សហភាពអឺរ៉ុប កោតសរសើរកម្ពុជាដែលបន្តកិច្ចការងារទាក់ទាញវិនិយោគិនឥតឈប់ឈរ

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះបានផ្ដោតការពិភាក្សាលើកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងកម្ពុជាលើវិស័យនានា តាមរយៈការបើកចំហរទីផ្សារសេរីរបស់កម្ពុជាលើគ្រប់វិស័យ។ ក្នុងនោះដែរ ឯកអគ្គរដ្ឋទូត លោក Igor Driesmans ក៏បានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការវិនិយោគដោយផ្ទាល់ពីសហភាពអឺរ៉ុបមកកាន់កម្ពុជានាពេលកន្លងមក និងបានកោតសរសើរដល់កម្ពុជាដែលបន្តកិច្ចការងារទាក់ទាញវិនិយោគិនឥតឈប់ឈរ។

លោក ស៊ុន ចាន់ថុល

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានជម្រាបឯកអគ្គរដ្ឋទូត អំពីគម្រោងដែលលោកគ្រោងនឹងចុះបំពេញទស្សនកិច្ចទាក់ទាញវិនិយោគិនពីតំបន់អឺរ៉ុប ក្នុងឆ្នាំ២០២៤ខាងមុខនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនផងដែរអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ដើម្បីតភ្ជាប់កម្ពុជាទៅក្នុងតំបន់ ដោយគម្រោងទាំងនោះក៏បានផ្ដល់ឱកាសឱ្យវិនិយោគិនពីបណ្ដាប្រទេសផ្សេងៗនៅទូទាំងពិភពលោកអាចចូលមកវិនិយោគនៅកម្ពុជាបាន។

សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានរៀបចំវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ក្រោមមូលបទកាលានុវត្តភាពថ្មី វិបុលភាពរួម នៅទីក្រុងញូវយ៉ក កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមសភាពាណិជ្ជកម្មកម្ពុជា គោលបំណងសំខាន់នៃវេទិកាធុរកិច្ចនេះ គឺដើម្បីជំរុញធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសផ្សព្វផ្សាយវិស័យសក្តានុពលកម្ពុជា និងគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញវិនិយោគិនអាមេរិកមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា៕

លោក Igor Driesmans