សមុទ្រខ្មៅ

លោក ពូទីន៖ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅអាចនឹងបន្តសាជាថ្មី ប្រសិនបើលោកខាងលិចគោរពតាមការសន្យា
នៅក្នុងចំនួបរវាងប្រធានាធិបតីរបស់ប្រទេសតួកគី និងប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃចន្ទម្សិលមិញនេះ ​លោក Vladimir Putin បានបង្ហើបអំពីលក្ខខណ្ឌ ក្នុងការបន្តកិច្ចសន្យាគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាមួយអ៊ុយក្រែនសាជាថ្មី ប្រសិនបើបណ្តាភាគីពាក់ព័ន្ធទាំងអស់ អាចបំពេញឡើងវិញនូវចន្លោះប្រហោង នៅក្នុងកិច្ចសន្យាដែលត្រូវបានកំណត់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

ក្នុងនោះលោក Putin បានរម្លឹកឡើងវិញនូវជំហររបស់ខ្លួនថា រុស្ស៊ីអាចសម្រេចចិត្តត្រឡប់ទៅចរចាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅសាជាថ្មី ប្រសិនបើលោកខាងលិច បញ្ឈប់ការដាក់ទណ្ឌកម្មរាល់ការរឹតបន្តឹងនៃការនាំចេញកសិផលរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។

ប្រធានាធិបតីរូបនេះក៏បានស្តីបន្ទោសផងថា លោកខាងលិចបានបោកប្រាស់រុស្ស៊ី ដែលមិនបានគោរពទៅតាមខ្លឹមសារនៃកិច្ចសន្យាលើដំណើរការនៃការនាំចេញផលិតផលជីកសិកម្ម និងគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី ទៅកាន់ទីផ្សារ ដោយបានជំនួសមកវិញនូវការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ តបស្នងជុំវិញរឿងសង្គ្រាមដែលខ្លួនបានចូលឈ្លានពានអ៊ុយក្រែនកាលពីពេលកន្លងទៅ។

គួររម្លឹកដែរថា រុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅកាលពីថ្ងៃទី ១៧ខែកក្កដាឆ្នាំ ២០២៣កន្លងទៅ បន្ទាប់ពីពួកគេអះអាងថា ការនាំចេញស្បៀងអាហារ និងជីរបស់ខ្លួន បានជួបឧបសគ្គ ខុសពីការនាំចេញរបស់អ៊ុយក្រែន៕

The post លោក ពូទីន៖ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅអាចនឹងបន្តសាជាថ្មី ប្រសិនបើលោកខាងលិចគោរពតាមការសន្យា appeared first on .

ប្រធាន UN ដាក់សំណើទៅរុស្ស៊ី ឲ្យពិចារណាឡើងវិញក្នុងការបន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បាននិយាយកាលពី​ថ្ងៃទី៣១ ខែសីហានេះថា លោកបានផ្ញើសំណើមួយចំនួនទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ក្នុងគោលបំណងបញ្ចុះបញ្ចូលរុស្ស៊ី ឲ្យបន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅឡើងវិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា អ្នកការទូតរុស្ស៊ីម្នាក់សុំមិនបញ្ចេញ​ឈ្មោះបានលើកឡើងថា ក្នុងសំណើរដែលប្រធាន UN បានផ្ញើរទៅកាន់លោក Lavrov មិនមាន​លក្ខខណ្ឌពិសេសអីទេ គ្រាន់តែជាការបង្ហាញឡើងវិញនូវគោលជំហរ​របស់ពួកគេ ដែលមិនទទួលបានការអនុញ្ញាតិកាលពីពេលកន្លងប៉ុណ្ណោះ។

គួររំលឹកដែរថា រុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅកាលពីខែមុន បន្ទាប់ពីពួកគេអះអាងថា ការនាំចេញស្បៀងអាហារ និងជីរបស់ខ្លួន ជួបឧបសគ្គ ខុសពីការនាំចេញរបស់អ៊ុយក្រែន។

ជាមួយគ្នានោះ រដ្ឋាភិបាលរុស្ស៊ីក៏បានបញ្ជាក់ដែរថា បើសិនជាការទាមទារឲ្យមានការពង្រឹង​លើ​ការនាំចេញរបស់ខ្លួន ត្រូវបានអនុញ្ញាតិ នោះពួកគេនឹងគិតគូរឡើងវិញពីការបន្តកិច្ចព្រមព្រៀង​គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ជាមួយអ៊ុយក្រែន៕

The post ប្រធាន UN ដាក់សំណើទៅរុស្ស៊ី ឲ្យពិចារណាឡើងវិញក្នុងការបន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅ appeared first on .

