សៀមរាប​

កម្ពុជា លើកយក៤ចំនុចធំៗ ដើម្បីបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗសម្រាប់ខេត្តសៀមរាប
ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗបន្ថែមទៀត ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសគឺដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសំរេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។

សំណើបង្កើតកញ្ចប់ទស្សនកិច្ចពិសេសសម្រាប់ខេត្តសៀមរាប ដែលគ្រោងស្នើទៅកាន់រាជរដ្ឋាភិបាលនោះ រួមមាន៖
១. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើសក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព ( Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង។
២ . ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។
៣. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។
៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃ ទាប នៅកម្ពុជា។

គួរជម្រាប់ដែរថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៥០ម៉ឺននាក់ កើនទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិចំនួន៦០,៤៣៥នាក់។ គម្រោងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសនៅខេត្តសៀមរាបនេះ គឺដើម្បីជំរុញចលនាទេសចរទៅកាន់គោលដៅទេសចរណ៍នេះបន្ថែម សំដៅឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ។

ដើម្បីគាំទ្រដល់យុទ្ធនាការជាតិមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ និងក្រសួង/ស្ថាប័នពាក់ព័ន្ធបានសហការរៀបចំគោលនយោបាយ ផែនការសកម្មភាព ព្រឹត្តិការណ៍នានាទាំងថ្នាក់ជាតិ និងជាមួយដៃគូអន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីរួមចំណែកទាក់ទាញចលនាទេសចរពីក្រៅប្រទេស។ ក្រៅពីការសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចពិសេសនៅខេត្តសៀមរាបនេះ ក្រសួងទេសចរណ៍ក៏ត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សេងទៀតផងដែរ៕ អត្ថបត៖ រង្សី

The post កម្ពុជា លើកយក៤ចំនុចធំៗ ដើម្បីបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗសម្រាប់ខេត្តសៀមរាប appeared first on .

ក្រុង​សៀមរាប​ស៊ីដាច់​ទីក្រុង​បាងកក និង​សាំងហ្គាពួរ​ ជា​ទីក្រុង​ល្អ​បំផុត​នៅ​អាស៊ី
ទ្វីប​អាស៊ី​គឺ​ជា​គោលដៅ​ទេសចរណ៍​ធំ​បំផុត​មួយ​សម្រាប់​មហាជន​ទូទាំង​សកលលោក ដោយសារ​វប្បធម៌​ដ៏​សំបូរ​បែប ម្ហូបអាហារ​ឆ្ងាញ់ៗ ជាពិសេស​គឺ​កន្លែង​កម្សាន្ត​ប្លែក​ភ្នែក​ និង​ទស្សនីយភាព​ធម្មជាតិ​ជាដើម។

ជារៀងរាល់​ឆ្នាំ គេហទំព័រ Travel+Leisure តែងតែ​ធ្វើការ​ស្ទង់មតិ​ទៅ​លើ​អ្នកគាំទ្រ ស្ដីពី​កន្លែង​កម្សាន្ត​ល្អ​បំផុត​ដែល​ពួកគេ​ធ្លាប់​បាន​ទៅ ក៏​ដូចជា​ចែករំលែក​ពី​បទពិសោធន៍​ថ្មីៗ​ផងដែរ។

សម្រាប់​ឆ្នាំ ២០២២ នេះ Travel+Leisure បាន​រៀប​បញ្ជី​ឈ្មោះ​ទីក្រុង​ល្អ​បំផុត​ទាំង ១៥ ប្រចាំ​ទ្វីបអាស៊ី ហើយ​ទីក្រុង​សៀមរាប​របស់​កម្ពុជា​គឺ​ឈរ​នៅ​ចំណុច Top 10៖

