សាជីវកម្មធានាឥណទានកម្ពុជា

CMA និង CGCC បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៥នេះ បានឱ្យដឹងថាភាពជាដៃគូជាផ្លូវការនេះត្រូវបានប្រកាស នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ CGCC ស្តីពី «ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង» ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC ។ ភាពជាដៃគូយុទ្ធសាស្ត្រនេះមានគោលបំណងជំរុញដល់ការអភិវឌ្ឍគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនិងគាំទ្រសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម តាមរយៈការអភិវឌ្ឍសមត្ថភាព សេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ CMA និង CGCC នឹងធ្វើការរួមគ្នា ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព MSMEs, BFIs និងភាគីពាក់ព័ន្ធនានា ដោយ រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងធ្វើការសិក្សាស្រាវជ្រាវនានា ក្នុងគោលដៅលើកកំពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជម្រុញសេវាហិញ្ញវត្ថុឌីជីថល និងការគាំទ្រគំនិតផ្តួចផ្តើមវិស័យបៃតងនៅកម្ពុជា ។ ស្ថាប័នទាំងពីរប្តេជ្ញាចិត្ត ក្នុងការប្រើធនធានដែលខ្លួនមានដើម្បីធានាឱ្យបាននូវការអនុវត្តប្រកបដោយជោគជ័យនូវគំនិតផ្តួចផ្តើមផ្សេងៗក្នុងគោលបំណងជំរុញការរួមចំណែករបស់វិស័យហិរញ្ញវត្ថុដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស’ប្រទេសកម្ពុជា។

ឧកញ៉ា ហួត អៀងតុង តំណាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការនេះ  គឺជាជំហ៊ានដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នាទាំងធនធាន និងជំនាញ យើងអាចបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ដែលគាំទ្រការលូតលាស់នៃអាជីវកម្មធុនមីក្រូ តូច និងមធ្យម ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព»។

លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា «CGCC មានសេចក្តីសោមនស្សក្នុងការសហការជាមួយ CMA ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ CGCC និង CMA ក៏ដូចជាសមាជិករបស់ CMA នឹងមានឱកាសជាច្រើន ក្នុងការប្រើប្រាស់ការធានាឥណទាន ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីចាំបាច់ដល់អាជីវកម្ម ដែលមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៅកម្ពុជា»។

អនុស្សរណៈនៃការយោគយល់គ្នានេះនឹងមានប្រសិទ្ធភាពរយៈពេលបីឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ហើយអនុស្សរណៈនេះមានចែងអំពីក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការសម្រេចបានគោលបំណងរួមគ្នា។ ភាគីទាំងពីរប្តេជ្ញាធានានូវភាពសម្ងាត់នៃព័ត៌មានដែលបានចែករំលែក និងការអនុវត្តប្រកបដោយជោគជ័យនូវគំនិតផ្តួចផ្តើមដែលបានព្រមព្រៀងគ្នា។SL

The post CMA និង CGCC បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា appeared first on .

ត្រឹមខែមេសា ឆ្នាំនេះ៖ សាជីវកម្មធានាឥណទានកម្ពុជា បានធានាឥណទានដល់អាជីកម្មក្នុងស្រុក សរុបជាង ១៨៦ លានដុល្លារ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គិតត្រឹមចុងខែមេសា ឆ្នាំ ២០២៤ បានផ្តល់ការធានាឥណទាន ក្នុង​ទំហំទឹកប្រាក់កម្ចីប្រមាណជាង ១៨៦ លានដុល្លារអាមេរិក ដើម្បីគាំទ្រ​សម្រាប់​ឥណទាន​អាជីវកម្ម ការវិនិយោគ និងជាទុនបង្វិលនៃការពង្រីកអាជីវកម្មក្នុងស្រុក។

យោងតាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC ដែលផ្សាយចេញនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា បច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ គឺបានផ្តល់ការធានាឥណទានជូនដល់ ២១៩៧ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១៨៦.៣៥ លានដុល្លារ។

