NATO ថាបានថ្កោលទោសរុស្សី​ ក្រោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន

អន្តរជាតិ

បន្ទាប់ពីរុស្សីប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅរួចមក អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាននិយាយថាខ្លួនបានថ្កោលទោសនូវការចាកចេញរបស់រុស្សីពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលជាកិច្ចព្រមព្រៀងធានាដល់ការធ្វើដំណើរឆ្លងកាត់សមុទ្រខ្មៅប្រកបដោយសុវត្ថិភាពនៃកប៉ាល់ដែលដឹកទំនិញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាណាតូ​-អ៊ុយក្រែន​ នាថ្ងៃពុធ ទី២៦ ខែកក្កដា ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សម្ព័ន្ធមិត្ត និងអ៊ុយក្រែន​បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដកខ្លួនចេញរបស់រុស្សីលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅឯសមុទ្រខ្មៅ ហើយបានបន្ថែមទៀតថា នេះវាជាចេតនារបស់រុស្សីក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់ការនាំចេញកសិផលរបស់អ៊ុយក្រែន​ ដែលមនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោកកំពុងតែពឹងផ្អែកជាចាំបាច់” ។

មួយវិញទៀត សេចក្តីថ្លែងការណ៍នោះក៏បាននិយាយបន្ថែមទៀតដែរថា អង្គការណាតូ និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងបង្កើនការឃ្លាំមើល និងឈ្លបយកការណ៍នៅតំបន់សមុទ្រខ្មៅយ៉ាងសកម្ម ដែលមានទាំងយន្តហោះល្បាតដែនសមុទ្រ និងយន្តហោះគ្មានមនុស្សបើកផងដែរ ។

សូមជំរាបផងដែរថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន គឺជាកិច្ចព្រមព្រៀងដែលធានាដល់ កប៉ាល់របស់អ៊ុយក្រែន ដែលអាចដឹកទំនិញឆ្លងកាត់តាមសមុទ្រខ្មៅបានយ៉ាងមានសុវត្ថិភាព ប៉ុន្តែវាបានផុតកំណត់កាលពីថ្ងៃទី ១៧ ខែកក្កដាកន្លងទៅ បន្ទាប់ពីរុស្សីមិនព្រមបន្តកិច្ចព្រមព្រៀងមួយនេះ ដែលវាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ចំណីអាហាររបស់ពិភពលោកទាំងមូលថែមទៀតផង ។