សមាគមស្វាយចន្ទីកម្ពុជា

ក្រុមហ៊ុនមួយ ទិញគ្រាប់ស្វាយចន្ទីពូជ M23 ជាង១ពាន់តោន ពីសហគមន៍កសិកម្មចំនួន៦ នៅខេត្តកំពង់ធំ
សហគមន៍កសិកម្ម ចំនួន៦ បានចុះកិច្ចសន្យាអំពី ផលិតកម្មកសិកម្មតាមកិច្ចសន្យាទិញ-លក់ គ្រាប់ស្វាយចន្ទីពូជ M23 ចំនួន ១០៥០ តោន ជាមួយក្រុមហ៊ុន អូឡាំ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ពិធីចុះកិច្ចសន្យាអំពី ផលិតកម្មកសិកម្មតាមកិច្ចសន្យាទិញ-លក់ គ្រាប់ស្វាយចន្ទីពូជ M23 ចំនួន ១០៥០ តោនរវាងក្រុមហ៊ុន អូឡាំ និងសហគមន៍កសិកម្ម ចំនួន ៦ ក្នុងនោះមាន៖ សហគមន៍ទំនើបប្រាសាទសំបូររុងរឿង សហគមន៍កសិកម្មភ្នំសន្ទុក សហគមន៍កសិកម្មក្រយាសាមគ្គី សហគមន៍កសិកម្មងនជោគជ័យសេរីសាមគ្គី សហគមន៍កសិកម្មសន្ទុកសាមគ្គី សហគមន៍កសិកម្មទីពោសាមគ្គី។

គួរឱ្យដឹងថា សហគមន៍៣ ក្នុងចំណោម៦នេះ បានជួបគ្នាដំបូងជាមួយក្រុមហ៊ុន អូឡាំ ក្នុងជំនួបធុរកិច្ចនាខែសីហា ២០២៥ កន្លងទៅ ដែលជាគំនិតផ្តួចផ្តើមនិងរៀបចំដោយ សមាគមស្វាយចន្ទីកម្ពុជា។ ជំនួបធុរកិច្ចនេះ ជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ការជួញដូរគ្រាប់ចន្ទី ដែលកន្លងមកក្រុមហ៊ុន Khmer Agro Cashew ក៏បានចុះកិច្ចសន្យាទិញលក់គ្រាប់ឆៅពីសហគមន៍ចំនូន៦ នៅខេត្តក្រចេះតាមយន្តការនេះផងដែរ។

គួរជម្រាបផងដែរថា យោងតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាដាំដុះស្វាយចន្ទីពូជក្នុងស្រុក M23 (​អឹម២៣) រហូតទៅ ៧៩% ។ ពូជអឹម២៣ ត្រូវបានទទួលស្គាល់គុណភាពជាលក្ខណៈអន្តរជាតិ។ ពូជអឹម២៣នេះ សមាគមស្វាយចន្ទីកម្ពុជា ក៏បានអះអាងថាមិនមែនពូជយកពីប្រទេសអ្នកនោះទេ៕

The post ក្រុមហ៊ុនមួយ ទិញគ្រាប់ស្វាយចន្ទីពូជ M23 ជាង១ពាន់តោន ពីសហគមន៍កសិកម្មចំនួន៦ នៅខេត្តកំពង់ធំ appeared first on .

ឆ្នាំ២០២៥៖ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១ លានតោន កើនឡើង ២៧ %
ពេញមួយឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៥  កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១ លានតោន កើនឡើង ២៧ % បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ ពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា កាលពីពេលថ្មីនេះ។

សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា បានបន្តថា កម្ពុជា បានទទួលចំណូល១,៥ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅឆ្នាំ២០២៥ ខណៈទំហំទឹកប្រាក់ដែលកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីនេះ គឺមានការកើនឡើងប្រមាណជា ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន។ ប្រភពដដែលបានអះអាងថា បរិមាណគ្រាប់ស្វាយចន្ទីឆៅដែលកម្ពុជានាំចេញនេះ គឺមានប្រមាណជា ១ លានតោនកើនឡើង ២៧ ភាគរយ ធៀបនឹងឆ្នាំ២០២៤ ផងដែរ។

តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា បានលក់ចេញកាលពីខែមីនា ដល់ខែមេសា គឺមួយតោនត្រឹមតែពី ១.២៥០ ទៅ១.៣៥០ដុល្លារប៉ុណ្ណោះ ប៉ុន្តែកាលពីនៅក្នុងខែតុលាតម្លៃដែលកសិករអាចលក់បានគឺវាឡើងដល់ទៅមួយតោនមានតម្លៃប្រហែល២.000ដុល្លារ ហើយទីផ្យារនាំចេញឆៅគឺទៅវៀតណាម ខណៈដែលកែច្នៃហើយគឺមាននាំចេញទៅជប៉ុនសហភាពអឺរ៉ុបជាដើម។នេះបើតាមការបញ្ជាក់បន្ថែមពី សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា។

សូមរម្លឹកដែរថា ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីសរុប ៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងសកលលោក៕ អត្ថបទ៖ហ្សាលីន

The post ឆ្នាំ២០២៥៖ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១ លានតោន កើនឡើង ២៧ % appeared first on .