ទីក្រុង Ubud ប្រទេស​ឥណ្ឌូណេស៊ី

ទីក្រុង​ឈៀងម៉ៃ ប្រទេស​ថៃ

ទីក្រុង Jaipur ប្រទេស​ឥណ្ឌា

ទីក្រុង Osaka ប្រទេស​ជប៉ុន

ទីក្រុង Udaipur ប្រទេស​ឥណ្ឌា

ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន

ទីក្រុង​ក្យូតូ ប្រទេស​ជប៉ុន

ទីក្រុង​សៀមរាប​ ប្រទេស​កម្ពុជា

ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង

ទីក្រុង​ Hoi An ប្រទេស​វៀតណាម

ទីក្រុង​បាងកក ប្រទេស​ថៃ

ទីក្រុង Luang Prabang ប្រទេស​ឡាវ

ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់

ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា

ទីក្រុង​សាំងហ្គាពួរ ប្រទេស​សិង្ហបុរី៕

The post ក្រុង​សៀមរាប​ស៊ីដាច់​ទីក្រុង​បាងកក និង​សាំងហ្គាពួរ​ ជា​ទីក្រុង​ល្អ​បំផុត​នៅ​អាស៊ី appeared first on .

លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជាប្រធានដឹកនាំអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បន្ទាប់ពីដាក់ចេញអនុក្រឹត្យលេខ ២៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

សេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សម្រេចប្រគល់ភារកិច្ចឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ និងមានសមាជិកចំនួន ៣៥រូប។

ក្នុងនោះ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធាន ខណៈដែលរដ្ឋមន្រ្តីក្រសួងជាសមាជិកចំនួន ៧រូបទៀត រួមមាន៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប លោក ជា វ៉ាន់ដេត ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល។

ជាមួយគ្នានេះ លោក ទៀ សីហា ដែលជាអភិបាលខេត្តសៀមរាប ក៏ត្រូវបានតែងតាំងជាសមាជិកប្រចាំការផងដែរ។

ការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ គឺដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព។

បើតាមអនុក្រឹត្យនេះ ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍អាទិភាពត្រូវមានអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ដោយឡែក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ គ. អ. ទ. ស.។ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦ ដូចខាងក្រោម៖

១៖ តំបន់ឧទ្យានជាតិភ្នំគូលែន
២៖ តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
៣៖ តំបន់បេតិកភណ្ឌអង្គរ
៤៖ តំបន់ក្រុងសៀមរាប
៥៖ តំបន់បឹងទន្លេសាប
៦៖ តំបន់ទេសចរណ៍សៀមរាបថ្មី។

The post លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជាប្រធានដឹកនាំអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ appeared first on .

ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ក្រុងសៀមរាប គ្រោងសម្ពោធជាផ្លូវការនាដើមខែមេសា ខាងមុខនេះ
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប គ្រោងនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន។ នេះបើតាមការឲ្យដឹងពីលោក ទៀ សីហា  អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាប លោក ទៀ សីហា  អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា បើទោះជាស្ថិតក្នុងដំណាក់កាល នៃផលប៉ះពាល់ ដោយសារជំងឺកូវីដធ្ងន់ធ្ងរក៏ដោយ រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឱ្យបានកាន់តែល្អប្រសើរថែមទៀត។

លោកថា មកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ សាងសង់ផ្លូវបាន១០០%ហើយ ខណៈគឺនៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារផ្សេងទៀត ដែលពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គ្រោងនឹងធ្វើឡើងនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខ ក្រោមវត្តមានសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

គួរបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក។

លើសពីនេះ រដ្ឋក៏បន្ថែមទឹកប្រាក់ ៩លានដុល្លារអាមេរិក ដើម្បីរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥ លានដុល្លារទៀត សម្រាប់កែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង៩ គីឡូម៉ែត្រ។ ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានសម្ដេច ហ៊ុន សែន៕
អត្ថបទ៖ រង្សី

The post ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ក្រុងសៀមរាប គ្រោងសម្ពោធជាផ្លូវការនាដើមខែមេសា ខាងមុខនេះ appeared first on .