សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតី សម្ពោធ​ដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិសំខាន់ៗ ចំនួន៣​ខែ្ស ក្នុងខេត្តក្រចេះ ជាផ្លូវការ
ការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នៅក្នុងខេត្តក្រចេះ បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលព្រឹកទី២៥ ខែសីហា ឆ្នាំ២០២៦។

គម្រោងលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុប ៩៨,៤០៥គីឡូម៉ែត្រ ដែលរួមមានកំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១២គីឡូម៉ែត្រ ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងកំណាត់ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A ប្រវែងសរុប ៤៨,៥៩៣គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ។ ផ្លូវទាំងនេះត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ AC និងបេតុងសរសៃដែក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង និងជួសជុលកែលម្អស្ពានចាស់ ៣កន្លែង រួមជាមួយការបំពាក់ស្លាកសញ្ញាចរាចរណ៍ និងបង្គោលសុវត្ថិភាពតាមបទដ្ឋានបច្ចេកទេស។ គម្រោងនេះបានប្រើប្រាស់ថវិកាសរុបប្រមាណ ៤៣,៩៥លានដុល្លារអាម៉េរិក។

សមិទ្ធផលថ្មីនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងការប្រឈមនឹងគ្រោះទឹកជំនន់ ក៏ដូចជាដើម្បីសម្រួលដល់ការតភ្ជាប់រវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល ជំរុញការដឹកជញ្ជូនទំនិញ កសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងភ្ញៀវទេសចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណេត បានចាត់ទុកថា ខ្សែផ្លូវទាំងនេះគឺជាផ្លូវយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវនានាឆ្ពោះទៅកាន់ខេត្តកំពង់ចាម រាជធានីភ្នំពេញ តំបន់ព្រំដែន និងតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់៕អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី សម្ពោធ​ដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិសំខាន់ៗ ចំនួន៣​ខែ្ស ក្នុងខេត្តក្រចេះ ជាផ្លូវការ appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញ សេចក្តីប្រកាស​ព័ត៌មាន ឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡៃ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦។

អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្ដមឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាល​សំខាន់ៗ និងតំណាងធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី សាធារណរដ្ឋ​សង្គមនិយមវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការ ធ្វើឱ្យកាន់តែ​ស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើត​ទំនាក់​ទំនងការទូតនៅឆ្នាំក្រោយ។

នាយករដ្ឋមន្ត្រីទាំងពីរ គ្រោងនឹងលើកយកមកពិភាក្សាផងដែរ នូវបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។

ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ចំពោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម និងជួបពិភាក្សាជាមួយ ឯកឧត្តម ជិន ក៏មទូ សមាជិក ការិយាល័យ​នយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ «រួមគ្នាស្ថាបនា​អនាគត​របស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យ ពាណិជ្ជកម្ម ការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម appeared first on .

សម្តេចធិបតី៖ កម្ពុជា សម្រេចប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ដើម្បីដោះស្រាយវិវាទសមុទ្រ ជាមួយថៃ
រាជរដ្ឋាភិបាល សម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ។នេះបើយោងតាមការលើកឡើងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំក្រោមអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយថៃ បន្ទាប់ពីភាគីថៃបានសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១។

សម្តេចធិបតី បានបន្តថា ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។

សម្តេចធិបតី បន្ថែមថា ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។

ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី សម្តេចសង្កត់ធ្ងន់ថា កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏ចង់បញ្ជាក់បន្តិចដែរថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ»៕ អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី៖ កម្ពុជា សម្រេចប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ដើម្បីដោះស្រាយវិវាទសមុទ្រ ជាមួយថៃ appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។

អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាផងដែរ។

ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” កិច្ចប្រជុំកំពូលនឹងផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ អាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយ ផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូល សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួម៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរព័ត៌មាន ២រូប នៅខេត្តតាកែវ និងខេត្តស្វាយរៀង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានចេញ​អនុក្រឹត្យតែងតាំង និងប្រគល់ភារកិច្ច ជូនដល់ប្រធានមន្ទីរព័ត៌មាន នៃក្រសួងព័ត៌មាន ២រូប នៅខេត្តតាកែវ និងខេត្តស្វាយរៀង។