NATO ថាបានថ្កោលទោសរុស្សី​ ក្រោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន
បន្ទាប់ពីរុស្សីប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅរួចមក អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាននិយាយថាខ្លួនបានថ្កោលទោសនូវការចាកចេញរបស់រុស្សីពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលជាកិច្ចព្រមព្រៀងធានាដល់ការធ្វើដំណើរឆ្លងកាត់សមុទ្រខ្មៅប្រកបដោយសុវត្ថិភាពនៃកប៉ាល់ដែលដឹកទំនិញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ។

ដោយឡែក ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាណាតូ​-អ៊ុយក្រែន​ នាថ្ងៃពុធ ទី២៦ ខែកក្កដា ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សម្ព័ន្ធមិត្ត និងអ៊ុយក្រែន​បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដកខ្លួនចេញរបស់រុស្សីលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅឯសមុទ្រខ្មៅ ហើយបានបន្ថែមទៀតថា នេះវាជាចេតនារបស់រុស្សីក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់ការនាំចេញកសិផលរបស់អ៊ុយក្រែន​ ដែលមនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោកកំពុងតែពឹងផ្អែកជាចាំបាច់” ។

មួយវិញទៀត សេចក្តីថ្លែងការណ៍នោះក៏បាននិយាយបន្ថែមទៀតដែរថា អង្គការណាតូ និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងបង្កើនការឃ្លាំមើល និងឈ្លបយកការណ៍នៅតំបន់សមុទ្រខ្មៅយ៉ាងសកម្ម ដែលមានទាំងយន្តហោះល្បាតដែនសមុទ្រ និងយន្តហោះគ្មានមនុស្សបើកផងដែរ ។

សូមជំរាបផងដែរថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន គឺជាកិច្ចព្រមព្រៀងដែលធានាដល់ កប៉ាល់របស់អ៊ុយក្រែន ដែលអាចដឹកទំនិញឆ្លងកាត់តាមសមុទ្រខ្មៅបានយ៉ាងមានសុវត្ថិភាព ប៉ុន្តែវាបានផុតកំណត់កាលពីថ្ងៃទី ១៧ ខែកក្កដាកន្លងទៅ បន្ទាប់ពីរុស្សីមិនព្រមបន្តកិច្ចព្រមព្រៀងមួយនេះ ដែលវាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ចំណីអាហាររបស់ពិភពលោកទាំងមូលថែមទៀតផង ។

The post NATO ថាបានថ្កោលទោសរុស្សី​ ក្រោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន appeared first on .

លោក Zelenskyy៖ កិច្ចព្រមព្រៀងសមុទ្រខ្មៅគួរតែបន្ត ទោះបីជារុស្សីដកខ្លួនក៏ដោយ
ថ្មីៗនេះ រុស្សីបានបដិសេធមិនបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅទៀតឡើយ ដោយបញ្ឈប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ពិភពលោក ប៉ុន្តែយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថា ការនាំចេញគ្រាប់ធញ្ញជាតិ​ពីកំពង់ផែសមុទ្រខ្មៅគួរតែបន្ត ទោះបីជារុស្សីដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។នេះបើតាមការអោយដឹងពីសារព័ត៌មាន Aljazeera ។

In this photo provided by the Ukrainian Presidential Press Office, Ukrainian President Volodymyr Zelenskyy addresses the nation on a live TV broadcast in Kyiv, Ukraine, Tuesday, Feb. 22, 2022. President Zelenskyy has told the nation that Ukraine is “not afraid of anyone or anything.” He spoke during a chaotic day in which Russia appeared to be moving closer to an invasion, with President Vladimir Putin recognizing separatist regions of eastern Ukraine and then ordering forces there.(Ukrainian Presidential Press Office via AP)

ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy បាននិយាយថាគ្មាននរណាម្នាក់មានសិទ្ធបំផ្លាញសន្តិសុខស្បៀងអាហាររបស់ប្រទេសណាមួយបានឡើយ ហើយពិភពលោកអាចប្រកាសប្រាប់រុស្សីបានថា ខ្លួនមិនអនុញ្ញាតអោយរុស្សីធ្វើរឿងមិនត្រឹមត្រូវបែបនេះឡើយ។

យ៉ាងណាមិញ លោកប្រធានាធិបតីអ៊ុយក្រែនក៏បានលើកឡើងនៅក្នុងគណនី Twitter របស់លោកផ្ទាល់ផងដែរថា ការដកខ្លួនរបស់រុស្សី គឺជាការប៉ុនប៉ងមួយទៀតរបស់រុស្សី ក្នុងការបង្កើតភាពអត់ឃ្លាន និងធ្វើអោយទីផ្សារអាហារពិភពលោកមានអស្ថិរភាព។

មួយវិញទៀតលោកលើកឡើងថា ការនាំចេញរបស់អ៊ុយក្រែនបានផ្គត់ផ្គង់ស្បៀង​ដល់ប្រជាជនបានប្រមាណ ៤០០លាននាក់ ដែលពឹងផ្អែកលើការនាំចេញអាហាររបស់អ៊ុយក្រែន ហើយរុស្សីមិនអាចដាក់តម្លៃនៃការផ្គត់ផ្គង់ដ៏សំខាន់បែបនេះបានតាមតែចិត្តនោះទេ។

លោកក៏បានបន្ថែមដែរថា​ ការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែរបស់អ៊ុយក្រែនគួរតែបន្ត បើទោះបីជាមាន ឬគ្មានការចូលរួមពីរុស្សីក៏ដោយ។

សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន គឺជាកិច្ចព្រមព្រៀងដែលអនុញ្ញាតអោយកប៉ាល់អាចដឹកទំនិញបានយ៉ាងមានសុវត្ថិភាពតាមច្រករបៀងក្នុងដែនទឹកសមុទ្រខ្មៅ ពីកំពង់ផែអ៊ុយក្រែន ខណៈកិច្ចព្រមព្រៀងនេះ ត្រូវបានសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ នាខែកក្កដា ឆ្នាំ២០២២​៕

The post លោក Zelenskyy៖ កិច្ចព្រមព្រៀងសមុទ្រខ្មៅគួរតែបន្ត ទោះបីជារុស្សីដកខ្លួនក៏ដោយ appeared first on .

ទីភ្នាក់ងារ UN៖ បើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបញ្ចប់ តំបន់អាហ្វ្រិករងទុក្ខធ្ងន់
កាលពីថ្ងៃទី ២៦ មិថុនាកន្លងទៅ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាន​បង្ហើបឲ្យដឹងថា បើសិនជា​កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ​បញ្ចប់ នោះ​តំបន់ស្នែងអាហ្វ្រិក (Horn of Africa) ដែលមានប្រទេសដូចជា ជីប៊ូទី អេរីទ្រា អេត្យូពី សូម៉ាលី កេនយ៉ា ស៊ូដង់ខាងត្បូង និងស៊ូដង់ នឹងរងទុក្ខធ្ងន់ជាមិនខាន។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា បញ្ហាធំ​ដែល​ប្រទេសទាំង ៤នោះ នឹងជួបប្រទះ​គឺ តម្លៃម្ហូបអាហារ នឹងឡើងថ្លៃ ហើយវានឹងបណ្ដាលឲ្យ​មនុស្សរាប់សិបលាននាក់ ប្រឈមនឹង​ហានិភ័យ​កង្វះខាតស្បៀងអាហារ។

ប្រភពដដែលបន្ថែមថា គ្រោះទុរភិក្សនៅផ្នែកខ្លះ​នៃ​តំបន់ស្នែងនៃទ្វីបអាហ្វ្រិក គឺអាចបញ្ចៀសបានខ្លះនៅឆ្នាំនេះ ខណៈរដូវវស្សាដែលព្យាករណ៍ថា នឹងបរាជ័យក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា មានលើសពីការរំពឹងទុក។

