វីឡាប្រណីត

ភរិយាមហាសេដ្ឋីកំពូលចិនម្នាក់ ដាក់លក់វីឡាប្រណីតតម្លៃជិត ៦០លានដុល្លារ នៅសិង្ហបុរី
លោកស្រី Chrissy Luo ដែលជាសហស្ថាបនិកក្រុមហ៊ុន Shanda Group និងស្វាមីដែលជាមហាសេដ្ឋីលំដាប់កំពូលរបស់ប្រទេសចិន លោក Chen Tianqiao បានដាក់លក់វីឡាមួយខ្នងនៅប្រទេសសិង្ហបុរី ក្នុងតម្លៃប្រមាណ ៧៦លានដុល្លារសិង្ហបុរី ឬស្មើប្រមាណ ៥៩លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Business Times។

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា លោកស្រី Luo រួមជាមួយស្វាមីបានទិញយកផ្ទះវីឡាមួយខ្នងនេះ នៅក្នុងតម្លៃត្រឹមតែជាង ៣៩លានដុល្លារសិង្ហបុរីប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១១។ អចលនទ្រព្យសម្បត្តិនេះ មានទីតាំងនៅលើភ្នំ Tanglin ក្នុងតំបន់អភិជន Ridley Park Good Class Bungalow ដែលជាប្រភេទវីឡាកម្ពស់ពីជាន់ និងមានអាងហែលទឹកផ្ទាល់ខ្លួនផងដែរ។

គួរឲ្យដឹងថា លោកស្រី​ Luo និងស្វាមី គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Shanda Group ដែលបានចាប់ផ្តើមបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៩ ក្នុងនាមជាក្រុមហ៊ុនហ្គេមអនឡាញ Shanda Interactive Entertainment។ ប្តីប្រពន្ធមួយគូនេះ បានផ្លាស់ទីលំនៅពីទីក្រុងសៀងហៃ មកកាន់ប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០០៩ មុនបន្តផ្លាស់ទៅនៅរដ្ឋកាលីហ្វ័រញ៉ា នៅចុងឆ្នាំ២០១៧។

យោងតាម Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក Chen Tianqiao និងភរិយារបស់លោក មានចំនួនប្រមាណជាង ១,៣ពាន់លានដុុល្លារ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ៕​

The post ភរិយាមហាសេដ្ឋីកំពូលចិនម្នាក់ ដាក់លក់វីឡាប្រណីតតម្លៃជិត ៦០លានដុល្លារ នៅសិង្ហបុរី appeared first on .

ការលក់វីឡាប្រណីតៗ តម្លៃរាប់សិបលានដុល្លារ នៅទីក្រុងឌុយបៃ កើនឡើងខ្ពស់ក្នុងត្រីមាសទី៣
ការលក់ផ្ទះវីឡាប្រណីតៗ នៅក្នុងទីក្រុងឌុយបៃ បានកើនឡើងដល់ប្រហែល ១,៦ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ ពោលគឺបានកើនឡើងពីចំនួន ១,១៣ពាន់លានដុល្លារ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងឌុយបៃ ត្រូវបានគេមើលឃើញថាហាក់មានការរីកដុះដាលយ៉ាងខ្លាំង ក្នុងរយ:ពេលចុងក្រោយនេះ ដោយសារតែបណ្តាក្រុមអ្នកមានទ្រព្យសម្បត្តិជាច្រើន នាំគ្នាផ្អើលទិញលំនៅឋានបែបវីឡាប្រណីតៗ និងមានតម្លៃរាប់សិបលានដុល្លារ ។

លោក Faisal Durrani ដែលជាប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យ ប្រចាំនៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក របស់ក្រុមហ៊ុន Knight Frank បាននិយាយថា តម្រូវការវីឡាប្រណីតៗលំដាប់អភិជន នៅក្នុងទីក្រុងឌុយបៃ នៅតែមានភាពរឹងមាំខ្លាំង ខណ:ការផ្គត់ផ្គង់នៅតែមិនអាចបំពេញតាមតម្រូវការបាន ។

យោងតាមរបាយការណ៍ពី ក្រុមហ៊ុន Knight Frank បានបង្ហាញឱ្យដឹងទៀតថា ចំនួនសរុបនៃការលក់វីឡាប្រណីត ដែលមានតម្លៃជាង ១០លានដុល្លារ ក្នុងរយ:ពេល ៩ខែចុងក្រោយនេះ បានកើនឡើងខ្ពស់បំផុតដល់ចំនួន ២៧៧ ខ្នង ខណ:ទីក្រុងឌុយបៃ បានឈរនៅលើគេ ក្នុងចំណោមទីផ្សារលំនៅឋានកំពូលៗផ្សេងទៀត ដូចជាទីក្រុងញូវយ៉ក ហុងកុង និងទីក្រុងឡុងដ៏ ជាដើម៕

The post ការលក់វីឡាប្រណីតៗ តម្លៃរាប់សិបលានដុល្លារ នៅទីក្រុងឌុយបៃ កើនឡើងខ្ពស់ក្នុងត្រីមាសទី៣ appeared first on .