លោក ត្រាំ ចែកលុយរាប់ម៉ឺនដុល្លារដល់ជំនួយការស្រីដែលមានភាពស្មោះត្រង់នឹងលោក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់រង្វាន់ជាលុយសុទ្ធចំនួន ៤៥ ០០០ដុល្លារ ដល់ជំនួយការរបស់លោក គឺអ្នកនាង Natalie Harp និងបុគ្គលិកសេតវិមានពីរនាក់ផ្សេងទៀតដែលត្រូវបានចាត់ទុកថាជាមនុស្សដ៏ស្មោះត្រង់បំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការបង្ហាញព័ត៌មានហិរញ្ញវត្ថុមួយដែលចេញផ្សាយដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍មុន បានបង្ហាញថាបុគ្គលិកសេតវិមានបីនាក់ រួមទាំងជំនួយការ Natalie Harp បានទទួលអំណោយជាសាច់ប្រាក់សម្រាប់ថ្ងៃឈប់សម្រាកពីប្រធានាធិបតីសរុបចំនួន ៤៥ ០០០ដុល្លារ។

ទន្ទឹមនឹងនេះ បុគ្គលិកសេតវិមានពីរនាក់ផ្សេងទៀត គឺអ្នកនាង Margo Martin ដែលជាអ្នកប្រឹក្សាផ្នែកទំនាក់ទំនង និងជាអ្នកតាមដានលោក ត្រាំ ដើម្បីកត់ត្រាសកម្មភាពប្រចាំថ្ងៃរបស់ប្រធានាធិបតីរូបនេះសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងលោកស្រី Chamberlain Harris ជំនួយការសេតវិមាន និងជាលេខាធិការផ្ទាល់របស់លោក ត្រាំ ផងដែរ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំដែលបានដាក់ជូនសភាសហរដ្ឋអាមេរិក ចំនួនទឹកប្រាក់នេះ គឺស្មើនឹងប្រហែលមួយភាគបីនៃប្រាក់ខែគោល ១៥០ ០០០ដុល្លារដែលពួកគេម្នាក់ៗទទួលបានពីតំណែងរបស់ពួកគេនៅក្នុងសេតវិមាន។

គួរជម្រាបជូនថា លោកស្រី Harp ត្រូវបានគេស្គាល់ថាជាមនុស្សជំនិតបំផុតម្នាក់របស់លោក ត្រាំ។ ជំនួយការរូបនេះតែងតែបង្ហាញខ្លួនជាមួយមេដឹកនាំអាមេរិកជានិច្ច។ មន្ត្រីជាច្រើនបានបង្ហាញថា ទំនាក់ទំនងការងាររបស់អ្នកទាំងពីរគឺមានប្រសិទ្ធភាពខ្លាំង ពីព្រោះលោកស្រី Harp ជាមនុស្សដែលស្មោះស្ម័គ្រទៅនឹងប្រធានាធិបតីអាមេរិកបំផុត៕​