សមុទ្រចិនខាងត្បូង

ហ្វីលីពីនមានបំណងរុករកធនធានប្រេង នៅក្នុងតំបន់ដែលកំពុងមានជម្លោះជាមួយចិន
ប្រទេសហ្វីលីពីន កំពុងពឹងផ្អែកលើសម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិក​ ដើម្បីដើរតួជាខ្នងបង្អែកជួយខ្លួនពីផែនការរុករកធនធានថាមពល ក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ។

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិកលោក Jose Manuel Romualdez បាននិយាយថា ហ្វីលីពីនកំពុងស្វែងរកការតភ្ជាប់ទំនាក់ទំនងសន្តិសុខដ៏ស៊ីជម្រៅរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីតោន ទៅជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ទូលំទូលាយ។

លោក Romualdez បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងម៉ានីលថា នៅពេលដែលវេលាសកសមមកដល់ យើងនឹងចាប់ផ្តើមរុករកវា ហើយយើងនឹងមានជម្រើសជាច្រើន ដើម្បីអាចធានាបាននូវការរុករក។ មួយវិញទៀត ហ្វីលីពីនក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត ហើយមិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងជប៉ុន និងអូស្ត្រាលីផងដែរ។

ជាមួយគ្នា រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថា ដែនទឹកនៅទីនោះត្រូវបានគេប៉ាន់ប្រមាណថាមានបរិមាណប្រេង និងឧស្ម័នយ៉ាងច្រើនសន្ធឹក ខណៈដែលហ្វីលីពីនឯណេះវិញ ក៏កំពុងស្វែងរកជម្រើសជាច្រើននៅក្នុងដំណើរការស្វែងរកប្រភពទីតាំង លើការទាញយកធនធានពីសមុទ្រចិនខាងត្បូង ដែលជាដែនទឹកកំពុងមានការទាមទារស្ទើរតែទាំងស្រុងពីប្រទេសចិន។

គួរជម្រាបផងដែរថា ហ្វីលីពីនបាននាំចូលស្ទើរតែគ្រប់តម្រូវការប្រេងឥន្ធនៈ ហើយបានព្យាយាមអស់ជាច្រើនឆ្នាំមកហើយ ដើម្បីចាប់ផ្តើមការរុករកថាមពលនៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង រួមទាំងតាមរយៈភាពជាដៃគូជាមួយប្រទេសចិនផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ ការចរចាររវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានជាប់គាំងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយនាវាឆ្មាំឆ្នេរសមុទ្ររបស់ពួកគេបានប៉ះទង្គិចគ្នាម្តងទៀតកាលពីពេលថ្មីៗនេះ៕

The post ហ្វីលីពីនមានបំណងរុករកធនធានប្រេង នៅក្នុងតំបន់ដែលកំពុងមានជម្លោះជាមួយចិន appeared first on .

ជប៉ុន និងអាស៊ាន សម្រេចបានកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការសន្ដិសុខដែនសមុទ្រ
មេដឹកនាំនៃបណ្ដាប្រទេសនៅតំបន់អាស៊ាន និងជប៉ុន បានព្រមព្រៀងគ្នា បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ ដើម្បីទប់ស្កាត់ការពង្រីកខ្លួនរបស់ប្រទេសចិន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា អំឡុងពេលកិច្ចប្រជុំនៅទីក្រុងតូក្យូ ភាគីទាំងសងខាងសម្រេចបាននូវលិខិតថ្លែងការណ៍រួមមួយ ដែលមានអត្ថន័យថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់ការថែរក្សាសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ សណ្តាប់ធ្នាប់ដែនសមុទ្រដោយផ្អែកលើនីតិរដ្ឋ រួមទាំងសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរ និងជើងហោះហើរ និងពាណិជ្ជកម្មគ្មានការហាមឃាត់។

ជាមួយគ្នា រដ្ឋាភិបាលជប៉ុន​ក៏បានប្រកាសកាលពីថ្ងៃទី១៦ ខែធ្នូដែរថា ពួកគេនឹងពង្រឹងទំនាក់​ទំនងជាមួយប្រទេសម៉ាឡេស៊ី ដោយផ្ដល់ជំនួយ ៤០០លានយ៉េន ឬប្រហែ ២,៨លានដុល្លារ សម្រាប់ការទិញឧបករណ៍ឃ្លាំមើល និងព្រមាន។