តាមរយៈអនុក្រឹត្យលេខ ៣៤៣ អនក្រ.តត បានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ០២ រូប ជាប្រធានមន្ទីរព័ត៌មាន នៃក្រសួងព័ត៌មាន ដូចមានរាយនាមខាងក្រោម៖

១.លោក ពៅ សុខន អត្តលេខ ១៦៨២១០០១៩៣ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង​រដ្ឋបាល ជាប្រធានមន្ទីរព័ត៌មានខេត្តតាកែវ។

២.លោក ដាំ ឃុនពិសី អត្តលេខ ១៨៦២០០០២០៧ ឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌ​មន្ត្រីក្រមការ ប្រគល់ភារកិច្ចឱ្យបំពេញមុខងារ ជាប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង។

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរព័ត៌មាន ២រូប នៅខេត្តតាកែវ និងខេត្តស្វាយរៀង appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព (Board of Peace)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព (Board of Peace) បន្ទាប់ពីកម្ពុជាបានទទួលលិខិតអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។

ការបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែមករានេះ។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម នាយឧត្តមនាវី Samuel Paparo បានថ្លែងអំណរគុណ និងសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តេចបវរធិបតីជាថ្មីម្តងទៀត ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី២ នៅកម្ពុជា។ ឯកឧត្តមបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ជាមួយគ្នានេះ, ឯកឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិបតីមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

ទន្ទឹមនឹងនេះ, សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កម្ពុជា-ថៃ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

សម្តេចបវរធិបតី ក៏បានជម្រាបជូនឯកឧត្តមនាយឧត្តមនាវី ថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម “ក្រុមប្រឹក្សាសន្តិភាព”។ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។

សម្តេចបវរធិបតី ក៏បានជម្រាបជូនឯកឧត្តម នាយឧត្តមនាវី អំពីការវិវត្តជាក់ស្តែង នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួឱ្យបានខ្ជាប់ខ្ជួន និងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវព្រំដែនសន្ដិភាព និងយូរអង្វែង។

ជាការឆ្លើយតប, ឯកឧត្តម នាយឧត្តមនាវី  Samuel Paparo បានជម្រាបជូនសម្ដេចបវរធិបតីថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ឯកឧត្តម Samuel Paparo បានគូសបញ្ជាក់ពីសារៈសំខាន់ប្រកបដោយការស្ថាបនានៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានជម្រាបជូនសម្ដេចបវរធិបតីថា សហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព (Board of Peace)  appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងបណ្ឌិត ៨រូប ជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យ​តែងតាំង​បណ្ឌិត ចំនួន ៨រូប ជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។

បណ្ឌិត គី សេរីវឌ្ឍន៍ ជំនាញសេដ្ឋកិច្ច

តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.តត ស្តីពីការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន ៥រូប ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ រួមមាន៖ ១.បណ្ឌិត គិន ភា ជំនាញវិទ្យាសាស្ត្រនយោបាយ, ២.បណ្ឌិត ឈិត វណ្ណឫទ្ធិ ជំនាញគណិតវិទ្យាអនុវត្ត និងព័ត៌មានវិទ្យា, ៣.បណ្ឌិត ហង្ស រិទ្ធីរ៉ាវុធ ជំនាញនិរុត្តិសាស្ត្រ, ៤.បណ្ឌិត គី សេរីវឌ្ឍន៍ ជំនាញសេដ្ឋកិច្ច និង ៥.បណ្ឌិត អ៊ុំ ប៉ុម ជំនាញគ្រប់គ្រងសាធារណៈ។

ជាមួយគ្នានេះ តាមរយៈអនុក្រឹត្យលេខ ៣៩ អនក្រ.តត ស្តីពីការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភា​កម្ពុជា ចំនួន ៣រូប ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ដដែល រួមមាន៖ ១.បណ្ឌិត យង់ ពៅ ជំនាញវិទ្យាសាស្ត្រ​នយោបាយ, ២.បណ្ឌិត នុត សម្បត្តិ ជំនាញវិទ្យាសាស្ត្រសុខាភិបាល និង ៣.បណ្ឌិត ឈត ប៊ុនថង ជំនាញ​ទស្សន​វិជ្ជា។

