សេដ្ឋកិច្ចអាស៊ាន

រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន អនុម័តឯកសារសំខាន់ៗចំនួន៧ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអាស៊ាន ក្នុងនោះមានទាំងប្រទេសកម្ពុជាផងនោះ បានសម្រេចឯកភាពគ្នា ដោយសម្រេចអនុម័តលើឯកសារសំខាន់ៗចំនួន ៧ ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនអាស៊ានកាន់តែប្រសើរ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់។

ការឯកភាពអនុម័តលើឯកសារសំខាន់ៗចំនួន ៧ បានធ្វើឡើងនៅតាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនេះ លោក  ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណងចំនួន២ សំខាន់គឺ១. ពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅ គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ និង២. ពិនិត្យផែនការសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៥ ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន៖ អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ, និងអាស៊ាន-អាម៉េរិក។
ទន្ទឹមគ្នានេះ លោក ប៉េង ពោធិ៍នា ក៏បានធ្វើបទអន្តរាគមន៍ជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ផ្ទៃក្នុងប្រទេស ក៏ដូចជាការតភ្ជាប់កម្ពុជាជាមួយប្រទេសជិតខាង និងក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី៣០នេះ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនរួមមាន៖ ១. ការដឹកជញ្ជូនផ្លូវគោក ២. ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ ៣. ការដឹកជញ្ជូនផ្លូវអាកាស និង៤. កិច្ចសម្របសម្រួលការដឹកជញ្ជូន។

ជាលទ្ធផល កិច្ចប្រជុំពេញអង្គកាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបានអនុម័តនូវឯកសារសំខាន់ៗចំនួន ៧ រួមមាន ៖ ១. ផែនការអាទិភាពប្រចាំឆ្នាំ២០២៥ ២. ការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធហោះហើរអូនស្តុបអូវើ (Own Stopover Right) រវាងចំណុចហោះហើរនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត ៣. ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន-នូវែលសេឡង់ នៅក្នុងឆ្នាំ២០២៥ ៤. គោលការណ៍ណែនាំរបស់អាស៊ាន ស្តីពីយានយន្តអគ្គិសនីធុនស្រាល៥. គោលការណ៍ណែនាំរបស់អាស៊ាន ស្តីពីការដឹកជញ្ជូនទំនិញក្នុងទីប្រជុំជន ៦. គោលការណ៍ណែនាំអាស៊ាន ស្ដីពីភាពជាដៃគូរដ្ឋ និងឯកជន ក្នុងវិស័យកំពង់ផែ និង ៧. គោលការណ៍ណែនាំអាស៊ាន ស្តីពីការធ្វើឌីជីថលកំពង់ផែ និងស្វ័យប្រវត្តិកម្ម៕អត្ថបទ៖ ហ្សាលីន

The post រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន អនុម័តឯកសារសំខាន់ៗចំនួន៧ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ appeared first on .

អ្នកឧកញ៉ា គិត ម៉េង រំពឹងថាឌីជីថលនីយកម្ម នឹងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានដល់ ១ទ្រីលានដុល្លារ នៅត្រឹមចុងទសវត្សរ៍នេះ
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា ដាក់ក្ដីរំពឹងថាឌីជីថលនីយកម្ម នឹងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានដល់ ១ទ្រីលានដុល្លារ នៅត្រឹមចុងទសវត្សរ៍នេះ។

ការដាក់ក្ដីរំពឹងរបស់អ្នកឧកញ៉ា ធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

យោងតាមរបៀបវារៈនៃកម្មវិធី អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា របៀបវារៈរបស់យើងនឹងធ្វើឡើង លើការជំរុញការតភ្ជាប់ប្រកបដោយប្រសិទ្ធិភាព, គាំទ្រនវានុវត្ដន៍ និងឌីជីថលនីយកម្ម តាមរយៈបច្ចេកវិទ្យា និងធានាបាននូវកំណើនប្រកប ដោយបរិយាបន្ន ដែលមិនទុកនរណាម្នាក់ចោល។ ការតភ្ជាប់គឺជាសរសៃឈាមជីវិត នៃវិបុលភាពសេដ្ឋកិច្ច យើងស្វែងរក ការកសាងទំនាក់ទំនងសេដ្ឋកិច្ច ការបង្រួបបង្រួមទីផ្សារប្រជាជន និងសេចក្ដីប៉ងប្រាថ្នារបស់ប្រទេសទាំង១០របស់យើង។

