សង្ក្រាន្ត

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៥០ម៉ឺននាក់ មកលេងកម្សាន្តសង្ក្រាន្តរៀបចំដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅ៤ទីតាំងផ្សេងគ្នា (វីដេអូ)
រយៈពេល២ថ្ងៃ កន្លងទៅ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ៥០ម៉ឺននាក់ បានលេងកម្សាន្តសង្ក្រាន្ត ដែលចូលរួមរៀបចំឡើងដោយ CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំង វើក ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និងផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅតាមខេត្តតាកែវ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តពោធិ៍សាត់រួមមាន៖

ខេត្តតាកែវ៖ មហាព្រឹត្តិការណ៍ សង្ក្រាន្តកម្ពុជា ដែលរៀបចំដោយ CAMBODIA BEER មានទីតាំងនៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែ។ បងប្អូនអាចចូលរួមលេងល្បែងប្រជាប្រិយខ្មែរ របាំប្រពៃណី មានឡានទឹក អមជាមួយ DJ ចាក់ភ្លេងរាំកម្សាន្ត កាន់តែពិសេសនោះគឺនៅពេលយប់មានមហាព្រឹត្តិការណ៍តន្ត្រី CAMBODIA BOND FOR MORE CONCERT ដែលនឹងជួបជាមួយកំពូលតារាចម្រៀងជាច្រើនរូប។

ខេត្តកណ្ដាល៖ មហាព្រឹត្តិការណ៍ សង្ក្រាន្ត កម្ពុជាគុនខ្មែរ KKIF ដែលរៀបចំដោយ CAMBODIA BEER មានទីតាំងនៅ វិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បងប្អូនអាចចូលរួមលេងល្បែងប្រជាប្រិយខ្មែរ មានឡានទឹក រាំកម្សាន្តសប្បាយ កាន់តែពិសេសនោះគឺនៅពេលយប់មានមហាព្រឹត្តិការណ៍ សង្វៀន CAMBODIA KUN KHMER KKIF និងមហាព្រឹត្តិការណ៍តន្ត្រី CAMBODIA BOND FOR MORE CONCERT ដែលនឹងជួបជាមួយកំពូលតារាចម្រៀងជាច្រើនរូប។

ខេត្តព្រះសីហនុ៖ មហាព្រឹត្តិការណ៍ សង្ក្រាន្តព្រះសីហនុ ដែលរៀបចំដោយភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី មានទីតាំងនៅ ទីលានតេជោ (ពយតាមូង) ខេត្តព្រះសីហនុ។ បងប្អូនអាចចូលរួមលេងល្បែងប្រជាប្រិយខ្មែរ របាំប្រពៃណី មានឡានទឹក អមជាមួយ DJ ចាក់ភ្លេងរាំកម្សាន្ត កាន់តែពិសេសនោះគឺនៅពេលយប់មានមហាព្រឹត្តិការណ៍តន្ត្រី EXPREZ TOUR CONCERT ដែលនឹងជួបជាមួយកំពូលតារាចម្រៀងជាច្រើនរូប។

ខេត្តពោធិ៍សាត់៖ មហាព្រឹត្តិការណ៍ សង្ក្រាន្តបាកាន ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក មានទីតាំងនៅ វត្តបាកាន ឃុំត្រពាំងជង ស្រុកបាកាន។ បន្ថែមពីលើព្រឹត្តិការណ៍នេះ ពេលថ្ងៃក៏មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ រាំសប្បាយ និងល្បែងកម្សាន្តផ្សេងៗទៀត កាន់តែពិសេសនោះគឺនៅពេលយប់មានមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរ យ័ន្ត៧ទិស និងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT ដែលនឹងបង្ហាញវត្តមានតារាចម្រៀងល្បីៗជាច្រើនបង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជន។

ពីរថ្ងៃកន្លងមកនេះ  បើលេងកម្សាន្តអត់ទាន់អស់ចិត្តទេ អាចមកបន្តជួបគ្នានៅទីតាំងសង្ក្រាន្តតាមទីតាំងខាងលើទាំងអស់គ្នា រហូតដល់ថ្ងៃទី១៦ ខែមេសា!

The post ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៥០ម៉ឺននាក់ មកលេងកម្សាន្តសង្ក្រាន្តរៀបចំដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅ៤ទីតាំងផ្សេងគ្នា (វីដេអូ) appeared first on .

