សេដ្ឋកិច្ចពិភពលោក

OECD ព្យាករថា ជាង ២០ឆ្នាំទៀត អាមេរិកនឹងលែងក្លាយជាមហាសេដ្ឋកិច្ចធំបំផុតលើលោក
យោងតាមរបាយការណ៍បង្ហាញដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ហៅកាត់ OECD បានអះអាង រយៈពេល ២៦ឆ្នាំទៀត ពោលគឺនៅឆ្នាំ២០៥០ សហរដ្ឋអាមេរិក នឹងលែងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកហើយ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Yahoo។

ប្រភពដដែលបន្ថែមថា ប្រទេសដែលនឹងដណ្ដើមតំណែងរបស់អាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក គឺប្រទេសចិន ស្របពេលអាមេរិកគឺខ្ទាតដល់លេខ ៣ ជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោក។

ការអះអាងរបស់ OECD គឺធ្វើឡើងផ្អែកតាមការស្រាវជ្រាវ និងព្យាករណ៍ទុក ដោយសំអាងលើការគណនា GDP សកលលោក និង GDP របស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោកទាំង២០ សន្ទុះនៃកំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច នៃមហាអំណាចសេដ្ឋកិច្ចទាំងនោះ ក៏ដូចជាភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ដែលកំពុងកើតមានសព្វថ្ងៃផងដែរ។

ខាងក្រោមនេះ គឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទាំង ៥ ដែល OECD បានព្យាករណ៍ទុកសម្រាប់ឆ្នាំ២០៥០៖

1/ប្រទេសចិន មានការព្យាករណ៍ទុកថា GDP សរុបអាចកើនដល់ ៤២,៩៦ទ្រីលានដុល្លារ ស្របពេលកំណើនប្រជាជន អាចឈានដល់ ១,៣១ពាន់លាននាក់

2/ប្រទេសឥណ្ឌា មានការព្យាករណ៍ទុកថា GDP សរុបអាចកើនដល់ ៣៨,៦៨ទ្រីលានដុល្លារ ស្របពេលកំណើនប្រជាជន អាចឈានដល់ ១,៦៧ពាន់លាននាក់

3/សហរដ្ឋអាមេរិក មានការព្យាករណ៍ទុកថា GDP សរុបអាចកើនដល់ ២៦,៥៨ទ្រីលានដុល្លារ ស្របពេលកំណើនប្រជាជន អាចឈានដល់ ៣៧៥,៣៩លាននាក់

4/ប្រទេសឥណ្ឌូណេស៊ី មានការព្យាករណ៍ទុកថា GDP សរុបអាចកើនដល់ ៦,៦ទ្រីលានដុល្លារ ស្របពេលកំណើនប្រជាជន អាចឈានដល់ ៣១៧,២៣លាននាក់

5/ប្រទេសរុស្ស៊ី មានការព្យាករណ៍ទុកថា GDP សរុបអាចកើនដល់ ៥,៦៩ទ្រីលានដុល្លារ ស្របពេលកំណើនប្រជាជន អាចឈានដល់ ១៣៣,១៣លាននាក់

សូមជម្រាបដែរថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកគឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក ដោយមាន GDP សរុប ២៥,៤ទ្រីលានដុល្លារ តាមពីក្រោយដោយមហាអំណាចចិន ដែលមាន GDP សរុប ១៧,៩ទ្រីលានដុល្លារ៕

The post OECD ព្យាករថា ជាង ២០ឆ្នាំទៀត អាមេរិកនឹងលែងក្លាយជាមហាសេដ្ឋកិច្ចធំបំផុតលើលោក appeared first on .

