ស៊ី ជីនពីង

បុរសខ្លាំងរដ្ឋចិន ប្រាប់នាយករដ្ឋមន្ត្រីវៀតណាមថា ចិន និងវៀតណាមត្រូវតែពង្រឹងទំនាក់ទំនងទ្វេភាគី
ក្នុងជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh មេដឹកនាំចិនបាននិយាយប្រាប់ចំៗ ទៅកាន់ភាគីម្ខាងទៀតថា ចិន និងវៀតណាមចាំបាច់ពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំជាងមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

មេដឹកនាំកំពូលចិនបានបន្ថែមថា ប្រទេសចិន និងវៀតណាម គួរតែព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្មទ្វេភាគី ហើយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ត្រូវដោះស្រាយបែបសន្តិវិធី។

សូមជម្រាបដែរថា ជំនួបរវាងមេដឹកនាំចិន និងវៀតណាម ធ្វើឡើងអំឡុងពេលនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើដំណើរទស្សនកិច្ចនៅចិន ដោយចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ធ្វើឡើងនៅទីក្រុង Dalian ក្នុងសប្ដាហ៍នេះ។

គួររំលឹកបន្តិចថា មួយរយៈចុងក្រោយនេះ វៀតណាមហាក់កំពុងក្លាយជាគោលដៅពេញនិយម សម្រាប់មេដឹកនាំពិភពលោកធំៗ តួយ៉ាងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បញ្ចប់ដំណើរទស្សនកិច្ចនៅទីនោះមិនបានប៉ុន្មានផង សហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យមានការរឹតចំណងមិត្តភាពជាមួយវៀតណាម ស្របពេលថ្មីៗនេះចិនក៏ចង់ក្រសោបវៀតណាម ជាដៃគូពាណិជ្ជកម្មសំខាន់មួយក្នុងតំបន់អាស៊ានថែមទៀត៕

The post បុរសខ្លាំងរដ្ឋចិន ប្រាប់នាយករដ្ឋមន្ត្រីវៀតណាមថា ចិន និងវៀតណាមត្រូវតែពង្រឹងទំនាក់ទំនងទ្វេភាគី appeared first on .

ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិន ស៊ី ជីនពីង ពិភាក្សារឿងរ៉ាវអ្វីខ្លះ?
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង នាថ្ងៃសុក្រទី១៥ ខែកញ្ញានេះ ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ ប្រធានាធិបតី ស៊ី ជីនពីង(Xi Jinping) បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងយ៉ាងស្និទ្ធស្នាលបំផុត ព្រមទាំងបានគូសបញ្ជាក់ថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ ហើយប្រជាជាតិទាំងពីរទទួលបាននូវផ្លែផ្កាមិនអាចកាត់ថ្លៃបាន ជារៀងរហូតមក។

ប្រធានាធិបតីចិនក៏បានថ្លែងនូវការអបអរសាទរជូនចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយលោកជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ចំណងមិត្តភាព និងសាមគ្គីភាពរបស់ប្រទេសទាំងពីរ នឹងបន្តរីកលូតលាស់ ហើយកាន់តែរឹងមាំថែមទៀត។

ឆ្លៀតឱកាសនេះ លោក ស៊ី ជីនពីង បានផ្តាំផ្ញើនូវការនឹករលឹក និងក្តីស្រឡាញ់ជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ ដែលកន្លងមកបានពុះពារ និងជម្នះគ្រប់ឧបសគ្គ និងសម្ពាធខាងក្រៅគ្រប់យ៉ាង ដើម្បីរក្សា និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេស ពីសំណាក់ប្រធានាធិបតីចិននៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ។ សម្ដេចធិបតី បានពាំនាំនូវសេចកី្តនឹករលឹក និងការសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ជូនចំពោះមិត្តចាស់របស់ សម្ដេចតេជោ និងជាពិសេសជូនចំពោះលោក ស៊ី ជីនពីង។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះប្រទេស និងប្រជាជនចិន ដែលតែងយកចិត្តទុកដាក់ និងស្វាគមន៍យ៉ាងកក់ក្ដៅថ្វាយចំពោះការយាងដំណើរមកព្យាបាលព្រះរោគារបស់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរដ្ឋធានីប៉េកាំង។ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះកាយវិការដ៏ប្រពៃមិនអាចកាត់ថ្លៃបាននេះ ។

