វិស័យអចលនទ្រព្យកម្ពុជា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ ឆ្នាំ២០២៥ ចង់ឱ្យវិស័យអចលនទ្រព្យមានលំនឹងយូរអង្វែង អ្នកអភិវឌ្ឍលំនៅឋានគួរធ្វើត្រឹមតែអ្នកសង់ផ្ទះលក់ ហើយធនាគារជាអ្នកផ្ដល់ឥណទាន
ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង យល់ឃើញថា ប្រសិនបើចង់ឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានលំនឹងយូរអង្វែង អ្នកអភិវឌ្ឍលំនៅឋានគួរធ្វើត្រឹមតែជាអ្នកសង់ផ្ទះលក់បានហើយ ចំណែកឯការផ្ដល់ឥណទានទុកជាភារកិច្ចរបស់ធនាគារ។

ការយល់ឃើញបែបនេះរបស់លោកឧកញ៉ាបណ្ឌិត ធ្វើឡើងក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថល ឧកញ៉ាញូស៍ កាលពីពេលថ្មីៗនេះ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ធ្វើការត្រូវធ្វើតាមជំនាញ ហើយសម្រាប់អ្នកអភិវឌ្ឍលំនៅឋាន គួរធ្វើត្រឹមតែជាសង់ផ្ទះលក់បានហើយ ទុកឱ្យធនាគារជាអ្នកផ្ដល់ឥណទានវិញ។ ការយល់ឃើញបែបនេះ ព្រោះលោកឧកញ៉ាផ្ទាល់បានឆ្លងកាត់បទពិសោធន៍វិបត្ដិអចលនទ្រព្យនៅសហរដ្ឋអាមេរិចដែលបានកើតឡើងកាលពី២០០៧ ហើយការកើតឡើងនៅវិបត្ដិនេះគឺកើតពីអ្នកអភិវឌ្ឍតែម្ដង។

ជាដំណោះស្រាយ ដើម្បីកុំឱ្យកើតមានវិបត្ដិនេះនៅកម្ពុជា គិតចាប់ពីឆ្នាំ២០២៥តទៅ ជាលក្ខខណ្ឌ ពេលភ្ញៀវទិញផ្ទះ ត្រូវមានលុយយ៉ាងតិច ២០ទៅ៣០% ចំណែកធនាគាត្រូវផ្ដល់កម្ចីត្រឹមតែ៥០ ទៅ៧០% បានហើយ។ ក្នុងន័យនេះលោកឧកញ៉ាបណ្ឌិត មិនគាំទ្រឱ្យម្ចាស់បុរី ឱ្យអតិថិជនបង់រំដោះផ្ទះ១០០% នោះទេ ព្រោះថាកាលណាលក្ខខណ្ឌងាយស្រួលពេកធ្វើឱ្យអត្រានៃការបោះបង់កាន់តែច្រើន។

លោកឧកញ៉ាគូសបញ្ជាក់ថា ប្រសិនបើអ្នកអភិវឌ្ឍឋាន ធនាគារ និងអតិថិជន អាចអនុវត្ដបែបនេះបាន នោះនឹងសុវត្ថិភាពទាំងធនាគារ សុវត្ថិភាពទាំងអ្នកអភិវឌ្ឍលំនៅឋាន និងសុវត្ថិភាពទាំងអ្នកទិញ។

សូមជម្រាបជូនថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាកូនអ្នកក្រុងបាវិត ខេត្តស្វាយរៀង សព្វថ្ងៃលោកជាស្ថាបនិក និងជានាយកប្រតិបត្តិ Khmer Real Estate Co., Ltd, ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េស៊ីដេន និងជាស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង ផងដែរ៕

The post ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ ឆ្នាំ២០២៥ ចង់ឱ្យវិស័យអចលនទ្រព្យមានលំនឹងយូរអង្វែង អ្នកអភិវឌ្ឍលំនៅឋានគួរធ្វើត្រឹមតែអ្នកសង់ផ្ទះលក់ ហើយធនាគារជាអ្នកផ្ដល់ឥណទាន appeared first on .

ឆ្នាំ២០២៦ទៅ២០២៧ វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានដំណើរការល្អឡើងវិញ
វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាស្ថិតក្រោមសម្ពាធនៅឡើយ ដោយសារទទួលរងនូវផលប៉ះពាល់ពីវិបត្តិសាកលមួយចំនួន។ប៉ុន្តែនៅដើមឆ្នាំ២០២៤នេះ វិស័យអចលនទ្រព្យហាក់មានភាពល្អប្រសើរបើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ហើយអាចត្រឡប់ទៅល្អប្រសើរខ្លាំងនៅឆ្នាំ២០២៦ ទៅ២០២៧ខាងមុខ។នេះបើតាមការលើកឡើងរបស់អ្នកជំនាញនៅក្នុងវេទិកាពិភាក្សាស្តីពី«ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២៤» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា បើគិតពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ វិស័យអចលនទ្រព្យមានការធ្លាក់ចុះយ៉ាងខ្លាំង។ក្នុងនោះឆ្នាំ២០២៣ស្ថានភាពបុរីមានការលំបាកខ្លាំង ប៉ុន្តែខុនដូរមានការកើនឡើង០.២% ប្រហាក់ប្រហែលនឹងឆ្នាំ២០២២។ ចំណែកអចលនទ្រព្យបែបពាណិជ្ជកម្ម ការផ្គត់ផ្គង់ចូលមកទីផ្សារមានថ្មីៗជាច្រើន តែតម្រូវការនៅដដែលដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់, រីឯអចលនទ្រព្យបែបឧស្សាហកម្មរួមមានវិស័យដីឡូតិ៍ក៏មានផលប៉ះពាល់ និងធ្លាក់ចុះផងដែរ។

