ស៊ីម៉ងត៍

CDC កោតសសើរចំពោះអាជីវកម្មរោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត លើកិច្ចការពារបរិស្ថាន
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញការកោតសរសើរចំពោះអាជីវកម្មរោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត លើកិច្ចការពារបរិស្ថានប្រព័ន្ធអេកូឡូស៊ីមិនឱ្យប៉ះពាល់ដល់សហគមន៍ជុំវិញ។ ឯកឧត្តម ថ្លែងដូច្នេះ ក្នុងពេលទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ីម៉ងត៍ធំជាងគេនៅកម្ពុជា នៅស្រុកបន្ទាយមាស និងស្រុកដងទង់ នៃខេត្តកំពត ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ទស្សនកិច្ចនេះ ក្នុងគោលបំណងចុះពិនិត្យផ្ទាល់អំពីប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងសង្វាក់ផលិតកម្ម ការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យគុណភាពស៊ីម៉ងត៍ឱ្យស្របតាមបទដ្ឋានអន្តរជាតិ ព្រមទាំងជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ និយោជិត និងតំណាងចែកចាយធំៗរបស់ក្រុមហ៊ុន។

ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមយ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនលើកិច្ចការកាត់បន្ថយកាបូន (Low Carbon) និងមេត្រីភាពបរិស្ថាន (Environmental Friendly)។ ការកោតសរសើរនេះស្តែងចេញដោយបានសង្កេតឃើញលើការអនុវត្តបច្ចេកទេស Semi-Open Cut Mining (អាជីវកម្មរ៉ែបែបពាក់កណ្តាលបើកចំហ) របស់រោងចក្រ Kampot Cement ដែលជាការធ្វើអាជីវកម្មរ៉ែបៃតង ដោយរក្សាកំពែងធម្មជាតិ និងគម្របព្រៃឈើនៅរង្វង់ក្រៅនៃភ្នំ ដើម្បីទប់ស្កាត់ធូលីដី សម្លេង និងរំញ័រ ព្រមទាំងការពារប្រព័ន្ធអេកូឡូស៊ីមិនឱ្យប៉ះពាល់ដល់សហគមន៍ជុំវិញ។

បន្ថែមពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានអត្ថន័យរបស់ក្រុមហ៊ុនក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត និងការផ្ទេរចំណេះដឹង បច្ចេកទេសទំនើបៗដល់បុគ្គលិក-កម្មករនិយោជិតក្នុងស្រុក ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឧស្សាហកម្មសម័យថ្មីជាដើម។

សូមជម្រាបដែរថា ក្រុមហ៊ុន Kampot Cement Co., Ltd. បានចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦។ រោងចក្រនេះ កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារសំណង់ក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស៕ អត្ថបទ៖ហ្សាលីន

The post CDC កោតសសើរចំពោះអាជីវកម្មរោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត លើកិច្ចការពារបរិស្ថាន appeared first on .

ប្រាក់ចំណូលប្រចាំឆ្នាំនៃក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ធំបំផុតរបស់ថៃ អាចមានទាបជាងការរំពឹងទុក
ក្រុមហ៊ុនឧស្សាហកម្មផលិតស៊ីម៉ង់ត៍ធំបំផុតរបស់ប្រទេសថៃ Siam Cement Group (SCG) បានរំពឹងថាប្រាក់ចំណូលរបស់ខ្លួន នឹងខុសពីទិសដៅដែលបានរំពឹងទុកនៅឆ្នាំនេះ ពោលគឺនឹងទទួលបានតិចជាងឆ្នាំទៅ ​ដោយសារមូលហេតុនៃក្រុមហ៊ុនកំពុងជួបនូវវិបត្តិនៃការធ្លាក់ចុះបរិមាណនៃការលក់ និងផលប៉ះពាល់នូវបញ្ហាផ្នែកនយោបាយនៅក្នុងស្រុក ។

