វិស័យយានយន្ត

ឆ្នាំ២០២៤៖ វិស័យយានយន្តកម្ពុជាទទួលបានទំហំទុនវិនិយោគប្រមាណ ៧៤៦ លានដុល្លារអាម៉េរិក
នៅឆ្នាំ២០២៤ កន្លងទៅនេះ វិស័យយានយន្តកម្ពុជាទទួលបានទំហំទុនវិនិយោគ ប្រមាណ ៧៤៦ លានដុល្លារអាម៉េរិក។ នេះបើយោងតាមកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីបានប្រារព្ធកិច្ចប្រជុំលើកទី១ ពាក់ព័ន្ធការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិក សមាជិកានៃគណៈកម្មាធិការប្រតិបត្តិ សរុប ១១២ រូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ មុននឹងដាក់ឆ្លងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នាពេលខាងមុខ។

ជាកិច្ចចាប់ផ្ដើម លោក ស៊ុន ចាន់ថុល បានស្វាគមន៍ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តវិធានការផែនទីបង្ហាញផ្លូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ក្នុងចក្ខុវិស័យប្រែក្លាយកម្ពុជា ជា “មជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក” ចាប់តាំងពីការដាក់ចេញផែនទីបង្ហាញផ្លូវនេះនៅចុងឆ្នាំ២០២២ រហូតទទួលបាន “សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤” ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពន្លឿនការផ្ដល់យោបល់ជាលាយលក្ខណ៍អក្សរលើសេចក្ដីព្រាងរបាយការណ៍ឱ្យបានចប់សព្វគ្រប់ មុនដាក់ឆ្លង គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងអនុម័ត នៅក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៥ផងដែរ។

គួរកត់សម្គាល់ផងដែរថា ក្រោយពីបានដាក់ចេញនូវផែនទីបង្ហាញផ្លូវនាពេលកន្លងមក ការធ្វើពិពិធកម្មសេដ្ឋកិច្ចបានលេចចេញជាផ្លែផ្កាគួរជាទីមោទនៈ។ ជាក់ស្ដែង នៅឆ្នាំ២០២៤ វិស័យយានយន្តកម្ពុជាទទួលបានទំហំទុនប្រមាណ ៧៤៦ លានដុល្លារអាម៉េរិក ខណៈការនាំចេញបានកើនឡើងដល់ប្រមាណ១.១៤០លានដុល្លារអាមេរិក លើសផែនការសម្រាប់ឆ្នាំ២០២៧ មួយផ្នែកធំបានមកពីការវិនិយោគលើការផលិតសំបកកង់រថយន្តដែលបច្ចុប្បន្នកម្ពុជាទទួលបានគម្រោងវិនិយោគផលិតសំបកកង់រថយន្តចំនួន៧ ដែលនឹងផ្តល់ជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា។

ដោយឡែក ការវិនិយោគ និងការនាំចេញក្នុងវិស័យអេឡិចត្រូនិក ក៏បានបង្ហាញនូវនិន្នាការនៃការកើនឡើង បើទោះបីជាបានថយល្បឿនបន្តិចនៅឆ្នាំ២០២៤ ដោយសារនិន្នាការគាំពារនិយមនៅក្នុងពាណិជ្ជកម្មសាកល៕ អត្ថបទ៖ ហ្សាលីន

The post ឆ្នាំ២០២៤៖ វិស័យយានយន្តកម្ពុជាទទួលបានទំហំទុនវិនិយោគប្រមាណ ៧៤៦ លានដុល្លារអាម៉េរិក appeared first on .

ក្រុមហ៊ុនមួយមានបំណងវិនិយោគនៅកម្ពុជាលើវិស័យយានយន្ត និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្វាយចន្ទី
ក្រុមហ៊ុន Infinite Capital Holding Company មានបំណងវិនិយោគលើវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី)​នៅកម្ពុជា។

ការបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Infinite Capital Holding Company តាមរយៈជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ទាក់ទងបំណងវិនិយោគលើវិស័យយានយន្ត លោក ជា វុទ្ធី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ផងដែរកាលពីខែឧសភា ឆ្នាំ២០២៤ ដែលគោលនយោបាយនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គសនី។

ចំពោះបំណងវិនិយោគវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី) លោក ជា វុទ្ធី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។