នៅក្នុងជំនួបដដែលនេះ សម្ដេចធិបតី និងប្រធានាធិបតីចិន បានពិភាក្សាអំពីការបន្តរក្សាគោលនយោបាយប្រកបដោយមេត្រីភាព រវាងប្រទេសទាំងពីរ។ ជាក់ស្តែងប្រធានាធិបតីចិនបានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាពេលនេះ នឹងនាំមកនូវជោគជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី រវាងកម្ពុជា-ចិន។ ជាមួយគ្នានេះ សម្ដេចធិបតី បានជម្រាបជូនប្រធានាធិបតីចិនអំពីជំហរគោលនយោបាយរបស់កម្ពុជាចំពោះចិន ជាពិសេស ការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោល-នយោបាយចិនមួយ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែង ដែលប្រជាជាតិទាំងពីរ កំពុងបានទទួលនូវផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងការអប់រំ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ជាការពិត គឺមិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ ដូចមានការគាំទ្ររបស់ចិន នៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាដើម។ ក្នុងន័យនេះ សម្ដេចធិបតី បានគូសរំលេចជូន ប្រធានាធិបតីចិនអំពីទិសដៅ និងវិស័យនៃកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា វិស័យថាមពល, សន្តិសុខស្បៀង, និងវិនិយោគជាដើម។ ជាក់ស្តែង សម្ដេចធិបតី បានស្នើភាគីចិនបន្ត  គាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា និងបានអរគុណចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាផងដែរ។ បន្ថែមទៀតនោះសម្ដេចធិបតី ក៏បានអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។

ជាមួយគ្នានោះប្រធានាធិបតីចិនក៏បានបញ្ជាក់ជូនសម្ដេចធិបតី ជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ។ លើសពីនេះប្រធានាធិបតីចិនបញ្ជាក់ថា ចិនត្រៀមខ្លួនទទួលស្វាគមន៍ជានិច្ចនូវដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ដែលជាមិត្តចាស់របស់លោកគ្រប់ពេលវេលា, និងសូមជូនពរ សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់បន្តបំពេញទស្សនកិច្ចផ្លូវការ ប្រកបដោយជោគជ័យ និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

The post ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិន ស៊ី ជីនពីង ពិភាក្សារឿងរ៉ាវអ្វីខ្លះ? appeared first on .

លោក ចូ បៃឌិន បញ្ជាក់ថាអាមេរិក នឹងចរចាដោយសន្តិវិធីជាមួយចិន ក្នុងកិច្ចប្រជុំកំពូល G20
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា ប្រទេសរបស់លោក នឹងរក្សាទំនាក់ទំនងដោយបើកចំហរ និងព្យាយាមស្វែងរកការចរចាដោយគ្មានជម្លោះជាមួយប្រទេសចិន បន្ទាប់ពីមានការរំពឹងទុកជាច្រើនថា កិច្ចពិភាក្សារវាងមេដឹកនាំកំពូលទាំង ២ អាចនឹងមានភាពតានតឹងខ្លាំង លើបញ្ហាភូមិសាស្រ្តនយោបាយ នៅក្នុងកិច្ចប្រជុំកំពូល G20 ដែលត្រូវធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃស្អែកនេះ ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន ThaiPBSword នៅថ្ងៃចន្ទនេះ បានបង្ហាញថា លោក បៃឌិន និងភាគីចិន លោក ស៊ី ជិនពីង គ្រោងនឹងជួបទល់មុខគ្នា ជាលើកដំបូង ចាប់តាំងពីលោក បៃឌិន ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមក ខណ:ទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ បានធ្លាក់ចុះជាលំដាប់ ។

យ៉ាងណាបើតាម លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ចូ បៃឌិន បានបង្ហើបប្រាប់ទៅកាន់អ្នកសារព័ត៌មានថា កិច្ចប្រជុំរវាងមេដឹកនាំសហរដ្ឋអាមេរិក និងប្រធានាធិបតីចិន អាចនឹងមានរយ:ពេល ពីរទៅបីម៉ោង ។

