សួនកម្សាន្ត

ទប់ទល់លែងជាប់!​ សួនកម្សាន្តអាយុកាលជិត ៥០ឆ្នាំនៅទីក្រុងបាងកក ត្រូវម្ចាស់ដាក់លក់ក្នុងតម្លៃ ៣០០លានដុល្លារ
Siam Amazing Park ដែលជាសួនកម្សាន្ត និងសួនទឹកដ៏ល្បីល្បាញដែលមានអាយុកាល ៤៦ឆ្នាំ នៅក្នុងទីក្រុងបាងកក ត្រូវបានម្ចាស់ប្រកាសលក់ក្នុងតម្លៃ ១០ពាន់លានបាត (ឬស្មើប្រមាណ ៣០០លានដុល្លារអាមេរិក) បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

លោក Chaiwat Luangamornlert ដែលជាស្ថាបនិក និងជាប្រតិបត្តិរបស់ Siam Amazing Park បានថ្លែងថា លោកសុខចិត្តលក់អាជីវកម្មមួយនេះចោល ប្រសិនបើមានអ្នកចាប់អារម្មណ៍ទិញ និងបន្តការគ្រប់គ្រង។

គួរឲ្យដឹងថាសួនកម្សាន្តដ៏ធំបំផុតមួយនេះត្រូវបង្ខំចិត្តបិទទ្វាររយៈពេលប្រហែល ៦ខែ ចាប់តាំងពីថ្ងៃទី២៦ ខែកញ្ញា មក ក្រោយពេលទឹកជំនន់បានលិចលង់តំបន់សួនទឹក និងកន្លែងលេងកម្សាន្តផ្សេងៗ នៅក្នុងសួនទាំងស្រុង។

យ៉ាងណាមិញ​ លោក Chaiwat បានចាត់ទុកគ្រោះទឹកជំនន់លើកនេះថាជាវិបត្តិដ៏ធំបំផុតក្នុងជីវិតរបស់លោក ដោយបានវាយតម្លៃការខូចខាតបឋមមិនតិចជាង ៥០០លានបាតនោះឡើយ។

ជម្រាបជូនថា ដោយបើកដំណើរការតាំងពីឆ្នាំ១៩៨០ Siam Amazing Park មានឧបករណ៍លេងកម្សាន្តជាង ៣០ ប្រភេទ។ កាលពីឆ្នាំមុន សួនកម្សាន្តនេះទទួលបានភ្ញៀវទេសចរប្រមាណ ៥០០ ០០០ នាក់ ប៉ុន្តែបន្ទាប់មកចំនួនអ្នកចូលទស្សនាបានធ្លាក់ចុះ ៤០% ទៅ ៥០% ក្នុងកំឡុង ៧ខែដំបូងនៃឆ្នាំនេះ៕​

The post ទប់ទល់លែងជាប់!​ សួនកម្សាន្តអាយុកាលជិត ៥០ឆ្នាំនៅទីក្រុងបាងកក ត្រូវម្ចាស់ដាក់លក់ក្នុងតម្លៃ ៣០០លានដុល្លារ appeared first on .