បន្ថែមទៀតនោះអ្នកឧកញ៉ា លើកជាឧទាហរណ៍ថា ខ្ញុំសូមជំរុញឱ្យមានការវិនិយោគបន្ថែមទៀត ដើម្បីសម្រេចបាននូវការ តភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន។ គំនិតផ្ដួចផ្ដើមបដិវត្ដកម្មនេះ អនុលោមទៅតាមធម្មនុញ្ញនៃការតភ្ជាប់អាស៊ាន ដោយផ្ដល់នូវសក្ដានុពលសម្រាប់ផលចំណេញដ៏សំខាន់ រួមទាំងការពង្រឹងសន្ដិសុខថាមពល និងកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ តាមរយៈកិច្ចសហប្រតិបត្ដិការ និងការតភ្ជាប់ឆ្លងដែន ការលើកកម្ពស់នវានុវត្ដ និងការទទួលយកឌីជីថលនីយកម្ម តាមរយៈបច្ចេកវិទ្យា វិស័យឯកជនអាចបញ្ចេញសក្ដានុពលបន្ថែមទៀតនៅក្នុងតំបន់របស់យើង ដែលមានទំហំធំជាង ផលសរុបនៃ ប្រទេសជាសមាជិកទាំងអស់។

ជាមួយគ្នា នៅក្រោមផែនការសកម្មភាពក្របខណ្ឌសមាហរណកម្មឌីជីថលអាស៊ាន បរិវត្តកម្មបច្ចេកវិទ្យាឌីជីថល មានសារៈសំខាន់ នៅក្នុងការបង្ការសេដ្ឋកិច្ចតាមរយៈប្រសិទ្ធិភាព លទ្ធភាព និងគំនិតថ្មីៗ។ ដូច្នេះហើយទើបមានការរំពឹងថា ឌីជីថលនីយកម្មបន្ថែមទៀត នឹងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានដល់ទៅចំនួន១ទ្រីលានដុល្លារ នៅត្រឹមចុងទសវត្សរ៍នេះ។

អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា ពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ានមានការរីកចម្រើនជាប់លាប់ ដែលមានកម្រិតលើស ពីការពង្រីកពាណិជ្ជកម្មពិភពលោក ដែលនេះគឺជាសក្ខីភាពមួយចំពោះការរួបរួម និងចក្ខុវិស័យរួម សម្រាប់វឌ្ឍនភាព ស្ថានភាពពិភពលោក កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនេះដែរ អាស៊ានបានត្រៀមលក្ខណៈជាស្រេច សម្រាប់ចាប់យកនៅឱកាសនាពេលអនាគត។ អាស៊ានត្រូវបានព្យាករណ៍ថានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ នៅលើពិភពលោក នៅឆ្នាំ២០៣០ ជាមួយផលិតផលក្នុងស្រុកសរុបចំនួន ១០ទ្រីលានដុល្លារ៕

The post អ្នកឧកញ៉ា គិត ម៉េង រំពឹងថាឌីជីថលនីយកម្ម នឹងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានដល់ ១ទ្រីលានដុល្លារ នៅត្រឹមចុងទសវត្សរ៍នេះ appeared first on .

IMF៖ ​កំណើនសេដ្ឋកិច្ចអាស៊ីអាចកើនឡើងខ្លាំង តែវិស័យធនាគារនៅអាមេរិកប្រឈមហានិភ័យ
មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានរៀបចំការព្យារករចំពោះកំណើនសេដ្ឋកិច្ចនៅតំបន់​អាស៊ី​ជាថ្មី ក្រោយសេដ្ឋកិច្ចនៅចិនហាក់​មាន​សន្ទុះល្អឡើងវិញ។ នេះបើតាមការចុះផ្សាយពី Kelo ។