រោងចក្រកែច្នៃស្វាយចន្ទីចំនួន៥ កំពុងរងចាំសួនកសិឧស្សាហកម្មស្វាយចន្ទីកំពង់ធំ ដើម្បីទទួលការលើកទឹកចិត្តផ្សេងៗពីរដ្ឋជាពិសេស
ស្របពេលសួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅលើទឹកដីខេត្តកំពង់ធំ ដែលជាខេត្តមានការដាំដុះស្វាយ​ចន្ទីច្រើនជាងគេ សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថាមានរោងចក្រ៥ហើយដែលកំពុងរងចាំសួនកសិឧស្សាហកម្មស្វាយចន្ទីកំពង់ធំ ដើម្បីទទួលការលើកទឹកចិត្តផ្សេងៗពីរដ្ឋជាពិសេស។

សមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា រោងចក្រពីរនឹងដំណើរការនៅកំពង់ធំនិងមួយទៀតនៅកំពង់ចាមនៅឆ្នាំ២០២៦ ដោយរោងចក្រខ្មែរមួយសាងសង់រួចរាល់ កំពុងដំឡើងម៉ាស៊ីន មានសមត្ថភាពកែច្នៃគ្រាប់ចន្ទីឆៅ៤០តោនក្នុងមួយថ្ងៃ (១វេន) អាចដំណើរការខែឧសភា ២០២៦ ហើយរោងចក្រខ្មែរមួយទៀតកំពុងសាងសង់ មានខសមត្ថភាពកែច្នៃ ៥០តោនក្នុងមួយថ្ងៃ អាចដំណើរការចុងឆ្នាំ២០២៦ ខាងមុខ។

ជាមួយគ្នានេះ ក៏មានរោងចក្រខ្មែរមួយនៅចម្ការលើ ខេត្តកំពង់ចាម បានសាងសង់រួច ដំឡើងម៉ាស៊ីនរួច ដែលមានសមត្ថភាព៥០តោន(គ្រាប់ស្វាយចន្ទីឆៅ) ក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះដែរ សមាគមស្វាយចន្ទីក៏បានបញ្ជាក់ថា មានរោងចក្រ៥ កំពុងរងចាំសួនកសិឧស្សាហកម្មស្វាយចន្ទីកំពង់ធំ ដើម្បីទទួលការលើកទឹកចិត្តផ្សេងៗពីរដ្ឋជាពិសេស QIP+ មានការបញ្ជាទិញគ្រាប់កែច្នៃមកពីអារ៉ាប់ដូចជា កាតា បារ៉ែន ឌូបៃ និង ចិន  តៃវ៉ាន់ និងអេស្ប៉ាញ។ លើសពីនេះ ការបញ្ជាទិញគ្រាប់ឆៅមកពីឥណ្ឌា ចិន វៀតណាម សមាគមស្វាយចន្ទីកម្ពុជាបានភ្ជាប់ទំនាក់ទំនងការបញ្ជារទិញទាំងនោះជាមួយរោងចក្រនិងក្រុមហ៊ុនជាសមាជិករួចរាល់ដែរ។

សូមបញ្ជាក់ថា ស្របពេលដែលកម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ហើយក៏ជាប្រទេសផលិតស្វាយចន្ទីធំផងដែរនោះ កម្ពុជាក៏គ្រោងបង្កើតសួន​ឧស្សាហកម្មស្វាយចន្ទី ដែលផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី​ ដោយមានផ្ទៃដីទំហំជិត៦០០ហិកតា មានចម្ងាយពីទីរួមខេត្តកំពង់ធំ ជិត​១៣​គីឡូម៉ែត្រ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ធ្លាប់បានបញ្ជាក់ថា «ខណៈពេលសួនកសិឧស្សាហកម្មនេះកើតឡើង ក្រុមហ៊ុនដែលបើករោងចក្រនៅតំបន់នេះអាចទទួលបានដូចជា ការអនុគ្រោះពន្ធដា និងពន្ធគយ, មានហេដ្ឋរចនាសម្ព័ន្ធជាស្រេចដែលគាំទ្រដោយរដ្ឋ, មានសិទ្ធិជាម្ចាស់នៅលើដីជួលពីរដ្ឋ​ដោយមិនចាំបាច់មានភាគទុននិកពីកម្ពុជា, ទទួលបានការជួលដីពីរដ្ឋក្នុងតម្លៃសមរម្យ​។ល។, និងមានការអនុគ្រោះជាច្រើនទៀត។

