សហគ្រាស

រយៈពេល ៦ ខែឆ្នាំ២០២៤៖ មានសហគ្រាស គ្រឹះស្ថាន បើកថ្មីសរុបជាង ៣ពាន់សហគ្រាស
រយៈពេល៦ខែ ពោលពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤  សហគ្រាស គ្រឹះស្ថានបានបើកថ្មីមានសរុបជាង ៣ពាន់សហគ្រាស ខណៈកម្ពុជាមានរោងចក្រ សហគ្រាសសរុបជាង ៤ម៉ឺន គិតត្រឹមបច្ចុប្បន្ន។នេះបើយោងតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ មានសហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង ៣ពាន់សហគ្រាស ខណៈកម្ពុជាមានរោងចក្រ សហគ្រាសមានចំនួនសរុប ៤៤ ៤១៧ និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧៩លាននាក់។

ដោយលោក បានបញ្ជាក់ដូច្នេះថា៖« សហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួន ៣ ១៣០សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៧៧ ៤៣៦នាក់ (ស្រី ៤៣ ១៧២នាក់) ក្នុងនោះ វិស័យកាត់ដេរមានចំនួន ៨២សហគ្រាស មានកម្មករនិយោជិតចំនួន ៣៧ ៨២៧នាក់ (ស្រី ២៦ ៥០៧នាក់)»។

ចំពោះ កម្មករនិយោជិតកំពុងបម្រើការងារនៅក្នុង វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបវិញ លោកថា មានចំនួន ១ ៥៣៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៩១៣ ០១៧នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩៧ពាន់លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ដែរថា គិតត្រឹម៦ខែ ឆ្នាំ២០២៤នេះដែរ ចំពោះសហគ្រាស ក្រៅពីវិស័យកាត់ដេរវិញ មានចំនួន ៤២ ៨៧៩សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៨៧៩ ៧៧៤នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យខាងលើ៕

The post រយៈពេល ៦ ខែឆ្នាំ២០២៤៖ មានសហគ្រាស គ្រឹះស្ថាន បើកថ្មីសរុបជាង ៣ពាន់សហគ្រាស appeared first on .

ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនឹងក្លាយជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង
ស្របពេលសេចក្តី «ព្រាងច្បាប់ស្តីពីវិធានដើមកំណើនទំនិញ» ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០នីតិកាលទី៤ បានអនុម័តជាឯកច្ឆន្ទយល់ព្រមដោយឥតកែប្រែនៅថ្ងៃទី២១ ខែមិថុនាហើយបើច្បាប់នេះចូលជាធរមានក្រៅពីផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល វាជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានលើកឡើងថាសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ បានរៀបចំឡើងស្របតាមទម្រង់និងគតិច្បាប់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។

លោកបន្តថា តួនាទីដ៏សំខាន់នៃសេចក្តីព្រាងច្បាប់នេះ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម ធានាបានដើមកំណើតទំនិញរបស់កម្ពុជា សំដៅរក្សាផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមទាំងការលើកកម្ពស់សុខុមាលភាពសង្គម និងការកៀរគរចំណូលថវិកាជាតិ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា «ការរៀបចំសេចក្តីព្រាងច្បាប់នេះទ្បើង គឺដើម្បីបំពេញការសន្យារបស់កម្ពុជាក្នុងការរៀបចំច្បាប់ស្តីពីវិធានដើមកំណើតទំនិញឱ្យអនុលោមតាមកិច្ចព្រមព្រៀងស្តីពីវិធានដើមកំណើតទំនិញរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO), ការអនុវត្តនូវអនុសាសន៍ និងលទ្ធផលដែលទទួលបានពីកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម, ការអនុវត្តនូវកម្មវិធីការងាររាជរដ្ឋាភិបាលក្រោមក្របខ័ណ្ឌអង្គការ WTO ក៏ដូចជាការអនុវត្តនូវសកម្មភាពកំណត់ក្រោមក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។

លោកមរដ្ឋមន្ត្រីបានបង្ហាញនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលច្បាប់នេះចូលជាធរមាន នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល តាមរយៈការជំរុញបន្ថែមការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោក ប៉ាន សូរស័ក្តិគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល នឹងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នជាតិ-អន្តរជាតិពាក់ព័ន្ធឱ្យកាន់តែជិតស្និទ្ធិ ដើម្បីជំរុញការអនុវត្តច្បាប់នេះឱ្យបានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត៕ អត្ថបទ៖សារេត

The post ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនឹងក្លាយជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង appeared first on .