បើតាមការចុះផ្សាយពីសារព័ត៌មាន BangkokPost ដោយបានស្រង់សំដីរបស់នាយកប្រតិបត្តិក្រុមហ៊ុន SCG លោក Roongrote Rangsiyopash ដែលបាននិយាយថា “SCG ទំនងជាមិនសម្រេចគោលដៅប្រាក់ចំណូលនៅឆ្នាំនេះនោះទេ ដោយលោកបានបន្តថា វាជាឆ្នាំមួយដ៏លំបាកសម្រាប់អាជីវកម្មរបស់យើង នេះក៏ដោយសារបញ្ហាសេដ្ឋកិច្ចនៅទីផ្សារក្នុងស្រុក និងក្រៅប្រទេសមិនសូវជាល្អដូចគ្នា” ។

មួយវិញទៀត លោកក៏បានសន្មតដែរថា ការថយចុះនៃប្រាក់ចំណូលក្នុងឆ្នាំ ២០២៣នេះ គឺជាការធ្លាក់ចុះនៃបរិមាណនៃការលក់ និងភាពមិនប្រាកដប្រជាផ្នែកនយោបាយ ។

ដោយឡែកនៅក្នុងឆ្នាំ២០២៣ ​នៃឆមាសទីមួយ SCG បានខាតបង់ប្រាក់ចំណូលរបស់ខ្លួនដោយធ្លាក់ចុះប្រមាណ ១៧% ឬស្មើរនិង ២៥៣,៣ ពាន់លានបាត ពីមួយឆ្នាំទៅមួយឆ្នាំ ។

រំលឹកបន្តិចថា កាលពីដើមឆ្នាំកន្លងទៅ ក្រុមហ៊ុនបានកំណត់គោលដៅនៃកំណើន​ប្រមាណ ១០% ពី​ ៥៦៩,៦ពាន់លានបាតនូវប្រាក់ដែលខ្លួនរកបានកាលពីឆ្នាំមុន៕

The post ប្រាក់ចំណូលប្រចាំឆ្នាំនៃក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ធំបំផុតរបស់ថៃ អាចមានទាបជាងការរំពឹងទុក appeared first on .

ក្រុមហ៊ុនអ្នកមានបំផុតនៅអាស៊ី កំពុងចរចាទិញយករោងចក្រស៊ីម៉ងត៍ក្នុងស្រុកតម្លៃជាង ៦០០ លានដុល្លារ
កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Adani Group របស់​មហាសេដ្ឋីមានបំផុតនៅអាស៊ី Gautam Adani គឺ​កំពុង​ចរចាជាមួយ​ក្រុមហ៊ុន​ខ្នាតយក្ស​ប្រចាំ​ឥណ្ឌា Jaiprakash Group ដើម្បី​ចង់​ទិញ​យក​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍​របស់​ពួកគេ។

យោងតាម​សារព័ត៌មាន BNN បាន​ចុះផ្សាយ​ថា Adani មាន​បំណង​ចង់​ទិញ​យក​រោងចក្រស៊ីម៉ងត៍​នៃ​ក្រុមហ៊ុន​យក្ស Jaiprakash Group ក្នុង​តម្លៃ​ប្រហែល ៥០ ពាន់​លាន​រូពី ឬ​ប្រមាណ ៦០៦ លាន​ដុល្លារ។

បើសិនជា​ការ​ចរចា​មួយ​នេះ​ទទួល​បាន​ជោគជ័យ នោះ Adani Group នឹង​ក្លាយជា​ស្ដេចត្រាញ់​សម្រាប់​អាជីវកម្ម​លើ​ការ​ផលិត​ស៊ីម៉ងត៍​ក្នុង​ស្រុក​តែម្ដង ដ្បិត​កន្លង​មក​មហាសេដ្ឋីឥណ្ឌា​ធ្លាប់​ជះលុយ​អស់​រាប់​រយ​លាន​ដុល្លារ​លើ​ការ​ពង្រីក​ខ្លួន​ចំពោះ​វិស័យ​មួយ​នេះ។

សូមជម្រាប​ដែរថា Adani Group ធ្លាប់​បាន​បង្ហើប​កាលពីខែមុន​ថា ពួកគេ​មាន​បំណង​ចង់​ផលិត​ស៊ីម៉ងត៍​ឲ្យ​បាន​រហូតដល់ ១៤០ លាន​តោន​ក្នុង​រយៈពេល​ ៥ ឆ្នាំ និង​មាន​គម្រោង​ជះលុយ​ប្រមាណ ២០០ ពាន់​លាន​រូពី​បន្ថែម​ទៀត​លើ​មុខជំនួញ​ថ្មី​មួយ​នេះ៕

The post ក្រុមហ៊ុនអ្នកមានបំផុតនៅអាស៊ី កំពុងចរចាទិញយករោងចក្រស៊ីម៉ងត៍ក្នុងស្រុកតម្លៃជាង ៦០០ លានដុល្លារ appeared first on .

