វិស័យ​អចលនទ្រព្យ

តម្លៃហ៊ុនក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សហុងកុងមួយ ដាំក្បាលចុះខ្លាំង ក្រោយទើបខាតលុយជាង ២ពាន់លានដុល្លារ
តម្លៃហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតមួយនៅហុងកុង New World Development បានបន្តដាំក្បាលចុះ ប្រហែល ១៤% បន្ទាប់ពីទើបប្រកាសពីការខាតបង់ប្រហែល ២០ពាន់លានដុល្លារហុងកុង ឬប្រហែល ២,៦ពាន់លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន ក៏ត្រូវបានគេរំពឹងទុកថា នឹងថយចុះរហូតដល់ ២៣% ដោយសារតែប្រាក់ចំណូលមានតិចតួចពេក ពោលគឺប្រឈមការខាតបង់បន្ថែម ៩,៥ពាន់លានដុល្លារហុងកុងទៀត។

គួររំលឹកបន្តិចថា ក្រុមហ៊ុន New World បានជាប់នៅក្នុងបញ្ជីក្រុមហ៊ុន ដែលមានបំណុលតុល្យភាព ជាមួយទ្រព្យក្រុមហ៊ុនច្រើនបំផុតនៅហុងកុង ហើយមួយរយៈចុងក្រោយនេះ ត្រូវបានសង្កេតយ៉ាងដិតដល់ពីរដ្ឋាភិបាល។

ជម្រាបបន្ថែមថា បើទោះជាវិស័យអចលនទ្រព្យនៅហុងកុង មិនមានហានិភ័យធ្ងន់ធ្ងរ ដូចជានៅចិនដីគោកក៏ពិតមែន ក៏ប៉ុន្តែក្រុមវិនិយោគិននៅតែបង្ហាញក្ដីបារម្ភ ដ្បិតស្ថានភាពទីផ្សារអចលនទ្រព្យនៅទីនោះ កំពុងមានភាពទន់ខ្សោយខ្លាំង៕

The post តម្លៃហ៊ុនក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សហុងកុងមួយ ដាំក្បាលចុះខ្លាំង ក្រោយទើបខាតលុយជាង ២ពាន់លានដុល្លារ appeared first on .

ប្រាក់ចំណេញក្រុមហ៊ុនអចលនទ្រព្យចិនមួយ ថយចុះ ៩៩% ខាតលុយជាង ៣ពាន់លានដុល្លារ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចិនមួយ គឺក្រុមហ៊ុន Shimao បានប្រកាសពីការខាតបង់ធំបំផុតមិនធ្លាប់មាន ប្រមាណ ២២,៧ពាន់លានយ៉ន់ ឬប្រហែល ៣,២ពាន់លានដុល្លារ ក្រោយប្រាក់ចំណេញនាឆមាសទីមួយ មានការថយចុះ ៩៩%។

យោងតាមការចុះផ្សាយពីសារព័ត៌មាន SCMP បានបង្ហាញថា ប្រាក់ចំណេញប្រចាំឆមាសទីមួយ របស់ក្រុមហ៊ុន Shimao ទទួលបានត្រឹម ១៥លានយ៉ន់ប៉ុណ្ណោះ ខណៈចំនួនមួយនេះ គឺតិចជាងឆ្នាំមុនរហូតដល់ ៩៩% ពោលធ្លាប់ទទួលបានជាង ៣ពាន់លានយ៉ន់ កាលពីឆ្នាំ២០២៣។

បន្ថែមពីនោះ ប្រាក់ចំណូលដែលកាត់កងការចាយវាយផ្សេងៗ របស់ក្រុមហ៊ុនចិននេះ ក៏មានការធ្លាក់ចុះខ្លាំង ក្នុងរយៈពេលដូចគ្នានោះផងដែរ ដោយវាបានថយចុះពី ១០,៣% មកនៅត្រឹម ០,១% ប៉ុណ្ណោះ ស្របពេលការចាយវាយលើការជួលដី និងការសាងសង់ បែរជាកើនឡើងខ្លាំងទៅវិញ។