តើរដ្ឋមន្រ្តីស្រ្តីវ័យក្មេងកម្ពុជា ជជែករឿងរ៉ាវការងារអ្វីខ្លះជាមួយប្រធានផ្នែកវិនិយោគ និងសេវាកម្មនៃវេទិកាសេដ្ឋកិច្ចពិភពលោក?
អំឡុងពេលអមដំណើរនាយករដ្ឋមន្រ្តីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ World Economic Forum 2024 នៅទីក្រុងដាវ៉ូស ប្រទេសស្វីស រដ្ឋមន្ត្រីស្រ្តីវ័យក្មេងរបស់ក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានជួបលោក Matthew Stephenson ប្រធានផ្នែកវិនិយោគ និងសេវាកម្ម នៃវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃអង្គារ៍ ទី១៦ ខែមករា នេះ។

ក្នុងជំនួបរយៈពេលខ្លីនេះ លោកស្រី ចម និម្មល និងលោក លោក Matthew Stephenson បានពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលភាគីទាំងពីរបានជជែករំលឹកអំពីកិច្ចសហប្រតិបត្តិក្នុងការបង្កើតប្រព័ន្ធទិន្នន័យ ស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់ កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព (SD2) សហការរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅ អង្គការពាណិជ្ជកម្មពិភពលោក និងនៅកម្ពុជា។

នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចគាំទ្ររបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដល់ការជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យមួយចំនួន រួមទាំងការរៀបចំវេទិកាកសិ-ចំណីអាហារក្នុងតំបន់ ឬទម្រង់ផ្សេងទៀតនៃព្រឹត្តិការណ៍ដែលប្រមូលផ្តុំតួអង្គទាំងអស់នៅក្នុងឧស្សាហកម្មកសិ-ចំណីអាហារ។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «ការកសាង ឡើង វិញនូវទំនុកចិត្ត» ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លា ភាព សង្គតិភាព និងគណនេយ្យភាព។ ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិ សំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹង ចូល រួមក្នុងកិច្ចប្រជុំនេះ៕

The post តើរដ្ឋមន្រ្តីស្រ្តីវ័យក្មេងកម្ពុជា ជជែករឿងរ៉ាវការងារអ្វីខ្លះជាមួយប្រធានផ្នែកវិនិយោគ និងសេវាកម្មនៃវេទិកាសេដ្ឋកិច្ចពិភពលោក? appeared first on .

ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៤ បន្តមានកំណើនទាបចាញ់ឆ្នាំមុន
ធនាគារពិភពលោក នៅថ្ងៃអង្គារទី៩ ខែមករា បានព្យាករថា សេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៤ នឹងមានវឌ្ឍនភាពទាប ពោលគឺកំណើតសេដ្ឋកិច្ចឆ្នាំនេះគឺចាញ់ឆ្នាំមុនដែលមានកំណើនត្រឹម ២,៤%ប៉ុណ្ណោះ។ របាយការណ៍ថ្មីនេះបញ្ជាក់ដែរថា សេដ្ឋកិច្ចសកលោកក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះជួបសន្ទុះកំណើនទាប បើធៀបនឹងរយៈពេល ៣ទស្សវត្សរ៍មកនេះ។

សេដ្ឋកិច្ចវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក World Bank លោក Indermit Gill បាននិយាយថា បើទោះជាមានវិធានការទប់ស្កាត់វិបត្តិអតិផរណាសកល តាមរយៈការដំឡើងអត្រាការប្រាក់ខ្ពស់ ដើម្បីរារាំងអត្រាកំណើនគ្មានការងារ និងវិបត្តិហិរញ្ញវត្ថុ បានល្អបែបណាក៏ដោយ ប៉ុន្តែប្រតិបត្តិការ​ជារួមនៃកំណើនសេដ្ឋកិច្ចសកលលោក បែរជានៅជាប់គាំង គ្មានការប្រែប្រួលល្អ​ជាងមុនដដែល។

បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺរាតត្បាត សេដ្ឋកិច្ចសកលលោកមានកំណើនល្អវិញនៅក្នុងឆ្នាំ២០២១ ដោយបន្តកើនឡើងប្រហែល ៣% នៅក្នុងឆ្នាំ២០២២ ប៉ុន្តែកាលពីឆ្នាំទៅ វាបានធ្លាក់មកនៅត្រឹម ២,៦% ស្របពេលធនាគារពិភពលោក ដាក់ក្ដីរំពឹងថា នៅក្នុងឆ្នាំ២០២៤នេះ អាចបន្តធ្លាក់មកនៅត្រឹម ២,៤%។ ការថយចុះនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់បែបនេះ នឹងធ្វើឲ្យប្រទេសមហាអ​ំណាចជាសមាជិក​នៃអង្គការសហប្រជាជាតិទាំង ១៩៣ប្រទេស មិនអាចសម្រេចផែនការអភិវឌ្ឍន៍ជាសកល​ត្រឹមឆ្នាំ២០៣០ ដូចទៅនឹងអ្វីដែលពួកគេធ្លាប់បានដាក់គោលដៅកាលពីឆ្នាំ២០១៥ បានឡើយ។

សូមជម្រាបជូនរំលឹកថា ផែនការដែលក្រុមប្រទេសទាំង ១៩៣ ចង់សម្រេចបាននៅចុងទសវត្សនេះគឺមានដូចជា៖ លុបបំបាត់ភាពក្រីក្រ, កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យបានពាក់កណ្ដាល, ពង្រីកការអប់រំដល់ប្រជាជនក្រីក្រ និងលុបចោលឲ្យអស់នូវវិបត្តិកង្វះខាតចំណីអាហារជាដើម។។

ប៉ុន្តែបើមើលទៅតាមស្ថានភាពសេដ្ឋកិច្ចពេលនេះ ផែនការទាំងអស់នោះហាក់មិនអាចសម្រេចបានឡើយ នៅត្រឹមឆ្នាំ២០៣០ លុះត្រាតែសេដ្ឋកិច្ចនាប៉ុន្មានឆ្នាំខាងមុខ មានសន្ទុះល្អខ្លាំង ដ្បិតរយៈពេល ៣ឆ្នាំនេះ កំណើនសេដ្ឋកិច្ចសកល បង្ហាញសញ្ញាមិនសូវល្អទាល់តែសោះ។

ជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកនាឆ្នាំនេះ នឹងមានលឿនជាងសហភាពអឺរ៉ុប និងជប៉ុនទ្វេដង ប្រមាណ ១,៦% ស្របពេលកំណើនសេដ្ឋកិច្ច​ប្រទេសចិនអាចសម្រេចបាន ៤,៥% ទាបជាងការព្យាករទុកកាលពីឆ្នាំកន្លងទៅដែលមានត្រឹម ៥,២%។

ទោះជាយ៉ាងណា ធនាគារពិភពលោកក៏បានព្រមានថា ការព្យាករទាំងនេះអាចនឹងមានការប្រែប្រួល ពោលស្ថានការណ៍អាចនឹងកាន់តែអាក្រក់ជាងការព្យាករទុកទៀត ដ្បិតបច្ចុប្បន្នសង្គ្រាមនៅតំបន់ហ្គាហ្សា និងសង្គ្រាមនៅអ៊ុយក្រែន គឺកំពុងបង្ក​ភាពរាំងស្ទះជាខ្លាំង ដល់កំណើនសេដ្ឋកិច្ចសកល៕

The post ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៤ បន្តមានកំណើនទាបចាញ់ឆ្នាំមុន appeared first on .

ការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោករបស់ UN ទាបជាងការរំពឹងទុកពី IMF
កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងមានការកើនឡើងប្រមាណ ២,៣% នៅឆ្នាំ ២០២៣ និងសម្រាប់ឆ្នាំ ២០២៤ វាអាចកើនឡើងដល់ ២,៥%។ ​នេះបើតាម​របាយការណ៍​ពី​អង្គការ​សហប្រជាជាតិ។

ដោយឡែក របាយការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យចេញដោយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បាន​បង្ហាញថា ការព្យាករណ៍ខាងលើគឺនៅទាបជាង​ ​កំណើនសេដ្ឋកិច្ចជាមធ្យម​ក្នុង​រយៈពេល ២ទសវត្សចុងក្រោយ​ដែលធ្លាប់មាន ៣,១% មុនកើតមានជំងឺរាតត្បាត។