ក្នុងមួយឆ្នាំៗ កម្ពុជា ត្រូវការនាំចូលស៊ីម៉ងត៍ប្រមាណ ៣លានតោនទៀត ពីប្រទេសចំនួន ៣នេះ
កម្ពុជា មានតម្រូវការស៊ីម៉ងត៍ជាមធ្យម១២លានតោនឯណោះ ដូច្នេះកម្ពុជា ត្រូវការនាំចូលស៊ីម៉ងត៍បន្ថែមចំនួន ៣លានតោនទៀតពីប្រទេសដទៃ ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន ៥របស់កម្ពុជា អាចផលិតស៊ីម៉ងត៍បាន៩លានតោនប៉ុនញនោះក្នុងមួយឆ្នាំ។ នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល​ បានឲ្យដឹងថា ថ្វីត្បិតបច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥ ដែលអាចផលិតស៊ីម៉ងត៍បាន ៩លានតោនប៉ុនញនោះក្នុងមួយឆ្នាំ ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក ក្នុងនោះ ខេត្តកំពត ទទួលបានការវិនិយោគច្រើនជាងគេបំផុត ក្នុងខ្សែចង្វាក់ផលិតកម្មស៊ីម៉ង់ត៌នេះ។

ប៉ុន្តែលោកថា ទោះជាបែបនេះក្តី ក៏កម្ពុជានៅតែត្រូវការនាំចូលស៊ីម៉ងត៍ប្រមាណ៣លានតោនក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការបន្ថែម ដែលក្នុងនោះ៖ មានប្រមាណ ៧០ភាគរយ ត្រូវបាននាំចូលពីប្រទេសថៃ និង៣០ភាគរយទៀត ត្រូវបាននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន។

គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រស៊ីម៉ងត៍ ចំនួន៥ កំពុងដំណើរការនៅកម្ពុជា ដោយក្នុងចំណោម ៥ក្រុមហ៊ុននោះ មានក្រុមហ៊ុនចំនួន៤ ដែលស្ថិតក្នុងខេត្តកំពត និង១ទីតាំងទៀត ស្ថិតនៅក្នុងខេត្តបាត់ដំបង។

នៅក្នុងមួយឆ្នាំកម្ពុជា មានតម្រូវការស៊ីម៉ងត៍ ជាមធ្យម១២លានតោន ហើយកម្ពុជា មានលទ្ធភាពផលិតស៊ីម៉ងត៍ ដោយខ្លួនឯងប្រមាណ៩លានតោន ក្នុងមួយឆ្នាំ និងប្រមូលចំណូលសួយសារអាករប្រមាណ ៧លានដុល្លារចូលថវិកាជាតិ។ ខណៈវិស័យសំណង់នៅកម្ពុជា បន្តរីកចម្រើនគួរឲ្យកត់សម្គាល់ តម្រូវការស៊ីម៉ងត៍ក្នុងវិស័យនេះក៏កាន់តែកើនឡើងជាបន្តបន្ទាប់ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពី ពីលោក អ៊ឹង ឌីប៉ូឡា៕

The post ក្នុងមួយឆ្នាំៗ កម្ពុជា ត្រូវការនាំចូលស៊ីម៉ងត៍ប្រមាណ ៣លានតោនទៀត ពីប្រទេសចំនួន ៣នេះ appeared first on .

មហាសេដ្ឋី​មាន​ដាច់គេ​នៅ​អាស៊ី ចាយ​លុយ​ជាង ១០ ពាន់​លាន​ដុល្លារ​ទិញ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ធំ​បំផុត​ទី ២ នៅ​ឥណ្ឌា
មហាសេដ្ឋី​ឥណ្ឌា Gautam Adani បាន​នឹង​កំពុង​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ ១០,៥ ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ Holcim ប្រចាំ​ប្រទេស ស្របពេល​វិស័យ​អចលនទ្រព្យ​កំពុង​ត្រូវប៉ាន់​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។ នេះ​បើ​តាម​អ្វី​ដែល​ក្រុមហ៊ុន​ខាងលើ​បាន​អះអាង។