រដ្ឋាភិបាលថៃ គ្រោងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសង្ក្រាន្តពេញមួយខែ នាឆ្នាំក្រោយ
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ថាមពលទន់ (Soft power) បានបញ្ជាក់ពីគំនិតរបស់ខ្លួន ក្នុងការរៀបចំពិធីបុណ្យសង្ក្រាន្តមួយខែពេញ ដោយហេតុថាពិធីបាចទឹកដាក់គ្នានឹងនៅតែប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែមេសាតាមប្រពៃណី ខណៈដែលព្រឹត្តិការណ៍វប្បធម៌ផ្សេងៗទៀតនឹងរៀបចំពេញមួយខែនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

លោកស្រី Paetongtarn Shinawatra មេដឹកនាំគណបក្សភឿថៃ និងជាប្រធានគណៈកម្មាធិការនេះ បាននិយាយកាលពីពេលកន្លងទៅថា គណៈកម្មាធិការចង់លើកកម្ពស់ពិធីបុណ្យសង្ក្រាន្ត ឱ្យក្លាយជាពិធីបុណ្យដ៏ល្អបំផុតមួយនៅលើពិភពលោក។

លោកស្រីបន្តថា៖ ពួកយើងនឹងមិនលេងបាចទឹកតែបីថ្ងៃនោះទេ ប៉ុន្តែនឹងមានព្រឹត្តិការណ៍ធំៗជាច្រើន នឹងត្រូវប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសរយៈពេលពេញមួយខែ។ ម្យ៉ាងវិញទៀត គណៈកម្មាធិការរំពឹងថា ការបន្ថែមចំនួនថ្ងៃនៃពិធីបុណ្យនេះ នឹងអាចរកចំណូលបានប្រមាណ ៣៥ ពាន់លានបាតសម្រាប់សេដ្ឋកិច្ច។

ជាមួយគ្នានោះ អនុប្រធានគណៈកម្មាធិការលោក Surapong Suebwonglee បានមានប្រសាសន៍ថា អំឡុងពេលពិធីបុណ្យសង្ក្រាន្តនៅក្នុងខេត្តនីមួយៗ តែងតែ​មានការរៀបចំសកម្មភាពបែបបទរៀងៗខ្លួននិងដោយឡែកពីគ្នា ប៉ុន្តែពិធីបុណ្យនឹងត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដោយអង្គការយូណេស្កូ។

ដូច្នេះហើយ គណៈកម្មាធិការបានឯកភាពគ្នាថា ពិធីបុណ្យសង្ក្រាន្តនៅឆ្នាំក្រោយ គួរតែរៀបចំអោយបានព្រមគ្នា ជាជាងរៀបចំដាច់ដោយឡែកពីគ្នានៅទូទាំងខេត្តចំនួន ៧៧ ដែលមានរយៈពេលពេញមួយខែមេសា។ តែយ៉ាងណា វាមិនមែនជាការបាញ់ទឹកពេញមួយខែនោះទេ ដោយវានឹងប្រព្រឹត្តទៅត្រឹមបីថ្ងៃគឺពីថ្ងៃទី ១៣-១៥ ខែមេសា ក្នុងទីក្រុងបាងកក។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោក Surapong ទៅកាន់កាសែត Bangkok Post ៕

The post រដ្ឋាភិបាលថៃ គ្រោងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសង្ក្រាន្តពេញមួយខែ នាឆ្នាំក្រោយ  appeared first on .

ថៃ រំពឹងថាប្រជាជនខ្លួននឹងចាយលុយជាង ៣,៦ពាន់លានដុល្លារ ក្នុងអំឡុងបុណ្យចូលឆ្នាំ
យោងតាមសាកលវិទ្យាល័យពាណិជ្ជកម្មថៃ បានបង្ហាញកាលនៅថ្ងៃអង្គារនេះថា ការចំណាយរបស់ប្រជាជនខ្លួន អាចនឹងកើនឡើង ១៧% ដល់ចំនួនទឹកប្រាក់ ១២៥ពាន់លានបាត (៣,៦៥ពាន់លានដុល្លារ) ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ ពោលគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ៤ ឆ្នាំចុងក្រោយ។

លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យខាងលើ បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា នេះជាតួលេខដ៏ខ្ពស់បំផុតមួយ ចាប់តាំងពីមានការចំណាយ ១៣៦ពាន់លានបាត ក្នុងឆ្នាំ ២០១៩ មក ពោលគឺអំឡុងពេលមុនមានជំងឺរាតត្បាតកូវីដ-១៩ ។

លើសពីនេះ លោក Thanavath បានសង្កត់ធ្ងន់ទៀតថា សង្ក្រាន្ត​ឆ្នាំនេះនឹងមានភាពអ៊ូអរខ្លាំង នៅពេលដែលពិធីបុណ្យចូលឆ្នាំថ្មីនេះ នឹងត្រូវប្រ​ព្រឹត្តិ​ទៅ ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ ខែមេសា ហើយវានឹងមាន​ការ​ចរាចរ​លុយជាច្រើន ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ ។

ជម្រាបជូនឱ្យដឹងផងដែរថា ថៃ បានសម្រេចលុបចោលការរឹតបន្តឹងផ្សេងៗទាក់ទងទៅនឹងជំងឺកូវីដ-១៩ កាលពីចុងឆ្នាំមុន ដើម្បីស្តារវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួនឡើងវិញ ដែលជាហេតុបានមើលឃើញពីការកើនឡើងយ៉ាងខ្លាំង នៃការមកដល់របស់ភ្ញៀវទេសចរបរទេស នៅក្នុងប្រទេសនេះ៕

The post ថៃ រំពឹងថាប្រជាជនខ្លួននឹងចាយលុយជាង ៣,៦ពាន់លានដុល្លារ ក្នុងអំឡុងបុណ្យចូលឆ្នាំ appeared first on .