បន្ថែមពីនេះ លោក បៃឌិន ដែលបានមកដល់ទឹកដីកោះបាលី ក្រោយពីចូលរួមក្នុងកិច្ចប្រជុំកំពូលអស៊ាន នៅប្រទេសកម្ពុជា បាននិយាយថា សហរដ្ឋអាមេរិក នឹងបង្ហាញគោលជំហររបស់ខ្លួន ដើម្បីប្រកួតប្រជែងពេញទំហឹងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ប៉ុន្តែនៅក្នុងនោះផងដែរ លោក បៃឌិន បានធ្វើការធានាថា ការប្រកួតប្រជែងនេះ នឹងមិន​បង្ក​ឱ្យក្លាយទៅជាជម្លោះនោះឡើយ៕

The post លោក ចូ បៃឌិន បញ្ជាក់ថាអាមេរិក នឹងចរចាដោយសន្តិវិធីជាមួយចិន ក្នុងកិច្ចប្រជុំកំពូល G20 appeared first on .

មកដឹងទ្រព្យសម្បត្តិប្រធានាធិបតី លោក​ ស៊ី ជីនពីង ដែលឥទ្ធិពលបំផុតក្នុងប្រទេសចិន
ប្រទេសចិនជាប្រទេសចំណាស់មួយ ចិនគឺជាប្រទេសជាប់លំដាប់ថ្នាក់លេខមួយ ដែលមានប្រជាជនច្រើនជាងគេប្រមាណ ១.៤ ពាន់លាននាក់នៅក្នុងឆ្នាំ២០១៩។ បើនិយាយអ្នកជំនួញវិញ សុទ្ធតែកំពូលមហាសេដ្ឋីលំដាប់ពិភពលោក។ ថ្ងៃនេះគេហទំព័រឧកញ៉ាញូស៍ សូមមិនលើកយកមហាសេដ្ឋីមកជម្រាបជូននោះទេ ប៉ុន្តែយើងនឹងបង្ហាញពីទ្រព្យសម្បតិរបស់ប្រធានាធិបតី លោក​ ស៊ី ជីនពីង ដែលជាប្រមុខរដ្ឋមានឥទ្ធិពលបំផុតក្នុងប្រទេសចិន។

ប្រធានាធិបតីចិន លោក​ ស៊ី ជីនពីង មេដឹកនាំរូបនេះជាប់ជាបុគ្គលមានឥទ្ធិពលជាងគេលើលោក កាលពីឆ្នាំ ២០២០កន្លងទៅ។ ទ្រព្យសម្បត្តិរបស់លោក ស៊ី គ្មាននរណាដឹងច្បាស់ទេ ពីព្រោះព័ត៌មានផ្ទាល់ខ្លួននានារបស់លោកត្រូវបានគ្រប់គ្រងដោយគណបក្សកុម្មុយនីសចិន CCP ។ បើតាមប្រភពពី Quora ចុះផ្សាយថា គ្រួសារលោក ស៊ី ជាម្ចាស់ទ្រព្យប្រមាណជា ១.៧ ពាន់លានដុល្លារអាមេរិកជាង ១០ ឆ្នាំមកហើយ។ ឆ្នាំ ២០១៥ ​សារព័ត៌មាន Spearswms បានរាយការណ៍ថា ប្រធានាធិបតីចិនរូបនេះ មានទ្រព្យសម្បតិ្ត ប្រមាណ ១០០ លានដុល្លារឯណោះ។

រហូតមកទល់ដើមឆ្នាំ ២០២១នេះ របាយការណ៍ពី Quora បង្ហាញថា ប្រធានាធិបតីចិនរូបនេះ មានប្រាក់ប្រហែល ១.៥១ ​ពាន់លានដុល្លារអាមេរិក។

ប្រភពដដែលបន្តថា លោកស៊ី ពុំត្រូវបានច្បាប់អនុញ្ញាតឱ្យធ្វើវិនិយោគនានានោះឡើយ។ ដូច្នេះចំណូលទាំងអស់សុទ្ធសឹងជា ប្រាក់ខែប្រធានាធិបតី ដែលក្នុងមួយឆ្នាំលោកទទួលបានប្រមាណ ១.៥ លានដុល្លារអាមេរិក៕

ប្រភព៖ បរទេស

The post មកដឹងទ្រព្យសម្បត្តិប្រធានាធិបតី លោក​ ស៊ី ជីនពីង ដែលឥទ្ធិពលបំផុតក្នុងប្រទេសចិន appeared first on .