យ៉ាងណា ការព្យាករណ៍របស់ UN គឺទាបជាងការរំពឹងទុក​ពីមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF ដែល​ទស្សន៍ទាយ​ថា កំណើនសេដ្ឋកិច្ចនាឆ្នាំ ២០២៣ នឹងមាន ២,៩% ខណៈអាចនឹងកើនដល់ ៣,១% នៅឆ្នាំ ២០២៤។

សូមជម្រាបថា អង្គការសហប្រជាជាតិបាននិយាយថា ខណៈពេលដែលទស្សនវិស័យសម្រាប់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិនមានភាពប្រសើរឡើង ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ចំពេលមានការរឹតបន្តឹងលក្ខខណ្ឌឥណទាន និងការកើនឡើងនៃការចំណាយហិរញ្ញវត្ថុពីខាងក្រៅ៕

The post ការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោករបស់ UN ទាបជាងការរំពឹងទុកពី IMF appeared first on .

IMF ព្រមានពីកំណើនសេដ្ឋកិច្ចសកល មានការងើបឡើងយឺត
មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានធ្វើការព្រមានកាលពីថ្ងៃអង្គារ៍ថា ភាពកើនឡើងនៃ​អតិផរណា តម្លៃម្ហូបអាហារ និងឥន្ធនៈ ក៏ដូចជាការតំឡើងការប្រាក់ កំពុងជំរុញឲ្យពិភពលោក​កាន់តែ​ប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ច និងបង្កហានិភ័យដល់ទីផ្សារហិរញ្ញវត្ថុ។

យោងតាមការចុះផ្សាយពី RT បាន​បន្ថែមទៀតថា IMF បានទម្លាក់ការព្យាករណ៍របស់ខ្លួន និងបង្ហើប​ថា ប្រទេសជាច្រើនអាចនឹងធ្លាក់ក្នុងរណ្ដៅវិបត្តិសេដ្ឋកិច្ចនាឆ្នាំក្រោយ។

“មហាអំណាចសេដ្ឋកិច្ចទាំង ៣ មានសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប នឹងនៅតែ​ស្ថិតក្នុង​ស្ថានភាពសេដ្ឋកិច្ចនឹងថ្កល់។ ស្ថានការណ៍អាក្រក់បំផុតនោះគឺ មនុស្សជាច្រើននឹងទទួលបាន​អារម្មណ៍ថា ឆ្នាំ ២០២៣នេះ គឺបានស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច”។ នេះបើតាមសម្ដីប្រធានផ្នែកសេដ្ឋកិច្ច Pierre-Oliver Gourinchas បាន​អះអាង។

សូមជម្រាបដែរថា IMF បានព្យាករថា GDP សកលនឹងងើបឡើងយឺតប្រមាណ ២,៧% ប៉ុណ្ណោះនា​ឆ្នាំក្រោយ ដែលទាបជាងការរំពឹងទុកកាលពីខែកក្កដា ដែលមានប្រមាណ ២,៩%៕

The post IMF ព្រមានពីកំណើនសេដ្ឋកិច្ចសកល មានការងើបឡើងយឺត appeared first on .

ឆ្នាំ២០២២៖ សេដ្ឋកិច្ចពិភពលោក​ខាតបង់ប្រមាណ​ ៣១៣ ប៊ីលានដុល្លារ ដោយសារការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុបានកើតឡើងកាន់តែញឹកញាប់ និងបានបង្កជាហានិភ័យសង្គម សេដ្ឋកិច្ចចម្បងមួយ។ ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកមានការខាតបង់ប្រមាណ ៣១៣ ប៊ីលាន ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹង ០,៣% នៃផ.ស.សពិភពលោកដោយសារគ្រោះមហន្តរាយ ធម្មជាតិ ខណៈការប្រែប្រួលអាកាសធាតុ ក៏បានក្លាយជាប្រធានបទយ៉ាងសំខាន់ទាំងក្នុងក្របខណ្ឌជាតិ និង អន្តរជាតិ។ នេះបើតាមការឱ្យដឹងរបស់ធនាគារជាតិនៃកម្ពុជា ស្ដីពី “ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង” កាលពីថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៣។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ទាំងនៅក្នុងប្រទេសព្រមទាំងក្របខណ្ឌពីភពលោកនិងតំបន់ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបាននិង កំពុងអនុវត្តផែនការយុទ្ធសាស្រ្តការប្រែប្រួសអាកាសធាតុឆ្នាំ២០១៤-២០២៣ ដើម្បីកំណត់ទស្សនវិស័យ សម្រាប់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង។