ដូចនេះច្បាស់ណាស់សួនកសិឧស្សាហកម្មស្វាយចន្តីនេះ អាចទាក់ទាញវិនិយោគបន្ថែម និងពិតជាជួយជម្រុញវិស័យកែច្នៃស្វាយចន្ទី បានយ៉ាងច្រើន បង្កើនប្រាក់ចំណូលចូលចរន្តសេដ្ឋកិច្ចជាតិ បង្កើតការងារ​និងផ្តល់តម្លៃបន្ថែមដល់កសិករ ផ្តល់ស្ថេរភាពតម្លៃកសិផល»។

គួរបញ្ជាក់ថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១៥ម៉ឺនហិកតា។ ក្នុងនោះ ផ្ទៃដី​ប្រមូល​ផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥ ក្នុង១ឆ្នាំ និងបរិមាណផលជាង ២២ម៉ឺនតោន ស្មើនឹង​ប្រមាណ ៣០ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេស៕

The post រោងចក្រកែច្នៃស្វាយចន្ទីចំនួន៥ កំពុងរងចាំសួនកសិឧស្សាហកម្មស្វាយចន្ទីកំពង់ធំ ដើម្បីទទួលការលើកទឹកចិត្តផ្សេងៗពីរដ្ឋជាពិសេស appeared first on .

ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃធ្លាក់ចុះ៦៩% អាចមកពីតម្លៃគ្រាប់ស្វាយចន្ទីឆៅលក់បានល្អនៅលើទីផ្សារ
គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃមានបរិមាណ៣១តោន ពោលគឺមានការថយចុះ៦៩ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នានិងឆ្នាំ២០២៤ ។ការធ្លាក់ចុះនេះ ត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជាមើលឃើញថា វាអាចបណ្តាលមកតម្លៃគ្រាប់ស្វាយចន្ទីឆៅកសិករលក់ទៅឈ្មួញនាំចេញបានថ្លៃល្អនៅលើទីផ្សារ។

យោងតាមរបាយការណ៍ស្តីពីការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤និង២០២៥ របស់អគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសនៅក្នុងក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះមានបរិមាណ៦០ម៉ឺនតោន ពោលគឺមានការកើនឡើងប្រមាណ៩ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នានិងឆ្នាំ២០២៤ មានបរិមាណ៥៤ម៉ឺនតោន។ ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃវិញនាំចេញបាន៣១តោន ពោលថយចុះ៦៩ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន១០ម៉ឺនតោន។

ពាក់ព័ន្ធនិងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃធ្លាក់ចុះនេះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឯកភាពជាមួយនិងរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មថាពិតជាមានការធ្លាក់ចុះបែបនេះមែន។
លោក អួន ស៊ីឡុត មានប្រសាសន៍ថា ការធ្លាក់ចុះគ្រាប់ស្វាយចន្ទីកែច្នៃនេះ ដោយសារតម្លៃគ្រាប់ស្វាយចន្ទីឆៅមានតម្លៃល្អ ធ្វើឱ្យកសិករលក់ឱ្យឈ្មួញនាំចេញទៅខាងក្រៅ ធ្វើឱ្យអ្នកកែច្នៃក្នុងស្រុកគាត់ពិបាកប្រកួតប្រជែងទិញពីកសិករ។

លោកគូសបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃគ្រាប់ស្វាយចន្ទីស្រស់ជាមធ្យមថ្លៃ៥៣០០រៀល ហើយតម្លៃនេះវាល្អ ខណៈគ្រាប់ស្វាយចន្ទីស្ងួតមួយគីឡូក្រាមកសិករលក់បានថ្លៃ៦០០០រៀល។ ដូចនេះសហគ្រាសក្នុងស្រុកមិនមានលទ្ធភាពប្រកួតប្រជែងទិញជាមួយក្រុមហ៊ុននៅក្នុងប្រទេសជិតខាងនោះទេ។

បើតាមលោក អួន ស៊ីឡុត គិតមកដល់ខែសីហានេះ កសិករបានបញ្ចប់ការប្រមូលផលគ្រាប់ស្វាយចន្ទី ហើយស្ថិតក្នុងដំណាក់កាលនេះកសិករ ឬម្ចាស់ចំការស្វាយចន្ទីបាននិងកំពុងតែងមែក ដាក់ជីគល់និងសម្អាតចំការស្វាយចន្ទីរបស់ខ្លួន៕

The post ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃធ្លាក់ចុះ៦៩% អាចមកពីតម្លៃគ្រាប់ស្វាយចន្ទីឆៅលក់បានល្អនៅលើទីផ្សារ appeared first on .