សូមជម្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានចាប់បដិសន្ធិឡើង តាមព្រះរាជក្រមលេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់ប្រព្រឹត្តទៅនៅឡើយដោយសារសង្គ្រាមស៊ីវិល ចាប់ពីឆ្នាំ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំងនោះ។ នៅថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតឡើងវិញដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៥៩៩/៩៧ គឺ​នៅដើម​អាណត្ដិ​ទី២នៃរាជរដ្ឋាភិបាល។ រាជបណ្ឌិត្យសភាកម្ពុជា មានចក្ខុវិស័យក្លាយជាស្ថាប័នឈានមុខគេរបស់ប្រទេស​កម្ពុជា​​សម្រាប់​អភិវឌ្ឍកម្លាំងបញ្ញា​ញាណនៃប្រជាជាតិ ពង្រឹងនិងពង្រីកការសិក្សា​​ស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស រៀបចំវេ​ទិកាវិទ្យាសាស្ត្រ និង​បោះ​ពុម្ពផ្សាយស្នាដៃស្រាវជ្រាវ ដើម្បីឱ្យមានការទទួលស្គាល់ជាអន្តរជាតិ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងបណ្ឌិត ៨រូប ជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសការពារប្រជាជន និងការពារបូរណភាពទឹកដីកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសការពារប្រជាជន ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖ ១. ការពារប្រជាជន និង ២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

សម្តេចបានបន្ថែមជាមួយនឹងការអំពាវនាវថា សូមគ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ។

សូមជម្រាបថា ក្រសួងការពារជាតិ នារសៀលថ្ងៃទី៨ ខែធ្នូនេះ បានចេញសេចក្តីប្រកាសព័ត៌មានជូនដល់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ បន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះមក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ ល្មោភសង្គ្រាម របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសការពារប្រជាជន និងការពារបូរណភាពទឹកដីកម្ពុជា appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើប្រជាពលរដ្ឋ​ស៊ីវិល​​ស្លូតត្រង់កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រលប់ថ្ងៃទី១២ ខែវិច្ឆិកានេះ បានចេញសារថ្កោលទោស​ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាច​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។

តាមរយៈបណ្តាញសង្គម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងដូចខាងក្រោម៖

“ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់​កម្ពុជារបួស​៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។

ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយ​បញ្ហាព្រំដែន​ដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះ​បង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការ​សម្រេចដោយ JBC។

ខ្ញុំសូមអោយភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំង​មកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់​កម្ពុជានៅ​ភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។

ខ្ញុំសូមអោយមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវអោយមានការចូលរួម​ពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែល​រងគ្រោះដោយសារ​ការបាញ់ប្រហារនេះ។

ជាមួយគ្នានេះ ខ្ញុំសូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការ​ការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់​ខាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម​ទីក្រុង​គូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅ​ដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាង​ប្រទេសទាំងពីរ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើប្រជាពលរដ្ឋ​ស៊ីវិល​​ស្លូតត្រង់កម្ពុជា appeared first on .

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថានៅពេលដែលសម្តេចពុំអាចបន្តជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពេលនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងក្លាយជាប្រធានបន្តតែម្តង
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គមហាសន្និបាត ដែលបានបោះឆ្នោតតែងតាំងសម្ដេចជាប្រធានសមាគមពេញមួយជីវិត។

ក្នុងឱកាសនៃមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សម្តេចតេជោបានមានប្រសាសន៍បន្ថែមថា៖ «នៅពេលដែលខ្ញុំពុំអាចបន្តជាប្រធាន អ.ន.ក បាន ពេលនោះអនុប្រធានទី១ នឹងក្លាយជាប្រធាន អ.ន.ក បន្តតែម្តង»។

សូមជម្រាបជូនថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្ដូរឈ្មោះមកជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមហាសន្និបាតវិសាមញ្ញាតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ បច្ចុប្បន្នសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានសម្ដេចតេជោ ជាប្រធាន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានទី១ នៃសមាគម៕

The post សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថានៅពេលដែលសម្តេចពុំអាចបន្តជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពេលនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងក្លាយជាប្រធានបន្តតែម្តង appeared first on .