សូមជម្រាបដែរថា ដោយសារស្ថានភាពទីផ្សារអចលនទ្រព្យនៅចិន កំពុងស្ថិតនៅក្នុងសភាពលំបាកលំបិននៅឡើយ ដូច្នេះហើយក្រុមហ៊ុនធំៗ ដែលកំពុងរកស៊ីលើវិស័យមួយនេះ តែងតែជួបប្រទះនូវព្យុះភ្លៀងឥតឈប់ឈរ ខណៈរដ្ឋាភិបាលក៏កំពុងខ្នះខ្នែង ស្វែងរកដំណោះស្រាយជុំវិញបញ្ហានេះផងដែរ៕

The post ប្រាក់ចំណេញក្រុមហ៊ុនអចលនទ្រព្យចិនមួយ ថយចុះ ៩៩% ខាតលុយជាង ៣ពាន់លានដុល្លារ appeared first on .

តុលាការហុងកុង ពន្យារពេលកាត់ក្ដីរំលាយក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយ
កាលពីថ្ងៃទី១២ ខែសីហា តុលាការក្រុងហុងកុង បានពន្យារពេលកាត់ក្ដីរំលាយក្រុមហ៊ុនអចលនទ្រព្យ Kaisa Group រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ដើម្បីទុកពេលឲ្យក្រុមហ៊ុនមានពេលចរចា ជាមួយម្ចាស់បំណុលឡើងវិញ។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Shenzhen នេះ គឺបានប្រកាសក្ស័យធនកាលពីចុងឆ្នាំ២០២១ ក្រោយប្រកាសពីបំណុលប្រមាណ ១២ពាន់លានដុល្លារ។

ទន្ទឹមនឹងនោះ បុគ្គលិកជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ុនមួយនេះបានអះអាងថា Kaisa Group បានរៀបចំឯកសារ ដើម្បីចរចាជាមួយម្ចាស់បំណុលជាលើកចុងក្រោយរួចរាល់ហើយ និងមានក្ដីរំពឹងទុកថា ករណីមួយនេះអាចនឹងដោះស្រាយចប់សព្វគ្រប់ត្រឹមរយៈពេលមួយខែ។

សូមជម្រាបដែរថា មុនពេលប្រកាសពីការពន្យារពេលកាត់ក្ដីរំលាយក្រុមហ៊ុនមួយនេះ តុលាការបានបង្ហើបដែរថា ក្រុមហ៊ុន Kaisa Group បានខកខានបង់ការប្រាក់ជូនម្ចាស់បំណុល ក្នុងទំហំទឹកប្រាក់រហូតដល់ ៧៥០លានដុល្លារហើយ៕

The post តុលាការហុងកុង ពន្យារពេលកាត់ក្ដីរំលាយក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយ appeared first on .

ប្រធានក្រុមហ៊ុនអចលនទ្រព្យវៀតណាមមួយរូប ត្រូវបានហាមមិនឲ្យចាកចេញពីប្រទេស
ប្រធានក្រុមហ៊ុនអចលនទ្រព្យ Hoang Quan លោក Truong Anh Tuan ត្រូវបានអាជ្ញាធរវៀតណាម ហាមមិនឲ្យធ្វើដំណើរចាកចេញពីប្រទេសឡើយ ដោយសារក្រុមហ៊ុនរបស់លោកមានបំណុលពន្ធ ៦,១ពាន់លានដុង ឬប្រហែល ២៤០ ៨០០ដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Hoang Quan Can Tho ដែលជាម្ចាស់អភិវឌ្ឍគម្រោងអចលនទ្រព្យចំនួន ៧កន្លែង នៅក្នុងទីក្រុង Can Tho ត្រូវធ្វើការសងបំណុលពន្ធ ជូនរដ្ឋាភិបាលឲ្យអស់សិន ទើបលោក Tuan អាចមានសិទ្ធចេញចូលប្រទេសដោយសេរីឡើងវិញ។

