សមាគមសហគ្រិនស្ត្រីកម្ពុជា

ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះ MoU ជាមួយក្រុមហ៊ុនចំនួនពីរ
សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ដែលមាន​​លោក​ជំទាវ​ឧកញ៉ា កែវ មុំ ជា​ប្រធាន ​នៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣​នេះ បាន​ចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹង​ក្រុមហ៊ុនឧត្តុង្គអ៊ិចប្រេស និង​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី៧។

លោក​ជំទាវ​ឧកញ៉ា កែវ មុំ ​​បាន​ឱ្យ​ដឹង​ថា ​ការចុះអនុស្សរណៈយោគយល់គ្នារវាង សមាគមសហគ្រិនស្ត្រីកម្ពុជា ជាមួយនឹង​ក្រុមហ៊ុន​ទាំង​ពីរ​ខាង​លើ​នេះ​ គឺ​ក្នុងគោលបំណងផ្ដល់សេវាកម្មគ្នា​ទៅវិញទៅមក ​ដូចជា ក្រុមហ៊ុន​ឧត្តុង្គអ៊ិចប្រេស​នឹងផ្ដល់​រថយន្ត​១គ្រឿង សម្រាប់ដឹកជញ្ជូនសមាជិកសមាគមសហគ្រិនស្ត្រី ទៅតាមបណ្តាខេត្ត ក្នុងមួយខែម្ដង ដោយឥតគិតថ្លៃ។ ​ចំណែក​ឯ​ក្រុមហ៊ុនអចលទ្រព្យស៊ី​៧ នឹងមានការបញ្ចុះតម្លៃ សម្រាប់សមាជិក​សមាគមសហគ្រិនស្ត្រី ដែលមានបំណង​ចង់ទិញអចលទ្រព្យពីក្រុមហ៊ុនស៊ី៧។

គួរ​បញ្ជាក់​ថា លោក​ជំទាវ​ឧកញ៉ា កែវ មុំ ​​​​​ជា​រឿយៗ​តែង​តែ​ដឹកនាំ​សមាគមសហគ្រិនស្ត្រីកម្ពុជា ​​ធ្វើ​ការ​ចុះអនុស្សរណៈ​យោគយល់គ្នា ជាមួយ​នឹង​ស្ថាប័ន​ជាតិ អន្តរជាតិ និង​ក្រុមហ៊ុន​​ជា​ច្រើន​ទៀត ក្នុង​គោល​បំណង​ដើម្បីពង្រឹងបេសកកម្មរបស់សមាគម និងដើម្បី​រួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ជាពិសេស​ គឺ​បាន​រួមចំណែកដល់ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលមានប្រមាណ ៦៥% បង្កើត​ឡើង​ដោយស្រ្តី និង ៩៩% ត្រូវបានគ្រប់គ្រងដោយស្ត្រី។

សមាគម​សហគ្រិន​ស្ត្រីកម្ពុជា (CWEA) ​ជា​អង្គការ​សមាជិក​មួយ​ ដែល​បាន​បង្កើត​ឡើង នៅ​ក្នុង​ឆ្នាំ២០១១ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​កិច្ចការ​នារី ដោយ​មាន​កិច្ចគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​សំណាក់​ធនាគារពិភពលោក និង​សហគ្រិនស្ត្រី​កម្ពុជា​ចំនួន ១៤​រូប។ ​សមាគមសហគ្រិនស្ត្រី​កម្ពុជា មាន​គោលបំណង​ជួយ​គាំទ្រ​ឱ្យ​ស្ត្រី​មាន​ការ​រីក​ចម្រើន​ផ្នែក​ធុរកិច្ច តាម​រយៈ​ការ​ផ្តល់​ឱ្យ​ស្ត្រី​នូវ​វេទិកា​ធុរកិច្ច និង​ឱកាស​រៀបចំ​បង្កើត​បណ្តាញ​ស្ត្រី​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ក៏​ដូចជា​គាំទ្រ​ដល់​ការ​បង្កើត​ប្រព័ន្ធ​អេកូសហគ្រិនភាព សម្រាប់​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ៕

The post ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ចុះ MoU ជាមួយក្រុមហ៊ុនចំនួនពីរ appeared first on .

