ស្តេចថៃ

បុត្រីច្បងស្តេចថៃ សោយទិវង្គតហើយ ក្រោយដួលសន្លប់អស់រយៈពេល ៣ឆ្នាំ
ព្រះនាង Bajrakitiyabha ដែលជាបុត្រីច្បងរបស់ស្តេចថៃ Maha ⁠Vajiralongkorn បានសោទិវង្គតហើយ នៅក្នុងព្រះជន្ម ៤៧វស្សា បន្ទាប់ពីបានដួលសន្លប់អស់រយៈពេល ៣ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមសេចក្តីថ្លែងការណ៍មួយពីព្រះបរមរាជវាំងថៃ បានរាយការណ៍ថា ព្រះនាង Bajrakitiyabha បានសោយទិវង្គតនៅម៉ោង ៧:៤៨នាទីយប់ ថ្ងៃទី១១ ខែមិថុនា នៅមន្ទីរពេទ្យជូឡាឡុងកនក្នុងទីក្រុងបាងកក។ រាជវង្សានុវង្សបាននិយាយថា ក្រុមគ្រូពេទ្យបានអនុវត្តការព្យាបាល និងការថែទាំដ៏ល្អបំផុត ប៉ុន្តែស្ថានភាពរបស់ព្រះនាងកាន់តែអាក្រក់ទៅៗដោយសារតែផលវិបាកនៃការឆ្លងមេរោគ។

គួរឲ្យដឹងថា ព្រះនាង Bajrakitiyabha បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលក្នុងខែធ្នូ ឆ្នាំ២០២២ ខណៈពេលកំពុងហ្វឹកហាត់សត្វឆ្កែសម្រាប់ការប្រកួតយោធា។ គ្រូពេទ្យបានកំណត់ថាមូលហេតុដែលបណ្តាលឲ្យដាច់សរសៃឈាមនេះ គឺដោយសារចង្វាក់បេះដូងលោតញាប់ខ្លាំងពេក ជុំវិញការឆ្លងមេរោគដល់បេះដូង។ ហើយព្រះនាងបានសន្លប់លែងដឹងព្រះកាយចាប់តាំងពីពេលនោះមក។

ជម្រាបជូនថា ដោយប្រសូតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៧៨ ព្រះនាង Bajrakitiyabha គឺជាបុត្រីច្បងក្នុងចំណោមបុត្រទាំងប្រាំពីរនាក់របស់ព្រះមហាក្សត្រថៃ Maha ⁠Vajiralongkorn ។ ព្រះនាងជាបុត្រីតែមួយគត់របស់ព្រះអង្គ ជាមួយភរិយាដំបូងរបស់ព្រះអង្គ គឺព្រះនាង Soamsawali៕​

The post បុត្រីច្បងស្តេចថៃ សោយទិវង្គតហើយ ក្រោយដួលសន្លប់អស់រយៈពេល ៣ឆ្នាំ appeared first on .

បុត្រីរបស់ស្តេចថៃ Maha Vajiralongkorn កំពុងប្រឈួនធ្ងន់ ក្រោយឆ្លងមេរោគក្នុងឈាម
ព្រះនាង Bajrakitiyabha Mahidol ដែលត្រូវជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា មានឆ្លងមេរោគធ្ងន់ធ្ងរនៅក្នុងឈាម បន្ទាប់ពីមានបញ្ហាបេះដូង ហើយត្រូវសម្រាកព្យាបាលអស់រយៈពេលជាង ២ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រាជវាំងរបស់ប្រទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៥ ខែសីហានេះថា ៖”​ តាមរបាយការណ៍ពីក្រុមគ្រូពេទ្យ បានបញ្ជាក់ថា សួត និងតម្រងនោមរបស់ព្រះនាង កំពុងទទួលបានការថែទាំដោយថ្នាំ និងឧបករណ៍ជំនួយ”។

ប្រភពដដែលនេះ​ បានបង្ហាញឲ្យដឹងទៀតថា តាមពិតទៅ​ព្រះនាង Bajrakitiyabha Mahidol ត្រូវបានយាងចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ មក ម្លេះ បន្ទាប់ពីព្រះនាងសន្លប់បាត់បង់ស្មារតី ដោយសារជំងឺបេះដូង។

គួរឲ្យដឹងថា ព្រះនាង Bajrakitiyabha ជាមេធាវីដែលមានសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិត ពីសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ហើយធ្លាប់បានបម្រើការជាឯកអគ្គរាជទូតថៃប្រចាំប្រទេសអូទ្រីស ស្លូវេនី និងស្លូវ៉ាគី ផងដែរ។

ព្រះនាងត្រូវបានគេនិយាយថាមានភាពស្និទ្ធស្នាលជាមួយព្រះបិតារបស់ព្រះនាងយ៉ាងខ្លាំង ហើយត្រូវបានតែងតាំងឲ្យកាន់តំណែងជាន់ខ្ពស់ក្នុងជួរអង្គរក្សរបស់ទ្រង់ មុនពេលព្រះនាងដួលសន្លប់ចូលមន្ទីរពេទ្យ៕​

The post បុត្រីរបស់ស្តេចថៃ Maha Vajiralongkorn កំពុងប្រឈួនធ្ងន់ ក្រោយឆ្លងមេរោគក្នុងឈាម appeared first on .

The Globe Table៖ តើគ្រួសាររាជវង្សណាមានទ្រព្យសម្បត្តិច្រើនបំផុត ហើយស្តេចអង្គណាមានភរិយាច្រើនជាងគេក្នុងតំបន់អាស៊ាន?
The post The Globe Table៖ តើគ្រួសាររាជវង្សណាមានទ្រព្យសម្បត្តិច្រើនបំផុត ហើយស្តេចអង្គណាមានភរិយាច្រើនជាងគេក្នុងតំបន់អាស៊ាន? appeared first on .