សាច់មាន់

កម្ពុជា តម្រូវការសាច់មាន់ទូទាំងប្រទេស ចន្លោះពី១៥ម៉ឺន ទៅ១៦ម៉ឺនក្បាល ក្នុង១ថ្ងៃ
ការចិញ្ចឹមមាន់ដែលមានការរៀបចំ​ផែនការ​ច្បាស់លាស់ និងការកែច្នៃបន្ថែម អាចផ្តល់ផលចំណេញ និងតម្លៃបន្ថែមខ្ពស់ ស្របពេលបច្ចុប្បន្ននេះកម្ពុជា តម្រូវការសាច់មាន់ទូទាំងប្រទេស មានចំនួនចាប់ពី១៥ម៉ឺន ទៅ១៦ម៉ឺនក្បាលក្នុង១ថ្ងៃ។

តាមរយៈវីដេអូចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែមករា បានឱ្យដឹងថា ដើម្បីធានាបាននូវស្ថិរភាពថ្លៃ និងទទួលបានផលចំណេញ ការចិញ្ចឹមមាន់ ទាំងការចិញ្ចឹមតាមបែបពាណិជ្ជកម្ម និងការចិញ្ចឹមជាលក្ខណៈគ្រួសារ ទាមទារឲ្យមានការរៀបចំផែនការច្បាស់លាស់ ធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់មានសមាមាត្រទៅនឹងតម្រូវការទីផ្សារ។

លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការចិញ្ចឹមមាន់ដើម្បីទទួលបានជោគជ័យ ត្រូវផ្តោតលើកត្តាសំខាន់ៗ៣៖ ទី១ ការជ្រើសរើសពូជ ទី២ ការជ្រើសរើសចំណី ផ្តល់ចំណីគ្រប់គ្រាន់ ទី៣ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្ថែមថា ការកែច្នៃសាច់មាន់ក្នុងស្រុកទៅជាផលិតផលអាហារ និងចំណីសត្វជាដើម ក៏ជាការងារសំខាន់ ដែលអគ្គនាយកដ្ឋានសុខភាព​សត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័ន​ពាក់ព័ន្ធ កំពុងជំរុញបន្ថែមផងដែរ ដើម្បីជំរុញឲ្យវិស័យនេះរីកចម្រើន និងទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត។

ជាទូទៅ តម្លៃមាន់សាច់មានតម្លៃចន្លោះពី៤៨០០ទៅ៥០០០រៀល ក្នុងមួយគីឡូក្រាម។ កន្លងមកគោលនយោបាយកសិកម្ម ក៏ដូចជាអគ្គនាយកដ្ឋានជាសេនាធិការក្រសួងកសិកម្ម បានជួបជុំជាមួយសមាគមអ្នកចិញ្ចឹមសត្វ អ្នកចិញ្ចឹមមាន់ ដែលស្ថិតក្នុងសហគមន៍ឱ្យផលិតសមស្របទៅតាមតម្រូវការទីផ្សារផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនបានបោះទុនវិនិយោគក្នុងការបង្កើតរោងចក្រកែច្នៃសាច់មាន់ ។ កែច្នៃផលិតចេញពីសត្វនេះ គឺជាការបង្កើតតម្លៃបន្ថែម ជាពិសេសដើម្បីរក្សានូវស្ថេរភាពថ្លៃ។ បច្ចុប្បន្ននេះ ចិញ្ចឹមមាន់លក្ខណៈពាណិជ្ជកម្មមានតែប្រមាណ៣០%ប៉ុណ្ណោះ ខណៈការចិញ្ចឹមមាន់លក្ខណៈគ្រួសារគ្របដណ្តប់រហូតដល់ប្រមាណ៧០%។ ក្នុងន័យនេះ ក្រសួងក៏បាននិងកំពុងជំរុញការកែច្នៃសាច់មាន់ធ្វើជាវត្ថុធាតុដើម បម្រើឱ្យវិស័យកម្មន្តសាល សម្រាប់កែច្នៃម្ហូបអាហារក៏ដូចជាវត្ថុធាតុផលិតចំណីសត្វលម្អផងដែរ៕

The post កម្ពុជា តម្រូវការសាច់មាន់ទូទាំងប្រទេស ចន្លោះពី១៥ម៉ឺន ទៅ១៦ម៉ឺនក្បាល ក្នុង១ថ្ងៃ appeared first on .

ថៃឈរលេខរៀងទីបី ជាប្រទេសនាំចេញសាច់មាន់ធំបំផុតនៅលើពិភពលោក
ប្រទេសថៃបាននាំចេញសាច់មាន់ជាង ១០០ ០០០តោនដែលមានតម្លៃជាង ១០០ពាន់លានបាត (២៧០០លានដុល្លារ) កាលពីឆ្នាំមុន ជាហេតុនាំឲ្យប្រទេសមួយនេះក្លាយជាប្រទេសនាំចេញសាច់មាន់ធំលំដាប់ទីបីនៅលើពិភពលោកបន្ទាប់ពីប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation

ប្រធានសមាគមផ្សព្វផ្សាយសត្វបក្សីនៃប្រទេសថៃលោកស្រី Chaweewan Kampa បាននិយាយថា ចំណាត់ថ្នាក់នៅក្នុងឆ្នាំ២០២៣ របស់ប្រទេសថៃ គឺមានភាពប្រសើរឡើងពីចំណាត់ថ្នាក់លេខ៤ ក្នុងឆ្នាំ២០២២ ។ លើសពីនោះ លោកស្រីបានកោតសរសើរចំពោះវិធានការជំរុញការនាំចេញរបស់រដ្ឋាភិបាល ក៏ដូចជាការសម្រេចចិត្តដ៏ឆាប់រហ័សក្នុងការនាំចូលសណ្តែកសៀង ក្រោមកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) មួយឆ្នាំទៀត ដែលបានជួយសម្រួលដល់បញ្ហាទាក់ទិនទៅនឹងការកើនឡើងតម្លៃ ព្រមទាំងបញ្ហាកង្វះចំណីសត្វ។

យ៉ាងណាក៏ដោយ លោកស្រី Chaweewan បានចង្អុលបង្ហាញថា ប្រទេសថៃកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការក្នុងស្រុក ដោយសារតែតម្លៃផលិតកម្មមានខ្ពស់ជាងបើធៀបនឹងគូប្រជែង ពោលទាំងប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក គឺជាមូលដ្ឋានផលិតកម្មសណ្តែកសៀង និងពោតដ៏ធំបំផុតរបស់ពិភពលោក សម្រាប់ប្រើប្រាស់ក្នុងការផលិតចំណីសត្វ។

គួរបញ្ជាក់ផងដែរថា ចំពោះកិច្ចព្រមព្រៀងក្រោមបទប្បញ្ញត្តិរបស់ WTO នោះអនុញ្ញាតឱ្យថៃនាំចូលសណ្តែកសៀងក្នុងអត្រាពន្ធ២% ជំនួសឱ្យអត្រាធម្មតា១១៩% ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អនុញ្ញាតឱ្យនាំចូលពោតសម្រាប់ចំណីសត្វក្នុងអត្រាពន្ធ២០% ជំនួសឱ្យអត្រាធម្មតា៧០% សម្រាប់ចំនួនរហូតដល់ទៅ ៥៤ ៧០០តោន៕

The post ថៃឈរលេខរៀងទីបី ជាប្រទេសនាំចេញសាច់មាន់ធំបំផុតនៅលើពិភពលោក appeared first on .