សហព័ន្ធកីឡាប្រដាល់គុនខ្មែរ

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនដែលយកការប្រកួតកីឡាប្រដាល់គុនខ្មែរមកធ្វើជាល្បែងភ្នាល់
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពី ការហាមឃាត់យកការប្រកួតកីឡាប្រដាល់គុនខ្មែរមកធ្វើជាល្បែងភ្នាល់ ក្រោយពីលេចចេញព័ត៌មានថាមាន ក្រុមហ៊ុន ឬ Website ភ្នាល់ល្បែងតាមOnline មួយចំនួន បានយកការប្រកួតកីឡាប្រដាល់គុនខ្មែរ ទៅដាក់ក្នុងWebsite របស់ខ្លួន ដើម្បីឱ្យសាធារណជនភ្នាល់ដាក់ប្រាក់។

នៅក្នុងសេចក្ដីជូនដំណឹងនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកសកម្មភាពបែបនេះ គឺជាការប្រព្រឹត្តខុស និងប្រាសចាកពីកម្មវត្ថុរបស់កីឡាប្រដាល់គុនខ្មែរ ដែលជាការប្រកបអាជីវកម្មខុសច្បាប់ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកីឡាប្រដាល់គុនខ្មែរ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។

ដើម្បីជៀសវាង និងបង្ការនូវបញ្ហាទាំងនេះកុំឱ្យកើតមានឡើង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជូនដំណឹង និងណែនាំចំនួន៣ចំណុចគឺ៖

១. ហាមឃាត់ចំពោះក្រុមហ៊ុន ឬWebsite ល្បែងភ្នាល់តាមOnline ទាំងអស់ មិនឱ្យយកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ទៅធ្វើជាអាជីវកម្ម ឬដាក់ឱ្យមានការភ្នាល់ជាដាច់ខាត។

២. ហាមឃាត់មន្ត្រី អាជ្ញាកណ្ដាល ចៅក្រមគ្រប់រូបរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងបុគ្គលិក ស្ថានីយទូរទស្សន៍ បុគ្គលិកក្រុមហ៊ុនដៃគូសហការ អ្នករៀបចំកម្មវិធី ម្ចាស់ក្លឹប និងគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាសមាជិក សមាជិការបស់សហព័ន្ធកីឡាប្រដាល់ គុនខ្មែរ មិនឱ្យចូលរួមភ្នាល់ ឬផ្តល់ទិន្នន័យនៃការប្រកួតកីឡាប្រដាល់គុនខ្មែរទៅឱ្យក្រុមហ៊ុន ឬWebsite ល្បែងភ្នាល់តាមOnline ណាមួយឡើយ។

៣. ហាមឃាត់ចំពោះគ្រប់សកម្មភាពដែលអាចចាត់ទុកថាជាការផ្តល់ព័ត៌មាន ឬទិន្នន័យនៅពេលកំពុង ប្រកួតពីក្នុងស្ថានីយទូរទស្សន៍នីមួយៗទៅខាងក្រៅ ដូចជាការដែលមានបុគ្គលណាម្នាក់ ឬច្រើននាក់ប្រើប្រាស់ទូរស័ព្ទមួយគ្រឿង ឬច្រើនគ្រឿង ដើម្បីបញ្ចូនព័ត៌មានឬទិន្នន័យអំពីការប្រកួត ឬកម្មវិធី ដែលកំពុងផ្សាយទៅក្រុមហ៊ុនភ្នាល់។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គូសបញ្ជាក់ថា ក្នុងករណីបើមានក្រុមហ៊ុនណាមួយ ក្លឹបណាមួយ បុគ្គលណាមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកពាក់ព័ន្ធមិនគោរព ឬមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕

The post សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនដែលយកការប្រកួតកីឡាប្រដាល់គុនខ្មែរមកធ្វើជាល្បែងភ្នាល់ appeared first on .

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសជូនដំណឹងដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ឱ្យបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូ ឱ្យបញ្ឈប់ការចាប់គូកីឡាករ កីឡាការិនីថៃ មកប្រកួតនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ។

សេចក្តីជូនដំណឹង ក៏បានស្នើសុំដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសថៃ បានបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ីនធឺណិត ការរាយលួសបន្លាតាមច្រកព្រំដែនមួយចំនួន។ បន្ទាប់មក នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានអំពាវនាវ និងផ្តល់ជាអនុសាសន៍ថ្មីមួយចំនួនដល់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការឆ្លើយតបទៅកាន់ប្រទេសថៃ ជាបន្តបន្ទាប់វិញផងដែរ៕

The post សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសជូនដំណឹងដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ឱ្យបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃ appeared first on .

កម្ពុជា ប្តេជ្ញាអភិវឌ្ឍ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខណៈសម្តេចអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែររបស់កម្ពុជាឱ្យកាន់តែល្បីបន្ថែមទៀត។

ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ជាមួយលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ លើកឡើងពីវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានី-ខេត្ត ចំនួន២៣ជាសមាជិក​ និងមានក្លឹបចំណុះសមាគមចំនួន១៤៤ក្លឹប។

លោកបន្តថា សហព័ន្ធបានយកចិត្តទុកដាក់រៀបចំការប្រកួតកីឡា ក្នុងចន្លោះពី ១៨ ទៅ​ ២២ កម្មវិធី ក្នុង​មួយសប្តាហ៍, បានបង្កើតសង្វៀនថ្នាលប្រកួតជាអចិន្រ្តៃយ៍នៅភូមិភាគបាត់ដំបង​ និង ភូមិភាគសៀមរាប​ ព្រមទាំងបានរៀបចំកម្មវិធីប្រកួតថ្នាលចល័តទៅតាមរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​​ ប្រចាំសប្តាហ៍ផងដែរ។​​ ​ក្រៅពីនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅតែផ្ដោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរនៅបរទេសជាដើម។

ជុំវិញរឿងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ សម្ដេច ក៏បានជំរុញដល់សហព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តខិតខំអភិវឌ្ឍវិស័យគុនខ្មែរនេះ​ឱ្យកាន់តែរីកចម្រើន និងខិតខំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងផុសផុល​ថែមទៀត។

ទន្ទឹមគ្នានេះ សម្តេចក៏បានប្តេជ្ញាបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក សំដៅពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយរូបភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិ។

បើតាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ បច្ចុប្បន្ននេះ កីឡាប្រដាល់គុនខ្មែរកំពុងទទួលបានការគាំទ្រជាខ្លាំងពីមហាជន ដែលធ្វើឱ្យវិស័យគុនខ្មែរកាន់តែមានភាពលេចធ្លោ និងកាន់តែមានឈ្មោះនៅលើឆាកអន្តរជាតិ។ជាក់ស្តែង គិតត្រឹមឆ្នាំ២០២៤, កីឡាប្រដាល់គុនខ្មែរមានអត្តពលិកសរុប ១២៣៦ នាក់ (កីឡាករ ១១៩១​នាក់ និង កីឡាការិនី ៤៥នាក់), គ្រូបង្វឹក ១៤៤នាក់, គ្រូជំនួយ ១៤៨នាក់, មន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល និងចៅក្រម ១៨០នាក់ (ស្រី ១២នាក់) និងមន្រ្តីលេខាធិការដ្ឋាន ៧នាក់៕

The post កម្ពុជា ប្តេជ្ញាអភិវឌ្ឍ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ appeared first on .