ឧកញ៉ា កែវ មុំ ស្នើរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ឱ្យជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ស្រ្តីកម្ពុជា
ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន វិនិយោគិន និងផ្នែកពាក់ព័ន្ធនានា ដើម្បីជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ស្ត្រីកម្ពុជា។ការស្នើដូចនេះ របស់លោកជំទាវឧកញ៉ា នៅក្នុងពិធីតាំងផលិតផលសហគ្រិនកម្ពុជា លើកទី១ ឆ្នាំ២០២៣ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។

ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងជានាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី រូបនេះ បានឱ្យដឹងថា ក្នុងចំណោមសហគ្រាសខ្នាតមីក្រូ តូច និងធម្យមប្រមាណជាង ៦៥% គឺ មានម្ចាស់ជាស្ត្រី ដែលក្នុងនោះ ៩០% គឺត្រូវបានគ្រប់គ្រង និងដឹងនាំដោយស្ត្រី តែនៅតែមានបញ្ហាប្រឈមជាច្រើននៅឡើយ ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម។

ជុំវិញរឿងរ៉ាវជាច្រើនដែលសហគ្រិនស្រ្តី បានកំពុងជួបប្រទះ ក្នុងនោះគឺការចូលទៅកាន់ទីផ្សារ ដែលជាកង្វល់ដ៏ធំបំផុតរបស់សហគ្រិនទូទៅ ដែលជាអ្នកផលិត ជាពិសេសសហគ្រិនស្ត្រី។

បើតាមលោកជំទាវឧកញ៉ា បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលបាននិងកំពុងកើតឡើង ក៏ដូចជាតម្រូវការជាក់ស្ដែងរបស់សមាជិកា សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA )បាន និងកំពុងធ្វើកិច្ចការជាច្រើនតាមរយៈយន្តការថ្មីៗ ឬដែលរួមមាន ទី១.ការបណ្តុះបណ្តាលដោយផ្ដោតលើជំនាញឌីជីថល ជំនាញទីផ្សារ ជំនាញទំនាក់ទំនង ជំនាញសហគ្រិនភាព និងជំនាញរួមផ្សំជាច្រើនទៀត។ទី២.ការស្វែងការគាំទ្រមតិជាមួយនឹងក្រសួង ឬស្ថាប័នពាក់ព័ន្ធនានានៅក្នុងប្រទេស តំបន់ និងពិភពលោកផងដែរ តាមរយៈការបង្កើតជាសៀវភៅគោលនយោបាយ (សៀវភៅស) ដែលមកដល់ពេលនេះ មានចំនួន៣ ភាគ រួចមកហើយ ដែលក្នុងនោះក្បាលទី២គឺសង្កត់ធ្ងន់ទៅលើ “ការលើកកម្ពស់ការចូលទីផ្សារ ការអភិវឌ្ឍ ផលិតផល និងសេវាកម្មប្រកដោយគុណភាពសម្រាប់សហគ្រិនស្ត្រីវ័យក្មេងក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ចំពោះបញ្ហាប្រឈម និងទុក្ខបង្វល់របស់សហគ្រិនស្ត្រីពាក់ព័ន្ធទៅនឹងអាជីវកម្ម និងពាណិជ្ជកម្ម ទោះអនឡាញ ឬអហ្វឡាញ។និងទី៣.ការចូលរួមផ្សព្វផ្សាយ និងការតាំងពិព័រណ៍ផលិតផលរបស់សហគ្រិនស្ត្រីកម្ពុជា ដើម្បីជួយជំរុញផលិតផលរបស់សហគ្រិនស្ត្រី ឲ្យបានដល់ដៃអ្នកប្រើប្រាស់ក្នុងស្រុង ឬអ្នកដែលកំពុងស្វែងរកផលិតផលដែលផលិតដោយសហគ្រិន ស្ត្រីជាដើម៕

The post ឧកញ៉ា កែវ មុំ ស្នើរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ឱ្យជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ស្រ្តីកម្ពុជា appeared first on .

ឧកញ៉ា ឆាយ ស៊ីវលីន ទទួលពានរង្វាន់ពិសេសអាស៊ាន នៃសហគ្រិនស្រ្តី ក្នុងចំណោមស្ត្រី៣៨រូបក្នុងតំបន់
លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន ទទួលបានពានរង្វាន់ពិសេសអាស៊ាន នៃសហគ្រិនស្រ្តី ក្នុងចំណោមសហគ្រិនស្ត្រី ៣៨រូបក្នុងតំបន់អាស៊ាន ដើម្បីបញ្ជាក់អំពីសារសំខាន់នៃសហគ្រិនស្ត្រីក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចអាស៊ាន ពីកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រី ក្នុងអាស៊ាន» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