ចុងឆ្នាំនេះ រោងចក្រកែច្នៃចន្ទីមួយ នឹងផុសឡើងនៅជាយក្រុងភ្នំពេញ ក្រោមការវិនិយោគរបស់ឧកញ៉ាស្រុកខ្មែរ
នៅចុងឆ្នាំ ២០២៥នេះ មានរោងចក្រកែច្នៃចន្ទីមួយ នឹងលេចចេញជារូបរាងឡើងនៅជាយរាជធានីភ្នំពេញ ដែលមានសមត្ថភាពផលិត ១ ២០០តោន ក្នុងមួយខែ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនដ៏ធំមួយ របស់ឧកញ៉ាស្រុកខ្មែរ។

យ៉ាងណាមិញសម្រាប់ទីតាំងជាក់លាក់ក្នុងការសាងសង់រោងចក្រកែច្នៃ និងឧកញ៉ាណាក្នុងស្រុកខ្មែរនោះមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយទេ ប៉ុន្តែលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុននេះមានគម្រោងផលិតបានក្នុងរង្វង់ ១៥ ០០០តោនក្នុង១ឆ្នាំ។

លោកបញ្ជាក់ថា ក្រុមហ៊ុននេះនឹងមានវត្តមានក្នុងជំនួបធុរកិច្ច ០៣ សីហា ២០២៥ ដែលរៀបចំដោយសមគមស្វាយចន្ទីកម្ពុជា ដើម្បីប្រមូលទិញគ្រាប់ឆៅពីកសិករខ្មែរនារដូវប្រមូលផល ២០២៦។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមើលឃើញពីសញ្ញាវិជ្ជមានច្រើនក្នុងវិស័យស្វាយចន្ទីនាពេលអនាគតដ៏ខ្លី។ សមាគមស្វាយចន្ទីកម្ពុជាបានសម្របសម្រួលវិនិយោគិនបរទេសមួយចំនួនដែលមកពីចិន ឥណ្ឌា​ និងសឹង្ហបុរី​ ដើម្បីបានទទួលនូវការលើកទឹកចិត្តផ្សេងៗ ទាំងពន្ធដា និងពន្ធគយ ដោយក្រុមហ៊ុនទាំងនោះចាំបាច់ត្រូវតែកើតនៅក្នុងតំបន់សួនកសិឧស្សាហកម្មចន្ទី នៅ​ខេត្តកំពង់ធំ ដែលរដ្ឋគ្រោងដីចំនួន ៤០០ហិកតា សម្រាប់សួននេះ ខណៈរដ្ឋក៏គ្រោងប្រកាសជាផ្លូវការ ស្តីពីសួនកសិឧស្សាហកម្មស្វាយចន្ទីនៅចុងឆ្នាំ២០២៥នេះផងដែរ។

លោក អួន ស៊ីឡុត បានបន្ថែមថា ខណៈពេលសួនកសិឧស្សាហកម្មកើតឡើង ក្រុមហ៊ុនដែលបើករោងចក្រនៅតំបន់នេះអាចទទួលបានដូចជា ការអនុគ្រោះពន្ធដា និងពន្ធគយ, មានហេដ្ឋរចនាសម្ព័ន្ធជាស្រេចដែលគាំទ្រដោយរដ្ឋ, មានសិទ្ធិជាម្ចាស់នៅលើដីជួលពីរដ្ឋ​ដោយមិនចាំបាច់មានភាគទុននិកពីកម្ពុជា, ទទួលបានការជួលដីពីរដ្ឋក្នុងតម្លៃសមរម្យ​។ល។, និងមានការអនុគ្រោះជាច្រើនទៀត។

ដូចនេះច្បាស់ណាស់សួនកសិឧស្សាហកម្មស្វាយចន្តីនេះ អាចទាក់ទាញវិនិយោគបន្ថែម និងពិតជាជួយជម្រុញវិស័យកែច្នៃស្វាយចន្ទី បានយ៉ាងច្រើន បង្កើនប្រាក់ចំណូលចូលចរន្តសេដ្ឋកិច្ចជាតិ បង្កើតការងារ​និងផ្តល់តម្លៃបន្ថែមដល់កសិករ ផ្តល់ស្ថេរភាពតម្លៃកសិផល។

សូមបញ្ជាក់ថា យោងតាមឯកសារស្ដីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាឆ្នាំ ២០២៤» កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុប ៥៨០ ១១៧ ហិកតា និងអាចមានសក្ដានុពលផលិតកម្មប្រមាណ ៨១៦ ៤៥៩ តោនក្នុងមួយឆ្នាំ។តាមតួលេខនេះ កម្ពុជាឈរក្នុងចំណោមប្រទេសចំនួន៣ ដែលផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។

នៅឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់វៀតណាមចំនួន ៧៩៣ ៤៥៣តោន ដែលគិតជាទឹកប្រាក់ ១១ ៥០លានដុល្លារ។ នេះបើតាមទិន្ន័យពីសមាគមស្វាយចន្ទីកម្ពុជា៕SN

The post ចុងឆ្នាំនេះ រោងចក្រកែច្នៃចន្ទីមួយ នឹងផុសឡើងនៅជាយក្រុងភ្នំពេញ ក្រោមការវិនិយោគរបស់ឧកញ៉ាស្រុកខ្មែរ appeared first on .

បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃស្វាយចន្ទីធុនមធ្យម៦ ខណៈកម្ពុជាត្រូវការ៣៥រោងចក្រទៀត
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃស្វាយចន្ទីទាំងធុនតូច និងមធ្យម៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម (សមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ) ៤៤ សហគ្រាសជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។

លោកបន្តថា មកដល់ពេលនេះយើងមានរោងចក្រកែច្នៃស្វាយចន្ទីធុនមធ្យមចំនួន៦ កំពុងដំណើរការ និងកំពុងសាងសង់ចំនួន២ទៀត ខណៈកម្ពុជាត្រូវការរោងចក្រធុនមធ្យមនេះចំនួន៣៥ទៀត ដើម្បីស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីរយៈពេល៥ឆ្នាំ ២០២២-២០២៧។

បើតាមលោក អួន ស៊ីឡុត កាលណាមានរោងចក្រមធ្យមចំនួន៣៥ ទៀត យើងអាចអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី២០២២-២០២៧ បាន ដែលអាចផ្តល់តម្លៃបន្ថែមដល់កសិករ អាចបង្កើតការងារក្នុងសហគមន៍បានយ៉ាងច្រើន និយាយរួមបើស្វាយចន្ទីអាចកែច្នៃក្នុងស្រុកឱ្យបាន៨០% នៃផលិតផលសរុបរបស់កម្ពុជា យើងចំណេញ១២០%។

លោកប្រធានសមាគមខាងលើធ្លាប់បានគូសបញ្ជាក់ថា ការដែលមានរោងចក្រកែច្នៃច្រើននៅក្នុងស្រុក ជាការបន្ថែមតម្លៃដល់កសិករ និងបង្កើតការងារនៅក្នុងស្រុកផងដែរ។ការកែច្នៃក្នុងស្រុកជារឿងល្អ ជាជាងការនាំគ្រាប់ឆៅទៅក្រៅប្រទេស។

សូមបញ្ជាក់ថា ដំណាំស្វាយចន្ទីបានជួយអភិវឌ្ឈសេដ្ឋកិច្ចជនបទដែលកម្ពុជាមាន៦,៥លានគ្រួសារ ប្រកបរបរដាំដំណាំនេះ។លើសពីនេះ វិស័យកសិកម្មដំណាំចន្ទីអាចបង្កើតការងារតាមរដូវប្រហែលជា ១២០ ០០០នាក់ផងដែរ។

ក្នុងរយៈពេលជិត ១២ ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥០ ០០០តោន (កើនឡើង២៦%) នាំចេញទៅក្រៅប្រទេស ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លា (កើន៣១%) ក្នុងនោះនាំចេញទៅវៀតណាម៧៩៣ ៤៥៣ តោន។

សូមជម្រាបជូនបន្ថែមថា កម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក៕

The post បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃស្វាយចន្ទីធុនមធ្យម៦ ខណៈកម្ពុជាត្រូវការ៣៥រោងចក្រទៀត appeared first on .