គួររំលឹកបន្តិចថា នេះគឺជាការហាមប្រាមលើកទី២ សម្រាប់សេដ្ឋីអចលនទ្រព្យវៀតណាមរូបនេះ ដោយកាលពីខែមុន លោកត្រូវបានអាជ្ញាធរហាមឃាត់ការធ្វើដំណើរក្រៅប្រទេស ក្រោមហេតុផលដូចគ្នា។

សូមជម្រាបដែរថា រយៈពេល ៦ខែដំបូងក្នុងឆ្នាំនេះ អាជ្ញាធរវៀតណាមបានបង្ហើបថា ប្រជាជនជិត ១ ៥០០នាក់ ត្រូវបានហាមមិនឲ្យធ្វើដំណើរក្រៅប្រទេស ដោយសារជាប់បំណុលពន្ធ សរុបជាទឹកប្រាក់រហូតដល់ ៩២០ពាន់លានដុងឯណោះ៕

The post ប្រធានក្រុមហ៊ុនអចលនទ្រព្យវៀតណាមមួយរូប ត្រូវបានហាមមិនឲ្យចាកចេញពីប្រទេស appeared first on .

ណែនាំឲ្យស្គាល់មហាសេដ្ឋីអចលនទ្រព្យ ១០រូបមានទ្រព្យច្រើនបំផុតនៅលើពិភពលោក
វិស័យអចលនទ្រព្យជាវិស័យដ៏មានសក្តានុពលបំផុតមួយនៅទូទាំងពិភពលោក ដ្បិតវាជាតម្រូវការក្នុងការស្នាក់នៅរបស់មនុស្សគ្រប់ៗគ្នា។ មួយវិញទៀតសោត ការវិនិយោគលើសំណង់អាគារ ខុនដូ និងផ្ទះជាដើម ក៏អាចកត់សំគាល់បានថា ជាកត្តារុញច្រានដ៏សំខាន់ក្នុងការបង្កើនប្រាក់ចំណេញទៅដល់អ្នកវិនិយោគ ព្រមទាំងសេដ្ឋកិច្ចរបស់ប្រទេស ដ្បិតអីវាជាទ្រព្យដែលត្រូវប៉ាន់គ្រប់សម័យកាល ព្រោះថានេះជាតម្រូវការស្នាក់នៅរបស់មនុស្ស ដែលកំពុងតែមានការកើនឡើងជាលំដាប់។

យ៉ាងនេះហើយ Oknha News សូមបង្ហាញនូវបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេទាំង ១០រូបកំពុងរកស៊ីជោគជ័យលើវិស័យអចលនទ្រព្យ ផ្អែកតាមការចុះផ្សាយពីទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៣០ ឧសភា ២០២៤ ៖

១. លោក Lee Shau Kee ស្ថាបនិកក្រុមហ៊ុន Henderson Land Development មានទ្រព្យសម្បត្តិ ២៨,៧ពាន់លានដុល្លារ

២. លោក Kushal Pal Singh ប្រធានកិត្តិយសក្រុមហ៊ុន DLF មានទ្រព្យសម្បត្តិ ១៨,២ពាន់លានដុល្លារ

៣. លោក Donald Bren ប្រធានក្រុមហ៊ុន Irvine មានទ្រព្យសម្បត្តិ ១៨ពាន់លានដុល្លារ

៤. លោក Harry Triguboff ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Meriton មានទ្រព្យសម្បត្តិ ១៦,៦ពាន់លានដុល្លារ

៥. លោក Peter Woo អតីតប្រធានក្រុមហ៊ុន Wheelock & Co មានទ្រព្យសម្បត្តិ ១៣,៩ពាន់លានដុល្លារ

៦. លោក Joseph Lau អតីតប្រធានក្រុមហ៊ុន China Estates មានទ្រព្យសម្បត្តិ ១៣,២ពាន់លានដុល្លារ