សូមជម្រាបដែរថា កិច្ចព្រមព្រៀងមួយនេះ បង្កើតឡើងដើម្បីការពារការពង្រីកខ្លួនរបស់មហាអំណាចចិន នៅតំបន់សមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានជម្លោះធំបំផុតមួយលើលោក ដ្បិតមានប្រទេសជាច្រើនដូចជា ចិន ម៉ាឡេស៊ី​វៀតណាម និងហ្វីលីពីនជាដើម សុទ្ធតែអះអាងថា ពួកគេជាម្ចាស់នៃដែនសមុទ្រ និងជាច្រកសេដ្ឋកិច្ចផ្លូវទឹកដ៏មានសក្ដានុពលមួយនេះ៕

The post ជប៉ុន និងអាស៊ាន សម្រេចបានកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការសន្ដិសុខដែនសមុទ្រ appeared first on .

ចិនចោទហ្វីលីពីនថា​ ការដាក់ទ័ពភាគីទីបីនឹងបង្កភាពចលាចល នៅសមុទ្រចិនខាងត្បូង
យោធាចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកាថា ហ្វីលីពីនបានដាក់បញ្ចូលបន្ថែមនូវកងកម្លាំងបរទេស ដែលត្រូវបានគេស្គាល់ថាជាកងកម្លាំងសហរដ្ឋអាមរិក ដើម្បីល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង និងកំពុងបង្កវិវាទជាមួយទីក្រុងប៉េកាំង ។ នេះបើតាមប្រភពពីសារព័ត៌មាន Reuters ។

យោធាចិនបាននិយាយថា ខ្លួននឹងរក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សិទ្ធិ ក៏ដូចជាផលប្រយោជន៍ដែនសមុទ្រ ព្រមទាំងការពារសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូងយ៉ាងម៉ឺងម៉ាត់ផងដែរ។

បញ្ជាការរោងមហោស្រពភាគខាងត្បូងនៃយោធាចិនបាននិយាយថា៖ ហ្វីលីពីនបានពង្រាយកងកម្លាំងចេញពីតំបន់ដើម្បីធ្វើប្រតិបត្តិការល្បាត ម្យ៉ាងវិញទៀតគឺដើម្បីបង្កបញ្ហាចលាចល បំផ្លើសបំផ្លោង បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថា ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់លាស់ពីជំហររបស់ខ្លួនចំពោះហ្វីលីពីន និងសហរដ្ឋអាមេរិកថា ការល្បាតរួមគ្នារបស់ហ្វីលីពីន និងអាមេរិកនោះ មិនត្រូវធ្វើឱ្យខូចដល់អធិបតេយ្យភាពដែនដី សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិននោះទេ។

ជាមួយគ្នានោះ មន្ត្រីហ្វីលីពីនបានបញ្ជាក់ដែរថា កាលពីថ្ងៃអង្គារយោធារបស់ពួកគេ និងសហរដ្ឋអាមេរិក បានបើកការល្បាតរួមគ្នា  នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ដែលជាកោះត្រូវបានចិនអះអាងថាជារបស់ខ្លួន និងក៏ជាកោះកំពុងមានភាពតានតឹងជាមួយប្រទេសចិនផងដែរ។

សូមជម្រាបថា ទំនាក់ទំនងរវាងចិន និងហ្វីលីពីន ជុំវិញរឿងរ៉ាងសមុទ្រចិនខាងត្បូង កំពុងតែមានភាពប្រេះស្រាំ ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ខណៈដែលលោកក៏កំពុងជំរុញឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដែលគាំទ្រប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងជម្លោះដែនសមុទ្រជាមួយចិន៕

The post ចិនចោទហ្វីលីពីនថា​ ការដាក់ទ័ពភាគីទីបីនឹងបង្កភាពចលាចល នៅសមុទ្រចិនខាងត្បូង appeared first on .

