សាងសង់ផ្លូវរថភ្លើង

មហាសេដ្ឋី Elon Musk ចែករំលែកវីដែអូមួយដែលបង្ហាញពីដំណើរការសាងសង់ស្ថានីយរថភ្លើងដ៏អស្ចារ្យបំផុតនៅចិន
មហាសេដ្ឋីមានដាច់គេបំផុតរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានចែករំលែកវីដេអូនៃដំណើរការសាងសង់ស្ថានីយរថភ្លើងដ៏អស្ចារ្យមួយ នៅក្នុងប្រទេសចិន លើបណ្តាញសង្គម X របស់ខ្លួន។

វីដេអូមានរយៈពេលជិត ៦នាទី ដែលចែករំលែកដោយលោក Musk កាលពីថ្ងៃទី១៨ ខែឧសភា បានបង្ហាញពីការសាងសង់រចនាសម្ព័ន្ធពហុជាន់ដ៏ធំបំផុត និងប្រព័ន្ធដឹងជញ្ជូនរួមបញ្ចូលគ្នានៃស្ថានីយរថភ្លើង Dongchongqing ស្ថិតនៅក្នុងទីក្រុង Chongqing ប្រទេសចិន។ វីដេអូនេះទទួលបានការមើលជាង ៥៦លានដងឯណោះ។

រូបរាងនៃស្ថាបត្យកម្ម រួមផ្សំជាមួយនឹងដីភ្នំនៃតំបន់ទីក្រុង Chongqing បាននាំឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើន ប្រៀបធៀបស្ថានីយរថភ្លើងមួយនេះ ទៅនឹងអ្វីមួយដែលយកចេញពីខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រអ៊ីចឹងដែរ។

គួរឲ្យដឹងថា ស្ថានីយរថភ្លើងល្បឿនលឿន Chongqing East ស្ថិតនៅក្នុងស្រុក Nan’an ជាយក្រុង Chongqing ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងខែមិថុនា ឆ្នាំ២០២៥។ ខ្សែរថភ្លើងថ្មីនេះត្រូវបានរចនាឡើងសម្រាប់រថភ្លើងធ្វើដំណើរក្នុងល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ស្ថានីយនេះ គឺជាមជ្ឈមណ្ឌលរថភ្លើងល្បឿនលឿនធំជាងគេនៅភាគខាងលិចប្រទេសចិន ដែលមានផ្ទៃក្រឡាសាងសង់សរុបប្រហែល ១,២២ លានម៉ែត្រការ៉េ ស្មើនឹងទីលានបាល់ទាត់ ១៧០ និងធំជាងស្ថានីយ Grand Central ក្នុងទីក្រុងញូវយ៉កដល់ទៅប្រាំដង។ ស្ថានីយរថភ្លើង Chongqing Dongjing មាន ១៥ ជាន់ និងផ្លូវរថភ្លើងចំនួន ២៩ ជាមួយនឹងការវិនិយោគទឹកប្រាក់សរុបចំនួន ៧,៨ពាន់លានដុល្លារ និងចាយពេលសាងសង់ ៣៨ខែ៕​

The post មហាសេដ្ឋី Elon Musk ចែករំលែកវីដែអូមួយដែលបង្ហាញពីដំណើរការសាងសង់ស្ថានីយរថភ្លើងដ៏អស្ចារ្យបំផុតនៅចិន appeared first on .

ក្រុមហ៊ុនបារាំង សំឡឹងឃើញឱកាសវិនិយោគរៀបចំទីក្រុង និងសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន
ក្រុមហ៊ុន Alstom ដែលបាននិងកំពុងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ខណៈបច្ចុប្បន្នកំពុងពង្រីកខ្លួននៅតំបន់អាស៊ាន ប្រកាសអារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង និងការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់ផ្សេងៗនៅកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលថ្ងៃទី១៥ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Alstom បានលើកឡើងថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ព្រមទាំងបាន និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ក្នុងនោះរួមមានបណ្ដាប្រទេសអាស៊ានដូចជា ថៃ, ហ្វីលីពីន និងវៀតណាមជាដើម។

លោក Philippe DELLEUR បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុនលើវិស័យនេះនៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ហើយក្រុមហ៊ុនចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ក៏ចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗ។

ក្នុងឱកាសនៃជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកលើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត និងជាពិសេស ផ្ដោតយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជាមានគោលនយោយបាយ និងបរិស្ថានអំណោយផលដល់វិនិយោគិនបរទេស ដូចជា ច្បាប់វិនិយោគថ្មី ដែលផ្ដល់ក្របខ័ណ្ឌអនុគ្រោះ និងការលើកទឹកចិត្តដល់ការវិនិយោគផ្ទាល់ពីបរទេស និងការលើកទឹកចិត្តផ្សេងៗទៀត។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនបារាំង មកបណ្ដាក់ទុននៅកម្ពុជា និងគាំទ្រដល់ក្រុមហ៊ុនពិភាក្សាបន្ថែមទៀតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៃកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសិក្សានៅតាមតំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម៕

The post ក្រុមហ៊ុនបារាំង សំឡឹងឃើញឱកាសវិនិយោគរៀបចំទីក្រុង និងសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន appeared first on .