ប៉ុន្តែមន្ត្រីជំនួយបាននិយាយថា មនុស្សប្រហែល ៦០លាននាក់នៅតែជួបបញ្ហាអសន្តិសុខស្បៀង នៅក្នុងប្រទេសចំនួន ០៧ នៅអាហ្វ្រិកខាងកើត ហើយព្រួយបារម្ភអំពីផលប៉ះពាល់នៃការវាយប្រហារបន្ថែមទៀត។

“ការមិនបន្តឡើងវិញនៃគំនិតផ្តួចផ្តើមសមុទ្រខ្មៅនឹងប៉ះពាល់អាហ្វ្រិកខាងកើតយ៉ាងធ្ងន់ធ្ងរ។ មានប្រទេសមួយចំនួនដែលពឹងផ្អែកលើស្រូវសាលីរបស់អ៊ុយក្រែន ហើយបើគ្មានវាទេ យើងនឹងឃើញតម្លៃអាហារខ្ពស់យ៉ាងខ្លាំង”។ នេះបើតាមសម្ដីរបស់លោក Dominique Ferretti មន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់កម្មវិធីស្បៀងអាហារពិភពលោក។

គួររំលឹកដែរថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា កុមារប្រហែល ១០,៤លាននាក់ប្រឈមមុខ នឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នៅក្នុងប្រទេសសូម៉ាលី ស៊ូដង់ខាងត្បូង និងផ្នែកខ្លះនៃប្រទេសកេនយ៉ា។

សូមជម្រាបដែរថា បេសកជនអ៊ុយក្រែនបាន​សង្កត់ធ្ងន់ថា ៩៩,៩% រុស្ស៊ីនឹងលុបចោលកិច្ចព្រម​ព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែល​ផ្ដួចផ្ដើមឡើងពីការសម្របសម្រួលរវាង​អង្គការសហប្រជាជាតិ និងតួកគី​កាលពីខែកក្កដា ឆ្នាំទៅ បើសិនជាឧបសគ្គចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីមិនត្រូវបានដកចេញទេ៕

The post ទីភ្នាក់ងារ UN៖ បើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបញ្ចប់ តំបន់អាហ្វ្រិករងទុក្ខធ្ងន់ appeared first on .

រុស្ស៊ីបង្ហើបថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ គ្មានសង្ឃឹមក្នុងការបន្តថ្មីឡើយ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃទី ០៥ មិថុនាថា មិនមានក្ដីរំពឹងទុកឡើយ ចំពោះការ​បន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែល​នឹងផុតសុពលភាព​នៅពាក់កណ្ដាល​ខែកក្កដាខាងមុខ។

យោងតាមការស្រង់សំដីរបស់​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ពី​សារព័ត៌មាន TASS បានបង្ហាញថា ពួកគេ​កំពុង​បន្តជជែកជាមួយ​អង្គការសហប្រជាជាតិ ខណៈការ​ត្រួតពិនិត្យលើ​កប៉ាល់​នាំចេញចូល​ទំនិញ​នៅតែប្រព្រឹត្ត​ដូចដើម។

គួររំលឹកដែរថា កិច្ចព្រមព្រៀងមួយនោះ អនុញ្ញាតិឲ្យអ៊ុយក្រែន​បន្ត​ការ​នាំចេញ​ទំនិញ​របស់ខ្លួន​បាន​ច្រកកំពង់ផែខាងត្បូង ដែល​ត្រូវបាន​បិទជិត​ពី​រុស្ស៊ី​តាំងពីបើកការឈ្លានពាន។

យ៉ាងណា​កន្លងមក រុស្ស៊ីតែងតែ​គម្រាម​ដើរចេញ​ពីកិច្ចព្រមព្រៀងមួយនេះ ដោយ​អះអាងថា ឧបសគ្គរារាំងដល់​ការនាំចេញស្បៀងអាហារ និងជី​របស់ខ្លួន នៅតែមាន។