យ៉ាងណា IMF ក៏បានបញ្ជាក់បន្ថែមថា បើទោះជាសេដ្ឋកិច្ចនៅអាស៊ីនឹង​មាន​សញ្ញាវិជ្ជមានឡើង​វិញ ប៉ុន្តែវិស័យធនាគារនៅលោកខាងលិច កំពុង​ជួប​ហានិភ័យធ្ងន់ធ្ងរ អាចធ្វើឲ្យសេដ្ឋកិច្ច​សកល​ជួបការកកស្ទះ។

“អាស៊ី និងប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ដែលមានថាមពលខ្លាំងបំផុត នៃតំបន់សំខាន់ៗរបស់ពិភពលោកនៅឆ្នាំ ២០២៣ ដែលភាគច្រើនត្រូវបានជំរុញដោយទស្សនវិស័យកើនឡើង សម្រាប់ប្រទេសចិន និងឥណ្ឌា”។ នេះបើតាមរបាយការណ៍ពី IMF។

​សេដ្ឋកិច្ចអាស៊ី​រំពឹង​មានកំណើនដល់ ៦,៤% នៅឆ្នាំនេះ បន្ទាប់ពីធ្លាប់កើន ៣,៨% កាលពីឆ្នាំ ២០២២ រួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកល​ប្រមាណ ៧០% ខណៈការព្យាករណ៍មួយនេះ កើនលើសពីការព្យាករណ៍កាលពីខែតុលា ០,៣%។

សូមជម្រាបដែរថា IMF ក៏​បាន​ជំរុញ​ឱ្យ​ធនាគារ​កណ្តាល​នៅ​អាស៊ី​ មិន​រាប់​បញ្ចូល​ប្រទេស​ជប៉ុន​និង​ចិន​ ​ឱ្យ​បន្តរក្សា​នូវគោលនយោបាយ​រូបិយវត្ថុ​ ឱ្យ​តឹងរ៉ឹង​ដើម្បី​នាំ​ឱ្យ​អតិផរណា​ធ្លាក់​ចុះ​ ដែល​អាច​នៅ​តែ​មាន​កម្រិត​ខ្ពស់​ ដោយសារ​ផ្នែក​មួយ​នៃ​តម្រូវការ​ក្នុងស្រុក​ដ៏​រឹងមាំ៕

The post IMF៖ ​កំណើនសេដ្ឋកិច្ចអាស៊ីអាចកើនឡើងខ្លាំង តែវិស័យធនាគារនៅអាមេរិកប្រឈមហានិភ័យ appeared first on .

រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី៖ កំណើនសេដ្ឋកិច្ចតំបន់អាស៊ាន នៅតែមានសញ្ញារឹងមាំ
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី Sri Mulyani Indrawati បាននិយាយ​ថា កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ាន នៅតែបន្តភាពរឹងមាំ និងនៅតែជាចលករ​យ៉ាងសំខាន់​បំផុត សម្រាប់ការងើបឡើងវិញ​នៃ​កំណើនសេដ្ឋកិច្ចសកល។

រដ្ឋមន្ត្រីរូបនេះថែមទាំងសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសអាស៊ាន ដើម្បីពង្រឹងតួនាទីនៃគំនិតផ្តួចផ្តើមឈៀងម៉ៃពហុភាគី (CMIM) និងគំនិតផ្តួចផ្តើមផ្សេងទៀត មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ និងសម្រាប់ភាពរុងរឿង និងស្ថិរភាពនៃពិភពលោក។ នេះបើតាមការចុះផ្សាយពី CNA។​

គួររំលឹកដែរថា ការលើកឡើងខាងលើធ្វើឡើងអំឡុងពេលអ្នកស្រី បើកកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្ដាល ASEAN+3 ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។

សូមជម្រាបបន្ថែមថា ​សេដ្ឋកិច្ចនៅតំបន់អាស៊ាន​កំពុងបង្ហាញ​សញ្ញាវិជ្ជមាន បន្ទាប់ពីស្ថានការ​កូវីដ ១៩ ហាក់មានភាពធូរស្រាលឡើងវិញ ស្របពេលនៅសេដ្ឋកិច្ចនៅលោកខាងលិច និងអឺរ៉ុប កំពុង​ស្ថិតក្នុងសភាព​មិនសូវជា​វិជ្ជមានប៉ុន្មានឡើយ៕

The post រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី៖ កំណើនសេដ្ឋកិច្ចតំបន់អាស៊ាន នៅតែមានសញ្ញារឹងមាំ appeared first on .

