ឆ្នាំ២០២៥៖ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១ លានតោន កើនឡើង ២៧ %

សង្គម​ និង​សេដ្ឋកិច្ច

ពេញមួយឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៥  កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១ លានតោន កើនឡើង ២៧ % បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ ពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា កាលពីពេលថ្មីនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា បានបន្តថា កម្ពុជា បានទទួលចំណូល១,៥ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅឆ្នាំ២០២៥ ខណៈទំហំទឹកប្រាក់ដែលកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីនេះ គឺមានការកើនឡើងប្រមាណជា ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន។ ប្រភពដដែលបានអះអាងថា បរិមាណគ្រាប់ស្វាយចន្ទីឆៅដែលកម្ពុជានាំចេញនេះ គឺមានប្រមាណជា ១ លានតោនកើនឡើង ២៧ ភាគរយ ធៀបនឹងឆ្នាំ២០២៤ ផងដែរ។

តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា បានលក់ចេញកាលពីខែមីនា ដល់ខែមេសា គឺមួយតោនត្រឹមតែពី ១.២៥០ ទៅ១.៣៥០ដុល្លារប៉ុណ្ណោះ ប៉ុន្តែកាលពីនៅក្នុងខែតុលាតម្លៃដែលកសិករអាចលក់បានគឺវាឡើងដល់ទៅមួយតោនមានតម្លៃប្រហែល២.000ដុល្លារ ហើយទីផ្យារនាំចេញឆៅគឺទៅវៀតណាម ខណៈដែលកែច្នៃហើយគឺមាននាំចេញទៅជប៉ុនសហភាពអឺរ៉ុបជាដើម។នេះបើតាមការបញ្ជាក់បន្ថែមពី សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា។

សូមរម្លឹកដែរថា ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីសរុប ៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងសកលលោក៕ អត្ថបទ៖ហ្សាលីន