ជាងនេះទៀត ធនាគារជាតិនៃកម្ពុជា ក៏បានវិនិយោគមួយផ្នែកនៃទុនបម្រុងរបស់ខ្លួនលើសញ្ញាប័ណ្ណបៃតង និងបានក្លាយជាសមាជិកនៃគណៈកម្មការមូលនិធិ សញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ី។ អន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង ត្រូវបានគេឱ្យនិយមន័យ ថាជាការផ្លាស់ប្ដូរសង្គមនិងសេដ្ឋកិច្ច ក្នុងបរិបទនៃការរក្សាភាពបរិស្ថាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ រក្សាបាននូវសុខុមាលភាពសង្គម និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

យ៉ាងណាមិញ ដើម្បីលើក កម្ពស់ការស្រាវជ្រាវស៊ើបខាងលើ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើស ប្រធានបទស្រាវជ្រាវសម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១០ ឆ្នាំ២០២៣ ស្តីពី៖ “ហាវិភ័យ អាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង»។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចផ្ញើសំណើស្រាវជ្រាវជុំវិញប្រធានបទគោលនេះមកកាន់នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និង សហប្រតិបត្តិការអន្តរជាតិ។ ប្រធានបទស្រាវជ្រាវអាចស្នើឡើងដោយបេក្ខជនដើម្បីឱ្យការសិក្សា មានភាពសម្បូរបែបសម្រាប់វិស័យនានា ដោយធនាគារជាតិនៃកម្ពុជានឹងផ្តល់ការគាំទ្រ ព្រមទាំងការប្រឹក្សា យោបល់ក្នុងដំណើរការស្រាវជ្រាវផងដែរ។

លើសពីនេះ បន្ទាប់ពីការស្រាវជ្រាវត្រូវបានបញ្ចប់ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១០ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយលទ្ធផល ស្រាវជ្រាវ និងពង្រឹងបណ្ដាញទំនាក់ទំនងក្នុងការងារស្រាវជ្រាវ ខណៈសន្និសិទនេះ នឹងមានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិផងដែរ៕

អត្ថបទ៖ ពិសី

The post ឆ្នាំ២០២២៖ សេដ្ឋកិច្ចពិភពលោក​ខាតបង់ប្រមាណ​ ៣១៣ ប៊ីលានដុល្លារ ដោយសារការប្រែប្រួលអាកាសធាតុ appeared first on .

មួយឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យសេដ្ឋកិច្ចពិភពលោកខាតបង់ ១,៣ ទ្រីលានដុល្លារ
ធ្មិចបើកៗ សង្គ្រាមនៅអ៊ុយក្រែនឈានដល់គម្រប់ខួបមួយឆ្នាំ ពោលរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំជាលើកដំបូងកាលពីថ្ងៃទី ២៤ កុម្ភៈ ២០២២ ហើយរយៈពេលមួយឆ្នាំមកនេះ ពិភពលោកក៏ទទួលរងឥទ្ធិពលពីសង្គ្រាមមួយនេះមិនតិចដែរ។

យោងតាម​របាយការណ៍ស្រាវជ្រាវដោយវិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ ហៅកាត់ IW បានទម្លាយថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២ បានខាតបង់ប្រហែល ១,៣ ទ្រីលានដុល្លារ ស្របពេលទំហំសេដ្ឋកិច្ចលោកខាងលិចបាត់បង់រហូតដល់ ២/៣ នៃផលិតកម្មសកលរបស់ពួកគេ។

មូលហេតុដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកខាតបង់ធ្ងន់ធ្ងរបែបនេះ ដោយសារការកើនឡើងនៃតម្លៃថាមពល វត្ថុធាតុដើមមួយចំនួន និងទំនិញ ដែលធ្វើឲ្យប្រទេសជាច្រើនប្រឈមនឹងវិបត្តិអតិផរណា តួយ៉ាងអត្រាអតិផរណាបណ្ដោះអាសន្ននៅអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប កើនខ្ពស់ជាង ១០% ដោយសារការកើនឡើងនៃតម្លៃថាមពល។

បន្ថែមពីនោះ IW ក៏បានបង្ហើបដែរថា សេដ្ឋកិច្ចនៃពិភពលោកក៏នឹងអាចជួបផលវិបាកនាឆ្នាំ ២០២៣ នេះផងដែរ ដោយវាអាចនឹងរបូតលុយប្រហែល ១ ទ្រីលានដុល្លារទៀត បើសិនជាស្ថានការណ៍សង្គ្រាមនៅតែមិនមានភាពថមថយ។

ផ្ទុយពី IW មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បែរជាព្យាករណ៍កាលពីខែមុនថា កំណើនសេដ្ឋកិច្ចសកលនាឆ្នាំ ២០២៣ អាចកើនឡើងដល់ ២,៩% ខ្ពស់ជាងការរំពឹងទុកមុនៗដែលមានត្រឹម ២,៧%៕

The post មួយឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យសេដ្ឋកិច្ចពិភពលោកខាតបង់ ១,៣ ទ្រីលានដុល្លារ appeared first on .

បងធំពិភពលោកមួយណា ដែលមានទំហំសេដ្ឋកិច្ចច្រើនជាងគេ ខណៈឥណ្ឌាលេខ៥
ក្នុងសតវត្សទី២១នេះ ការប្រជែងរវាងពួកមហាអំណាចដូចជាចិន និងអាមេរិក មិនមែនជាការប្រជែងឥទ្ធិពលខាងមនោគមន៍វិជ្ជាដូចកាលសម័យអាមេរិក និងសូវៀតទៀត​នោះទេ តែវាជាការប្រជែងគ្នាខាងសេដ្ឋកិច្ច។ គេក៏មិនអាចនិយាយបានថា តើយុទ្ធសាស្ត្ររបស់អាមេរិក ឬចិនដែលមានប្រសិទ្ធភាពជាងខាងណាឡើយ តែអ្វីដែលគេអាចមើលឃើញ នោះគឺការលេចត្រដែតឡើងនៃឥទ្ធិពលនៅលើឆាកអន្តរជាតិ ខណៈឥទ្ធិពលអាមេរិកថយចុះជារឿងមិនអាចប្រកែកបាន។

បើនិយាយដល់​បងធំ​ពិភពលោក គេ​នឹង​នឹកឃើញដល់សហរដ្ឋអាមេរិក និងចិន ដែលជា​ប្រទេសមហាអំណាចពិភពលោក​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​បំផុត ខណៈមហាអំណាចទាំង២នេះ​ក៏​ធ្លាប់​មាន​សង្គ្រាមពាណិជ្ជកម្ម​តាំងពីឆ្នាំ២០១៨ ផងដែរ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ធ្លាប់បាន​ចេញ​ផ្សាយ​ការ​វាយ​តម្លៃ​របស់​ខ្លួន​ថា សហរដ្ឋអាមេរិក​លែង​គ្រប​ដណ្តប់​ពិភព​សេដ្ឋកិច្ច​ទៀត​ហើយ ស្របពេលដែលប្រទេស​ចិន​ដែល​យក​ឥទ្ធិពល​របស់​ខ្លួន​នៅ​អាស៊ី​មក​ធ្វើ​ជា​ឈ្នាន់​ជាន់​ឡើង​ទៅ​ក្រសោប​យកលក្ខន្តិកៈ​ជា​មហា​អំណាច​ពិភពលោកមួយដែរ។

