពឹងថានឹងក្លាយ​ជាកម្លាំងចលករដ៏សំខាន់មួយ​ក្នុងការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់ភ័ស្តុភារកម្មសម្រាប់អាស៊ាន ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាព​ប្រតិបត្តិការ ក៏ដូចជាការបណ្តុះបណ្តាល​អ្នកមានទេពកោសល្យក្នុងស្រុក ដើម្បីលើកកម្ពស់ស្តង់ដារ​សម្រាប់ឧស្សាហកម្ម​ខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន YCH Group គឺជាក្រុមហ៊ុនឈានមុខគេមួយរបស់សិង្ហបុរី ដែលផ្តល់ដំណោះស្រាយលើខ្សែ សង្វាក់ផ្គត់ផ្គង់ពីដើមដល់ចប់ ជាដៃគូរដល់ក្រុមហ៊ុនធំៗ និងម៉ាកល្បីៗរបស់ពិភពលោកនៅទូទាំងទីក្រុងជាង ១០០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សម្រាប់គម្រោងនៅកម្ពុជា ក្រុមហ៊ុន YCH បានចាប់ដៃជាមួយក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុប ដើម្បីសិក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពញ តម្លៃ២០០លានដុល្លារអាមេរិក ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ ពាណិជ្ជករកំពុងអភិវឌ្ឍលើវិស័យភស្តុភារកម្ម និងដឹកជញ្ជូន អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ក៏បានបញ្ជាក់ដែរថា គម្រោងនេះនឹងល្អសម្រាប់ការអភិវឌ្ឍប្រទេស និងគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។

បើតាមអ្នកឧកញ៉ា សៀ ឫទ្ធី កត្តាដែលជំរុញក្រុមហ៊ុនវើលដ៍ប៊្រីដសម្រេចចាប់ជាដៃជាមួយ YCH គឺដោយសារក្រុមហ៊ុននេះមានជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកលើការបណ្តុះបណ្តាលធនធាន និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានបង្ហាញជំនឿជឿជាក់ថា វានឹងជួយរួមចំណែកធ្វើឲ្យវិស័យដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានភាពរីកចម្រើននិងការប្រកួតប្រជែងមួយកម្រិតទៀត៕

The post ឆ្នាំ២០២៣ កម្ពុជា នឹងសាងសង់គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ តម្លៃ២០០លានដុល្លារ appeared first on .

កម្ពុជាត្រូវការកញ្ចប់ថវិកា ៥០ពាន់លានដុល្លារធ្វើផែនការមេសម្រាប់វិស័យឡូជីស្ទីក ដើម្បីប្រកួតនឹងប្រទេសជិតខាង
វិស័យឡូជីស្ទីក ពិតជាមានសារសំខាន់ ប៉ុន្តែវិស័យនេះមានបញ្ហាចម្បងៗមួយចំនួនដែលត្រូវដោះស្រាយសម្រាប់ប្រទេសកម្ពុជា។ បើតាមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីតម្រង់ទិសជំនាញសិក្សារបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអាទិត្យ ទី០៦ កុម្ភៈនេះបានលើកឡើងថា វិស័យឡូជីស្ទីកជាវិស័យដ៏ធំទូលំទូលាយ តែក្រសួងមិនដែលមានផែនការមេសម្រាប់គាំទ្រវិស័យនេះទេ ទោះយ៉ាងណានេះក្តី ក្រសួងបានធ្វើចប់សព្វគ្រប់រួចមកហើយដែរ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍នានា។

លោក ស៊ុន ចាន់ថុល ថ្លែងថា ក្នុងប្រវត្តិសាស្រ្តកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន មិនដែលមានផែនការមេស្តីពីវិស័យភស្តភារកម្មនៅកម្ពុជានោះទេ ប៉ុន្តែយើងបានធ្វើចប់សព្វគ្រប់រួចអស់ហើយ ដោយបានសហការគ្នាជាមួយធនាគារពិភពលោក និងទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ ក្នុងការបញ្ជូនមន្រ្តីឲ្យទៅសិក្សាហើយរៀបចំតាក់តែងជាផែនការមេ សម្រាប់ការដឹកជញ្ជូន ការតភ្ជាប់ ពហុមធ្យោបាយ និងឡូជីស្ទីកនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តីបញ្ជាក់ថា ផែនការមេនេះត្រូវការថវិកា ៥០ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍរយៈពេល ១០ឆ្នាំ មាន ៣៣២គម្រោង ដែលត្រូវតែកសាង ទើបប្រព័ន្ធឡូជីស្ទីកអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង និងអាចទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបាន។

