វិស័យឧស្សាហកម្ម

ទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម មានប្រមាណជាង២៥ពាន់លានដុល្លារ កើនឡើង២៣%
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វិស័យឧស្សាហកម្មកម្ពុជាបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យនៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម កាលពីថ្ងៃទី២ ខែកុម្ភៈ លោក ហែម វណ្ណឌី បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣,០៨៣ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧% ធៀបនឹងឆ្នាំ២០២៤។

ជាមួយគ្នានេះ ទុនវិនិយោគសរុបមានចំនួន ២៥,១៦៨ លានដុល្លារអាមេរិក កើនឡើង ៤,៧១១ លានដុល្លារអាមេរិក ស្មើនឹង ២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។

លោកបានបន្ថែមថា ជាមួយនឹងកំណើនទាំងនេះ សុវត្ថិភាពឧស្សាហកម្ម និងអភិបាលកិច្ចល្អក្នុងខ្សែច្រវាក់ផលិតកម្មកាន់តែដើរតួសំខាន់សម្រាប់អនាគតឧស្សាហកម្មកម្ពុជា។ ដោយលោករដ្ឋមន្រ្តីបញ្ជាក់ទៅកាន់រោងចក្រ សហគ្រាស និងសិប្បកម្មថា ”ប្លង់បច្ចេកទេសរោងចក្រដែលបានគិតគូរ និងរៀបចំគ្រប់ជ្រុងជ្រោយ គឺជាខែលការពារដំបូងបំផុត ដែលមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតបងប្អូនកម្មករ-យោជិតរបស់យើង។”

គួរឱ្យដឹងដែរថា តាមការព្យាករវិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនក្នុងរង្វង់ ៧,២% ក្នុងឆ្នាំ ២០២៦ ដែលជាកំណើនថមថយ បើធៀបនឹងកំណើនឆ្នាំ ២០២៥ ដោយសារការថមថយចលនការនៃកំណើនវិស័យបម្រើការនាំចេញ ពោលគឺ អនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្រោមការរំពឹងទុកបច្ច័យនៃ ការអនុវត្តពន្ធគយបដិការ ដែលនឹងធ្វើឱ្យតម្រូវការសកលមាននិន្នាការថមថយ, ប៉ុន្តែយ៉ាងណាវិញនៅតែជាកំណើនល្អដោយសាររោងចក្រ-សហគ្រាស មានលទ្ធភាពបន្សំខ្លួនបានបន្តិចម្តងៗ ទៅនឹងរបត់គោលនយោបាយពាណិជ្ជកម្ម និងសមតាពាណិជ្ជកម្មថ្មីនេះ៕

The post ទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម មានប្រមាណជាង២៥ពាន់លានដុល្លារ កើនឡើង២៣% appeared first on .

វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ៨,៦% នៅឆ្នាំ២០២៥
សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ ត្រូវបានព្យាករថានឹងមានកំណើន៦,៣% ក្នុងនោះ វិស័យឧស្សាហកម្ម ព្យាករថាមានកំណើនប្រមាណ ៨,៦%។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បើទោះបីសេដ្ឋ កិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ- សហគ្រាសជាបន្តបន្ទាប់ ដែលបានគាំទ្រកំណើនដែល ជំរុញដោយការនាំចេញរបស់កម្ពុជា។

លោកបន្តថា ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់៦%​ និងត្រូវបានព្យាករថានឹងមានកំណើន៦,៣% ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះ វិស័យឧស្សាហកម្មបានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ២០២៤ និងព្យាករថាមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ក្រសួងឧស្សាហកម្ម តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មឆ្នាំ២០២៤ មានចំនួនជាង ១៥ ពាន់លានដុល្លារ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានជិត ៤ ពាន់លានដុល្លារ និងតម្លៃបរិមាណផលិតផលការនាំចេញមានជាង ១១ ពាន់លានដុល្លារ។

ចំណែកទុនវិនិយោគសរុបនៅលើវិស័យឧស្សាហកម្មធុនធំ ឆ្នាំ២០២៤ មានជាង ២០ ពាន់លានដុល្លារ កើនឡើងជិត ១,៩០០ លានដុល្លារ ស្មើ ១០% បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះទុនវិនិយោគ ក្នុងស្រុក មានជិត ៤ ពាន់លានដុល្លារ ស្មើជាង ១៩ % នៃទុនវិនិយោគសរុប។

សូមបញ្ជាក់បន្ថែមថា បើតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ បានឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧  បានបង្ហាញថា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនន៨,៦% នៅឆ្នាំ២០២៥ គាំទ្រដោយការរក្សាបានតុល្យភាពនឌអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា(មុនវិបត្តិកូវីដ១៩)៕

The post វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ៨,៦% នៅឆ្នាំ២០២៥ appeared first on .

ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគវិស័យឧស្សាហកម្មមានអត្រាខ្ពស់រហូតដល់៦៩%
ក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង (កើនឡើងចំនួន ១៤៦គម្រោង ឬ៥៤%) មានទំហំទុនវិនិយោគ ៦ ៩០០ លានដុល្លារអាម៉េរិក (កើនឡើង ១ ៩៧៣ លានដុល្លារអាម៉េរិក ឬ៤០%)។

គម្រោងវិនិយោគទាំងនោះ អាចបង្កើតការងារសរុបប្រមាណ ៣៣ ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់ ៦៩% បើធៀបជាមួយវិស័យផ្សេងៗទៀតដែលទទួលបានគម្រោងវិនិយោគនៅកម្ពុជា។

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ថា ធៀបនឹងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង (កើនឡើងចំនួន ១៤៦គម្រោង ឬ៥៤%) មានទំហំទុនវិនិយោគ ៦ ៩០០ លាន ដុល្លារអាម៉េរិក ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូត ដល់ ៦៩%។

ដោយឡែក ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍ អន្តរជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ ដែរ កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ២ ១០០ លានដុល្លារអាម៉េរិក ក្នុងនោះ ៤០% ជាហិរញ្ញប្បទានឥតសំណង និង៦០% ជាឥណទានសម្បទាន។ គួរជាទីកត់សម្គាល់ ភាគច្រើននៃហិរញ្ញប្បទាន ត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ ២២% និងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ប្រមាណ ២៥%។

សូមបញ្ជាក់ផងដែរថា បើតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៣-២០២៧ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ៨.៩% សម្រាប់រយៈពេលមធ្យម ២០២៥-២០២៧ ខណៈ ឆ្នាំ ២០២៥ ខាងមុខព្យាករថាមានកំណើន ៨,៦% គាំទ្រ ដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា (មុនវិបត្តិជំងឺកូវីដ-១៩)៕

The post ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគវិស័យឧស្សាហកម្មមានអត្រាខ្ពស់រហូតដល់៦៩% appeared first on .

ការងើបឡើងវិញនៃសេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជានឹងជំរុញកំណើន ខណៈវិស័យឧស្សាហកម្ម ផលិតកម្ម កសិកម្មនឹងចូលរួមចំណែកបន្ថែម
ធនាគារអភិវឌ្ឍន៍អាស៊ី រំពឹងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងដៃគូពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានឹងជំរុញកំណើនមួយចំនួន ខណៈការស្ទុះងើបឡើងវិញនៅក្នុងផលិតកម្មឧស្សាហកម្ម ផលិតកម្ម និងកសិកម្មនឹងចូលរួមចំណែកបន្ថែមទៀត។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

តាមការព្យាករណ៍​របស់​ធនាគារ ADB ក្នុង​ឆ្នាំ២០២១ ​ផលិតកម្មឧស្សាហកម្ម​អាចនឹង​កើនឡើងជាង ៧% ក្នុង​ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យ​កាត់ដេរសម្លៀកបំពាក់​ ស្បែកជើង និង​ទំនិញសម្រាប់ការធ្វើដំណើរ ព្រមទាំង​កំណើន​នៃ​ឧស្សាហកម្ម​ធនស្រាលផ្សេងទៀត ដូចជាផលិតផល​អេឡិចត្រូនិច និង​កង់។

វិស័យកសិកម្ម​អាច​នឹង​កើនឡើងជាង១% ដោយសារ​មាន​កំណើន​ផលិតផលកសិកម្ម វារីវប្បកម្ម និងការនាំផលិតផល​ទៅប្រទេសចិន។ រីឯវិស័យ​សេវាកម្ម​នឹង​ងើបឡើង​ក្នុង​ល្បឿនយឺត​ប្រមាណ​៣%​ នៅឆ្នាំ២០២១ និងជាង៦%​ក្នុង​ឆ្នាំ២០២២។

សម្រាប់លោកស្រី Sunniya Durrani-Jamal​ បានលើកឡើងថា វិស័យទេសចរណ៍ទំនងជានឹងងើបឡើងវិញទោះបីជាមិនដល់កម្រិតមុនពេលមានករណីជម្ងឺរាតត្បាតចាប់ផ្តើមក៏ដោយ ដែលអាចចំណាយពេលពី ៣ ទៅ ៤ ឆ្នាំ។

លោកស្រីបានយល់ស្របថាការដកការរឹតត្បិតការធ្វើដំណើរនឹងក្លាយជាកត្តាកំណត់ចុងក្រោយក្នុងការកំណត់ពេលវេលាស្តារវិស័យទេសចរណ៍ឡើងវិញ។

បើតាមលោកស្រី ទេសចរណ៍ធុរកិច្ចអាចនឹងទទួលបានមុនពេលទេសចរណ៍កម្សាន្តដោយសារតែទិដ្ឋាការពិសេសដែលអាចអនុញ្ញាតបាន។ អត្រាចាក់វ៉ាក់សាំងសកលក៏នឹងដើរតួនាទីក្នុងការងើបឡើងវិញនៃវិស័យទេសចរណ៍និងសេដ្ឋកិច្ចផងដែរ។

ជាមួយគ្នា​នេះ​វិស័យ​អចលនទ្រព្យអាចនឹង​ងើបឡើងវិញ​ដែរ ដោយ​មាន​និន្នាការស្រដៀងគ្នា​នឹង​វិស័យឧស្សាហកម្ម​សំណង់។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ដែល​ចេញ​​ផ្សាយ​​កាលពីថ្ងៃទី២៨ ខែមេសា អោយ​ដឹង​ថា បើតាម​​ការព្យាករណ៍ ​​សេដ្ឋកិច្ច​កម្ពុជា​​អាច​​នឹង​​កើន​ឡើង​វិញ​​ចំនួន ៤% ក្នុង​ឆ្នាំ២០២១ និង​ជាង ៥% ​ក្នុង​ឆ្នាំ​២០២២៕

The post ការងើបឡើងវិញនៃសេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជានឹងជំរុញកំណើន ខណៈវិស័យឧស្សាហកម្ម ផលិតកម្ម កសិកម្មនឹងចូលរួមចំណែកបន្ថែម appeared first on .