លោកបន្តថា ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ ឃើញថាមានសញ្ញាវិជ្ជមានជាងមុនបើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែនៅតែពិបាក ព្រោះស្ថិតក្នុងការងើបឡើងតិចតួចនៅឡើយ។លោកបានវាយតម្លៃថា នៅឆ្នាំ២០២៦ ទៅ២០២៧ខាងមុខ វិស័យអចលនទ្រព្យនៅកម្ពុជាអាចងើបឡើងវិញដូចឆ្នាំ២០១៩ដែរ ដោយលោកបានមើលឃើញថាអចលនទ្រព្យកំពង់សោមនឹងរីកចម្រើនដូចទីក្រុងនៅប្រទេសចិនដែរ ហើយសណ្ឋាគារនៅក្រុងព្រះសីហនុក៏មានការងើបឡើងវិញ។ដូច្នេះ ប្រហែលឆ្នាំ២០២៦ ទៅ២០២៧ អចលនទ្រព្យនឹងមានដំណើរការល្អឡើងវិញ។

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ក៏បានលើកឡើងផងដែរថា ចំពោះវិស័យអចលនទ្រព្យ យើងឃើញថាកាលណាដួលរលំនៃទីផ្សារអចលនទ្រព្យវាពិបាកក្នុងការងើបឡើងមកវិញ វាត្រូវការពេលយូរគឺរង្វង់២ទៅ៣ឆ្នាំ តែអ្វីដែលលោករំពឹងទុក ទីផ្សារអចលនទ្រព្យងើបឡើងវិញវាអាស្រ័យទៅលើកត្តាពីរធំៗ ទី១, កំណើនសេដ្ឋកិច្ចក្នុងស្រុក និងតម្រូវការ៖ តម្រូវការនៅក្នុងស្រុកជាតម្រូវការបែបណា នៅក្នុងស្រុករបស់យើងតម្រូវការបច្ចុប្បន្នគឺតម្រូវការសម្រាប់លក់បន្ត មិនមែនមិនមែនជាតម្រូវការសម្រាប់ស្នាក់នៅទេ ដោយតម្រូវការស្នាក់នៅឃើញថាវាពេញរួចទៅហើយ ដូច្នេះតម្រូវការសម្រាប់លក់បន្តលុះត្រាតែកំណើនសេដ្ឋកិច្ចមានកំណើនខ្ពស់ទើបបានអាចធ្វើឱ្យតម្រូវការសម្រាប់ការលក់បន្តអាចនឹងរីកចម្រើនបាន។ទី២, លុះត្រាតែមានលំហូរហិរញ្ញវត្ថុពីក្រៅប្រទេស៖ បើគ្មានលំហូរហិរញ្ញវត្ថុពីក្រៅប្រទេសសម្រាប់វិនិយោគលើវិស័យនេះទេ វិស័យនេះក៏នៅតែជាប់គាំងបន្តទៀតដែរ។ហើយការងើបឡើងទៀតសោត មិនមែនដោយសារទីផ្សារក្នុងស្រុករឹងមាំទេ ការងើបឡើងដោយសារទីផ្សារក្នុងស្រុកខ្លួនឯងគឺតិចតួច តែអ្វីដែលងើបឡើងខ្លាំងគឺដោយសារតែលំហូរហិរញ្ញវត្ថុពីស្រុកចិនមកវិនិយោគលើអចលទ្រព្យនេះធ្វើឱ្យស្ទុះខ្លាំង ពិសេសគឺនៅតំបន់កំពង់សោម កាលណាវិនិយោគតំបន់កំពង់សោមច្រើន អ្នកកំពង់សោមត្រូវចាកចេញពីកំពង់សោម ដើម្បីមកទិញផ្ទះនៅទីក្រុងភ្នំពេញ។អីចឹងវាជាចរន្តមួយដែលបង្កើតឱ្យមានការរីកចម្រើននៃវិស័យនេះ ហើយការពុះឡូតិ៍របស់យើងនេះដោយសារតែយើងមិនមានផែនការមេនៃការរៀបចំទីក្រុងច្បាស់លាស់ កន្លែងណាក៏ជាលំនៅដ្ឋាន ធ្វើឱ្យទុំជោរនៅទីផ្សារអចលនទ្រព្យ។

លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ ការរៀបចំនគរូបនីយកម្មត្រូវតែធ្វើឱ្យបានប្លង់នគរូបនីយកម្ម បង្ហាញសាធារណជនឱ្យដឹង ដើម្បីកុំឱ្យប្រជាពលរដ្ឋយើងលង់ខ្លួនឬចាញ់បោកនឹងអ្នកវិនិយោគទៅលើអចលនទ្រព្យនេះតទៅទៀត៕

The post ឆ្នាំ២០២៦ទៅ២០២៧ វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានដំណើរការល្អឡើងវិញ appeared first on .