ហ្វីលីពីនបើកការល្បាតតាមសមុទ្រ និងផ្លូវអាកាសជាមួយអាមេរិក នៅសមុទ្រចិនខាងត្បូង
ការល្បាតតាមដែនសមុទ្រ និងផ្លូវអាកាសរួមគ្នានៅសមុទ្រចិនខាងត្បូង រវាងកងយោធាហ្វីលីពីន និងអាមេរិក បានចាប់ផ្ដើមនាថ្ងៃទី២១ ខែវិច្ឆិកា ខណៈប្រធានាធិបតីហ្វីលីពីន លោក Marcos Ferdinand Jr ហៅវាថា ជាគំនិតផ្ដួចផ្ដើមដ៏មានតម្លៃបំផុត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា សេចក្ដីប្រកាសមួយនេះ ធ្វើឡើងចំពេលប្រទេសទាំង២ កំពុងសម្រុករឹតចំណងមិត្តភាពយ៉ាងខ្លាំងនាឆ្នាំនេះ ជាពិសេស​លើវិស័យការពារជាតិ ពោលមូលដ្ឋានកងទ័ពរបស់ហ្វីលីពីន ដែលអាចចូលទៅដល់យោធាអាមេរិក គឺកើនឡើងជិត ២ដងឯណោះ។

ជាមួយគ្នា ការប្រកាសពីការល្បាតរួមគ្នារវាងហ្វីលីពីន និងអាមេរិក ក៏កើតមានឡើងក្រោយពេល លោក Marcos បានបង្ហើបនៅវេទិកាមួយនៅកោះហាវៃថា ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង បច្ចុប្បន្នគឺមានភាពតានតឹងជាងរាល់ដង ដោយសំអាងថា កងយោធាចិន​កាន់តែខិតជិត​ដល់ឆ្នេរសមុទ្រហ្វីលីពីនហើយ។

សូមជម្រាបដែរថា សមុទ្រចិនខាងត្បូង គឺជាតំបន់ដែនទឹកមានជម្លោះធំបំផុតមួយនាពេលបច្ចុប្បន្ន ពោលចិន ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម សុទ្ធតែទាមទារការកាន់កាប់នៅផ្លូវពាណិជ្ជកម្ម ដែលមាននាវា​នាំចេញនាំចូលទំនិញ សរុបជាទឹកប្រាក់ប្រហែល ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ៕

The post ហ្វីលីពីនបើកការល្បាតតាមសមុទ្រ និងផ្លូវអាកាសជាមួយអាមេរិក នៅសមុទ្រចិនខាងត្បូង appeared first on .

វៀតណាមសំងំវាតទី យកដីនៅតំបន់សមុទ្រចិនខាងត្បូងស្ងាត់ៗ
ប្រទេសវៀតណាម កំពុងសំងំវាតទី យកដីនៅតំបន់សមុទ្រចិនខាងត្បូងបន្ថែមប្រមាណ ៣៣០អាក ឬប្រហែល ១៣៣,៥ហិកតា តាំងពីខែធ្នូឆ្នាំមុន មកទល់នឹងពេលនេះ។ នេះបើតាម​របាយការណ៍ស្រាវជ្រាវមួយ ចេញផ្សាយដោយសារព័ត៌មាន Reuters។

ការពង្រីកខ្លួនលើតំបន់កំពុងមានជម្លោះនេះ បានធ្វើឲ្យវៀតណាម​ក្លាយជាប្រទេសធំបំផុតទី២ បន្ទាប់ពីចិន ដែល​មានចំណែកកាន់កាប់​ដីនៅសមុទ្រចិនខាងត្បូងច្រើនបំផុត ខណៈចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២២ វៀតណាម​ក៏ធ្លាប់ដណ្ដើមបានដីនៅតំបន់នេះប្រហែល ១២០អាក​ផងដែរ។

ទាក់ទងនឹងការស្រាវជ្រាវខាងលើ ក្រសួងការបរទេសវៀតណាម​នៅមិនទាន់ចេញមុខបកស្រាយ​បំភ្លឺនៅឡើយទេ ខណៈភាគីខាងចិនកន្លងមក តែងតែប្រកាសក្ដែងៗថា ពួកគេជា​ម្ចាស់នៃតំបន់​សមុទ្រចិនខាងត្បូង​ទាំងមូល។

សូមជម្រាបបន្ថែមថា សមុទ្រចិនខាងត្បូង គឺជាដែនទឹកមានជម្លោះធំបំផុតមួយ​នាពេលបច្ចុប្បន្ន ពោលចិន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម សុទ្ធតែដណ្ដើមគ្នា ចង់កាន់កាប់​តំបន់មួយនេះ ដ្បិតក្នុងមួយឆ្នាំៗ ការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកនៅតំបន់នេះ អាចរកចំណូលបានច្រើនជាង ៣ទ្រីលានដុល្លារឯណោះ៕

The post វៀតណាមសំងំវាតទី យកដីនៅតំបន់សមុទ្រចិនខាងត្បូងស្ងាត់ៗ appeared first on .

សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង ជាប្រធានបទក្ដៅគគុក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន
នាថ្ងៃដំបូងនៃការចាប់ផ្ដើមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ជាផ្លូវការ ដែលមានឥណ្ឌូណេស៊ី​ធ្វើជាម្ចាស់ផ្ទះ បញ្ហាសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា និងទំនាស់សមុទ្រចិនខាងត្បូង ត្រូវបានលើក​មកជជែកវែកញែកយ៉ាងក្ដៅគគុក។

យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា មេដឹកនាំអាស៊ាន គ្រោងពិនិត្យឡើងវិញនូវគោលការណ៍ ៥ចំណុច ដែលចងឡើងរវាងមីយ៉ាន់ និងសមាជិកអាស៊ានដទៃ ក្នុងគោលបំណងស្វែងរកសន្តិភាព ដោះស្រាយវិបត្តិសង្គ្រាមស៊ីវិលនៅ​មីយ៉ាន់ម៉ា។

មីយ៉ាន់ម៉ា​មិនបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងធ្វើឡើងនៅឥណ្ឌូណេស៊ី​ឡើយ ខណៈម្ចាស់ផ្ទះឆ្នាំនេះ នៅតែបន្តរក្សាជំហរដដែល ដោយអនុញ្ញាតិឲ្យមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាង ដែលមិនមែនជាអ្នកនយោបាយមកចូលរួមបាន។

បន្ថែមពីនោះ មេដឹកនាំអាស៊ានក៏គ្រោងនឹងជជែកគ្នាពីបញ្ហាសមុទ្រចិនខាងត្បូងផងដែរ ដោយ​អាស៊ាន​បានកំពុងព្រាងក្រមការពារមួយចំនួន ដើម្បីពង្វាងការប្រឈមមុខគ្នាក្នុងតំបន់ ខណៈប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម កំពុងទាមទារទឹកដី ដែលចិន និងតៃវ៉ាន់ អះអាងថាជាចំណែករបស់ខ្លួនដែរ។

ភាពតានតឹងរវាងសមាជិកអាស៊ាន និងចិនកាន់តែក្ដៅគគុក បន្ទាប់ពីចិនបានបញ្ចេញផែនទីថ្មី ដែលម៉ាឡេស៊ី និងបណ្ដាប្រទេសនៅជុំវិញសមុទ្រចិនខាងត្បូង អះអាងថា ចិនបាន​វាតទី​យកដែនដីរបស់ពួកគេ។

សូមជម្រាបបន្ថែមថា វេទិកាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នេះ ត្រូវបានគេរំពឹងថា ជាទីណាត់ជួបរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ប៉ុន្តែមេដឹកនាំកំពូលទាំង៣ មិនបានចូលរួមឡើយ ហើយបញ្ជូនអ្នកតំណាងមកជំនួសវិញ។

ក្នុងនោះ អាមេរិកបញ្ជូនអនុប្រធានាធិបតី លោកស្រី Kamala Harris ខណៈនាយករដ្ឋមន្ត្រី Li Qiang ចូលរួមតំណាងចិន និងរដ្ឋមន្ត្រីការបរទេស Sergey Lavrov នឹងចូលរួមជំនួសលោកពូទីន៕

The post សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង ជាប្រធានបទក្ដៅគគុក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន appeared first on .