ប្រវត្តិ​នំ​ស្រួយ​លីលីរបស់​ខ្មែរ បង្កើត​បាន​ជាង ២០ ឆ្នាំ សាងកេរ្តិ៍ឈ្មោះល្បី​ខ្ទរខ្ទារ​ រហូត​នាំចេញ​ទៅ​ ១៣ ប្រទេស
ក្រុមហ៊ុន Ly Ly Food Industry Co., Ltd បង្កើត​ឡើង​ក្នុង​ខែ​ឧសភា ឆ្នាំ២០០២ ដោយ​លោកជំទាវ​ឧកញ៉ា កែវ មុំ ដើម្បី​​ផលិត​ផលិតផល​ម្ហូបអាហារ​ដែល​មាន​គុណភាព​ជា​យីហោ​របស់​ខ្មែរ។

បើកក្រឡេកទៅមើលពីអតីតកាលកាលពី ២០ ឆ្នាំ​មុន ក្រុមហ៊ុន លីលី គ្រាន់តែសិប្បកម្មដ៏តូចមួយ ដែល​មាន​បុគ្គលិក​​ប្រហែល ២០ ទៅ ៣០នាក់ ប៉ុណ្ណោះ តែមកទល់ពេលនេះមានបុគ្គលិករហូតដល់រាប់រយនាក់។

ជោគជ័យ​នំ​ស្រួយ​លីលី គឺបានមកពី​ការខិតខំប្រឹងប្រែង និង​ការប្តេជ្ញា​ចិត្ត​ចំពោះ​ផលិតផលអាហារមានគុណភាព និងសុខភាពល្អ ដែលមានលោកជំទាវឧកញ៉ា កែវ មុំ ជា​មគ្គុទេសន៍ដ៏​​ឆ្នើម។ ក្នុងនាមជាប្រធានក្រុមហ៊ុន Ly Ly Food Industry Co., Ltd. លោក​ជំទាវ​តែងតែ​ស្វែងរកឱកាស​ប្រកប​ដោយ​ភាពច្នៃប្រឌិតលើ​ផលិតផលរបស់ខ្មែរឲ្យ​សមសម្រប​តាមស្តង់ដារ​ផលិតផលអន្តរជាតិ ដើម្បីបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញ។

ក្រៅពី​គាំទ្រ​ក្នុង​ស្រុក​ទូទាំង​ប្រទេស នំ​ស្រួយលី លី នាំ​ នាំ​ចេញ​ទៅលក់​ដល់ 13 ប្រទេស

ក្រុម​ហ៊ុន​នំ​ស្រួយ​​ លីលី មិន​ត្រឹម​ជា​សហគ្រាស​ផលិត​ដើម្បី​ផ្គត់​ផ្គង់​នៅ​ស្រុក​ប៉ុណ្ណោះ​នោះ​ទេ តែ​​ក៏បាន​​នាំ​ចេញ​ផ្គត់​ផ្គង់​នៅ​ក្រៅ​ប្រទេស​មាន​ដូចជា៖

-អូស្ត្រាលី -ប្រទេសកាណាដា -ចិន -ឥណ្ឌូនេស៊ី -ប្រទេសអ៊ីតាលី -ម៉ាឡេស៊ី -ម៉ូរីស -មីយ៉ាន់ម៉ា (ភូមា) -កូរ៉េខាងត្បូង -កូរ៉េខាងជើង -ប្រទេសថៃ -សហរដ្ឋអាមេរិក -វៀតណាម

ក្រុមហ៊ុន​ លីលី ​វិនិយោគ​រួម​ ១៦ លាន​ដុល្លារ ជាមួយ​នឹង​ក្រុមហ៊ុន​ជប៉ុន

នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​ផលិត​នំស្រួយ លីលី ដែល​ជា​ក្រុមហ៊ុន​ផលិត​អាហារ​ក្នុង​ស្រុក​បាន​ប្រកាស​ពី​ការ​វិនិយោគ​រួម ១៦ ​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ លីលី​ខាមេដា ដើម្បី​បង្កើន​ការនាំ​ចេញ​របស់​ខ្លួន ​៣ ​ដង​លើ​ការនាំ​ចេញ​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​។

នេះគឺជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនគំរូ ដូចជាក្រុមហ៊ុន លីលី ហ្វូ៊ដ ដែលមានកេរ្តិ៍ឈ្មោះល្បី ដល់អន្តរជាតិ និងជាក្រុមហ៊ុន ដែលប្រកបដោយស្តង់ដារខ្ពស់ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនដ៏ធំខាងផ្នែកផលិតនំស្រួយនៅប្រទេសជប៉ុនឲ្យមកចាប់ដៃគូវិនិយោគជាមួយ។