លទ្ធផលសំណើដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យ នឹងប្រកាសនៅថ្ងៃ១៣វិច្ឆិកា
នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ ប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសនូវគោលនយោបាយពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ខណៈដែលវិស័យនេះបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមជាច្រើន។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត ២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគសហគ្រាស ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្ដេចបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចំពោះសំណើរបស់សមាគមអចលនទ្រព្យពាក់ព័ន្ធនឹងចំណុចមួយចំនួន។ សម្តេចបញ្ជាក់ថា តាមពិតមានគោលនយោបាយមួយ ដែលយើងចំហ តែអត់សូវមានអ្នកប្រើ ប្រហែលជាអត់ទាន់សូវដឹង ចឹងយើងនឹងផ្សព្វផ្សាយឲ្យប្រើ ព្រោះដើម្បីផលប្រយោជន៍ទាំងអស់។

សូមជម្រាបថា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យសំណង់ និងអចលនទ្រព្យ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំបន្ទាន់ នាថ្ងៃទី២៣ ខែតុលាកន្លងទៅ ក្រោមវត្តមានឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម។

បើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កិច្ចប្រជុំនេះបានពិភាក្សាលើខ្លឹមសារប្រធានបទសំខាន់ៗចំនួន ៣ ទី១.ពិភាក្សាលើស្ថានភាពវិស័យសំណង់រួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមបច្ចុប្បន្ន។ ២.ពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា។ និងទី៣.ពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី។

ក្នុងកិច្ចប្រជុំបន្ទាន់នោះ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានលើកបន្ថែមថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀតដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់៕

The post លទ្ធផលសំណើដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យ នឹងប្រកាសនៅថ្ងៃ១៣វិច្ឆិកា appeared first on .

បណ្ឌិត គី សេរី​វឌ្ឍន៍៖ កម្ពុជា គួរមានការ​រៀបចំគោលនយោបាយដីធ្លីនគរូបនីយកម្មឱ្យបានច្បាស់លាស់
វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយនឹងមិនងាយងើបត្រលប់មកមានកំណើនខ្ពស់ដូចពីមុនវិបត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដដើរអូសជើងក្នុងរយៈពេលយូរជាងការរំពឹងទុក ដែលទាមទារឱ្យមានការរគិតគូរ និងសហការគ្នាដោះស្រាយ។

ទន្ទឹមនឹងការប្រែប្រួលនៃវិបិត្តវិស័យអចលនទ្រព្យនៅកម្ពុជា អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានជំរុញឱ្យមានការការរៀបចំគោលនយោបាយដីធ្លីនគរូបនីយកម្មនៅកម្ពុជាឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយវិបិត្តវិស័យអចលនទ្រព្យនៅកម្ពុជា។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលរៀបចំឡើងដោយរាជបណ្ឌិត្យ​សភាកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ នេះ វិស័យអចលនទ្រព្យនៅកម្ពុជា មានជួបបញ្ហាប្រឈមមួយចំនួន ដូចជា៖ ប្រព័ន្ធនៃការអនុវត្តន៍ច្បាប់ពីសំណាក់ម្ចាស់អាជីវកម្មអចលនទ្រព្យ និងការអនុវត្តពីមន្រ្តីពាក់ព័ន្ធនៅមិនទាន់បានគ្រប់ជ្រុងជ្រោយ,កង្វះពីការបង់ព័ន្ធលើអចលនទ្រព្យ និងដីធ្លីបានច្បាស់លាស់, ការផ្គត់ផ្គង់លើសតម្រូវការ(​តម្រូវការទិញផ្ទះដើម្បីយកលក់បន្តមានច្រើនលើសលប់),និងបញ្ហាដីឡូតិ៍ភាគច្រើនជាប្រភេទដីកសិកម្ម។

ទន្ទឹមគ្នានេះ លោកថា ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ លោកថា ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងរៀបចំដែនដី គួរមានការបង្កើតច្បាប់ ឬការរៀបចំគោលនយោបាយ និងផែនការដីធ្លីនគរូបនីយកម្មឱ្យបានច្បាស់លាស់ ​ព្រោះគោលនយោបាយនេះ នឹងក្លាយជាបន្ទាន់រួមសម្រាប់ការអនុវត្តន៍រួម។