ព្រឹត្តិបត្រដដែល បានបង្ហាញទៀតថា សម្រាប់កម្ចីជាប្រាក់រៀល មានទំហំ​ឥណទាន​ដែល​មាន​ការ​ធានា​សរុប​ជាង ១២៤.៥ លានដុល្លារ និង​ទំហំ​ការ​ធានា​ឥណទាន​មាន​ជិត ៩០.០៧ លានដុល្លារ។

ចំពោះ​ប្រភេទអាជីវកម្មដែលបានផ្តល់ជូន គិតត្រឹមរយៈពេលនេះដែរ សរុបមានចំនួនជាង ២ ពាន់​ក្រុមហ៊ុន​/សហគ្រាស ក្នុងនោះអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមាន ៩៤១ សហគ្រាស និងមិន​គ្រប់​គ្រង​ដោយស្រ្តីមានជាង ១២៥៦ ក្រុមហ៊ុន/ សហគ្រាស ។ ចំណែកប្រភេទនៃការកម្ចីវិញ អាជីវកម្ម​ដែលមានការទ្រព្យធានាមានចំនួន ៨៣១ ក្រុមហ៊ុន/សហគ្រាស និងគ្មាន ទ្រព្យធានា មាន​ចំនួន ១ ៣៦៦ ក្រុមហ៊ុន/សហគ្រាស។

គួររំលឹកថា សាជីវកម្មធានាឥណទានកម្ពុជា ត្រូវបានបង្កើតឡើង នៅចុងឆ្នាំ២០២០ ដើម្បីចូលរួមចំណែកជួយដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីផ្លូវការពីស្ថាប័នហិរញ្ញវត្ថុដែលចូលរួមសម្រាប់ដើមទុនធ្វើការ ការវិនិយោគ និងការពង្រីកអាជីវកម្មនៅកម្ពុជា៕ អត្ថបទ៖ រង្សី

The post ត្រឹមខែមេសា ឆ្នាំនេះ៖ សាជីវកម្មធានាឥណទានកម្ពុជា បានធានាឥណទានដល់អាជីកម្មក្នុងស្រុក សរុបជាង ១៨៦ លានដុល្លារ appeared first on .

ត្រឹមខែកុម្ភៈ ឆ្នាំនេះ៖ សាជីវកម្មធានាឥណទានកម្ពុជា បានធានាឥណទានដល់អាជីកម្មក្នុងស្រុក មានទឹកប្រាក់ជាង ១៧៤ លានដុល្លារ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២៤ បានផ្តល់ការធានាឥណទាន ក្នុង​ទំហំទឹកប្រាក់កម្ចីប្រមាណជាង ១៧៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រ​សម្រាប់​ឥណទាន​អាជីវកម្ម ការវិនិយោគ និងជាទុនបង្វិលនៃការពង្រីកអាជីវកម្មក្នុងស្រុក។

យោងតាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC ដែលផ្សាយចេញនៅង្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា បច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ គឺបានផ្តល់ការធានាឥណទានជូនដល់ ២០៧០ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១៧៤.៥៤ លានដុល្លារ។

ព្រឹត្តិបត្រដដែល បានបង្ហាញទៀតថា នោះសម្រាប់កម្ចីជាប្រាក់រៀល មានទំហំ​ឥណទាន​ដែល​មាន​ការ​ធានា​សរុប​ជាង ១២០.៥៨ លានដុល្លារ និង​ទំហំ​ការ​ធានា​ឥណទាន​មាន​ជិត ៨៦.៩៩ លានដុល្លារ។

ចំពោះ​ប្រភេទអាជីវកម្មដែលបានផ្តល់ជូន គិតត្រឹមរយៈពេលនេះដែរ សរុបមានចំនួនជាង ២ ពាន់​ក្រុមហ៊ុន​/សហគ្រាស ក្នុងនោះអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមាន ៨៨១ សហគ្រាស និងមិន​គ្រប់​គ្រង​ដោយស្រ្តីមានជាង ១១៨៩ ក្រុមហ៊ុន/ សហគ្រាស ។ ចំណែកប្រភេទនៃការកម្ចីវិញ អាជីវកម្ម​ដែលមានការទ្រព្យធានាមានចំនួន ៧៧១ ក្រុមហ៊ុន/សហគ្រាស និងគ្មាន ទ្រព្យធានា មាន​ចំនួន ១ ២៩៩ ក្រុមហ៊ុន/សហគ្រាស។