ក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ចុះកិច្ចសន្យាជាមួយក្រុមផលិតផ្គត់ផ្គង់ ចែកចាយផលិត ផលកសិកម្មរបស់ក្រសួង​កសិកម្ម​

កាលពី​ឆ្នាំ២០២០ ក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា បាន​ចុះកិច្ចសន្យាស្តីពី “ការទិញ លក់ ចែកចាយផលិតផលកសិកម្មដោយ​បាន​ប្រើប្រាស់វត្ថុធាតុដើម​ក្នុង​ស្រុក​ជាអង្ករ ពោត និងដំឡូងមីរាប់ពាន់​តោន​។

កិច្ចសន្យានេះ ដើម្បី​ជួយជំរុញខ្សែច្រវាក់តម្លៃផលិតកម្ម ដោយ​ប្រើប្រាស់វត្ថុធាតុដើម​ក្នុង​ស្រុកឱ្យអស់លទ្ធភាព កាត់បន្ថយការនាំចូល ផ្តល់ឱកាសដល់ប្រជាកសិករដែលជាអ្នកផលិត បង្កើនប្រាក់​ចំណូលដល់គ្រួសារ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់​រដ្ឋាភិបាល​កម្ពុជា គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ។

ទទួលវិញ្ញាបនបត្រហាឡាលពីគណៈកម្មាធិការគ្រប់គ្រងហាឡាល់កម្ពុជា

ក្រុមហ៊ុន លី លី ហ្វូដខូអិលធីឌី (លីលី ហ្វូដ) បាន​ទទួល​វិញ្ញាបនបត្រ​ហាឡាល​ពីគណៈកម្មាធិការ​គ្រប់គ្រង​ហាឡាល់​កម្ពុជា (CHSC)។ វិញ្ញាបនប័​ត្រនេះនឹង​ចូលរួម​ឲ្យ​ផ្សព្វផ្សាយ​ផលិតផល​យីហោ លី លី ដល់​ប្រជាជន​ខ្មែរ​ឥស្លាម​ដើម្បី «​ប្រើប្រាស់​ដោយ​ទំនុកចិត្ត​»​។

ចក្ខុវិស័យ

ក្រុមហ៊ុននំ​ស្រួយ លីលី មាន​ចក្ខុវិស័យ​គឺ​ផ្តល់នូវផលិតផលខ្មែរ ដែលមានគុណភាពល្អបំផុតសម្រាប់ពិភពលោក។

បេសកកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុន​មាន​បេសកកកម្ម​ ប្រែ​ក្លាយ​ជាក្រុមហ៊ុនផលិត​ឈានមុខគេ​របស់កម្ពុជា ដោយប្រើប្រាស់​គ្រឿងផ្សំ​ក្នុងស្រុកដ៏ល្អ​បំផុត​ពីកសិករ ផ្តល់​នូវ​បទពិសោធន៍ជាមួយ​ផលិតផលដែលមានតម្លៃសមរម្យ ឆ្ងាញ់មិនអាចបំភ្លេចបាន។

គោលដៅ

គោលដៅ​របស់​ក្រុមហ៊ុន​ គឺ​ផ្តល់ឱកាសការងារ​ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ដើម្បី​​អាចលើក​កម្ពស់​គុណភាព​ជីវិត ទន្ទឹមនឹង​ការកសាងសហគមន៍មួយប្រកបដោយភាពរីកចម្រើន៕

The post ប្រវត្តិ​នំ​ស្រួយ​លីលីរបស់​ខ្មែរ បង្កើត​បាន​ជាង ២០ ឆ្នាំ សាងកេរ្តិ៍ឈ្មោះល្បី​ខ្ទរខ្ទារ​ រហូត​នាំចេញ​ទៅ​ ១៣ ប្រទេស appeared first on .