ដោយលោក បានបញ្ជាក់ថា៖ « ការរៀបចំគោលនយោបាយ និងផែនការដីធ្លីនគរូបនីយកម្ម គឺដើម្បីងាយស្រាយក្នុងការប្រើប្រាស់ប្រភេទដីធ្លីនីមួយៗឱ្យបានត្រឹមត្រូវ ពិសេសឱ្យប្រជាពលរដ្ឋបានច្បាស់ថាដីណា ជាដីអភិវឌ្ឍន៍ និងដីណាជាប្រភេទកសិកម្ម ជៀសវាងការធ្វើអាជីវកម្មណាមួយលើដីទាំងនោះទាំងប្រថុយប្រថាន និងប៉ះពាល់ដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ»។

គួរបញ្ជាក់ថា រយៈពេលឆ្នាំ៣ហើយ ដែលវិស័យអចលទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ រាប់ចាប់តាំងពី​ឆ្នាំ​២០២០មក ដែលបានជះឥទ្ធិពលមកដល់សេដ្ឋកិច្ចកម្ពុជា ​ធ្វើឱ្យកម្លាំងទិញ​ថមថយ ហើយរហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៣នេះ សន្ទុះនៃការទិញអចលទ្រព្យគ្រប់ប្រភេទ មិនមានផុសផុលនៅឡើយទេ បើទោះបីជាសេដ្ឋកិច្ចចាប់ផ្តើមរើបឡើងវិញ ជាបណ្តើរៗក៏ដោយ។យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានសង្កត់ធ្ងន់ទៀតថា ការរៀបចំគោលនយោបាយដីធ្លីនគរូបនីយកម្មបានច្បាស់លាស់ នឹងរួមចំណែកកាត់បន្ថយវិបត្តិអចលនទ្រព្យ ពិសេសជួយជាគ្រឹះរឹងមាំការពារវិស័យនេះផងដែរ៕

អត្ថបទ៖ ពិសី

The post បណ្ឌិត គី សេរី​វឌ្ឍន៍៖ កម្ពុជា គួរមានការ​រៀបចំគោលនយោបាយដីធ្លីនគរូបនីយកម្មឱ្យបានច្បាស់លាស់ appeared first on .

អ្នកជំនាញមើលឃើញថា ៥ចំណុច ដែលគួរឱ្យកត់សម្គាល់ ក្នុងវិស័យអចលនទ្រព្យ អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ អ្នកជំនាញអចលនទ្រព្យ បានមើលឃើញថា មាន៥ចំណុច ដែលគួរឱ្យមានការកត់សម្គាល់នៅក្នុងវិស័យអចលនទ្រព្យ។

ក្នុងនោះ អ្នកជំនាញផ្នែកលក់ និងទីផ្សារអចលនទ្រព្យ លោក គង់ គីមសេង បានឱ្យដឹងថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ ជាការលើកមុខមាត់ប្រទេសកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ ដោយពិភពលោកកំពុងមើលមកកម្ពុជាប្រកបដោយភាពភ្ញាក់ផ្អើល ដែលជាប្រទេសកំពុងមានការអភិវឌ្ឍលឿន រហ័ស ដោយសារមានស្ថេរភាពនយោបាយល្អប្រសើរ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ធាភិបាលកម្ពុជា។

ទន្ទឹមនឹងការលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិនោះ លោក ក៏បានកត់សម្គាល់ឃើញថា នៅក្នុងនោះ វិស័យអចលនទ្រព្យកំពុងមានសន្ទុះកើនឡើងផងដែរ ជាពិសេសតំបន់ដែលធ្វើកម្មវិធី SeaGame2023 គឺតំបន់ជ្រោយចង្វារ ផ្លូវ៦អា ពោលជាតំបន់ក្រុងរណបថ្មីនៃរាជធានីភ្នំពេញ។ ដោយ លោក បានមើលឃើញថា មានចំណុចធំៗចំនួន៥ ដែលគួរឱ្យកត់សម្គាល់មុនពេល អំឡុងពេល និងក្រោយពេលដែលកម្ពុជាជាម្ចាស់ផ្ទះ ក្នុងព្រឹត្តការណ៍ខាងលើ រួមមាន៖
ទី១. ការសាងសង់លំនៅឋានមានការកើនឡើង ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិ

ទី២. មានការទិញ-លក់៖ មានន័យថា នៅពេលមានការសាងសង់លំនៅឋានច្រើន នោះនឹងមានការទិញឬលក់អចលនទ្រព្យកើនឡើងច្រើន ក្នុងតំបន់នោះ។

ទី៣. អចលនទ្រព្យ មានតម្លៃថ្លៃ៖ នៅពេលមានការទិញ-លក់ច្រើន មានន័យថា ការផ្គត់ផ្គង់តិច តម្រូវការខ្ពស់ នោះជាការធ្វើឱ្យតម្លៃដី ធ្លី ឡើងថ្លៃ