បើ​សិន​ជា​ការចរចា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន នោះ​វា​នឹង​ក្លាយ​ជា​កិច្ចព្រមព្រៀង​ធំ​បំផុត​របស់​មហាសេដ្ឋី​មាន​ដាច់គេ​នៅ​អាស៊ី​រូបនេះ ហើយ​មិនត្រឹម​តែ​ប៉ុណ្ណោះ Adani នឹង​ក្លាយ​ជា​អ្នក​ផលិត​ស៊ីម៉ងត៍​ច្រើន​បំផុត​ទី ២ នៅ​ឥណ្ឌា។

ដោយសារ​កំណើន​ប្រជាជន​នៅ​ឥណ្ឌា​កំពុង​មាន​ការ​កើនឡើង​ខ្លាំង ដូច្នេះ​វិស័យ​អចលនទ្រព្យ​ក៏​កំពុង​មាន​ទីផ្សារ​ដូចគ្នា ហើយ​ការ​ទិញ​យក​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ដែល​មាន​លទ្ធភាព​ផលិត​បាន ៧០ លាន​តោន​ក្នុង​មួយ​ឆ្នាំ​របស់ Adani គឺ​ពិតជា​ការ​បោះ​ជំហាន​ដ៏​រឹងមាំ​បំផុត​។

បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​មហាសេដ្ឋី​ឥណ្ឌា​ខាងលើ​គឺ​កំពុង​កាន់តំណែង​ទី ៥ នាម​ជា​អ្នកមាន​ដាច់​គេ​លើ​លោក និង​ជា​មហាសេដ្ឋី​មាន​ទ្រព្យច្រើន​បំផុត​នៅ​អាស៊ី​ជិត ១២៤ ពាន់​លាន​ដុល្លារ៕

ប្រភព: Malaymail

The post មហាសេដ្ឋី​មាន​ដាច់គេ​នៅ​អាស៊ី ចាយ​លុយ​ជាង ១០ ពាន់​លាន​ដុល្លារ​ទិញ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ធំ​បំផុត​ទី ២ នៅ​ឥណ្ឌា appeared first on .

ក្នុងឆ្នាំ២០២០ ការនាំចូល ដែក ស៊ីម៉ង់ត៍ និងសម្ភារៈសំណង់ មកកម្ពុជាសរុប ៤៧០,០០៨លានដុល្លារ
នៅឆ្នាំ២០២០កន្លងទៅ បើទោះស្ថិតក្នុងស្ថានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ក្តី ក៏វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជានៅតែបន្តសកម្មភាពធម្មតា។ តាមរបាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញថា ការនាំចូល ដែក ស៊ីម៉ង់ត៍ និងសម្ភារៈសំណង់ មកកម្ពុជាសរុបចំនួន ៤៧០,០០៨ លានដុល្លារ ថយចុះ៨៣.៤៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨៥,០៨៨លានដុល្លារ។

ក្នុងនោះការនាំចូលស៊ីម៉ង់ត៍ នៅឆ្នាំ២០១៩ មានចំនួន១២៨លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៦៦លានដុល្លារ ថយចុះ៤៨.៥៩ភាគរយ។ ហើយការនាំចូល ដែក នៅឆ្នាំ២០១៩ មានចំនួន៥៥៦លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤០៣លានដុល្លារ ថយចុះ២៧,៥២ភាគរយ។ ខណៈការំនាំចូលសម្ភារៈសំណង់ នៅឆ្នាំ២០១៩ មានចំនួន១,០៨៨លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ១,០០៨លានដុល្លារ ថយចុះ៧,៣៤ភាគរយ។

ជាក់ស្តែងដោយសារតែវិស័យសំណង់កំពុងតែបន្តរីកចំរើននៅទូទាំងប្រទេស ហើយការផ្គត់ផ្គង់ ដែក ស៊ីម៉ងត៍ និងសម្ភារៈសំណង់ក៏នៅតែបន្តកើនឡើង បើទោះស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩៕

The post ក្នុងឆ្នាំ២០២០ ការនាំចូល ដែក ស៊ីម៉ង់ត៍ និងសម្ភារៈសំណង់ មកកម្ពុជាសរុប ៤៧០,០០៨លានដុល្លារ appeared first on .