សក្ដានុពលកម្ពុជា

គណៈប្រតិភូធុរកិច្ចអូស្រ្តាលី ចាប់អារម្មណ៍លើវិស័យសក្ដានុពលសំខាន់ៗចំនួន៣នៅកម្ពុជា
គណៈប្រតិភូធុរកិច្ចអូស្រ្តាលី  នៅរសៀលថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២៤ បានអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា បន្ទាប់ពីការប្រព្រឹត្តទៅដ៏ជោគជ័យនៃវេទិការធុរកិច្ចកម្ពុជា-អូស្រ្តាលី។ ក្រោយពិភាក្សាការងារ គណៈប្រតិភូធុរកិច្ចអូស្រ្តាលី បានចាប់អារម្មណ៍លើវិស័យសក្ដានុពលចំនួន៣នៅកម្ពុជា ព្រមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្រោមអធិបតីភាព លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូធុរកិច្ចនិងវិនិយោគអូស្រ្តាលី ដឹកនាំដោយ លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ និង លោក តាំង សិទ្ធី ប្រធានសភាពាណិជ្ចកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន។ កិច្ចប្រជុំនេះ  មានការចូលរួមផងដែរពីធុរជនអូស្រ្តាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន  និងមន្រ្តីបច្ចេកទេសនៃគណៈកម្មាធិការវិនិយោគកម្ពុជាសរុបប្រមាណ ៣០រូប។

កិច្ចពិភាក្សាខាងលើធ្វើឡើងនៅក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រព្រឹត្តទៅដ៏ជោគជ័យនៃវេទិការធុរកិច្ចកម្ពុជា-អូស្រ្តាលី ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងអំឡុងពេលដែលសម្ដេចបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

ក្នុងឱកាសនៃជំនួបនេះ លោក នុត អ៊ុនវ័ណរ៉ា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូ និងថ្លែងអំណរគុណដល់ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន ដែលបានដឹកនាំធុរជន និងវិនិយោគិនអូស្រ្តាលី មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានឃើញដោយផ្ទាល់អំពីសក្ដានុពល និងកាលានុវត្តភាពថ្មីៗរបស់កម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិនអូស្រ្តាលី នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។

ជាការឆ្លើយតប គណៈប្រតិភូធុរកិច្ចអូស្រ្តាលី បានបង្ហាញអំពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្ដានុពលរបស់កម្ពុជា ក្នុងវិស័យថាមពលបៃតង ទេសចរណ៍ កសិចំណីអាហារ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

សូមជម្រាបជូនផងដែរថា គណៈប្រតិភូធុរកិច្ចអូស្រ្តាលីដែលអញ្ជើញមកនាពេលនេះ គឺមកពីបណ្ដាក្រុមហ៊ុនក្នុងវិស័យសំខាន់ៗ ដូចជា កសិ-ចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ថាមពលបៃតង សួនឧស្សាហកម្មនិងកម្មន្តសាល៕ អត្ថបទ៖ វិបុល

The post គណៈប្រតិភូធុរកិច្ចអូស្រ្តាលី ចាប់អារម្មណ៍លើវិស័យសក្ដានុពលសំខាន់ៗចំនួន៣នៅកម្ពុជា appeared first on .

អ្នកឧកញ៉ា លី ឃុនថៃ៖ ប្រទេសកម្ពុជា ជាប្រទេសដែលមានទីតាំងល្អបំផុតសម្រាប់វិនិយោគ និងធ្វើពាណិជ្ជកម្មលើគ្រប់វិស័យ
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសដែលមានទីតាំងល្អបំផុតសម្រាប់វិនិយោគ និងធ្វើពាណិជ្ជកម្មលើគ្រប់វិស័យទាំងអស់ ។

ការលើកឡើងរបស់អ្នកឧកញ៉ា ធ្វើឡើងនៅក្នុងពិធីអាហារសាមគ្គីធុរកិច្ចជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនេះ អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលសំបូរបែប ជាពិសេសក្រោមម្លប់នៃសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ ស្ថេរភាពក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងស្របតាមមាគាដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាបិតាស្ថាបនិកសន្ដិភាព។

អ្នកឧកញ៉ាបានបន្ដថា កត្ដាទាំងនេះជាភាពអំណោយផលដ៏ល្អបំផុតសម្រាប់វិនិយោគ និងការធ្វើពាណិជ្ជកម្មបច្ចុប្បន្ន ដែលបានជំរុញទឹកចិត្ដដល់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ឱ្យកាន់តែពង្រីកខ្លួនសកម្មឡើង ដោយរួមគ្នាកំណត់គោលដៅ បន្ដទាក់ទាញអ្នកវិនិយោគិនបរទេសចូលមកប្រទេសកម្ពុជា បានកាន់តែច្រើនបន្ថែមទៀត។

អ្នកឧកញ៉ា លី ឃុនថៃ បានបញ្ជាក់ថា មកដល់ពេលនេះ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានសម្រេចការជំរុញការនាំចេញ និងទាក់ទាញវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ដែលមានទំហំទឹកប្រាក់វិនិយោគ ជាង១៥ពាន់លានដុល្លារ និងបានផ្ដល់ឱកាសការងារជូនដល់កម្មករ កម្មការិនី និងនិយោជិក ជាង៦៤ម៉ឺននាក់។

ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងគោលដៅ និងការជំរុញសកម្មភាពវិនិយោគក្នុងប្រទេសកម្ពុជា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បេជ្ញាចិត្ដបន្ដអនុវត្ដតួនាទី និងដាក់ចេញផែនការដើម្បីសម្រេចចេញគោលដៅជាច្រើន ដែលនឹងផ្ដល់ជាវេទិកាសម្រាប់វិនិយោគិនជាតិ និងអន្ដរជាតិ អាចស្វែងរកឱកាសកសាងទំនាក់ទំនង ពង្រីកទីផ្សារ និងការបណ្ដាក់ទុនមកប្រទេសកម្ពុជាជាពិសេសជំរុញការអនុស្សរណៈនៃការយោគយល់គ្នាឱ្យបានកាន់តែទូលំទូលាយ។

ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា លី ឃុនថៃ បានសម្ដែងនូវការស្វាគមន៍ និងអំពាវនាវ ដល់បណ្ដារវិនិយោគគិន គ្រប់រូបទាំងវិនិយោគិនចាស់ និងវិនិយោគិនថ្មី ជាពិសេសវិនិយោគិន ដែលទើបនឹងបានមកទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ប្រសិនបើបណ្ដារវិនិយោគិន កំពុងស្វែងរកប្រទេសដែលមានសក្ដានុពលសម្រាប់ការបណ្ដាក់ទុនវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងនាមអ្នកឧកញ៉ាផ្ទាល់ អះអាងជូនដោយភាពជឿជាក់ថា ប្រទេសកម្ពុជានេះហើយ ដែលជាទីតាំងល្អបំផុតសម្រាប់វិនិយោគ និងធ្វើពាណិជ្ជកម្មលើគ្រប់វិស័យទាំងអស់។

ចំណុចល្អបំផុតដែលប្រទេសកម្ពុជារក្សាបាននោះគឺ ម្លប់នៃសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព។ ជាមួយរួម ច្រកទីផ្សារដ៏ធំទូលាយ ក្នុងនោះ កម្ពុជាមានទីផ្សារអាស៊ាន មានចំនួនប្រជាជនជាង៦០០លាននាក់ និងទីផ្សារអាសិប មានចំនួនប្រជាជនជាង២ពាន់លាននាក់។

បន្ថែមពីនេះ កម្ពុជា បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន មានដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន កំពង់ផែ ព្រលានយន្ដហោះ ប្រព័ន្ធទូរគមនាគមន៍ អគ្គីសនី ទឹក ដែលផ្ដល់ភាពងាយស្រួលសម្រាប់ផលិតកម្ម និងការដឹកជញ្ជូន។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កន្លងទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការអន្ដរក្រសួងដើម្បីដំណើរការអនុវត្ដគម្រោង ព្រែកជីកហ្វូណនតេជោ ដែលនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងផ្ដល់ជាទីតាំងតភ្ជាប់សម្រាប់ផលិតកម្មដ៏ល្អបំផុតក្នុងវិស័យឧស្សាហកម្ម និងការផ្គត់ផ្គង់ទំនិញទៅកាន់ពិភពលោក៕

The post អ្នកឧកញ៉ា លី ឃុនថៃ៖ ប្រទេសកម្ពុជា ជាប្រទេសដែលមានទីតាំងល្អបំផុតសម្រាប់វិនិយោគ និងធ្វើពាណិជ្ជកម្មលើគ្រប់វិស័យ appeared first on .

សហភាពអឺរ៉ុប កោតសរសើរកម្ពុជាដែលបន្តកិច្ចការងារទាក់ទាញវិនិយោគិនឥតឈប់ឈរ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។

ជំនួបនេះបានផ្ដោតការពិភាក្សាលើកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងកម្ពុជាលើវិស័យនានា តាមរយៈការបើកចំហរទីផ្សារសេរីរបស់កម្ពុជាលើគ្រប់វិស័យ។ ក្នុងនោះដែរ ឯកអគ្គរដ្ឋទូត លោក Igor Driesmans ក៏បានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការវិនិយោគដោយផ្ទាល់ពីសហភាពអឺរ៉ុបមកកាន់កម្ពុជានាពេលកន្លងមក និងបានកោតសរសើរដល់កម្ពុជាដែលបន្តកិច្ចការងារទាក់ទាញវិនិយោគិនឥតឈប់ឈរ។

លោក ស៊ុន ចាន់ថុល

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានជម្រាបឯកអគ្គរដ្ឋទូត អំពីគម្រោងដែលលោកគ្រោងនឹងចុះបំពេញទស្សនកិច្ចទាក់ទាញវិនិយោគិនពីតំបន់អឺរ៉ុប ក្នុងឆ្នាំ២០២៤ខាងមុខនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនផងដែរអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ដើម្បីតភ្ជាប់កម្ពុជាទៅក្នុងតំបន់ ដោយគម្រោងទាំងនោះក៏បានផ្ដល់ឱកាសឱ្យវិនិយោគិនពីបណ្ដាប្រទេសផ្សេងៗនៅទូទាំងពិភពលោកអាចចូលមកវិនិយោគនៅកម្ពុជាបាន។

សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានរៀបចំវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ក្រោមមូលបទកាលានុវត្តភាពថ្មី វិបុលភាពរួម នៅទីក្រុងញូវយ៉ក កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមសភាពាណិជ្ជកម្មកម្ពុជា គោលបំណងសំខាន់នៃវេទិកាធុរកិច្ចនេះ គឺដើម្បីជំរុញធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសផ្សព្វផ្សាយវិស័យសក្តានុពលកម្ពុជា និងគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញវិនិយោគិនអាមេរិកមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា៕

លោក Igor Driesmans

The post សហភាពអឺរ៉ុប កោតសរសើរកម្ពុជាដែលបន្តកិច្ចការងារទាក់ទាញវិនិយោគិនឥតឈប់ឈរ appeared first on .