៧. លោកស្រី Kwong Siu-Hing សហស្ថាបនិកក្រុមហ៊ុន Sun Hung Kai Properties Kwok Tak-Seng មានទ្រព្យសម្បត្តិ ១១,៧ពាន់លានដុល្លារ

៨. លោក Mangal Prabhat Lodha ស្ថាបនិកក្រុមហ៊ុន Macrotech Developers មានទ្រព្យសម្បត្តិ ១១,៦ពាន់លានដុល្លារ

៩. លោក Manuel Villar ប្រធានក្រុមហ៊ុន Vista Land & Lifescapes មានទ្រព្យសម្បត្តិ ១១,៤ពាន់លានដុល្លារ

១០. លោក Stephen Ross ប្រធានក្រុមហ៊ុន Related Companies មានទ្រព្យសម្បត្តិ ១០,១ពាន់លានដុល្លារ៕

The post ណែនាំឲ្យស្គាល់មហាសេដ្ឋីអចលនទ្រព្យ ១០រូបមានទ្រព្យច្រើនបំផុតនៅលើពិភពលោក appeared first on .

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យនៅហុងកុង ហក់ឡើងខ្ពស់ ក្រោយរដ្ឋាភិបាលដាក់ចេញផែនការជំនួយថ្មី
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅក្នុងទីក្រុងហុងកុង បានកើនឡើងខ្លាំង គិតនៅត្រឹមថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានរបាយការណ៍អះអាងថារដ្ឋាភិបាលចិន កំពុងពិចារណាលើផែនការក្នុងការជួយទិញផ្ទះរាប់លានខ្នងដែលមិនទាន់លក់ចេញ ពីក្រុមហ៊ុនអចលនទ្រព្យដែលធ្លាក់ចូលក្នុងវិបត្តិនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះ បានធ្វើឲ្យសន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យ​ចិន ក្នុងទីផ្សារភាគហ៊ុន Hang Seng របស់ហុងកុង ហក់ឡើងយ៉ាងខ្លាំង នៅក្នុងការជួញដូរដំបូង ដោយក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Sino-Ocean Group ដែលគាំទ្រដោយរដ្ឋ បានកើនឡើងដល់ ៤៦% ខណ:ក្រុមហ៊ុនអភិវឌ្ឍឯកជន CIFI Holdings កើនឡើង ២៦% និងក្រុមហ៊ុន Shimao Group កើនឡើង ១៨% ។

ទន្ទឹមនឹងនេះ បើតាមសារព័ត៌មាន Bloomberg បាននិយាយកាលពីថ្ងៃពុធកន្លងទៅ ថា ក្រុមប្រឹក្សារដ្ឋចិន កំពុងធ្វើការស្រង់មតិកែលម្អលើផែនការជំនួយបឋមពីខេត្ត និងស្ថាប័នរដ្ឋាភិបាលនានា បន្ទាប់ពីមានកិច្ចប្រជុំរបស់មេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច ដែលបានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាកកស្ទះលំនៅឋានដែលកំពុងកើនឡើង។

ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតថា សហគ្រាសរដ្ឋក្នុងតំបន់ នឹងត្រូវបានស្នើសុំឲ្យជួយទិញផ្ទះដែលមិនទាន់លក់ចេញ ពីក្រុមហ៊ុនអភិវឌ្ឍដែលមានបញ្ហា ដោយប្រើប្រាល់ប្រាក់កម្ចីដែលផ្តល់ជូនដោយធនាគាររដ្ឋ ហើយផ្ទះដែលទិញយកបាននេះ នឹងត្រូវបានបំប្លែងទៅជាលំនៅឋានដែលមានតម្លៃសមរម្យសម្រាប់ចែកជូនដល់ប្រជាជនវិញ។

ជម្រាបជូនផងដែរថា វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចូលទៅក្នុងវិបត្តិបំណុល នៅពាក់កណ្តាលឆ្នាំ២០២១។ ហើយចាប់តាំងពីឆ្នាំ២០២២ មក រដ្ឋាភិបាលចិន បានព្យាយាមដាក់ចេញនូវវិធានការជាច្រើន ដើម្បីជាកត្តាអូសទាញ និងផ្តល់ទំនុកចិត្តដល់អតិថិជនឡើងវិញ៕

The post តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យនៅហុងកុង ហក់ឡើងខ្ពស់ ក្រោយរដ្ឋាភិបាលដាក់ចេញផែនការជំនួយថ្មី appeared first on .