ថវិកាប្រមាណ ១៦៣លានដុល្លារ ប្រទេសហូឡង់ ត្រៀមផ្តល់ឱ្យវិស័យឯកជនដែលធ្វើអាជីវកម្មជួយដល់បរិស្ថាន
មូលនិធីហូឡង់ នៃប្រទេសហូឡង់ សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ ហៅកាត់ថា DFCD បានប្រកាសផ្តល់ថវិកាប្រមាណ ១៦០លានអឺរ៉ូ ឬស្មើនឹង ១៦៣លានដុល្លារអាមេរិក សម្រាប់ការវិនិយោគ របស់វិស័យឯកជននៅក្នុងគម្រោងនានា ក្នុងគោលបំណងបន្ធូរបន្ថយ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដើម្បីឱ្យវិស័យ ឯកជន ចូលរួមចំណែក ក្នុងការដោះស្រាយ និងប្រឆាំងទៅការប្រែប្រួលអាកាសធាតុ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីព្រឹត្តិកាណ៍ផ្គូរផ្គងរបស់គម្រោង DFCD នាថ្ងៃទី១០ ខែសីហានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា ចូលរួមកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាព និងជួយដល់សេដ្ឋកិច្ចជាតិ ដោយសារតែ គម្រោងនេះមានគោលដៅជួយដល់វិស័យកសិកម្ម ដែលធន់ជាមួយនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យពួកគេមានលទ្ធភាពទទួលបានទុន ពង្រីកផលិតកម្មរបស់ខ្លួន ដើម្បីនាំចេញ។

លោកថា ក្រសួងពាណិជ្ជកម្មចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ការធ្វើពាណិជ្ជករ ដែលគាំទ្រដល់បរិស្ថាន និងការពារការប្រែប្រួលអាកាសធាតុ ខណៈក្រុមហ៊ុនដែលធ្វើអាជីវកម្ម ដែលគិតពីបញ្ហាបរិស្ថាននៅមានតិចនៅឡើយ។

ជាមួយគ្នានេះដែរ  លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងដែលចូលរួមពង្រឹងសមត្ថភាព សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាគម្រោងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ គម្រោងអភិរក្សព្រៃឈើ គម្រោងកសិឧស្សាហកម្មដែលមាននិរន្តភាព គឺសុទ្ធតែជាគម្រោងដែលមានសក្តានុពលខ្ពស់ ដែលអាចដាក់សំណើ និងចូលរួមអនុវត្តក្នុងគម្រោងនេះ ដើម្បីចូលចំណែកជួយដល់សេដ្ឋកិច្ចសង្គម បង្កើតការងារ ការផ្ទេរបច្ចេកវិទ្យា និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាមូលហេតុនៃការប្រែប្រួលអាកាសធាតុ។

ទោះជាបែបនេះក្តី លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា លទ្ធភាពរបស់វិស័យឯកជននៅកម្ពុជា នៅក្នុងការទទួលថវិកាពីបានគម្រោងនេះអាចនឹងពិបាក។ ហេតុនេះ លោកលើកទឹកចិត្តឱ្យក្រុមហ៊ុន ដែលវិនិយោគលើវិស័យកសិកម្ម និងវិស័យផ្សេងទៀតគួររួមគ្នា និងសហការជាមួយក្រសួងពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើគម្រោងមួយក្នុងការទទួលបានមូលនិធិនេះ ព្រោះបើក្រុមហ៊ុនតែមួយ ដាក់ស្នើគម្រោងនេះ អាចនឹងពិបាកទទួលបាន៕

The post ថវិកាប្រមាណ ១៦៣លានដុល្លារ ប្រទេសហូឡង់ ត្រៀមផ្តល់ឱ្យវិស័យឯកជនដែលធ្វើអាជីវកម្មជួយដល់បរិស្ថាន appeared first on .

ឱកាសពិសេស ម្ចាស់សហគ្រាសនិងធុរកិច្ចបង្កើតថ្មីចូលរួមដាក់តាំងពិព័រណ៍អា៊សាន​-ចិន
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានចេញសេចក្តីជូនដំណឹង​ស្ដីអំពីការដាក់តាំងផ្សព្វផ្សាយផលិតផល​ និង សេវាកម្មតាមរយៈថ្នាល CAMEX។

លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងដល់ម្ចាស់សហគ្រាស និងធុរកិច្ចបង្កើតថ្មីដែលមានផលិតផល និងសេវាកម្ម អាចយកទៅដាក់តាំងផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួនតាមរយៈថ្នាល The China-ASEAN Mercantile Exchange (CAMEX) ដែលជាថ្នាលធុរកិច្ចត្រូវបានបង្កើតឡើងដើម្បីបង្កើនការដោះដូរ និងសម្រួលពាណិជ្ជកម្មតាមរយៈអនឡាញ និងផ្ទាល់រវាងសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសនៅក្នុងតំបន់អាស៊ាន នឹងផ្តល់ជូននូវការដាក់តាំងផលិតផល និងសេវាកម្មចំនួន០២ឆ្នាំ ដោយឥតគិតថ្លៃ នៅក្នុងកម្មវិធី The China-ASEAN Expo (CAEXPO) ។