គួររំលឹកថា សាជីវកម្មធានាឥណទានកម្ពុជា ត្រូវបានបង្កើតឡើង នៅចុងឆ្នាំ២០២០ ដើម្បីចូលរួមចំណែកជួយដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីផ្លូវការពីស្ថាប័នហិរញ្ញវត្ថុដែលចូលរួមសម្រាប់ដើមទុនធ្វើការ ការវិនិយោគ និងការពង្រីកអាជីវកម្មនៅកម្ពុជា៕ អត្ថបទ៖ រង្សី

The post ត្រឹមខែកុម្ភៈ ឆ្នាំនេះ៖ សាជីវកម្មធានាឥណទានកម្ពុជា បានធានាឥណទានដល់អាជីកម្មក្នុងស្រុក មានទឹកប្រាក់ជាង ១៧៤ លានដុល្លារ appeared first on .

២០០លានដុល្លារ ក្រសួងសេដ្ឋកិច្ច បានដាក់ឱ្យដំណើរការ “គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម” អំឡុងពេលកូវីដ១៩
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការ «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» របស់សាជីវកម្មធានាឥណទានកម្ពុជា មានទំហំ២០០លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៩ខែមីនាម្សិលមិញ។

ដើម្បីគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ ខ្នាតតូចនិងធម្យម និងអាជីវកម្មខ្នាតធំ ក្នុងការពង្រឹកលទ្ធភាពទទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម( PFIs) សម្រាប់ការកៀរគរទុនបង្វិល វិនិយោគនិងការពង្រីកអាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាពនិងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

កញ្ចប់ដំបូងនៃ BRGS នឹងចូលរួមបង្កើនទំហំឥណទានថ្មី នៅក្នុងវិស័យធនាគារ ចំនួន ២០០ លានដុល្លារ សម្រាប់អាជីវកម្មដែលស្នើសុំឥណទានពី PFIs របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធនាគារអាស៊ា ប៉ាស៊ីហ្វិក ឌីវេឡុបមេន ធនាគារប្រៃសណីយ៍កម្ពុជា ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព និងធនាគារព្រីនស៍។ គម្រោងឥណទាននេះនឹងត្រូវបានផ្តល់ជូនដល់ធនាគារ និងគ្រឹហស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ដែលបាននឹងកំពុងរៀបចំខ្លួនដើម្បីក្លាយជា PFIs របស់សាជីវកម្មឥណទានកម្ពុជា។ ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។

រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មឥណទានកម្ពុជា លោក រស់ សីលវ៉ា ថ្លែងបញ្ជាក់ថា ការដាក់ឲ្យដំណើរការ BRGS របស់សាជីវកម្មធានាឥណទានកម្ពុជា គឺចំពេលក្នុងការគាំទ្រដល់អាជីវកម្មដែលគ្រោងស្នើសុំឥណទានពី PFIs ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។ លោកថា គម្រោងនេះ នឹងចូលរួមគាំទ្រដល់គោលនយោបាយរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាល និងស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥។

លោក រស់ សីលវ៉ា បានស្នើរឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គាំទ្រដល់សាជីវកម្មធានាឥណទានកម្ពុជាតាមរយៈការចូលរួមជាមួយ PFIs និងពង្រីកអភិបាលកិច្ចឥណទាន។

សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាសហគ្រាសសាធារណៈក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

The post ២០០លានដុល្លារ ក្រសួងសេដ្ឋកិច្ច បានដាក់ឱ្យដំណើរការ “គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម” អំឡុងពេលកូវីដ១៩ appeared first on .