សូមជម្រាបដែរថា រុស្ស៊ីទាមទារឱ្យបើកឡើងវិញនូវបំពង់បង្ហូរប្រេងដែលផ្ទុកអាម៉ូញាក់ពីប្រទេសរុស្ស៊ី ទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែននៃ Pivdennyi ដែលត្រូវបានគេស្គាល់ជាភាសារុស្សីថា Yuzhny ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក និងការតភ្ជាប់ឡើងវិញនៃធនាគារកសិកម្ម Rosselkhozbank ទៅកាន់បណ្តាញទូទាត់អន្តរជាតិ SWIFT ជាថ្នូរ​នឹងការ​បន្តកិច្ចព្រមព្រៀងជាមួយ​អ៊ុយក្រែន។

ប៉ុន្តែមកទល់នឹងពេលនេះ សម្ព័ន្ធមិត្តលោកខាងលិចនៅមិនទាន់ធ្វើការឆ្លើយតប នឹងសំណើរ​របស់​រុស្ស៊ីនោះទេ ដែលធ្វើឲ្យរុស្ស៊ីយល់ថា កិច្ចព្រមព្រៀងមួយនេះ​ប្រហែលជា​នឹង​បញ្ចប់​នា​ពេល​ដ៏ខ្លីខាងមុខក៏ថាបាន៕

The post រុស្ស៊ីបង្ហើបថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ គ្មានសង្ឃឹមក្នុងការបន្តថ្មីឡើយ appeared first on .

រុស្ស៊ីព្រមានលោកខាងលិចថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ អាចនឹងរំសាយចោល
កាលពីថ្ងៃទី ២៩ ឧសភាកន្លងទៅ រុស្ស៊ីបាន​អះអាងថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ​ អាចនឹងលែងដំណើរការ​បានទៀត លុះត្រាតែ​អង្គការសហប្រជាជាតិ​យល់ព្រម​ជាមួយ​រដ្ឋាភិបាល​ក្រុងមូស្គូ ឈូសឆាយ​នូវ​ឧបសគ្គ​រារាំង​ដល់​ការ​នាំចេញ​ទំនិញ​របស់​រុស្ស៊ី។

“​បើសិនជាអ្វីៗនៅតែបែបនេះ នោះថ្ងៃមុខពួកយើងនឹងចាត់វិធានការ ដោយចាត់ទុកវា (កិច្ចព្រមព្រៀង) លែងដំណើរការតទៀត”។ នេះបើតាមសម្ដី​របស់​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយ។

គួររំលឹកដែរថា កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីខែកក្កដាឆ្នាំមុន តម្រូវឱ្យអង្គការសហប្រជាជាតិជួយរុស្ស៊ី យកឈ្នះលើឧបសគ្គនានា ចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនសម្រាប់រយៈពេលបីឆ្នាំ ប៉ុន្តែមកទល់ពេលនេះ​រុស្ស៊ីនៅមិនទាន់ទទួលបាន​ការ​ឆ្លើយតបអ្វីនៅឡើយ។

ក្នុងខែនេះ ទីក្រុងមូស្គូបានយល់ព្រមដោយស្ទាក់ស្ទើរ ក្នុងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅសម្រាប់រយៈពេលពីរខែបន្ថែមទៀត រហូតដល់ថ្ងៃទី ១៧ ខែកក្កដា ប៉ុន្តែបាននិយាយថា វឌ្ឍនភាពបន្ថែមទៀត ត្រូវតែធ្វើឡើងដើម្បីជំរុញផលប្រយោជន៍របស់ខ្លួន៕

The post រុស្ស៊ីព្រមានលោកខាងលិចថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ អាចនឹងរំសាយចោល appeared first on .