យ៉ាងណា សម្រាប់អត្ថបទមួយនេះ សូមលើកបង្ហាញ​នូវ​បងធំ​ពិភពលោក​ទាំង១០ ដែល​មានទំហំ​សេដ្ឋកិច្ច​ធំ​បំផុត​លើ​លោក ផ្អែកតាម​របាយការណ៍​ចុះផ្សាយ​ដោយគេហទំព័រ Wisevoter ដូចតទៅ៖

១/ សហរដ្ឋអាមេរិក មានទំហំសេដ្ឋកិច្ច ២៣ ទ្រីលានដុល្លារ

២/ ប្រទេសចិន មានទំហំសេដ្ឋកិច្ច ១៧ ទ្រីលានដុល្លារ

៣/ ប្រទេសជប៉ុន មានទំហំសេដ្ឋកិច្ច ៤,៩ ទ្រីលានដុល្លារ

៤/ ប្រទេសអាល្លឺម៉ង់ មានទំហំសេដ្ឋកិច្ច ៤,២ ទ្រីលានដុល្លារ

៥/ ប្រទេសឥណ្ឌា មានទំហំសេដ្ឋកិច្ច ៣,១៧ ទ្រីលានដុល្លារ

៦/ ចក្រភពអង់គ្លេស មានទំហំសេដ្ឋកិច្ច ៣,១៣ ទ្រីលានដុល្លារ

៧/ប្រទេសបារាំង មានទំហំសេដ្ឋកិច្ច ២,៩ ទ្រីលានដុល្លារ

៨/ ប្រទេសអ៊ីតាលី មានទំហំសេដ្ឋកិច្ច ២,១ ទ្រីលានដុល្លារ

៩/ ប្រទេសកាណាដា មានទំហំសេដ្ឋកិច្ច ១,៩៨ ទ្រីលានដុល្លារ

១០/ ប្រទេសកូរ៉េខាងត្បូង មានទំហំសេដ្ឋកិច្ច ១,៨១ ទ្រីលានដុល្លារ

សូមជម្រាបដែរថា កម្ពុជាស្ថិតនៅលេខរៀងទី ១០៧ ជាប្រទេសមាន​ទំហំសេដ្ឋកិច្ច​ធំ​បំផុត ជាមួយ​ទំហំ​សេដ្ឋកិច្ច​ប្រមាណ​ជិត ២៧ពាន់​លានដុល្លារ៕

The post បងធំពិភពលោកមួយណា ដែលមានទំហំសេដ្ឋកិច្ចច្រើនជាងគេ ខណៈឥណ្ឌាលេខ៥ appeared first on .

ហ្វីលីពីន កាត់បន្ថយគោលដៅកំណើន GDP នាឆ្នាំក្រោយ ដោយសារវិបត្តិសេដ្ឋកិច្ចសកល
កាលពី​ថ្ងៃច័ន្ទ​កន្លងទៅ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រកាសថា នឹង​កាត់បន្ថយ​គោលដៅ​កំណើន GDP សម្រាប់ឆ្នាំ ២០២៣ ដោយសារ​ហានិភ័យ​នៃ​ផលប៉ះពាល់​ពី​វិបត្តិសេដ្ឋកិច្ចសកលលោក ប៉ុន្តែ​ចំពោះ​គម្រោងការណ៍​បង្កើន​កំណើន​សេដ្ឋកិច្ច​នៅរយៈពេល ៥ ឆ្នាំ​ គឺ​នៅ​បន្ត​ធ្វើតាម​ការ​គ្រោងទុក។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យដឹងថា ​សេដ្ឋកិច្ច​នៃ​ប្រទេស​ហ្វីលីពីន នឹង​រំពឹង​កើនឡើង​ចន្លោះពី ៦ ដល់ ៧% នាឆ្នាំក្រោយ ទាបជាង​គោលដៅ​ដែល​ធ្លាប់​រំពឹងទុក​កាលពី​ពេលមុន​ដែល​ធ្លាប់​សង្ឃឹម​ថា អាច​កើនឡើងពី ៦,៥ ដល់ ៨%។