លោកស្រីត្រូវបានគេដឹងថា ជាស្ត្រីឆ្នើមមួយរូបមានឈ្មោះបោះសំឡេងច្រើនឆ្នាំមកហើយនៅក្នុងវិស័យទេសចរណ៍ កម្ពុជា។ បច្ចុប្បន្ន លោកស្រីមានតួនាទី ជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងជាម្ចាស់ក្រុមហ៊ុន CSL Travel and Tour ។

ពិធីប្រគល់ពានរង្វាន់នេះ ក្រោមវត្តមានលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ ដែលចូលរួមតំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៅក្នុងតំបន់អាស៊ាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ចំនួនប្រមាណ២០០រូប ចូលរួមដោយផ្ទាល់នៅភ្នំពេញ និងប្រមាណ៥០រូប តាមប្រព័ន្ធវីដេអូអនឡាញ។

សូមជម្រាបថា តាមរយៈកិច្ចសហការនិងគាំទ្រ ពីបណ្តាញសហគ្រិនស្ត្រីកម្ពុជា, បណ្តាញសហគ្រិនស្រ្តីអាស៊ាន និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន នៅតាមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន បានរៀបចំនិងជ្រើសរើសស្រ្តីឆ្នើម ដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់នេះ។ ជាលទ្ធផល សហគ្រិនស្រ្តីនៅក្នុងបណ្តាប្រទេសនីមួយៗ បានជ្រើសរើសចំនួន៣៨រូប ដែលទទួលបានពានរង្វាន់ពិសេសអាស៊ាននេះ៕

The post ឧកញ៉ា ឆាយ ស៊ីវលីន ទទួលពានរង្វាន់ពិសេសអាស៊ាន នៃសហគ្រិនស្រ្តី ក្នុងចំណោមស្ត្រី៣៨រូបក្នុងតំបន់ appeared first on .

សមាគមសហគ្រិនស្រ្តីកម្ពុជា ចុះ MoU ជាមួយ SME Bank PLC ដើម្បីគាំទ្រសកម្មភាពស្រ្តីក្នុងវិស័យធុរកិច្ច
សមាគមសហគ្រិនស្ត្រីកម្ពុជា និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក. (SME Bank PLC ) បានចុះអនុស្សរណៈយោគយល់គ្នា MoU ដើម្បីរៀបចំវេទិកាតុមូលស្តីពី ការកែលម្អ និងការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់សហគ្រិនស្ត្រីកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងដោយលោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៤ និងលោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

បើតាមលោកជំទាវឧកញ៉ា កែវ មុំ ការចុះ MoU នេះ ជាសមិទ្ធផលដ៏វិសេសវិសាលមួយ ក្នុងចំណោមសមិទ្ធផលនានាជាច្រើន ដែលសមាគមបាននឹងកំពុងបំពេញនៅក្នុងរយៈពេលកន្លងមកនេះ ថ្វីបើក្នុងរយៈ២ឆ្នាំចុងក្រោយនេះត្រូវបានរំខាន និងរារាំងដោយការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏សមាគមមិនបានបង្អង់ ឬបញ្ឈប់កិច្ចការឡើយ ជាក់ស្តែង វេទិកានៅថ្ងៃនេះផ្ទាល់តែម្តង។

លោកជំទាវឧកញ៉ាថ្លែងថា៖  ទីភ្នាក់ងារជំនួយអាមេរិក (USAID) តាមរយៈ អង្គការផេកកម្ពុជា (PACT Cambodia) ក្រោមគម្រោងសហគ្រិននារីសកម្ម (WE Act) បានគាំទ្របេសកកម្មរបស់យើងខ្ញុំ តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីឱ្យយើងមានលទ្ធភាពជួយដល់សហគ្រិនស្ត្រីវ័យក្មេង និងសហគ្រិនស្ត្រីនៅទូទៅទូទាំងប្រទេសកម្ពុជា។

លោកជំទាវបន្ថែមថា តាមរយៈគម្រោងនេះផ្ទាល់យើងបានជួយដល់សហគ្រិនស្ត្រីយ៉ាងច្រើនក្នុងនោះមានដូចជា៖ ការបណ្តុះបណ្តាលជំនាញចាំបាច់ផ្សេងៗ កិច្ចការស្វែងរកការគាំទ្រមតិ ជាពិសេស តាមការសិក្សាស្រាវជ្រាវបានរកឃើញបញ្ហាប្រឈមរបស់សហគ្រិនស្ត្រី ដែលបានចងក្រងចេញជាសៀវភៅ “ស”  ក្បាលទី1 (White Paper Vol. 01) និង ឯកសារគោលនយោយាបសង្ខេប (Policy Briefs) ជាដើម៕

The post សមាគមសហគ្រិនស្រ្តីកម្ពុជា ចុះ MoU ជាមួយ SME Bank PLC ដើម្បីគាំទ្រសកម្មភាពស្រ្តីក្នុងវិស័យធុរកិច្ច appeared first on .