ទន្ទឹមនឹងនោះ លោកក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ។

ជាការឆ្លើយតប លោក ចាង ឆាវមីន បានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ ដែលបានចំណាយពេលទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានស្តីពីឧស្សាហកម្មយានយន្ត ក៏ដូចជាឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ ដោយទទួលបានព័ត៌មានពិស្តារពាក់ព័ន្ធនឹងវិស័យទាំងពីរនេះ ក្រុមហ៊ុនក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យទាំងពីរនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ត្រូវបានបង្កើតទ្បើងតាមរយៈគំនិតផ្តួចផ្តើម និងការគាំទ្ររបស់រដ្ឋាភិបាលក្រុងគ័ងចូវ ហើយក្រុមហ៊ុនបានផ្តោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិម្មិត (AI), សឺមីកុងឌុចទ័រ (Semiconductor), ថាមពលថ្មី និងសរសៃការបូន (Carbon Fiber) ជាដើម៕

The post ក្រុមហ៊ុនមួយមានបំណងវិនិយោគនៅកម្ពុជាលើវិស័យយានយន្ត និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្វាយចន្ទី appeared first on .

ក្រុមហ៊ុនចំនួន៣ ចង់ពង្រីកចង្វាក់ផលិកម្មក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា
ក្រុមហ៊ុន CART TIRE CO., LTD, ក្រុមហ៊ុន Daehan Auto (Cambodia) Co., Ltd និង៣. ក្រុមហ៊ុន Soyang Decorative Lighting (Cambodia) Co., Ltd. ដែលកំពុងវិនិយោគនៅកម្ពុជា គ្រោងនឹងពង្រីកចង្វាក់ផលិកម្មក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចសិក្សារបស់លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក កាលពីពេលថ្មីៗនេះ ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីប្រតិបត្តិការ, ខ្សែច្រវ៉ាក់ផលិតកម្ម, បញ្ហាប្រឈម និងសំណូមពរនានា របស់ក្រុមហ៊ុនដើម្បីជាធាតុចូល សម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។ ជារួម ដំណើរទស្សនកិច្ច សិក្សានេះ ដ៏មានសារៈសំខាន់សម្រេចបានលទ្ធផលល្អតាមការរំពឹងទុក ។

តាមរយៈដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនទាំងបី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានចក្ខុវិស័យការដឹកនាំច្បាស់លាស់សម្រាប់ជំរុញនិងអភិវឌ្ឍវិស័យវិនិយោគ និងឧស្សាហកម្មកម្ពុជា ពិសេសការយកចិត្តទុកដាក់ថែទាំដល់ក្រុមហ៊ុនដែលបានមកវិនិយោគមានការលូតលាស់ និងពង្រីកចង្វាក់ផលិកម្មនៅកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុនទាំង ៣ ខាងលើនេះ រួមមាន៖ ១. ក្រុមហ៊ុន CART TIRE CO., LTD. ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្ត, ២. ក្រុមហ៊ុន Daehan Auto (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនផ្គុំ និងដំឡើង រថយន្ត, និង៣. ក្រុមហ៊ុន Soyang Decorative Lighting (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុន ផលិតគ្រឿងបរិក្ខារអំពូលអគ្គិសនី៕​អត្ថបទ៖​ហ្សាលីន

The post ក្រុមហ៊ុនចំនួន៣ ចង់ពង្រីកចង្វាក់ផលិកម្មក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា appeared first on .

មួយទសវត្សរ៍កន្លងមកនេះ ទុនវិនិយោគក្នុងវិស័យយានយន្តរបស់កម្ពុជាមានការកើនឡើងយ៉ាងខ្លាំង
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទុនវិនិយោគក្នុងវិស័យយានយន្តរបស់កម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ទាំងក្នុងសកម្មភាពផ្តុំដំឡើងយានយន្ត និងផលិតគ្រឿងបង្គំយានយន្ត។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គំយានយន្ត។ ទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានភាពអនុគ្រោះ សម្រាប់ការនាំចេញទៅទីផ្សារសំខាន់ៗ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ និងមានសក្តានុពលសម្រាប់វិនិយោគិនក្នុងវិស័យយានយន្ត។