ថៃ ប្រកាសចេញវិធានការមួយចំនួនក្នុងវិស័យអចលនទ្រព្យ ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ
យោងតាមក្រសួងហិរញ្ញវត្ថុ បាននិយាយថា​ រដ្ឋាភិបាលថៃនឹងប្រកាសចេញវិធានការថ្មីៗមួយចំនួននៅក្នុងវិស័យអចលនទ្រព្យ ខណ:ពេលដែលប្រទេសរបស់ខ្លួន កំពុងព្យាយាមជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Krisada Chinavicharana និង Julapun Amornvivat នឹងសង្ខេបអំពីវិធានការថ្មីនេះ ដើម្បីជំរុញសេដ្ឋកិច្ចតាមរយៈវិស័យអចលនទ្រព្យ នៅថ្ងៃអង្គារនេះ។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ ក៏បានរាយការណ៍ទៀតថា ក្រសួងហិរញ្ញវត្ថុ នឹងស្នើទៅគណៈរដ្ឋមន្ត្រីអំពីវិធានការអចលនទ្រព្យថ្មីៗ រួមទាំងការកាត់បន្ថយថ្លៃប្រតិបត្តិការសម្រាប់ការទិញផ្ទះដែលមានតម្លៃរហូតដល់ ៧លានបាត (១៩០ ៨៩១ដុល្លារ) ខណ:ពេលដែលតម្លៃផ្ទេរកម្មសិទ្ធិក៏នឹងត្រូវបានកាត់បន្ថយពី ២% មកនៅត្រឹម ០,០១% ផងដែរ។

ជុំវិញវិធានការថ្មីនេះ នឹងមានការកាត់បន្ថយពន្ធសម្រាប់អ្នកដែលចង់សាងសង់ផ្ទះរបស់ពួកគេ ក៏ដូចជាការផ្តល់ប្រាក់កម្ចីសម្រាប់ការទិញផ្ទះចំពោះអ្នកដែលមានប្រាក់ចំណូលទាបថែមទៀតផង។

ជាមួយគ្នានេះ ក្រសួងក៏នឹងស្នើច្បាប់ដែលបានកែសម្រួលទាក់ទងនឹងកម្មសិទ្ធិរបស់ជនបរទេសចំពោះការកាន់កាប់លំនៅដ្ឋាន រួមទាំងការបន្តរយៈពេលក្នុងការជួលរហូតដល់ ៩៩ឆ្នាំ ក៏ដូចជាអនុញ្ញាតឲ្យជនបរទេសអាចធ្វើការទិញលំនៅឋានមួយចំនួនផងដែរ៕

The post ថៃ ប្រកាសចេញវិធានការមួយចំនួនក្នុងវិស័យអចលនទ្រព្យ ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ appeared first on .

