សាច់គោ

ចិន ប្រកាសដំឡើងពន្ធ ៥៥% បន្ថែមទៅលើការនាំចូលសាច់គោ ពីប្រទេសមួយចំនួន​
ប្រទេសចិន បានប្រកាសថាខ្លួននឹងដាក់ពន្ធបន្ថែម ៥៥% លើការនាំចូលសាច់គោមួយចំនួនពីប្រទេសនានា រួមទាំងប្រេស៊ីល អូស្រ្តាលី និងសហរដ្ឋអាមេរិក ជាដើមចាប់ពីដើមឆ្នាំ២០២៦ នេះតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃសាច់គោនៅក្នុងប្រទេសចិន ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះនៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ ខណៈពេលដែលអ្នកវិនិយោគបានស្តីបន្ទោសទៅលើការផ្គត់ផ្គង់លើស និងកង្វះខាតតម្រូវការ ស្របពេលស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងមានកំណើនយឺតយ៉ាវ។

មិនតែប៉ុណ្ណោះ នៅក្នុងពេលជាមួយគ្នានោះ ការនាំចូលបានកើនឡើងយ៉ាងខ្លាំង ដោយសារតែប្រទេសចិន គឺជាចំណែកទីផ្សារដ៏សំខាន់បំផុត សម្រាប់ប្រទេសនាំចេញធំៗដូចជាប្រេស៊ីល អាហ្សង់ទីន និងអូស្ត្រាលី ជាដើម។

យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ការនាំចូលសាច់គោច្រើន បានធ្វើឲ្យខូតខាតដល់ឧស្សាហកម្មក្នុងស្រុករបស់ប្រទេសចិន។ ការស៊ើបអង្កេតនេះគ្របដណ្តប់លើសាច់គោស្រស់ កក សាច់គោមានឆ្អឹង និងសាច់គោគ្មានឆ្អឹង។

ជម្រាបជូនផងដែរថា ចំពោះច្បាប់ថ្មីនេះ សាច់គោដែលនាំចូលពីប្រទេសនានា នឹងត្រូវទទួលរងនូវពន្ធគយបន្ថែម ៥៥%​ ដែលនឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨៕​

The post ចិន ប្រកាសដំឡើងពន្ធ ៥៥% បន្ថែមទៅលើការនាំចូលសាច់គោ ពីប្រទេសមួយចំនួន​ appeared first on .

ចិន សម្រេចលុបចោលបម្រាមនាំចូលសាច់គោពីក្រុមហ៊ុនចំនួន៥ នៅក្នុងប្រទេសអូស្រ្តាលី
រដ្ឋាភិបាលចិន បានសម្រេចលុបចោលនូវបម្រាមក្នុងការនាំចូលសាច់គោពីក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលីចំនួន៥ ចំពេលភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរហាក់កំពុងមានភាពធូរស្រាលឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SMH។

វិស័យកសិកម្មរបស់ប្រទេសអូស្រ្តាលី បានបង្ហាញពីការកោតសរសើរយ៉ាងខ្លាំងចំពោះការងាររបស់រដ្ឋាភិបាល លោក Anthony Albanese ក្នុងការជួយដោះស្រាយជាមួយប្រទេសចិន ជុំវិញការរឹតបន្តឹងលើការនាំចេញកសិផលរបស់ប្រទេសអូស្ត្រាលី អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Murray Watt បានប្រកាសថា ការហាមឃាត់សាច់គោត្រូវបានលុបចោលលើកន្លែងកែច្នៃសាច់ចំនួន ៥ នៅក្នុងរដ្ឋ NSW និង Queensland គិតត្រឹមយប់ថ្ងៃពុធ ដោយនេះបានដកការរឹតបន្តឹងលើការនាំចេញដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីអូស្រ្តាលីទៅកាន់ប្រទេសចិន។

ជម្រាបជូនផងដែរថា ការបន្ធូរបន្ថយចំពោះការរឹតបន្តឹងលើការនាំចេញសាច់គោនេះ បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់នាយករដ្ឋមន្ត្រី លោក Anthony Albanese និងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Don Farrell កាលពីខែវិច្ឆិកាឆ្នាំមុន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំកំពូលអូស្រ្តាលី ទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៦ មក៕

The post ចិន សម្រេចលុបចោលបម្រាមនាំចូលសាច់គោពីក្រុមហ៊ុនចំនួន៥ នៅក្នុងប្រទេសអូស្រ្តាលី appeared first on .

តៃវ៉ាន់ សម្រេចអនុម័តឱ្យមានការនាំចូលសាច់គោកាណាដាឡើងវិញ ក្រោមហាមឃាត់ជាយូរ
ថ្មីៗនេះ រដ្ឋាភិបាលកោះតៃវ៉ាន់ បានយល់ព្រមក្នុងការបើកទីផ្សាររបស់ខ្លួនពេញលេញឡើងវិញ ចំពោះការនាំចូលសាច់គោកាណាដា ក្រោយពេលរដ្ឋាភិបាលទីក្រុងតៃប៉ិ កំពុងឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី ជាមួយរដ្ឋាភិបាលទីក្រុង Ottawa នៅឆ្នាំនេះ ។

គួរឱ្យដឹងថា តៃវ៉ាន់ ធ្លាប់បានធ្វើការហាមឃាត់ ចំពោះការនាំចូលសាច់គោកាណាដា អស់រយ:ពេលជាង ៣០ ខែមុន ដោយសារតែមានព្រួយបារម្ភអំពីការកើតមានជំងឺរលាកខួរក្បាល ប្រភេទ Bovine spongiform encephalopathy (BSE) ឬជំងឺគោឆ្កួត ។

ប៉ុន្តែយ៉ាងណា បើតាមខុទ្ទកាល័យរបស់តៃវ៉ាន់ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំ ប្រចាំសប្តាហ៍ថា ខ្លួនបានធ្វើការអនុម័តឱ្យមានការបើកឡើងវិញ នូវការនាំចូលសាច់គោ ទាំងស្រុងពីប្រទេសកាណាដា ប៉ុន្តែទោះជាយ៉ាងណារដ្ឋបាលចំណីអាហា និងឱសថរបស់រដ្ឋដីកោះនេះ បានបញ្ជាក់ថា នៅតែមានផ្នែកមួយចំនួនរបស់គោប្រភេទនេះ រួមទាំងខួរក្បាល និងភ្នែក នឹងនៅតែត្រូវបានហាមឃាត់មិនឱ្យនាំចូល ដើម្បីរក្សាសុវត្ថិភាព។

ជម្រាបជូនផងដែរថា តៃវ៉ាន់ ក៏បានដកបម្រាមដែលមានរយ:ពេល ៣០ ខែដូចគ្នានេះ ទៅលើការនាំចូលសាច់គោអាមេរិក ផងដែរ កាលពីឆ្នាំ ២០២១។ កោះតៃវ៉ាន់ ផលិតសាច់គោខ្លួនឯកតិចតួចបំផុត ដែលជាហេតុធ្វើឱ្យរដ្ឋនេះ ត្រូវពឹងផ្នែកខ្លាំងទៅលើការនាំចូល ជាពិសេសពីសហរដ្ឋអាមេរិក អូស្រ្តាលី និងនូវែលសេឡង់ ៕

The post តៃវ៉ាន់ សម្រេចអនុម័តឱ្យមានការនាំចូលសាច់គោកាណាដាឡើងវិញ ក្រោមហាមឃាត់ជាយូរ appeared first on .