សមាគមសហគ្រិនស្ត្រីកម្ពុជា លើកបញ្ហាប្រឈម ៣ចំណុចឲ្យក្រសួងឧស្សាហកម្មជួយដោះស្រាយ
សមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំដោយឧកញ៉ា កែវ មុំ បើកកិច្ចប្រជុំប្រចាំត្រីមាសទី ១ ជាមួយឯកឧត្តម ចម  ប្រសិទ្ធ ទេសរដ្ឋមន្រ្តី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែងទៅលេីបញ្ហាប្រឈមរបស់រោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនេះ បានរកឃើញបញ្ហាប្រឈមចំនួន ៣ ចំណុច គឺទី១-បុគ្គលិកខ្វះជំនាញ និងប្រាក់ឈ្នួលខ្ពស់ ទី២-មានការលំបាកក្នុងការទទួលកម្ចីពីធនាគារ និងទី៣-ផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ លើអាជីវកម្ម។

ឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តម ចម  ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឲ្យមានការអភិវឌ្ឍអាជីវកម្មតាមបទដ្ឋានបច្ចេកទេស  ការសន្សំសំចៃថាមពល  អនុវត្តឧស្សាហកម្ម បៃតង ជាពិសេស ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់បុគ្គលិក  និងនយោជិក ឲ្យមានចំណេះជំនាញស្របនឹងមុខសញ្ញាការងាររបស់ខ្លួន។

ដោយឡែក ទាក់ទងនឹងការលំបាកទទួលបានប្រាក់កម្ចីពីធនាគារ ឯកឧត្តម ចម ប្រសិទ្ធ បានលេីកឡេីងពីការខិតខំរបស់រាជរដ្ឋាភិបាលនិងក្រសួង ស្ថាប័ន ពាក់ព័ន្ធបង្កេីតឲ្យមានធនាគារ SME ធនាគារអភិវឌ្ឍជនបទជាដេីម ដេីម្បីសហគ្រាសទទួលបាន ប្រាក់កម្ចីដែលមានការប្រាក់ទាប  ។

ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានកោតសរសេីរចំពោះភាពរីកចម្រេីន និងធនធានមនុស្សជាស្ត្រីដែលមានសហគ្រិនភាពដ៏ឆ្នេីមនៅក្នុងក្រុមហ៊ុន សហគ្រាស របស់ខ្លួន ហេីយបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោកជំទាវ ឧកញ៉ា  កែវ  មុំ  ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា  បានសម្តែងនូវទឹកចិត្តរីករាយដល់ក្រសួងឧស្សាហកម្ម ដែលតែងយកចិត្តទុកដាក់ហេីយតែងផ្តល់ដំណោះស្រាយ និងអនុសាសន៍ណែនាំល្អៗ ដល់សមាគមជានិច្ច ដែលនេះជាមូលដ្ឋានជួយឲ្យសមាគមកាន់តែមានភាពរឹងមាំមួយកំរិតទៀត ។

សូមជម្រាបថា ចំពោះបញ្ហាផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ លើធុរកិច្ច កន្លងមកក្រសួងឧស្សាហកម្ម បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សមត្ថភាពសហគ្រិនជាស្ត្រីតាមប្រព័ន្ធ បច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្មទាំង២៥រាជធានីខេត្ត ។  ជាមួយគ្នានេះក៏មានការបេីកវគ្គបណ្តុះបណ្តាល  បច្ចេកទេស ដើម្បីជួយស្តារ និងលើកស្ទួយអាជីវកម្មឡើងវិញ ទៅតាមរបត់ថ្មីនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាច្រើនផងដែរ ។

ទាក់ទងនិងការខ្វះទីតាំងសម្រាប់តាំងបង្ហាញផលិត ផលស្នាដៃខ្មែរ  ឯកឧត្តមរដ្ឋមន្រ្តី អនុញ្ញាតឲ្យសមាគមយកផលិតផលរបស់ខ្លួន មកតាំងនៅទីតាំងទីស្តីការក្រសួង នៅពេលអគារថ្មីកំពស់១៨ជាន់នឹងសាងសង់រួចនាពេលខាងមុខ៕

The post សមាគមសហគ្រិនស្ត្រីកម្ពុជា លើកបញ្ហាប្រឈម ៣ចំណុចឲ្យក្រសួងឧស្សាហកម្មជួយដោះស្រាយ appeared first on .