អន្តរក្រសួង ពន្លឿនផែផែនទីបណ្ដាញផ្លូវក្នុងវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចពិភាក្សាការងាររួមគ្នា ដើមុបីពន្លឿនលើការរៀបចំផែនទីបណ្ដាញផ្លូវ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជាឱ្យកានតែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកកិច្ចការបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក សួន សូផា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកិច្ចការពាក់ព័ន្ធនឹងការរៀបចំផែនទីបណ្ដាញផ្លូវក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភាគីពាកព័ននៃក្រសួងទាំងពីរ។

ក្នុងជំនួបពិភាក្សានេះ បានផ្លាស់ប្តូរយោបល់ និងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកជុំវិញការប្រើប្រាស់ប្រព័ន្ធទិន្នន័យភូមិសាស្ត្រគោលនៃព្រះរាជាណាចក្រកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំពុងប្រើប្រាស់ ដើម្បីអភិវឌ្ឍផែនទីជាតិមួយដែលមានទិន្នន័យគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ។

សូមបញ្ជាក់ដែរថា កិច្ចពិភាក្សានេះ គែបានបង្ហាញពីការយល់ព្រមរួមគ្នា ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពង្រឹងការផ្ទៀងផ្ទាត់ទិន្នន័យ និងអភិវឌ្ឍប្រព័ន្ធផែនទីជាតិសម្រាប់ប្រើប្រាស់រួមរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យកានតែមានប្រសិទ្ធភាព៕ អត្ថបទ៖ ហ្សាលីន