ទី៤. កំណើនប្រជាជនតំបន់នោះមានការកើនឡើង

និងទី៥. នៅមានឱកាសច្រើន សម្រាប់អ្នកវិនិយោគអចនលទ្រព្យ។

ជាមួយគ្នានោះ នាយកផ្នែកទីផ្សារអចលនទ្រព្យ ក្រុមហ៊ុន Making Property Easy Co,.Ltd បានបញ្ជាក់បន្ថែមដែរថា ក្រៅពីមានការលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ធ្វើឱ្យពិភពលោកស្ងប់ស្ងែង ជាពិសេសការកត់សម្គាល់ភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យយ៉ាងនេះក្តី ក៏ឃើញថា ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចក៏មានការងើបឡើងវិញ កាន់តែខ្លាំងផងដែរនាពេលអនាគតដ៏ខ្លីខាងមុខ៕

អត្ថបទ៖ ស៊ីណាត

The post អ្នកជំនាញមើលឃើញថា ៥ចំណុច ដែលគួរឱ្យកត់សម្គាល់ ក្នុងវិស័យអចលនទ្រព្យ អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម appeared first on .

ឧកញ៉ា សំ សុខនឿន៖ មុនបងប្អូនសម្រេចចិត្តទិញដីឡូតិ៍គួរពិនិត្យមើល ៦ ចំណុចនេះសិន
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល នាពេលថ្មីៗនេះ បានចែករំលែកជាទុនគំនិតជូនដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ទិញដីឡូតិ៍ គួរពិនិត្យមើលចំណុច ៦ នេះសិន ប្រសិនបើមិនចង់ជួបហានិភ័យណាមួយ ក្រោយពីការទិញដីនោះ ត្បិតភាពមិនច្បាស់លាស់ មិនស្គាល់ពីម្ចាស់ ឬក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងពុះដីឡូតិ៍ខ្លះ  អាចនាំឱ្យបងប្អូនខាតបង់ថវិកាធំ ឬធ្លាក់ខ្លួន ឈានទៅជំពាក់បំណុលគេក៏មានដែរ។

យ៉ាងណាមិញ ដើម្បីបញ្ចៀសឱ្យផុតនូវបញ្ហាខាងលើ ឬទិញដី ប្រាកដជាបានដីនោះ លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុន Kw Sam SN Realty Co., Ltd ដែលជាជំនាញផ្នែកអចលនទ្រព្យជាង ១០ឆ្នាំ មកហើយនៅកម្ពុជា បានណែនាំដល់បងប្អូន ប្រជាពលរដ្ឋជនរួមជាតិ គួរពិនិត្យមើលនូវចំណុចចំនួន ៦ មុនសម្រេចចិត្តកក់ប្រាក់ ឬទិញដីឡូតិ៍៖

ទី១. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

ទី២. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីពន្ធដា

ទី៣. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានប័ណ្ណពន្ធប៉ាតង់

ទី៤. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូតិ៍

ទី៥. ក្រុមអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលមានឈ្មោះក្រុមហ៊ុន ឬឈ្មោះម្ចាស់ក្រុមហ៊ុន ជាម្ចាស់កម្មសិទ្ធិដីអភិវឌ្ឍន៍នោះ

ទី៦. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវតែបញ្ជាក់ថា វិញ្ញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) មិនជាប់បន្ទុកធនាគារ ឬជាប់បញ្ចាំឯកជនណាមួយ នោះទេ។

អគ្គនាយក Sam Sn Realty រូបនេះបានបញ្ជាក់បន្ថែមថា ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ដែលប្រជាពលរដ្ឋមានបំណងចង់ទិញ ឬបានទិញរួចហើយ មិនមាន៦ចំណុចខាងលើទេនោះ នោះប្រជាពលរដ្ឋដែលជាអ្នកទិញដីឡូតិ៍ ពីក្រុមហ៊ុននេះ ក៏អាចនឹងមានហានិភ័យខ្ពស់ ដែលអាចបង្កឲ្យមានបញ្ហា នៅថ្ងៃអនាគត។

យ៉ាងណាមិញ លោកឧកញ៉ា សំ សុខនឿន ក៏បានលើកឡើងដាច់ដោយឡែកផងដែរថា ទន្ទឹមនឹងមានករណីអ្នករកសុីមិនស្មោះត្រង់ ក្នុងអាជីវកម្មពុះដីឡូតិ៍ ប្រើប្រាស់នូវរូបភាពបោកប្រាស់ កេងបន្លំសេចក្ដីទុកចិត្តអតិថិជន ដែលភាគច្រើនពួកគាត់ ជាអ្នកមានជីវភាពមធ្យម និងក្រោមមធ្យមផងនោះ ក៏មានអ្នកវិនិយោគិនក្នុងស្រុកយើងជាច្រើនផ្សេងទៀត រកសុីដោយសុច្ចរិត នឹងផ្ដល់ផលចំណេញជាហូរហែជូនអតិថិជនរបស់ពួកគាត់ផងដែរ។

លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា កន្លងមកក្នុងនាមរូបលោកឧកញ៉ាផ្ទាល់ ក៏ដូចជាក្រុមហ៊ុន Kw Sam SN Realty Co., Ltd ដែលជាក្រុមហ៊ុនអចលនវត្ថុ ផ្ដល់សេវាកម្ម លក់ ទិញ ជួល និងវាយតម្លៃអចលនទ្រព្យនៅកម្ពុជាជូនអតិថិជន មានអតិថិជនជាច្រើនបានមកសហការ ក្នុងចំណោមនោះ ក៏មានពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ដែលជាអ្នករត់ PassApp កម្មកររោងចក្រ ពលករខ្មែរ និងអាជីវករ ដែលបានទិញដីឡូតិ៍រួច និងកំពុងតែទិញ ឬមានបំណងចង់ទិញ ពួកគាត់ បានលើកអំពីក្ដីបារម្ភរបស់ពួកគាត់ជុំវិញសុវត្ថិភាពនៃការទិញ។ លោកឧកញ៉ា អះអាងថា ពួកគាត់ភាគច្រើន បានលើកពីក្ដីបារម្មណ៍ថា ខ្លាចទិញដីហើយមិនបានដី ទិញដីហើយបានដីមានជំលោះ ឬទិញដីហើយមិនបានប្លង់កម្មសិទ្ធិ ជាដើម ។ល។

អាក្រក់ ល្អ ស ខ្មៅ តែងតែកើតមានឡើងក្នុងលក្ខខណ្ឌណាមួយ ដូចពាក្យចាស់ពោលថា “ទៀង មិនឈ្នះទ័ល!” ហេតុដូច្នេះហើយ មានតែពុកម៉ែបងប្អូន ជនរួមជាតិដែលជាអ្នកមានលុយ ហើយចង់បោះទុនទិញពីម្ចាស់គម្រោងខ្លួនឯងតែប៉ុណ្ណោះ ដែលត្រូវប្រមូលព័ត៌មានពីគម្រោងនោះឱ្យបានគ្រប់ជ្រុងជ្រោយសិន មុនបោះលុយដែលរកបានដោយលំបាកទៅវិនិយោគ ទើបគ្មានហានិភ័យកើតឡើង។

បន្ថែមពីនេះ លោកឧកញ៉ា សំ សុខនឿន ក៏បានបញ្ជាក់ទៀតថា៖ “ក្នុងករណី ដែលបងប្អូនជាអតិថិជន ចង់វិនិយោគក្នុងវិស័យអចលនវត្ថុ ហើយត្រូវការអ្នកជំនាញជួយប្រឹក្សា ក្រុមហ៊ុន Kw Sam SN Realty Co., Ltd ក៏មានអ្នកជំនាញៗបទពិសោធន៍យូរឆ្នាំ រងចាំស្វាគមន៍ និងផ្ដល់យោបល់ដោយក្ដីរីករាយជូនបងប្អូន៕

The post ឧកញ៉ា សំ សុខនឿន៖ មុនបងប្អូនសម្រេចចិត្តទិញដីឡូតិ៍គួរពិនិត្យមើល ៦ ចំណុចនេះសិន  appeared first on .

រដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិ កាន់កាប់លំនៅឋាន តម្លៃក្រោម ៧មុឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២៤
យោងតាម សេចក្ដីប្រកាសព័ត៌មាន ចុះកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ របស់ គណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានបញ្ជាក់ថា ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានការបន្ថែម ជាកញ្ចប់ ចំនួន ៨ចំណុច។ ក្នុងចំណោមនោះ រដ្ឋាភិបាលក៏នឹងបន្ត លើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈ​ជា​បុរី ដែលមានតម្លៃក្រោម ឬ ស្មើ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៤។

វិធានការជាកញ្ចប់ របស់គណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាន ប្រកាស ដាក់ចេញបន្ថែមនេះ មាន ៨ចំណុច ។ ទន្ទឹមនឹងនោះ គណៈកម្មធិការ និងបន្តរៀបចំយន្តការ ការងារ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំ លើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅស្នើឡើងវិធានការគោលនយោបាយជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការទាំងអស់នោះផងដែរ។

The post រដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិ កាន់កាប់លំនៅឋាន តម្លៃក្រោម ៧មុឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២៤ appeared first on .