ក្រុមហ៊ុនអចលនទ្រព្យចិន Shimao រងការប្តឹងឲ្យរំលាយចោល ក្រោយខកខានសងបំណុលជាង ២០០លានដុល្លារ
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលំដាប់កំពូលរបស់ចិន Shimao Group នៅថ្ងៃចន្ទ ទី៨ ខែមេសានេះ ត្រូវបានធនាគារ China Construction Bank (Asia) ដាក់ញត្តិដើម្បីឲ្យមានការរំលាយចោល បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យមួយនេះ បានខកខានក្នុងការសងបំណុលចំនួន ១ ៥៧៩លានដុល្លារហុងកុង ឬស្មើនឹងប្រមាណ ២០១លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Shimao បាននិយាយនៅក្នុងឯកសារមួយដែលផ្ញើទៅកាន់ទីផ្សារហ៊ុនហុងកុងថា ខ្លួននឹងធ្វើការប្រឆាំងដាច់ខាតទៅនឹងការដាក់ពាក្យបណ្តឹងនេះ ហើយបន្តជាមួយនឹងផែនការដែលបានស្នើឡើងរបស់ខ្លួន ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលនៅក្រៅប្រទេស ដែលមានប្រហែល ១១,៧ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ចំពោះញត្តិនៃស្នើឲ្យមានការរំលាយចោលនេះ គឺត្រូវបានកើតឡើងបន្ទាប់ពីសកម្មភាពស្រដៀងគ្នានេះត្រូវបានធ្វើឡើងដោយម្ចាស់បំណុល ទៅលើក្រុមហ៊ុនអចលនទ្រព្យកំពូលៗផ្សេងទៀត ដូចជា China Evergrande Group និង Country Garden ផងដែរ។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរបំផុតមួយ ចាប់តាំងពីឆ្នាំ២០២១ មក បន្ទាប់ពីមានការបង្ក្រាបទ្រង់ទ្រាយធំ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍចលនទ្រព្យដែលមានបំណុលច្រើន​លើសលប់​ ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានស្ថិតក្នុងចំណោមក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យចិនផ្សេងទៀត ដែលបានខកខានក្នុងការទូទាត់បំណុលក្រៅប្រទេស ដែលមានចំនួនរហូតដល់ទៅ ១១,៧ពាន់លានដុល្លារ៕

The post ក្រុមហ៊ុនអចលនទ្រព្យចិន Shimao រងការប្តឹងឲ្យរំលាយចោល ក្រោយខកខានសងបំណុលជាង ២០០លានដុល្លារ appeared first on .

ត្រឹមពីរខែដំបូងឆ្នាំនេះ ការវិនិយោគលើវិស័យអចលនទ្រព្យរបស់ចិន ធ្លាក់ចុះជិត ១០%
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) បានរាយការណ៍មកថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន បានធ្លាក់ចុះ ៩% ក្នុងរយ:ពេលពីរខែដំបូងឆ្នាំ២០២៤នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តួលេខពីវិស័យអចលនទ្រព្យផ្លូវការដែលបានចេញផ្សាយដោយ NBS កាលពីសប្តាហ៍មុន បានបង្ហាញឲ្យដឹងទៀតថា វិស័យដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរនេះ ក៏បានប្រឈមមុខជាមួយនឹងធ្លាក់ចុះនៃតម្លៃផ្ទះផងដែរ ដោយកាលពីក្នុងខែកុម្ភៈកន្លងទៅ តម្លៃផ្ទះបានធ្លាក់ចុះដល់ទៅ ០,៣% ។

ទន្ទឹមនឹងនេះ លោក Nie Wen សេដ្ឋវិទូនៃក្រុមហ៊ុន Hwabao Trust បាននិយាយថា វិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះ ហើយថាការធ្លាក់ចុះនៃការវិនិយោគលើវិស័យនេះ ទំនងជាមិនផ្លាស់ប្តូរនោះទេ ដោយសារក្រុមហ៊ុនអភិវឌ្ឍជាច្រើន នៅតែបន្តជួបប្រទះជាមួយនឹងវិបត្តិបំណុល។

គួរឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេស​ចិន ​បាន​និង​កំពុង​បង្កើន​វិធានការជាច្រើន ​ដើម្បី​ពង្រឹង​វិស័យ​អចលនទ្រព្យ​ដែលធ្លាក់ចូលក្នុងវិបត្តិ​របស់​ខ្លួន​ ជាមួយនឹងការចាប់ផ្តើមយន្តការថ្មីមួយ ដែលគេហៅថា “បញ្ជីស” កាលពីក្នុងខែមករា ដោយធ្វើការបញ្ជូនមូលនិធិពីធនាគាររដ្ឋ ទៅក្នុងគម្រោងអចលនទ្រព្យក្នុងស្រុកមួយ ដែលត្រួវបានកំណត់ដោយរដ្ឋាភិបាល។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទីផ្សារហាក់នៅតែមិនមានការផ្លាស់ប្តូរអ្វីនោះឡើយ ជាមួយនឹងការទិញផ្ទះ ការផ្តល់ហិរញ្ញប្បទាន និងការចាប់ផ្តើមសាងសង់គម្រោងឡើងវិញ របស់ក្រុមហ៊ុនអចលនទ្រព្យ នៅតែបន្តធ្លាក់ចុះដដែល៕