CAEXPO គឺជាព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ច ដែលបាន បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ជាមួយនឹងថ្នាក់ដឹកនាំនៃ សាធារណរដ្ឋប្រជាមានិតចិននៅក្នុងកិច្ចប្រជុំកំពូលនាខែតុលា ឆ្នាំ២០០៣។

ចំពោះម្ចាស់សហគ្រាសដែលមាន ចំណាប់អារម្មណ៍ អាចស្វែងរកព័ត៌មានបន្ថែមនៅក្នុងគេហទំព័រ http://www.csilp.com ឬទំនាក់ទំនងផ្ទាល់ទៅ កាន់លោក Simon Liao តាមរយៈទូរស័ព្ទលេខ 088 266 6318 និងអ៊ីមែល aseansikroad@gmail.com ៕

The post ឱកាសពិសេស ម្ចាស់សហគ្រាសនិងធុរកិច្ចបង្កើតថ្មីចូលរួមដាក់តាំងពិព័រណ៍អា៊សាន​-ចិន appeared first on .

ទោះវិបត្តិកូវីដ១៩ រដ្ឋអនុម័តគម្រោងវិនិយោគចំនួន៦ បោះទុនវិនិយោគប្រមាណ ១០៦.៣ លានដុល្លារអាមេរិក
បើទោះស្ថិតក្នុងស្ថានភាពនៃជំងឺរាតត្បាតកូវីដ១៩យ៉ាងណាក្តី ក៏ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៦ គម្រោងវិនិយោគលើទីតាំងផ្សេងគ្នា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព AKP

បើតាមការឲ្យដឹងពី CDC គម្រោងស្នើសុំវិនិយោគទាំង ៦ក្រុមហ៊ុននោះបោះទុនប្រមាណជាង ១០៦.៣លានដុល្លារអាមរក និងអាចបង្កើតការងារបានជាង ១.៨៥១ កន្លែង ក្នុងភូមិសាស្រ្តចំនួន ខេត្តកណ្តាល ២គម្រោង ខេត្តព្រះសីហនុ ២គម្រោង ខេត្តកំពង់ស្ពឺ  ១គម្រោង និងខេត្តតាកែវ ១គម្រោង

គម្រោងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចុះបញ្ជីនោះរួមមាន៖
១-YIANKANG BIOLOGICAL TECHNOLOGY CO., LTD : គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។

២-OCEAN TREASURE DYEING & PRINTING CO., LTD : គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

៣- LESSO (CAMBODIA) TRADING  CO., LTD : គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings)  គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃរកានិងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។

៤-SANTELYS PHARMACEUTICAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ១២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៥កន្លែង។

៥- KUANTECH (CAMBODIA) INTERNATIONAL CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ គ្រឿងបន្លាស់អេឡិចត្រូនិក ម៉ាស់អេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់ គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២៩,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។

៦-JIN BEI PALACE CO., LTD : គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

The post ទោះវិបត្តិកូវីដ១៩ រដ្ឋអនុម័តគម្រោងវិនិយោគចំនួន៦ បោះទុនវិនិយោគប្រមាណ ១០៦.៣ លានដុល្លារអាមេរិក appeared first on .

រោងចក្រសហគ្រាសក្រោយបញ្ចប់ការបិទខ្ទប់ ត្រូវអនុវត្តវិធានការ១៤ចំណុចសម្រាប់ ដំណើរការអាជីវកម្មឡើងវិញ
ក្រោយបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន១៤ចំណុចសម្រាប់រោងចក្រសហគ្រាសអនុវត្តពេលបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញ ដើម្បីធានាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

វិធានការសំខាន់ៗទាំងអស់នោះរួមមាន ការបែងចែកកម្មករនិយោជិតចំនួន៥០ភាគរយនៃកម្មករនិយោជិតសរុបឱ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ពីរសប្ដាហ៍ម្ដង និងការផ្ដល់ប្រាក់ឈ្នួលចំនួន៥០%នៃប្រាក់ឈ្នួលអប្បបរមា ដោយរក្សាទុកនូវអត្ថប្រយោជន៍ប្រចាំខែ និងអត្ថប្រយោជន៍ផ្សេងៗដែលនិយោជិតធ្លាប់ទទួលបាន ព្រមទាំងការអនុវត្តវិធានការអនាម័យជាច្រើនផ្សេងទៀត។

លំអិតខាងក្រោម៖

The post រោងចក្រសហគ្រាសក្រោយបញ្ចប់ការបិទខ្ទប់ ត្រូវអនុវត្តវិធានការ១៤ចំណុចសម្រាប់ ដំណើរការអាជីវកម្មឡើងវិញ appeared first on .