“​ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ធ្លាក់ចុះ ដូច្នេះ​វា​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រំពឹងទុក​នា​ពេលកន្លង”។​ នេះ​បើតាម​សម្ដី​របស់​លេខាធិការ​ហិរញ្ញវត្ថុ Benjamin Diokno បាន​និយាយ។

សូមជម្រាបដែរថា កាលពី​សប្ដាហ៍មុន IMF ធ្លាប់​ទម្លាយថា ​កំណើនសេដ្ឋកិច្ច​សកល​នឹង​មាន​ការ​ធ្លាក់ចុះ​រហូត​ក្រោម ២% នា​ឆ្នាំក្រោយ ប៉ុន្តែ​គណៈកម្មាធិការសម្របសម្រួលថវិកាអភិវឌ្ឍន៍ (DBCC) បាន​អះអាងថា គោលដៅ​កំណើន​សេដ្ឋកិច្ច​ហ្វីលីពីន​ពីឆ្នាំ ២០២៤-២០២៨ នឹង​អាច​មាន​ចន្លោះពី ៦,៥% ដល់ ៨%៕

The post ហ្វីលីពីន កាត់បន្ថយគោលដៅកំណើន GDP នាឆ្នាំក្រោយ ដោយសារវិបត្តិសេដ្ឋកិច្ចសកល appeared first on .

ការដឹកជញ្ជូនសកលអាចជួបហានិភ័យ ដោយសារភាពអាប់អួរនៃសេដ្ឋកិច្ចពិភពលោក
សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ ដោយសារសន្ទុះនៃវិបត្តិអតិផរណាសកល ក៏ដូចជាឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង បណ្ដាលឲ្យសង្វាក់ផ្គត់ផ្គង់មានការ​រាំងស្ទះជាខ្លាំង។

ទន្ទឹមនឹងនោះ កំណើននៃការដឹកជញ្ជូនជាសកល​ អាចនឹងជួបហានិភ័យនាឆ្នាំក្រោយ ស្របពេលវិបត្តិសេដ្ឋកិច្ចពិភពលោកអាចកើតមានគ្រប់ពេល។ នេះបើតាម​ការ​ឲ្យដឹង​ពីភ្នាក់ងារ​អង្គការសហប្រជាជាតិ UNCTAD បាន​និយាយ​កាលពី​ថ្ងៃអង្គារ៍។

កំណើន​នៃ​ការដឹកជញ្ជូន​សកល​ពីឆ្នាំ ២០២៣-២០២៧ អាច​នៅ​នឹងថ្កល់​ ២,១% ជា​មធ្យម យឺត​ជាង ៣ ទសវត្ស​ចុងក្រោយ​ ដែល​មាន​ការ​ដឹកជញ្ជូន​ជា​មធ្យម​មាន​ប្រមាណ ៣,៣% ស្របពេល​ធនាគារ​ធំៗ​ទូទាំង​សកលលោក​ព្យាករណ៍​ថា បណ្ដាល​មក​ពី​វិបត្តិសេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​រហូត ៨០%។

ដើម្បីសម្រួល​ដល់​បញ្ហា​នា​ថ្ងៃអនាគត UNCTAD បានអំពាវនាវ​សុំ​ឲ្យ​បង្កើន​ការ​វិនិយោគ​លើ​សង្វាក់ផ្គត់ផ្គង់តាម​ផ្លូវទឹក ​បើកច្រក​ការ​ដឹកជញ្ជូនតាមនាវា ក៏ដូចជា​ការ​តភ្ជាប់​ផ្លូវទឹក​នានា ដើម្បី​ត្រៀម​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ជា​សកល​ផ្សេងៗ៕

The post ការដឹកជញ្ជូនសកលអាចជួបហានិភ័យ ដោយសារភាពអាប់អួរនៃសេដ្ឋកិច្ចពិភពលោក appeared first on .