កម្ពុជានាំចេញចន្ទីជាង ៨១ ម៉ឺនតោន គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ
របាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤បានឱ្យដឹងថា៖កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ ម៉ឺនតោន (៨៥០ ០០០) កើនឡើង២៦.៨% ក្នុងនោះនាំចេញទៅក្រៅប្រទេសចំនួនជាង ៨១ ម៉ឺនតោន គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារកើនឡើង៣១% ធៀបនឹងឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែ ៨៣៧ លានដុល្លារ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា៖ កត្តាដែលនាំឱ្យការនាំចេញស្វាយចន្ទីកើនឡើង ដោយសារសមាគមបានអំពាវនាវឱ្យសមាជិកសមាគមស្វាយចន្ទីកម្ពុជាទូទាំងប្រទេសហាលគ្រាប់ទុកក្នុងពេលដែលតម្លៃធ្លាក់ចុះកាលពីដើមឆ្នាំនេះ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានសុទិដ្ឋិនិយមថា នៅឆ្នាំ ២០២៥ខាងមុខនេះ ការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជា ត្រូវបានរំពឹងថា នឹងមានចំនួនកើនលើសជាងឆ្នាំ ២០២៤ ដោយសារមានក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីកម្រិតស្តង់ដារអន្តរជាតិជាច្រើន នឹងចាប់ផ្តើមបើកដំណើរការជាបន្តបន្ទាប់។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបន្តថា បន្ទាប់ពីគ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិន, ជប៉ុន និងកូរ៉េខាងត្បូង រួចហើយនោះ គ្រាប់ស្វាយចន្ទីកម្ពុជា ដែលបានកែច្នៃរួចត្រូវនាំចេញជាផ្លូវការលើកដំបូងទៅកាន់ទីផ្សារសហគមន៍អ៊ឺរ៉ុបចំនួន ២៥០តោន តាមរយៈក្រុមហ៊ុន MIRARTH Agri Tech Co Ltd របស់ជប៉ុន ដែលមានរោងចក្រនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕

The post កម្ពុជានាំចេញចន្ទីជាង ៨១ ម៉ឺនតោន គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ appeared first on .

សមាគមសណ្ឋាគារ នឹងបញ្ជាទិញស្វាយចន្ទី ក្នុង១ឆ្នាំ ជាង២០០តោន ក្នុងរយៈពេល៣ឆ្នាំ
អនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ត្រូវបានចុះហត្ថលេខាដោយសមាគមចំនួន៣ រួមមាន ១-រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និង២-រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា។

​ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះស្តីពី “កិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា”ធ្វើឡើង ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីក្នុងវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់ និងការចែកចាយផលិតផលស្វាយចន្ទីនៅកម្ពុជា។

ជាលទ្ធផល យោងតាមស្មារតីនៃការចុះអនុស្សរណៈខាងលើនេះ សមាគមសណ្ឋាគារនឹងធ្វើការបញ្ជាទិញស្វាយចន្ទី ក្នុងរយៈពេល៣ឆ្នាំ ដោយក្នុង១ឆ្នាំៗ មានតម្រូវការ ២៥០ តោន ក្នុងនោះ ២១០ តោនសម្រាប់កែច្នៃធ្វើម្ហូបអាហារ នំ និងភេសជ្ជៈ និង ៤០តោន ស្មើ៤០០ ០០០កញ្ចប់ ដែលជាផលិតផលស្វាយចន្ទីវេចខ្ចប់សម្រាប់ដាក់លក់ក្នុងមីនីបារ និងក្នុងបន្ទប់សណ្ឋាគារ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈថ្មីនេះពិតជាជួយជំរុញច្រើនលើការប្រើប្រាស់ក្នុងស្រុក ដោយក្រសួងពាណិជ្ជកម្មបានជួយច្រើនលើការដាក់លក់នៅអាកាសចរស៊ីវិល បន្ទាប់មកការដាក់លក់តាមម៉ាតនានា ហើយពេលនេះចាប់ផ្តើមដាក់លក់នៅសមាគមសណ្ឋាគារ សមាគមភោជនីដ្ឋាន និងសមាគមចុងភៅ។ដែលការណ៍នេះជាការគិតគូរជំរុញទីផ្សារក្នុងស្រុកជារឿងសំខាន់។

លោកបានបន្តថា ការចុះអនុស្សរណៈរវាងសមាគមសណ្ឋាគារ ជាមួយសមាគមស្វាយចន្ទីកម្ពុជា មានរយៈពេល៣ឆ្នាំ ក្នុងការបញ្ជាទិញស្វាយចន្ទី ដោយឆ្នាំទី១ សមាគមសណ្ឋាគារកម្ពុជាត្រូវការ២៥០តោន, ឆ្នាំទី២ត្រូវការ ២៦៥តោន និងឆ្នាំទី៣ ត្រូវការ ២៧៩តោន៕

The post សមាគមសណ្ឋាគារ នឹងបញ្ជាទិញស្វាយចន្ទី ក្នុង១ឆ្នាំ ជាង២០០តោន ក្នុងរយៈពេល៣ឆ្នាំ appeared first on .