អ្នកជំនាញមើលឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានភាពល្អប្រសើរបើធៀបនឹងប្រទេសដទៃនៅអាស៊ី
វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា ត្រូវបានសង្កេតឃើញថាចាប់ផ្ដើមងើបឡើងវិញ ចាប់តាំងពីស្ថានភាពកូវីដ១៩នៅក្នុងប្រទេសបានថមថយ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលបានបើកប្រទេស ក៏ដូចជាបើកសេដ្ឋកិច្ចឡើងវិញ។

យ៉ាងណា លោក គង់ គីមសេង អ្នកជំនាញផ្នែកអចលនទ្រព្យ បានឱ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានភាពល្អប្រសើរ បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងអាស៊ី រួមមាន ថៃ វៀតណាម ជាដើម។

ពាក់ព័ន្ធនឹងភាពល្អប្រសើរបែបនេះ ដោយលោក បានមើលឃើញថា មានកត្តាមួយចំនួនរួមមាន ១.ការជួល៖ តម្រូវការជួលក្នុងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ នៅតែមានសន្ទុះល្អ បើគិតជាស្ថិតិជាទូទៅប្រចាំឆ្នាំ ក្នុងមួយឆ្នាំប្រហែល ៧% បើធៀបនឹងប្រទេសថៃ វៀតណាម ប្រហែលជា ៣%ប៉ុណ្ណោះ។ ២.សំណង់៖ ប្រទេសកម្ពុជាទោះបីជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏នៅតែបន្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវហាយវេ ផ្លូវជាតិ ព្រលានយន្តហោះអន្តរជាតិធំៗ គម្រោងស្ពានអាកាស ជាដើម ដោយគម្រោងខ្លះរាជរដ្ធាភិបាល មានការសហការជាមួយនិង វិស័យឯកជន ។ លោកបានបញ្ជាក់ថា រាជរដ្ធាភិបាលកម្ពុជា បាននិងកំពុងសិក្សាដោះស្រាយបញ្ហាអគារជាប់គាំង៦០០អគារ ក្នុងចំណោមអគារជាង១,០០០ ក្នុងខេត្តព្រះសីហនុ សម្រាប់វិស័យឯកជន ហើយលោករំពឹងថា រាជរដ្ធាភិបាលកម្ពុជាអាចដោះស្រាយបញ្ហាទាំងអស់នេះបានដោយជោគជ័យ ។

ជាមួយគ្នានេះ នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Making Property Easy Co,.Ltd បានឱ្យដឹងបន្ថែមទៀតថា នៅក្នុងឆ្នាំ២០២៣នេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានស្ថានភាពល្អប្រសើរជាងឆ្នាំ២០២២ សម្រាប់ទីក្រុងភ្នំពេញ និងខេត្តមួយចំនួនដែលមានសក្តានុពល ដូចជា ខេត្តព្រះសីហនុ កោះកុង កំពត កែប សៀមរាប និងខេត្តគោលដៅអភិវឌ្ឍន៍ផ្សេងទៀតជាដើម ។ ក្នុងន័យនេះ មានន័យថា កម្ពុជាគឺបើកចំហក្នុងការវិនិយោគ ដូច្នេះវិនិយោគិនបរទេសមួយចំនួនដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សាំងហ្គាពួរ និងប្រទេសខាងប៉ែកអឺរ៉ុបជាដើម នឹងបន្តចូលមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនក្នុងឆ្នាំ២០២៣នេះ ។

បើទោះបីជាយ៉ាងណាក្តី ក្នុងស្ថានភាពនេះនូវតែមានបញ្ហាប្រឈមមួយចំនួន ដោយអ្នកជំនាញលក់អចលនទ្រព្យ រូបនេះ បានលើកឡើងថា ទី១.បញ្ហាចម្បង គឺទាក់ទងនឹងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដោយនេះ ជាកត្តាមួយមានការជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ក្លាយជាវិបត្តិសេដ្ធកិច្ចសកល ទី២.វិបត្តិកូវីដ១៩ បើទោះបីបច្ចុប្បន្នប្រទេសកម្ពុជាបានមានការថមថយច្រើនក៏ដោយនៃជំងឺនេះ ទី៣.កម្ចីឥណទានក្រៅប្រទេស៖ ឥណទានឬកម្ចីនៅក្រៅប្រទេសមួយចំនួន មានការបិទកម្ចី និងតម្លើងថ្លៃទៅលើការប្រាក់ លើសពីនេះធនាគារខ្លះបានបិទឥណទានឬកម្ចី និងធនាគារធំៗមួយចំនួនទៀតក្ស័យធុន ។ ហើយទាំងអស់នេះជាហេតុនាំឲ្យមានការជះឥទ្ធិពលអវិជ្ជមានទៅលើវិស័យនេះ នៅកម្ពុជាផងដែរ។

គួរឱ្យដឹងផងដែរថា បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កាលពីខែមករា កន្លងទៅ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ត្រូវបានរំពឹងថា នឹងងើបឡើងវិញជាវិជ្ជមានបន្តទៀត ដោយបានព្យាករណ៍ថា វិស័យសំណង់រំពឹងកើនឡើង១,៧ភាគរយ និងអចលនទ្រព្យរំពឹងកើនឡើង១,២ភាគរយ៕

The post អ្នកជំនាញមើលឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានភាពល្អប្រសើរបើធៀបនឹងប្រទេសដទៃនៅអាស៊ី appeared first on .