ក្រសួងការបរទេសចិន ស្នើអោយហ្វីលីពីនដកនាវាចម្បាំងនៅសមុទ្រចិនខាងត្បូងជាបន្ទាន់
ក្រសួងការបរទេសចិន បានអំពាវនាវម្តងហើយម្តងទៀតអោយហ្វីលីពីនដកនាវាចម្បាំងកាលសម័យសង្គ្រាមលោកលើកទី២ ដែលទីក្រុងម៉ានីលប្រើប្រាស់ជាមូលដ្ឋានយោធាបណ្តោះអាសន្ន នៅឯថ្មប្រប្រាស់ទឹកក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera។

ខណៈនាថ្ងៃអង្គារនេះ ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាថ្មីម្តងទៀតហើយ ប្រទេសចិនបានជំរុញអោយភាគីហ្វីលីពីនអូសនាវាចម្បាំងចេញពីតំបន់​ Thomas Shoal ទីពីរ ហើយថែមទាំងបានបន្ថែមទៀតថា ខ្លួនបានប្រាស័យទាក់ទងទៅកាន់ហ្វីលីពីនអំពីបញ្ហានេះជាច្រើនដងហើយតាមរយៈការទូត បន្តែត្រូវបានហ្វីលីពីនហាក់បីដូចជាមិនអើពើទាល់តែសោះ”។

ដោយឡែកហ្វីលីពីនឯណោះវិញ បានឆ្លើយតបភ្លាមៗដែរថា ខ្លួននឹងមិនបោះបង់ចោលតំបន់ Thomas Shoal ទីពីរនោះឡើយ។

ការទាមទារជាថ្មីម្តងទៀតនេះ គឺកើតឡើងបន្ទាប់ពីហ្វីលីពីនបានចោទប្រកាន់ឆ្មាំសមុទ្ររបស់ចិនថា ចិនបានបាញ់កាណុងបាញ់ទឹកលើទូកហ្វីលីពីនដែលដឹកអាហារ ទឹក ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងទៀត ដល់បុគ្គលិកយោធាហ្វីលីពីនដែលឈរជើងនៅលើនាវា។

សូមជំរាបផងដែរថា​ Thomas Shoal ទីពីរមានចម្ងាយប្រហែល 200 គីឡូម៉ែត្រពីកោះ Palawan របស់ហ្វីលីពីន និងជាង 1,000 គីឡូម៉ែត្រពីកោះ Hainan របស់ចិន៕

The post ក្រសួងការបរទេសចិន ស្នើអោយហ្វីលីពីនដកនាវាចម្បាំងនៅសមុទ្រចិនខាងត្បូងជាបន្ទាន់ appeared first on .

អាមេរិក ប្រកាសគាំទ្រហ្វីលីពីនពេញទំហឹង សម្រាប់ជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង
វិវាទនៅសមុទ្រចិនខាងត្បូងរវាងប្រទេសហ្វីលីពីន និងប្រទេសចិននៅតែមិនទាន់មានសភាពធូរស្រាល ហើយថ្មីៗនេះហ្វីលីពីន​បានចោទចិនថា បានប្រើប្រាស់ឡាស៊ែរ ព្យាយាម​បង្ក​ការរំខានដល់ការ​ផ្គត់ផ្គង់​ទាហាន​របស់ហ្វីលីនពី នៅសមុទ្រចិនខាងត្បូង។

ទាក់ទងនឹងបញ្ហាមួយនេះ សហរដ្ឋអាមេរិកបាន​ចេញមុខ​ប្រកាសគាំទ្រ​ហ្វីលីពីន​ពេញទំហឹង និងថែមទាំងចេញសេចក្ដីប្រកាសថា៖ “សហរដ្ឋអាមេរិកនឹងឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីន ដើម្បី​ប្រឆាំងនឹងការ​ប្រើប្រាស់​ឧបករណ៍ឡាស៊ែរ​របស់​កងកម្លាំងចិន មកលើកងកម្លាំងហ្វីលីពីន​កាលពីថ្ងៃទី ០៦ កុម្ភៈ​នៅសមុទ្រចិនខាងត្បូង”។ នេះ​បើតាម​សម្ដី​របស់​លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាន​លើកឡើង។

ដោយឡែក រដ្ឋមន្ត្រីការបរទេសចិន​វិញ​គ្រាន់តែបញ្ជាក់ថា កងកម្លាំង​របស់ខ្លួន​ គ្រាន់តែ​អនុវត្តតាមច្បាប់តែប៉ុណ្ណោះ៕

The post អាមេរិក ប្រកាសគាំទ្រហ្វីលីពីនពេញទំហឹង សម្រាប់ជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង appeared first on .

