សមាគមធុរកិច្ចម៉ាឡេស៊ីកម្ពុជា និងសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សហការគ្នាត្រៀមរៀបចំវេទិកាភាពជាអ្នកដឹកនាំអន្តរជាតិកម្ពុជាឆ្នាំ២០២៧

សង្គម​ និង​សេដ្ឋកិច្ច

សមាគមធុរកិច្ចម៉ាឡេស៊ីកម្ពុជា (MCBA) និងសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងត្រៀមរៀបចំវេទិកាភាពជាអ្នកដឹកនាំអន្តរជាតិកម្ពុជាឆ្នាំ២០២៧ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មនាពេលអនាគតរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)នេះ ធ្វើឡើងក្នុងកម្មវិធី 2nd MCBA Networking & Council Installation night 2026 ដែលរៀបចំឡើងដោយសមាគមធុរកិច្ចម៉ាឡេស៊ីកម្ពុជា (MCBA) នៅ Kuala Lumpur Gold and Country Club (KLGCC) នាប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៥ ឧសភា។

ពិធីនេះក៏មានការចូលរួមពីសមាជិក MCBA, ប្រតិភូ FASMEC, អ្នកឧកញ៉ា ឧកញ៉ា វិនិយោគិន ក្រុមហ៊ុន សហគ្រាស និងសមាគមនានា ពីប្រទេសកម្ពុជា-ម៉ាឡេស៊ី មកពីវិស័យផ្សេងៗគ្នាដូចជា៖ ពាណិជ្ជកម្ម ឧស្សហកម្ម អបរំ ការថែទាំសុខភាព កសិកម្ម  ទេសចរណ៍ បច្ចេកវិទ្យា អចលនទ្រព្យ និងភស្តុភាកម្មផងដែរ។

ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មកម្ពុជានិងម៉ាឡេស៊ី ដែលកំពុងបន្តកើនឡើងគួរអោយកត់សម្គាល់សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ ទោះបីជាពិភពលោកកំពុងជួបវិបត្តិប្រេងសកលក៌ដោយ និងបានបង្ហាញអំពីបរិយាកាសវិនិយោគនៅកម្ពុជា ច្បាប់ បទបញ្ញត្តិថ្មីៗ ជាពិសេសការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗកន្លងមកនេះ ដែលនឹងជួយដល់វិនិយោគិនដែលមានបំណងចង់មកបើកក្រុមហ៊ុននៅកម្ពុជាកាន់តែងាយស្រួល និងចំណាយតិចជាងមុន៕