សមាគមស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីវៀតណាម គ្រោងសហការគ្នានាំចេញស្វាយចន្ទីស្ងួតកម្ពុជារាប់ម៉ឺនតោន ទៅឥណ្ឌា និងវៀតណាម
សមាគមស្វាយចន្ឬីកម្ពុជា(ស ស ក) និងសមាគមស្វាយចន្ទីវៀតណាម (Vinacas) នឹងសហការគ្នាក្នុងការនាំចេញស្វាយចន្ទីស្ងួតរបស់កម្ពុជាជាច្រើនម៉ឺនតោន ទៅកាន់ប្រទេសឥណ្ឌា និងវៀតណាម នារដូវកាលប្រមូលផលឆ្នាំ២០២៥ខាងមុខ។នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ប្រទេសវៀតណាមជាប្រទេសដែលផលិត កែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក ដោយវៀតណាមអាចផលិតគ្រាប់ឆៅបានតែ៣០ម៉ឺនតោនប៉ុណ្ណោះ ខណៈវៀតណាមត្រូវការ៣លានតោន ក្នុងការកែច្នៃ។ អីចឹងហើយបានជាមកដល់បច្ចុប្បន្ន វៀតណាមត្រូវការទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា និងប្រទេសអាហ្វ្រិកមកបង្គ្រប់ការកែច្នៃរបស់ខ្លួន។

លោកបន្តថា កម្ពុជាធ្លាប់បានចុះអនុស្សរណៈយោគយល់គ្នាម្តងរួចមកហើយ រវាងសមាគមស្វាយចន្ទីកម្ពុជា ជាមួយនិងសមាគមចន្ទីវៀតណាម កាលពីឆ្នាំ២០២២ ក្នុងគោលបំណងឱ្យកម្ពុជាជួយផ្គត់ផ្គង់គ្រាប់ឆៅ ប៉ុន្តែកន្លងមកយើងមិនបាននាំគ្រាប់ដោយផ្ទាល់ទេ គឺតាមរយៈក្រុមហ៊ុនប៉ុណ្ណោះ។ លោកបន្តទៀតថា យើងចង់ពង្រឹងទំនាក់ទំនង និងពង្រឹងទៅលើអនុស្សរណៈដែលបានចុះនោះ គឺចង់ឱ្យក្រុមហ៊ុនទាំងឡាយមកតាមរយៈសមាគមចន្ទីវៀតណាម មកទិញពីប្រទេសកម្ពុជា ហើយចូលកាត់សមាគមស្វាយចន្ទីកម្ពុជា ដើម្បីជាការងាយស្រួលក្នុងការដឹកជញ្ជូន ការប្រមូលទិញពីកសិករ។

បើតាមលោក អួន ស៊ីឡុត ឥណ្ឌាក៏ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីនាំចេញកែច្នៃលេខ២លើពិភពលោកដែរ ពោលឥណ្ឌាអាចផលិតបាន ៧០ម៉ឺនតោន ក្នុងមួយឆ្នាំ​ ប៉ុន្តែការប្រើប្រាស់ក្នុងស្រុក គឺឥណ្ឌាប្រើប្រាស់ច្រើនជាងគេរហូតដល់៣០% នៃផលិតផលគ្រាប់ចន្ទីកែច្នៃ។ ដូច្នេះ ឥណ្ឌាក៏ត្រូវការទិញពីកម្ពុជាផងដែរ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា បើសិនជាកម្ពុជាមានទីផ្សារវៀតណាមផង ទីផ្សារឥណ្ឌាផង ទីផ្សារចិនផងដែលអាចប្រមូលទិញស្វាយចន្ទីពីកម្ពុជា លោកគិតថា យើងមានតម្លៃស្ថេរភាពមួយជូនកសិកររបស់យើង។

គួរបញ្ជាក់ជូនថា កិច្ចសហការរវាងសមាគមស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីវៀតណាម គឺប្រហែលចុងខែធ្នូ ឆ្នាំ២០២៤ ឬដើមខែមករា ឆ្នាំ២០២៥ ព្រោះឱ្យទាន់រដូវកាលទិញដូរគ្រាប់ស្វាយចន្ទី ក្នុងខែមីនា ឬមេសា ឆ្នាំ២០២៥។

វិស័យស្វាយចន្ទីនៅកម្ពុជា គឺអាចផលិតបានច្រើនហួសសមត្ថភាព ប៉ុន្តែ កម្ពុជាអាចកែច្នៃបានតែ១០%ប៉ុណ្ណោះ ដូច្នេះហើយជាការចាំបាច់ណាស់ដែលកម្ពុជាត្រូវការទីផ្សារពីវៀតណាម ឥណ្ឌា និងចិន ដើម្បីស្រូបទាញកសិផល កុំឱ្យជញ់នៅលើទីផ្សារ។ ទន្ទឹមនឹងនេះ គោលដៅរបស់សមាគមស្វាយចន្ទីកម្ពុជា គឺមិនមែនតែទាក់ទងទីផ្សារប៉ុណ្ណឹងនោះទេ ពៅលគឺនៅមានចិន និងកូរ៉េផងដែរ ដែលកំពុងតែចរចារគ្នា នៅឆ្នាំបន្តបន្ទាប់ទៀត។នេះបើតាមការបញ្ជាក់បន្ថែមពីលោក អួន ស៊ីឡុត។

សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជាមានលក្ខខណ្ឌដីសមស្របខ្ពស់ដែលមានសក្តានុពលសម្រាប់ដាំដុះដំណាំស្វាយចន្ទីប្រមាណជាង ១,២៤លានហិកតា ហើយបច្ចុប្បន្ននេះ ផ្ទៃដីដែលបានដំណាំស្វាយចន្ទីសរុបមានប្រមាណ ៥៨០ ១១៧ ហិកតា។

កម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក៕

The post សមាគមស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីវៀតណាម គ្រោងសហការគ្នានាំចេញស្វាយចន្ទីស្ងួតកម្ពុជារាប់ម៉ឺនតោន ទៅឥណ្ឌា និងវៀតណាម appeared first on .

ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសឆ្នាំ២០២៤នេះ ត្រូវបានព្យាការណ៍ថាកើនដល់៧៥ម៉ឺនតោន គិតជាទឹកប្រាក់លើស១ពាន់លានដុល្លារ
សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថា ឆ្នាំ២០២៤នេះ កម្ពុជានឹងផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៨៥០ ០០០តោន ក្នុងនោះនាំចេញទៅក្រៅប្រទេសប្រមាណ ៧៥០ ០០០តោន អាចរកចំណូលបានលើស ១ពាន់លានដុល្លារ។

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងបន្តថា នាំចេញទៅក្រៅប្រទេស ៧៥០ ០០០តោន ដែលអាចរកចំណូលបានលើស ១ពាន់លានដុល្លានេះ ខណៈផលិតកម្មស្វាយចន្ទីពិភពលោកបានធ្លាក់ចុះប្រមាណ​៣០ភាគរយ។

លើសពីនេះ ការនាំចេញទៅវៀតណាមច្រើនជាងការរំពឹងទុកប្រមាណ ៧២០ ៨០០ តោន គិតជាទឹកប្រាក់ ៩២១ ៥០០​ ០០០ ដុល្លារ​ នាដើមខែមិថុនា ឆ្នាំ២០២៤នេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ដោយយោងតាមការអង្កេតដោយយកចិត្តទុកដាក់របស់សមាគមស្វាយចន្ទីកម្ពុជា បានព្យាការណ៍ថា ២០២៤នេះ កម្ពុជានឹងផលិតគ្រាប់ឆៅបាន ៨៥ម៉ឺនតោន ក្នុងនោះនាំចេញទៅក្រៅប្រទេសប្រមាណ៧៥ម៉ឺនតោន ដែលអាចរកចំណូលបានលើស ១ពាន់លានដុល្លារ។

លោកបញ្ជាក់បន្ថែមថា ដោយសារកាលខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ សមាគមបានចេញនៅសារជូនដំណឹងដល់សមាជិកសមាគមអំពីផលប៉ះពាល់នៃអែនីញូ បើសិនជាយើងមិនប្រឹងប្រែង មិនទប់ស្កាត់ទេ វានឹងអាចបាត់បង់ផល ចន្លោះពី១០ទៅ២០ ឬ៣០% ។ដូច្នេះ មកដល់ពេលនេះ ដំណោះស្រាយនេះប្រសិទ្ធភាពហួសពីការរំពឹងទុករបស់សមាគម ទើបមានការកើនឡើង។

បើតាមលោក អួន ស៊ីឡុត នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន កើនឡើង ៣៨ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលគិតជាទឹកប្រាក់ប្រមាណ ៨៥១ លានដុល្លារ។

ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា សម្រាប់ដំណាំស្វាយចន្ទី ទីផ្សារធំជាងគេគឺប្រទេសវៀតណាម។តែពេលថ្មីៗនេះបានពិនិត្យវិភាគឃើញថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ប្រទេសវៀតណាម មានការថយចុះបន្តិច។

កញ្ញា បានបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន គ្រាប់ស្វាយចន្ទីស្ទើរតែ៩៩ភាគរយ ហូរចេញទៅទីផ្សារបរទេសហើយភាគច្រើនទៅប្រទេសវៀតណាម។ រហូតមកដល់ពេលនេះ ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារបរទេស ក៏ដូចជាប្រទេសវៀតណាមមានការថយចុះ តែយើងសង្កេតឃើញមាននិន្នាការកើនឡើងលើការកែច្នៃក្នុងស្រុក៕

The post ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសឆ្នាំ២០២៤នេះ ត្រូវបានព្យាការណ៍ថាកើនដល់៧៥ម៉ឺនតោន គិតជាទឹកប្រាក់លើស១ពាន់លានដុល្លារ appeared first on .