ចិន និងហ្វីលីពីន សន្យាដោះស្រាយទំនាស់សមុទ្រចិនខាងត្បូងដោយ “សន្តិវិធី”
កាលពី​ពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាន​ធ្វើដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ទៅកាន់ប្រទេសចិន​ក្នុងគោលបំណង​ជួបពិភាក្សា ជាមួយ​ថ្នាក់ដឹកនាំចិន ជុំវិញ​បញ្ហា​សមុទ្រចិនខាងត្បូង និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច​រវាងប្រទេស​ទាំង ២។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បង្ហាញថា ក្រោយបញ្ចប់កិច្ចពិភាក្សា​កាលពី​ថ្ងៃទី ០៤ មករា ប្រទេសទាំង ២ បាន​សម្រេចគ្នាជារួម ដោយសន្យា​នឹងដោះស្រាយ​ទំនាស់នៅសមុទ្រចិនខាងត្បូង​ ដោយសន្តិវិធី។

សេចក្ដីសម្រេចជារួមនោះ រួមមានកិច្ចព្រមព្រៀងចំនួន ១៤ ទៀតដែលធ្វើឡើង ក្នុងគោលបំណង​ផ្សះផ្សា​ទំនាក់ទំនង​ផ្នែក​សន្តិសុខ និង​បង្កើនទំហំ​សេដ្ឋកិច្ច​រវាង​ប្រទសទាំង ២។

សូមជម្រាបដែរថា មេដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីថា ប្រទេសរបស់ពួកគេនឹងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ហើយក៏បានឯកភាពបន្តកិច្ចពិភាក្សាស្តីពីការរុករកប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមានថាមពលព្រះអាទិត្យ ខ្យល់ យានជំនិះ និងថាមពលនុយក្លេអ៊ែរ៕

The post ចិន និងហ្វីលីពីន សន្យាដោះស្រាយទំនាស់សមុទ្រចិនខាងត្បូងដោយ “សន្តិវិធី” appeared first on .

ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅចិនតំបូង ប្រធានាធិបតីហ្វីលីពីនប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី
កាលពី​ថ្ងៃទី ០៤ មករា​កន្លងទៅ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាន​ទម្លាយថា លោកសង្ឃឹមថានឹងអាច​ពង្រឹងទំនាក់ទំនង​ទ្វេភាគី ជាមួយរដ្ឋាភិបាល​ចិន អំឡុងពេល​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​លើកតំបូង​ទៅទីនោះ តាំងពីលោក​ឡើងកាន់អំណាច។

គួររំលឹកថា បច្ចុប្បន្ន​ចិន និង​ហ្វីលីពីន​កំពុង​មាន​ភាព​ចម្រូងចម្រាស​ជុំវិញ​បញ្ហា “សមុទ្រចិនខាងត្បូង” ហើយ​គោលដៅ​នៃ​ដំណើរទស្សនកិច្ច​មួយនេះ គឺ​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ចិន។ នេះ​បើតាម​ការចុះផ្សាយពី​ CNA។

រដ្ឋាភិបាល​ហ្វីលីពីន​ជឿថា កត្តាសំខាន់បំផុតគឺ​ពង្រឹងទំនាក់ទំនងរវាងចិន និងហ្វីលីពីន ខណៈ​លោក​ Marcos ក៏​រំពឹងដែរថា ការ​ជួបសំណេះសំណាល​ជាមួយ​ប្រធានាធិបតី ស៊ី ជិនពីង នឹង​ទទួល​បាន​ផ្លែផ្កា​ល្អ ពោល​ភាពជាដៃគូ​រវាងប្រទេសទាំង ២ នឹង​ពង្រឹង និងស្ដារ​ទំហំសេដ្ឋកិច្ច​ឡើងវិញ។

គួររំលឹកដែរថា រដ្ឋាភិបាល​ក្រុងប៉េកាំង​អះអាងថា សមុទ្រចិនខាងត្បូង​គឺជា​ផ្នែកមួយ​នៃ​ប្រទេស​របស់ខ្លួន ខណៈ​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ក៏​សុទ្ធតែ​បញ្ជាក់ថា វា​ក៏ជា​ផ្នែក​មួយ​នេះ​ប្រទេស​របស់ពួកគេ ហើយ​បញ្ហា​មួយ​នេះ​កំពុង​ចាក់ស្រែះ​ខ្លាំង រកដំណោះស្រាយ​ជាក់លាក់​មិនទាន់​បាន៕

The post ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅចិនតំបូង ប្រធានាធិបតីហ្វីលីពីនប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី appeared first on .