សេដ្ឋកិច្ចតំបន់អាស៊ី ទំនងកើនឡើងលឿនជាងប្រទេសអភិវឌ្ឍន៍ ៥% នាឆ្នាំនេះ
សេដ្ឋកិច្ចតំបន់អាស៊ី ទំនងអាចកើនលឿនជាងប្រទេសអភិវឌ្ឍន៍ដល់ទៅ ៥% នៅចុងឆ្នាំនេះ បន្ទាប់ពី​ប្រទេសចិនបាន​បញ្ចប់វិធានការកូវីដ ១៩ ខណៈតម្រូវការក្នុងស្រុកកំពុងត្រូវប៉ាន់ខ្លាំង ស្របពេល​អត្រាការប្រាក់​នៅតំបន់ខ្លះ​មាន​កម្រិតទាប​។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា វិបត្តិធនាគារដែលកំពុង​ធ្វើ​ឲ្យអាមេរិក​ឈឺក្បាល​ជាខ្លាំង ប៉ុន្តែវាគឺជាឱកាសមាសសម្រាប់តំបន់អាស៊ី ក្នុងការ​ប្រជែងជាមួយ​នឹង​មហាអំណាច​លោកខាងលិច។

ដោយឡែក ក្រុមហ៊ុនយក្សអាមេរិក Morgan Stanley ក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ច​ ៥% ដែលតំបន់អាស៊ី​អាច​មាន​លឿនជាង​ប្រទេសអភិវឌ្ឍន៍នោះ គឺបង្ហាញ​ពីសញ្ញា​វិជ្ជមាន​ខ្លាំង​បំផុត តាំងពីឆ្នាំ ២០១៧។

គួរជម្រាបដែរថា តាំងពីចិនបើកច្រកព្រំដែនឡើងវិញ បានធ្វើឲ្យប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ី ទទួលបានផលប្រយោជន៍ជាច្រើនដូចជា ជប៉ុន ឥណ្ឌា និងឥណ្ឌូណេស៊ី សុទ្ធតែមានកំណើន​សេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ជាពិសេសគឺតម្រូវការក្នុងស្រុកកើនឡើង៕

The post សេដ្ឋកិច្ចតំបន់អាស៊ី ទំនងកើនឡើងលឿនជាងប្រទេសអភិវឌ្ឍន៍ ៥% នាឆ្នាំនេះ appeared first on .

ប្រធានគ្រប់គ្រង IMF បង្ហើបថា ការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសចិន ប៉ះពាល់ខ្លាំងដល់អាស៊ីទាំងមូល
មួយរយៈកាលចុងក្រោយនេះ សេដ្ឋកិច្ចនៃប្រទេសចិន​ហាក់​មិន​សូវ​បង្ហាញ​សក្ដានុពល​ប៉ុន្មានឡើយ ពោល​វិបត្តិអចលនទ្រព្យ​កំពុង​ធ្លាក់ដុនដាប ចំពេល​ការ​ផ្ទុះ​ឡើងវិញ​នៃ​កូវីដ ១៩ ទៀត រឹតតែធ្វើ​ឲ្យ​មហាអំណាចសេដ្ឋកិច្ច​ទី ២ លើ​លោក កាន់តែ​ជួប​ហានិភ័យ។

ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ប្រទេសចិន នឹងអាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ជាខ្លាំង​ដល់​ទំហំ​សេដ្ឋកិច្ច​នៅ​អាស៊ី​ទាំងមូល ដ្បិត​ចិន​ដើរតួ​យ៉ាងសំខាន់​ជា​ខ្សែសង្វាក់ផ្គត់ផ្គង់​ទំនិញ​ទូទាំង​សកលលោក។ នេះ​បើតាម​ការ​ឲ្យដឹងពី​ប្រធានគ្រប់គ្រង IMF អ្នកស្រី Kristalina Georgieva។

ជាមួយគ្នានោះ ប្រធានធនាគារ ADB លោក Masatsugu Asakawa ក៏បានជំរុញឱ្យអ្នកបង្កើតគោលនយោបាយរបស់អាស៊ី មានការប្រុងប្រយ័ត្នចំពោះសញ្ញានៃលំហូរចេញមូលធនភ្លាមៗ ដែលកើតឡើងដោយការដំឡើងអត្រាការប្រាក់ជាបន្តរបស់សហរដ្ឋអាមេរិក។