CDC បន្តថា ចំនួនក្រុមហ៊ុនផ្តុំដំឡើងយានយន្ត និងក្រុមហ៊ុនផលិតគ្រឿងបង្គំយានយន្តមានការកើនឡើងជាបន្តបន្ទាប់នៅកម្ពុជា។ បច្ចុប្បន្ន ប្រទេសជប៉ុន កូរ៉េ និងចិន គឺជាប្រភពទុនវិនិយោគសំខាន់ជាងគេ ខណៈដែលប្រទេសថៃ និងជប៉ុន គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ វត្តមាននៃក្រុមហ៊ុនផ្តុំដំឡើងយានយន្ដល្បីៗជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន Toyota និង RMA ព្រមទាំងក្រុមហ៊ុនផលិតគ្រឿងបង្គំដូចជា Denso និង Sumitomo ជាដើម ដែលបញ្ជាក់ពីភាពជោគជ័យរបស់វិស័យយានយន្តនៅកម្ពុជា និងសក្តានុពលរបស់វិស័យនេះនាពេលអនាគត។

បើតាម CDC ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទុនវិនិយោគក្នុង វិស័យយានយន្តរបស់កម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ទាំង ក្នុងសកម្មភាពផ្តុំដំឡើងយានយន្ត និងផលិតគ្រឿងបង្គំយានយន្ត។ក្នុងនោះ ទុនវិនិយោគសរុបប្រមាណ ១.៦៨៧ លានដុល្លារអាម៉េរិក (គិតត្រឹមខែមេសា ឆ្នាំ២០២៤)។

ទន្ទឹមនឹងនោះ ទោចក្រយានយន្ត (ម៉ូតូ) ប្រមាណ ៤០ ម៉ឺន គ្រឿងត្រូវបានផលិតជាប្រចាំឆ្នាំ ម៉ូតូគឺជាទីផ្សារមួយដ៏ធំរបស់កម្ពុជាដែលនេះជាមូលហេតុ ទាក់ទាញឱ្យក្រុមហ៊ុនតម្លើង និងផលិតគ្រឿងបង្គំយានយន្តជា ច្រើនមកធ្វើការបោះទុនវិនិយោគនៅកម្ពុជាផងដែរ៕

The post មួយទសវត្សរ៍កន្លងមកនេះ ទុនវិនិយោគក្នុងវិស័យយានយន្តរបស់កម្ពុជាមានការកើនឡើងយ៉ាងខ្លាំង appeared first on .

រដ្ឋាភិបាលកំពុងជំរុញឲ្យមានផែនទីបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា
អន្តរក្រសួង កំពុងជំរុញឲ្យមានសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដើម្បីអាចចូលរួមចំណែកដល់ការស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។

សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនេះ ត្រូវបានបើកកិច្ចប្រជុំពិភាក្សាដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងក្រសួង ស្ថាប័ន, អ្នកជំនាញការនៃក្រុមហ៊ុនផ្តល់សេវាប្រឹក្សា Boston Consulting Group (BCG) និងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP នៃ ក.អ.ក. សរុបចំនួនប្រមាណ ១២០រូប។

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា កិច្ចប្រជុំពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្តនិងអេឡិចត្រូនិក និងតម្រង់ទិសការអនុវត្តការងារនេះបន្ត។

ជាងនេះទៀត សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជានឹងអាចចូលរួមចំណែកដល់ការស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការធ្វើទំនើបកម្ម និងពិពិធកម្ម ស្របជាមួយ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ ២០១៥-២០២៥។

គួរបញ្ជាក់ថា សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក គឺជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ដែលមានតំណាងមកពីក្រសួង ស្ថាប័នចំនួន៨  រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងរ៉ែ និងថាមពល, និងក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,  ក្រោមជំនួយបច្ចេកទេសនៃកម្មវិធីពន្លឿនការគាំទ្រសេដ្ឋកិច្ចក្នុងដំណាក់កាលជំងឺកូវីដ-១៩ (Accelerated COVID-19 Economic Support-ACES) របស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាប្រឹក្សា BCG ដែលត្រូវបានចាប់ផ្តើមរៀបចំឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។

គោលដៅសំខាន់ក្នុងការរៀបចំផែនទីបង្ហាញផ្លូវនេះឡើង គឺដើម្បីកំណត់តួនាទី និងតម្រង់ទិសការចូលរួមរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាអាទិភាព ឱ្យមានភាពប្រទាក់ក្រឡាគ្នា ព្រមទាំងដើម្បីបង្ហាញដល់វិនិយោគិននូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក៕​ អត្ថបទ៖រង្សី

The post រដ្ឋាភិបាលកំពុងជំរុញឲ្យមានផែនទីបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា appeared first on .