អ៊ុយក្រែន៖ រុស្ស៊ីកំពុងរារាំងកិច្ចព្រមព្រៀងសមុទ្រខ្មៅ ដោយផ្អាកប្រតិបត្តិការកំពង់ផែធំអ៊ុយក្រែន
កំពង់ផែ Pivdennyi របស់ប្រទេសអ៊ុយក្រែន​កំពុងផ្អាកប្រតិបត្តិការ ដោយសារ​ប្រទេសរុស្ស៊ី​មិនអនុញ្ញាតិឲ្យនាវា​ចូលទៅចតនៅទីនោះ ដែលខុសពី​ធរមាន​ក្នុងកិច្ច​ព្រម​ព្រៀង​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​ដោយ​សុវត្ថិភាព។ នេះបើតាមការអះអាងពី​មន្ត្រីអ៊ុយក្រែន កាលពីថ្ងៃទី ២៣ ឧសភា។

គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលបានចុះហត្ថលេខាដោយរុស្ស៊ី និងអ៊ុយក្រែនកាលពីខែកក្កដា និងបានបន្តកាលពីសប្តាហ៍មុន សម្រាប់រយៈពេលពីរខែបន្ថែមទៀត គឺមានបំណងធានាការនាំចេញធញ្ញជាតិ និងអាហារប្រកប ដោយសុវត្ថិភាពពីកំពង់ផែអ៊ុយក្រែនចំនួនបីគឺ Odesa, Chornomorsk និង Pivdennyi។

ទន្ទឹមនឹងនោះ អង្គការសហប្រជាជាតិ ដែលរួមគ្នាជាមួយប្រទេសតួកគី បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃចន្ទថា Pivdennyi ដែលនៅជិត Odesa នៅលើសមុទ្រខ្មៅ មិនទាន់បានទទួលកប៉ាល់ណាមួយចាប់តាំងពីថ្ងៃទី ០២ ខែឧសភា ក្រោមកិច្ចព្រមព្រៀងនេះនៅឡើយទេ។

សូមជម្រាបដែរថា នៅក្រោមកិច្ចព្រមព្រៀងនេះ នាវាទាំងអស់នៅកំពង់ផែអ៊ុយក្រែន ត្រូវតែត្រួតពិនិត្យដោយក្រុមរួមគ្នា រួមទាំងអធិការរុស្ស៊ីផងដែរ ប៉ុន្តែចាប់តាំងពីថ្ងៃទី ២៩ ខែមេសា អធិការរុស្ស៊ីបានបដិសេធមិនត្រួតពិនិត្យនាវាដែលភ្ជាប់ទៅនឹងកំពង់ផែ Pivdennyi ឡើយ។

គួររំលឹកទៀតថា Pivdennyi គឺជាកំពង់ផែដ៏ធំបំផុត ដែលរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងសមុទ្រខ្មៅ ខណៈទិន្នន័យរបស់ក្រសួងស្តារឡើងវិញបង្ហាញថា ពួកគេកំពុងរក្សាទុកអាហារប្រហែល ១,៥ លានតោនសម្រាប់ការនាំចេញនាពេលអនាគតទៅកាន់ប្រទេសចំនួន ១០ ដោយមាននាវាចំនួន ២៦ គ្រឿងនឹងមកដឹកជញ្ជូនអាហារទាំងនោះ៕

The post អ៊ុយក្រែន៖ រុស្ស៊ីកំពុងរារាំងកិច្ចព្រមព្រៀងសមុទ្រខ្មៅ ដោយផ្អាកប្រតិបត្តិការកំពង់ផែធំអ៊ុយក្រែន appeared first on .

រុស្ស៊ី នឹងបើកកិច្ចចរចាជាមួយជាមួយអ៊ុយក្រែន ជុំវិញកិច្ចព្រមព្រៀងសមុទ្រខ្មៅ
កិច្ចចរចារវាងរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ ជុំវិញកិច្ចព្រមព្រៀងនាំចេញ​គ្រាប់​ធម្មជាតិ​តាម​ច្រកសមុទ្រខ្មៅ នឹងធ្វើឡើងនៅថ្ងៃទី ០៥ ឧសភានេះ ខណៈពួកគេនឹង​ជជែកគ្នា​ពី​ការ​អនុញ្ញាតិ​ ចំពោះការ​នាំចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា តួកគីដើរតួជាអ្នកសម្របសម្រួល ចំពោះការ​បន្ត​កិច្ចព្រមព្រៀង​ដែលនឹង​ត្រូវផុត​សុពលភាពនៅថ្ងៃទី ១៨ ឧសភា នៅក្នុងកិច្ចពិភាក្សាដែលគ្រោង​ធ្វើនាថ្ងៃនេះ ដ្បិត​កាលពីឆ្នាំទៅ​តួកគី និង UN ក៏ធ្លាប់រ៉ាប់រងតួនាទីមួយនេះផងដែរ។