លោកថា វិស័យឡូជីស្ទីកសំខាន់ណាស់ ព្រោះសព្វថ្ងៃក្រសួងសាធារណការមិនទាន់មានមន្រ្តី និងធនធានគ្រប់គ្រាន់ខាងវិស័យឡូជីស្ទីកនោះទេ។

លោកទេសរដ្ឋមន្រ្តីថ្លែងបន្តយ៉ាងដូច្នេះថា៖ “យើងត្រូវមើលភូមិសាស្រ្តប្រទេសកម្ពុជានៅចំកណ្តាលបេះដូងនៃមហាអនុតំបន់ទន្លេមេគង្គដែលមានកម្ពុជា វៀតណាម ថៃ ឡាវ ភូមា និងភាគខាងត្បូងនៃប្រទេសចិន ដែលមានប្រជាពលរដ្ឋរស់នៅ ២៣០លាននាក់ ដូច្នេះយើងរៀបចំប្រព័ន្ធឡូជីស្ទីកបានល្អ យើងក្លាយទៅជាតំបន់ដែលជួយផ្គត់ផ្គង់ហើយឲ្យគេមកបណ្តាក់ទុនៅកម្ពុជា បន្ទាប់មកលក់ទៅឲ្យទីផ្សារនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ”។

ជាមួយគ្នានេះ លោកក៏ណែនាំឲ្យរៀនសំឡឹងមើលឲ្យវែងឆ្ងាយដោយកុំគិតតែទៅលើេទីផ្សារកម្ពុជាដែលមានប្រជាជន ១៧លាននាក់ ត្រូវត្រូវគិតទីផ្សារមហាអនុតំបន់ទន្លេមេគង្គ ២៣០លាននាក់ ឬប្រទេសអាស៊ានទាំងមូលចំនួន ៦៥០លាននាក់វិញទើបល្អ។ លោកថា បើយើងគ្មានធនធានយើងមិនអាចគិតលើសក្រៅពីទំហំមុខរបស់យើងនោះទេ តែបើយើងជិះឧទ្ធម្ភាចក្រមើលពីលើមេឃមកវិញយើងនឹងដឹងទំហំខុសគ្នាជាក់ជាមិនខាន។

សូមជម្រាបថា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច បានជំរុញក្រសួងធារណការ និងដឹកជញ្ជូន ត្រូវអនុវត្តផែនការវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលស្ថិតក្នុងសសរស្ដម្ភទី២ នៃក្របខណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ប្រកដោយប្រសិទ្ធភាពខ្ពស់។

លោកបន្តថា ក្រសួងសាធារណការ បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការសាងសង់ មានជា អាទិ៍៖ គម្រោងផ្លូវក្រវាត់ក្រុងទី៣, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) និង(ធ្លាម្អម-បាត់ដំបង), គម្រោងផ្លូវជាតិលេខ១០, គម្រោងផ្លូវជាតិលេខ២ និងលេខ២២ , គម្រោងកំណាត់ផ្លូវជាតិលេខ៧ (ត្បូងឃ្មុំ ក្រចេះ) និងបណ្តាផ្លូវជាតិសំខាន់ៗផ្សេងទៀត។

ទន្ទឹមនឹងនោះ លោកក៏បានស្នើក្រសួងបន្តផ្ដោតការយកចិត្តទុកដាក់លើគុណភាព នៃហេដ្ឋារចនាសម្ព័ន្ធ ដោយត្រូវទទួលយកតែគម្រោងណា ដែលបានសាងសង់ត្រឹមត្រូវតាមស្តង់ដា និងស្របតាមលក្ខណៈបច្ចេកទេស៕

The post កម្ពុជាត្រូវការកញ្ចប់ថវិកា ៥០ពាន់លានដុល្លារធ្វើផែនការមេសម្រាប់វិស័យឡូជីស្ទីក ដើម្បីប្រកួតនឹងប្រទេសជិតខាង appeared first on .