សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅ​ឆ្នាំ​នេះមាន​​កំណើនជិត​២០​ភាគរយ
ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិ សាស្ត្រ​ខេត្ត​កំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅឆ្នាំ​២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានហក់ឡើងដល់ ១៤ពាន់៥០០លានដុល្លារអាម៉េរិក ដែលមាន​​កំណើនដ​ល់​ជិត​២០ភាគរយ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើគិតមកដល់ពេលនេះ មិត្តចិនជួយ កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ផ្លូវ ស្ពាន ជាដើម ដោយចំណាយថវិកាជិត២ពាន់លានដុល្លារផងដែរ។

ជាងនេះទៀត សម្តេចថា បើក្រឡេកមើលទៅលើទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ២០២២នេះ មានរហូតដល់១៤ពាន់ ៥០០លានដុល្លារអាម៉េរិក កើនឡើងជាង១៩ ភាគរយ ហើយសម្តេចសង្ឃឹមថា ទំហំពាណិជ្ជកម្មនេះនឹងកើនឡើងថែមទៀត តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យទំហំ ពាណិជ្ជកម្មកើនឡើងដោយសារ ប្រទេសទាំងពីរ មានកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលធ្វើឱ្យកម្ពុជាអាចនាំ ចេញទំនិញទៅចិនបានកាន់តែច្រើន ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ឆ្នាំនេះទំហំពាណិជ្ជកម្មកម្ពុជា-ចិន ខ្ញុំសង្ឃឹមថា នឹងមានសមត្ថភាពនាំ ទំនិញទៅកាន់​​ទីផ្សារ ប្រទេសចិនកាន់តែច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចិនផ្តល់អាទិភាពខ្ពស់អនុគ្រោះ​ពន្ធរ​ហូត​​ដល់៩៧, ៤៣ភាគរយ »។

ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងពេល​​កន្លងទៅនេះ ហើយជោគវាសនារួម ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន នាពេល​​កន្លងមក ក៏បាន​បង្កើតឱ្យមានជំនឿទុកចិត្តគ្នាទៅវិញទៅមកថែមទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានឡើងដល់ជាង១១ពាន់លានដុល្លារ ហើយនៅឆ្នាំ​២០២២នេះ ភាគីទាំងពីរបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានកើនដល់ ១៥ ពាន់លានដុល្លារ៕

The post សម្តេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅ​ឆ្នាំ​នេះមាន​​កំណើនជិត​២០​ភាគរយ appeared first on .

អ្នកឧកញ៉ា ម៉ម វណ្ណឌី ឧបត្ថម្ភអង្ករ ១០០តោន ជូនសម្តេចតេជោ ហ៊ុន សែន
អ្នកឧកញ៉ា ម៉ម វណ្ណឌី ពាណិជ្ជករវ័យក្មេងវិនិយោគក្នុងពហុវិស័យ និងលោកជំទាវ ទៀង ផល្លា បាន​ឧបត្ថម្ភ​អង្ករចំនួន ១០០តោន ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បីចូលរួម​ចំណែក​ដោះស្រាយ​ការ​លំបាក​របស់ប្រជាពលរដ្ឋ ដែល​រងគ្រោះដោយទឹកជំនន់ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។

ចាប់តាំងពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ មកដល់​ពេល​នេះ សម្តេចតេជោ ហ៊ុន សែន ​​កំពុង​បន្ត​បេសកកម្ម​​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​ចែកស្រូវពូជ​រាប់​ពាន់​តោន ជូនប្រជាកសិករ​ជា​ច្រើន​ពាន់គ្រួសារ នៅ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង​នៅ​ខេត្តពោធិ៍សាត់។

ថ្លែងក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ នៅ​ព្រឹក​​ថ្ងៃ​អង្គារ​នេះ​ សម្តេច​តេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមដោះស្រាយ​ការលំបាករបស់ជាតិជាមួយរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកាយវិការ​ដ៏សប្បុរស​នេះ គឺជាវប្បធម៌នៃការចែករំលែកនៅក្នុងសង្គមខ្មែរ។ យ៉ាងណាមិញ ​​សម្រាប់​​អង្ករ​ ១០០​តោន របស់​អ្នកឧកញ៉ា ម៉ម វណ្ណឌី និង​ភរិយា ​​ត្រូវ​បាន​សម្តេចតេជោ ​​ប្រគល់​ជូន​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ដើម្បី​ដោះស្រាយ​​ចែក​ជូន​ដល់​ពលរដ្ឋ​រង​គ្រោះ។

គួរ​បញ្ជាក់​ថា អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា ជានិច្ចកាល​តែងតែ​ចូល​រួម​ជាមួយ​រាជរដ្ឋា​ភិបាលកម្ពុជា ក្នុង​សកម្មភាព​សប្បុរសធម៌​នានា។ ជាក់ស្តែង កាលពី​​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ២០២២​ កន្លង​ទៅ អ្នកឧកញ៉ា និង​លោកជំទាវ ក៏​មានសទ្ធាជ្រះថ្លា បានប្រគេនបច្ច័យ (ថវិកា) ចំនួន ២០ម៉ឺនដុល្លារ សម្រាប់​កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានទីតាំងស្ថិតនៅវត្តធម្មយុត្ត ស្ថិតខណ្ឌដូនពេញ រាជធានីភ្នំពេញ ផងដែរ៕

The post អ្នកឧកញ៉ា ម៉ម វណ្ណឌី ឧបត្ថម្ភអង្ករ ១០០តោន ជូនសម្តេចតេជោ ហ៊ុន សែន appeared first on .