គួររំលឹកដែរថា កន្លងមករុស្ស៊ីធ្លាប់បាន​ទាមទារ​តម្រូវការមួយចំនួន បើសិនជា​ចង់​បន្ត​កិច្ចព្រមព្រៀង​សមុទ្រខ្មៅ ប៉ុន្តែមកទល់ពេលនេះ​សំណើ​របស់​រុស្ស៊ី​នៅ​មិនទាន់​ទទួល​បាន​ការ​អនុម័ត ដែលធ្វើ​ឲ្យ​អ៊ុយក្រែន​អាច​នឹង​ជួប​ផលវិបាក​កាន់តែខ្លាំង ដ្បិត​ច្រកនាំចេញ​ទំនិញ​តាម​សមុទ្រខ្មៅ គឺជាមធ្យោបាយ​ដ៏​ធំ​មួយ​របស់​អ៊ុយក្រែន ក្នុងការ​ទទួលបាន​ចំណូល​គ្រាន់​ទប់ទល់​នឹង​ការ​ចំណាយ​ សម្រាប់ការធ្វើសង្គ្រាម​ជាមួយ​រុស្ស៊ី៕

The post រុស្ស៊ី នឹងបើកកិច្ចចរចាជាមួយជាមួយអ៊ុយក្រែន ជុំវិញកិច្ចព្រមព្រៀងសមុទ្រខ្មៅ appeared first on .

រុស្ស៊ីបន្ទោសលោកខាងលិចជាមេនាំរឿង ធ្វើឲ្យកិច្ចព្រមព្រៀងធញ្ញជាតិតាមសមុទ្រខ្មៅជាប់គាំង
កិច្ចព្រមព្រៀងចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ​តាមច្រកសមុទ្រខ្មៅ គឺកំពុងជាប់គាំង ហើយរុស្ស៊ីបាន​ទម្លាក់កំហុសនេះទៅលើលោកខាងលិចទាំងស្រុង។

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov និយាយថា លោកខាងលិចជាអ្នកនាំរឿង ដ្បិតខាងរុស្ស៊ី​ធ្លាប់ដាក់​សំណើ​មួយចំនួន ទើបយល់ព្រមបន្តបើកច្រកសមុទ្រខ្មៅតទៅ ដ្បិតកុងត្រាសព្វថ្ងៃនឹង​ផុតនៅថ្ងៃទី ១៨ ឧសភា។

គួររំលឹកដែរថា រុស្ស៊ីបានចុះកុងត្រារយៈពេល ៣ឆ្នាំកាលពីខែកក្កដាកន្លងទៅ ដោយអង្គការសហប្រជាជាតិ យល់ព្រមជួយ និងលុបបំបាត់​ឧបសគ្គ​ទាំងអស់ ដែលរារាំង​រុស្ស៊ី​ក្នុងការ​នាំចេញ​គ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន។

បើទោះជាទំនិញនាំចេញទាំងនោះ មិនស្ថិតក្រោមគំនាបទណ្ឌកម្មសេដ្ឋកិច្ចពី​លោកខាងលិច ប៉ុន្តែរដ្ឋាភិបាល​រុស្ស៊ី​អះអាងថា ការរឹតបន្តឹងលើ​ការទូទាត់ ការដឹកជញ្ជូន និងការធានារ៉ាប់រង គឺជាឧបសគ្គចំពោះការដឹកជញ្ជូនទំនិញទាំងនោះ។

គួរជម្រាបដែរថា គ្រាប់ធញ្ញជាតិជិត ២៩លានតោន ត្រូវបាននាំចេញតាមច្រកសមុទ្រខ្មៅ ខណៈ ៦,៧លានតោន​ត្រូវនាំចេញទៅកាន់ប្រទេសចិន៕

The post រុស្ស៊ីបន្ទោសលោកខាងលិចជាមេនាំរឿង ធ្វើឲ្យកិច្ចព្រមព្រៀងធញ្ញជាតិតាមសមុទ្រខ្មៅជាប់គាំង appeared first on .