សត្វក្ងោក

សម្តេចតេជោ បញ្ជាឱ្យពិនិត្យកែច្បាប់ដោយប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោកវិញ
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលពាក់ព័ន្ធ ដើម្បីបង្កើនចំនួនសត្វព្រៃឡើងវិញ ខណៈសម្តេចក៏បានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជថែមទៀតផងដែរ។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងពិធីដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី១ ខែ មិនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេច បញ្ជាក់ថា ស្នើឱ្យធ្វើការពិនិត្យច្បាប់សត្វព្រៃឡើងវិញ ដោយប្តូរពីការរឹតត្បិតមកជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក។ សម្តេចបន្តថា សត្វក្ងោកអាចចិញ្ចឹម ហើយអាចយកទៅលែងនៅក្នុងព្រៃឡើងវិញ។ សត្វកម្រដូចជាសត្វក្ងោក និងសត្វកម្រផ្សេងទៀតបើងាយចិញ្ចឹមត្រូវបន្តចិញ្ចឹមហើយលែងទៅព្រៃ។ សកម្មភាពនេះបង្ហាញពីស្ថានភាពល្អ នៃការអភិរក្សសត្វព្រៃនៅកម្ពុជាឡើងវិញផងដែរ។

សម្តេចបន្តថា៖«យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក»។

ជាមួយគ្នានេះ សម្តេចថា សម្តេចមិនបន្ទោសមន្ត្រីអនុវត្តន៍ច្បាប់រឿងចាប់យកសត្វក្ងោកអ្នកភូមិចិញ្ចឹមឡើយ ប្រហែលជាមន្ត្រីអនុវត្តន៍ច្បាប់សំអាងលើហេតុផលដែលមាននៅក្នុងច្បាប់។ សម្តេចបញ្ជាក់ថា «បើមានមាត្រាណាមួយ និយាយអំពីការរឹតត្បឹតនេះ សូមធ្វើការកែប្រែ ឬវិសោធនកម្មច្បាប់ត្រង់មាត្រានោះតែម្តង»។

គួរបញ្ជាក់ដែរថា  សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើយកទោសអ្នកចិញ្ចឹមក្ងោក។ អ្នកមានទោសមុនគេសម្តេចតេជោ បន្ទាប់មកលោក ហ៊ុន ម៉ានិត, លោក ហ៊ុន តូ និងលោកស្រី ហ៊ុន ម៉ាលីស ព្រោះទាំងសម្តេច និងគ្រួសារសម្តេចសុទ្ធតែអ្នកចិញ្ចឹមសត្វក្ងោក និងស្រឡាញ់សត្វក្ងោក៕

អត្ថបទ៖ ពិសី

The post សម្តេចតេជោ បញ្ជាឱ្យពិនិត្យកែច្បាប់ដោយប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោកវិញ appeared first on .