យ៉ាងណា អ្នកស្រី Georgieva ក៏បាន​បង្ហើបដែរថា ទំហំសេដ្ឋកិច្ច​នៃ​សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) គឺ​កំពុង​បង្ហាញ​សក្ដានុពល​ខ្លាំង​នៅ​លើឆាក​អន្តរជាតិ ពោល​មាន​ការ​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ចអាស៊ាន​នឹង​កើន​ដល់ ៥% នៅឆ្នាំ​នេះ ឬ​អាច​ស្ថិតនៅ​ល្បាក់ៗ​នេះ​នៅឆ្នាំ ២០២៣៕

The post ប្រធានគ្រប់គ្រង IMF បង្ហើបថា ការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសចិន ប៉ះពាល់ខ្លាំងដល់អាស៊ីទាំងមូល appeared first on .

សម្តេច ហ៊ុន សែន ៖ សេដ្ឋកិច្ចអាស៊ាន រំពឹងថា នឹងងើបឡើងវិញក្នុងកំណើន ៤.៩% ក្នុងឆ្នាំ២០២៣
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ បានឱ្យដឹងថា សេដ្ឋកិច្ចអាស៊ាន រំពឹងថា នឹងងើបឡើងវិញក្នុងកំណើន ក្នុងអត្រា ៥,៣% និង ៤.៩% ក្នុងឆ្នាំ ២០២២ ខណៈឆ្នាំ២០២៣ នឹងមានកំណើន៤.៩% ។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២(ASEAN BUSINESS AND INVESTMENT SUMMIT 2022) ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នៅទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា «ជិតបីឆ្នាំមកនេះ អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញវិធានគោលនយោ បាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩, កាត់បន្ថយផលប៉ះពាល់មកលើសង្គម សេដ្ឋកិច្ច, និងជាពិសេស បានដាក់ចេញនូវ “ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អា ស៊ាន (ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និង ការបន្តធ្វើឱ្យប្រសើរឡើងនូវបរិ យាកាសធុរកិច្ច និង វិនិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្តារឡើងវិញពីការវិបត្តិ នៃជំងឺកូវីដ-១៩» ។

ជាក់ស្តែង សម្តេច ហ៊ុន សែន អះអាងទៀតថា យោងតាមការវាយតម្លៃ និង ព្យាករណ៍ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយនឹងការសម្រេចបាននូវ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១% ក្នុងឆ្នាំ ២០២១ ជាមួយនឹងការរំពឹងទុក នូវ កំណើន ក្នុងអត្រា ៥,៣% ក្នុងឆ្នាំ ២០២២ និង ៤.៩%  នៅឆ្នាំ ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន សម្តេច ហ៊ុន សែន អះអាងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ប្តូរវេនឆ្នាំ ២០២២ ក៏បានកំណត់បន្ថែមនូវ “គោលដៅយុទ្ធសាស្ត្រចំនួន ៤ ” នៅក្រោមសសរស្តម្ភសហ- គម ន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ ១. ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។ ២. ការ កាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន។ ៣.ការជំរុញសមាហរណកម្ម បរិ យាប័ន្ន, ភាពធន់ និង ភាពប្រកួតប្រជែងអាស៊ានឲ្យខ្លាំងជាងមុន។ និង ៤. អាស៊ានជាសកលសម្រាប់ភាព រីកចម្រើន និង ការអភិវឌ្ឍ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ផងដែរ ។ ឈរលើមូលដ្ឋាននេះ, សមាជិកអាស៊ានបានខិតខំយ៉ាងសកម្ម ក្នុងការសម្រេចបានវឌ្ឍន ភាពគួរឱ្យកត់សម្គាល់ នូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (Priority Economic Deliverables) ទាំង ១៩ ដែលត្រូវបានកំណត់កន្លងមកផងដែរ ៕

The post សម្តេច ហ៊ុន សែន ៖ សេដ្ឋកិច្ចអាស៊ាន រំពឹងថា នឹងងើបឡើងវិញក្នុងកំណើន ៤.៩% ក្នុងឆ្នាំ២០២៣ appeared first on .