លោក ថេង ច័ន្ទសង្វារ៖ រយៈពេល ១៥ឆ្នាំ កម្ពុជាមានសំណង់លំនៅដ្ឋានចំនួន ៣៤ ៣៧៣គម្រោង
លោក ថេង សង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា គិតចាប់ពីឆ្នាំ២០០៨ មកដល់ខែវិច្ឆិកា ឆ្នាំ២០២២នេះ សំណង់លំនៅដ្ឋាននៅកម្ពុជាមានចំនួន ៣៤៣៧៣គម្រោង។ ការលើកឡើងរបស់លោក ថេង សង្វារ  ធ្វើឡើងក្នុងពិធីបើកសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ។

បើតាមលោក ថេង សង្វារ សំណង់អាគារសណ្ឋាគារមានចំនួន ១០៧៣គម្រោង អាគារពាណិជ្ជកម្មមានចំនួន ៣១៣៦គម្រោង ចំណែកឯរោងចក្រមានចំនួន ១០៦២៩គម្រោង និងអគារពហុមុខងារមានចំមួន ៣៣០គម្រោង។

របាយការណ៍ក្រសួងរៀបចំដែនដី បញ្ជាក់ថា គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ទៅ នៅក្នុងប្រទេសកម្ពុជា បានកើនដល់ ២ ៥៣៤កន្លែង គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ ខណៈដែលគម្រោងបុរីនានាមានចំនួន ៥១០បុរីផងដែរ៕

The post លោក ថេង ច័ន្ទសង្វារ៖ រយៈពេល ១៥ឆ្នាំ កម្ពុជាមានសំណង់លំនៅដ្ឋានចំនួន ៣៤ ៣៧៣គម្រោង appeared first on .

ឧកញ៉ាវ័យក្មេង ម៉ន សុខា ជាប់ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា អាណត្តិទី២
សហគ្រិនវ័យក្មេងក្នុងវិស័យអចលនទ្រព្យ ឧកញ៉ា ម៉ន សុខា ជាប់ឆ្នោតជ្រើសរើសជាប្រធានដឹកនាំសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា នៅអាណត្តិទី២ រយៈពេល ៣ឆ្នាំបន្ត ក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២២ កាលពីថ្ងៃសៅរ៍ទី៣ ខែវិច្ឆិកានេះ។

ការជាប់ឆ្នោតបន្តជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា សម្រាប់អាណត្តិទី២នេះ គឺជាលើកទី២របស់លោកឧកញ៉ា បន្ទាប់ពីការបង្កើតសមាគមនេះឡើង ដើម្បីចូលរួមអភិវឌ្ឍវិស័យអចលនទ្រព្យ ពិសេសផ្នែកអភិវឌ្ឍដីឡូត៍តែម្តង។

ឧកញ៉ា ម៉ន សុខា ស្ថាបនិកក្រុមហ៊ុន Utrust Investment Co,.LTD ដែលវិនិយោគលើការ​អភិវឌ្ឍ​អចលនទ្រព្យ សេវា​គ្រប់គ្រង និង​វាយ​តម្លៃ​អចលនវត្ថុ។  លោកទទួលគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដោយព្រះរាជក្រឹត្យលេខ នស/ករត/១២២០/១៣០៩ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន ឧកញ៉ា ម៉ន សុខា បង្ហាញនូវការកោតសរសើរថ្នាក់ដឹកនាំ​ ក្រុម​ប្រឹក្សា​ភិបាល​ ទីប្រឹក្សា អគ្គលេខាធិការ​ អគ្គលេខាធិការ​រង​ សមាគម​អ្នក​អភិវឌ្ឍ​ន៍​ដីឡូត៍​កម្ពុជា​ អាណត្តិទី១ គ្រប់​រូប​ដែលបានលះបង់កំលាំងកាយ កំលាំងចិត្ត បញ្ញាស្មារតី សម្ភារៈថវិកា និងពេលវេលាដ៏មានតម្លៃចូលរួមជ្រោមជ្រែងសមាគមនាពេលកន្លងមកប្រកបដោយទឹក​ចិត្ត​ថ្លៃថ្លា​ គុណធម៌ ដើម្បីលើកកម្ពស់វិស័យអចលនទ្រ​ព្យ សេដ្ឋកិច្ច​សង្គម​ជាតិ​ បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ ឱ្យមានភាពរីកចម្រើន​ នាពេល​កន្លង​មក​ រហូត​ដល់​បច្ចុប្បន្ន​។

សូមជម្រាបជូនថា សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានបង្កើតឡើងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ខណៈដែលបច្ចុប្បន្នឧកញ៉ា ម៉ន សុខា បន្តជាប្រធាន និងមានអនុប្រធាន ក្រុមប្រឹក្សាភិបាល អគ្គលេខាធិការ ព្រមទាំងសមាជិកច្រើនរូបទៀត ប្រមូលផ្តុំដោយអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យ៕

The post ឧកញ៉ាវ័យក្មេង ម៉ន សុខា ជាប់ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា អាណត្តិទី២ appeared first on .