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការជំរុញ​រៀបចំបើកស្ថានទូ​ត​រវាងកម្ពុជា និងហុងគ្រី​ ជាថ្មីឡើងវិញ ​
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យរៀបចំបើកស្ថានទូតរវាងកម្ពុជា និងហុង​គ្រីជាថ្មីឡើងវិញ  ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនង​ការ​ទូត​កម្ពុជា-ហុងគ្រី ឱ្យកាន់តែស៊ីជម្រៅ​​និងពេញ​លេញ​ថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបដូចនេះ នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវ​ជំនួយវ៉ាក់សាំ​ង​កូវីដ-១៩ ប្រភេទ AstraZeneca ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រី ជូនប្រជាជន និងរាជរដ្ឋាភិបាល​កម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានលើកឡើងបន្តថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុង​គ្រី នឹងកាន់តែរឹង មាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការយ៉ាងជិត ស្និទ្ធនាពេល អនាគត ។

ជាមួយគ្នានេះ ឯកឧត្ដម Istvan BAKOS ភារធារីស្ដីទីនៃស្ថានទូតហុងគ្រីប្រចាំកម្ពុជា បានលើក​ឡើង​ដែរថា ក្នុងនាម​ប្រទេស​ជាមិត្តប្រពៃណី និងជាសម្ព័ន្ធមិត្តរបស់កម្ពុជា ហុងគ្រី មាន​សេចក្តី​សោមនស្ស រីករាយក្នុងការគាំទ្រ កម្ពុជាក្នុងកិច្ចខិតខំប្រឹង​ប្រែងរបស់ខ្លួនក្នុង​ការប្រយុទ្ធ​​ប្រឆាំងនឹង​​ជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាព​រស់នៅរបស់​ប្រជាជនកម្ពុជា។

ឯកឧត្ដម បន្ដថា ប្រទេសហុងគ្រីមានមោទនភាពដែលបន្ថែមពីលើការផ្តល់អាហារូបករណ៍ ដល់យុវជន​​កម្ពុជា​ដែល​​មានទេពកោសល្យ និងសម្រាប់ថ្នាក់បណ្ឌិត ការជួយកម្ពុជា​ក្នុងការបោសសម្អាតមីន និងសំណល់ពី​សង្រ្គាម ក៏ដូចជាការ​ផ្តល់ឱកាសពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហុងគ្រី​​ក៏អាច ចូលរួមចំណែកក្នុងការប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យវិលមករកប្រក្រតីភាពឡើងវិញនៅក្នុង​ប្រទេសកម្ពុជា និងទូទាំងពិភព​​លោក។

The post សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការជំរុញ​រៀបចំបើកស្ថានទូ​ត​រវាងកម្ពុជា និងហុងគ្រី​ ជាថ្មីឡើងវិញ ​ appeared first on .

រដ្ឋាភិបាល ព្រួយ​បារម្ភពីការរាល​ដា​លកូវីដ១៩ ខណៈ​ការ​ធ្វើដំណើរ​តាម​​ដងផ្លូវ ផ្តើម​កក់ស្ទះ​ចរា​ចរណ៍​ជាថ្មី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានបង្ហាញក្តីបារម្ភជាថ្មីទៀតថា  ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ប៉ុន្តែយើងត្រូវ​មានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ការបង្ហាញក្តីបារម្ភជាថ្មីនេះ បន្ទាប់ពីសម្តេច សង្កេត​ឃើញ​ថា ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវមានការធ្វើដំណើររណែនរកកស្ទះចរាចរណ៍។

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែ មេសា បញ្ជាក់ដូច្នេះថា« ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួន​អ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវ​មានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុង​ប្រយ័ត្នទេ្វដង ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

បន្ថែមពីនេះ សម្តេច ក៏បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចង​ចាំនឹងបង្កើន​ការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាស់ការពារ មានទឹកអាល់កុល និងជែល​សម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយ​សារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថា ស្រុកយើងមិនអីទេនោះ។ សម្តេចបន្តថា បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រើន  គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។

យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជា សូមឲ្យពលរដ្ឋ យកការព្រួយបារម្ភ និងភ័យខ្លាច​នេះទៅជាការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានការ​អនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នក​ជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន១២នាក់ នៃអ្នកឆ្លង​សរុប​១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ៕ អត្ថបទ៖ សិរីការ

The post រដ្ឋាភិបាល ព្រួយ​បារម្ភពីការរាល​ដា​លកូវីដ១៩ ខណៈ​ការ​ធ្វើដំណើរ​តាម​​ដងផ្លូវ ផ្តើម​កក់ស្ទះ​ចរា​ចរណ៍​ជាថ្មី appeared first on .