The post ត្រឹមពីរខែដំបូងឆ្នាំនេះ ការវិនិយោគលើវិស័យអចលនទ្រព្យរបស់ចិន ធ្លាក់ចុះជិត ១០% appeared first on .

អាជ្ញាធរចិន ប្រាប់ឲ្យក្រុមហ៊ុនអចលនទ្រព្យត្រូវតែប្រកាសក្ស័យធន បើគ្មានលទ្ធភាព
ថ្មីៗនេះ អាជ្ញាធររបស់ប្រទេសចិន បានធ្វើការចង្អុលបង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលកំពុងជួបប្រទះជាមួយនឹងវិបត្តិធ្ងន់ធ្ងរ នឹងមិនអាចទទួលបានការវិធានការសង្គ្រោះនោះឡើយ ដោយថែមទាំងព្រមានទៀតថា ក្រុមហ៊ុនណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍មហាជន នឹងត្រូវទទួលទោស។ នេះបើតាមការចុះផ្សាយពិសារព័ត៌មាន CNBC។

នេះបើតាមការលើកឡើងរបស់លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍទីក្រុង-ជនបទ ដោយលោកថែមទាំងបានសង្កត់ធ្ងន់ទៀតថា សម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលជួបវិបត្តិធ្ងន់ធ្ងរ និងបាត់បង់សមត្ថភាពក្នុងការដំណើរការ ក្រុមហ៊ុននោះគួរតែត្រូវប្រកាសក្ស័យធន ឬត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ស្របតាមច្បាប់ និងគោលការណ៍របស់ទីផ្សារ។

លោក Ni Hong ក៏បាននិយាយបន្ថែមទៀតផងដែរថា ចំពោះក្រុមហ៊ុនអចលនទ្រព្យណាមួយ ដែលបន្តប្រព្រឹត្តិអំពើធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មហាជន នោះនឹងត្រូវទទួលបានការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ និងផ្តន្ទាទោសតាមច្បាប់ ហើយពួកគេនឹងត្រូវបង់ថ្លៃសំណងតាមការកំណត់របស់រដ្ឋាភិបាល។

គួរឲ្យដឹងផងដែរថា ការលើកឡើងរបស់លោក Ni Hong បែបនេះ ត្រូវបានធ្វើឡើងនៅពេលដែលក្រុមហ៊ុនអចលនទ្រព្យធំៗ ដោយរាប់ចាប់ពី Evergrande រហូតដល់ Country Garden បានបរាជ័យក្នុងការសងបំណុលរបស់ពួកគេ ដែលជាហេតុធ្វើឲ្យមានការធ្លាក់ចុះនៃការលក់ផ្ទះថ្មីៗ នៅទូទាំងប្រទេស។

ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញវិធានការ​បង្ក្រាបទ្រង់ទ្រាយធំចំពោះការកើនឡើងនៃបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។ ហើយចាប់តាំងពីពេលនោះមក អាជ្ញាធរបានប្រកាសវិធានការផ្តល់ហិរញ្ញប្បទានដល់អ្នកអភិវឌ្ឍមួយចំនួន ប៉ុន្តែក៏នៅតែប្រកាន់ជំហរក្នុងការជម្រុះចោលក្រុមហ៊ុនណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ជាតិផងដែរ៕

The post អាជ្ញាធរចិន ប្រាប់ឲ្យក្រុមហ៊ុនអចលនទ្រព្យត្រូវតែប្រកាសក្ស័យធន បើគ្មានលទ្ធភាព appeared first on .