ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

អូស្ត្រាលី បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់វាងកម្ពុជា-ថៃ
រាជរដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជានិងថៃ ដែលបានប្រើប្រាស់អាវុធបំផ្លិចបំផ្លាញកាន់តែធុនធ្ងន់វាងកម្ពុជា-ថៃ។នេះបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជានិងថៃ ដែលកំពុងបន្តកើតឡើង រួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំនិងភាពតានតឹងនៃជម្លោះ ការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលកំពុងកើនឡើងចំពោះភាគីទាំងពីរ។

ជាមួយគ្នានេះ ទូតអូស្រ្តាលី ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារក៏ដូចជាមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយសូមអំពាវនាវឱ្យភាគីទាំងពីរធានាឱ្យបាននូវការការពារសុវត្ថិភាពដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌។

ស្ថានទូត ក៏បានជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាព រួមទាំងអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

ជាថ្មីម្តងទៀត អូស្រ្តាលី ក៏សូមលើកទឹកចិត្តឱ្យភាគីទាំងពីរចូលរួមក្នុងការចរចាដោយស្មារតីស្មោះត្រង់ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែងនិងសន្តិភាព។យើងសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ការបញ្ចប់ជម្លោះនេះ៕ អត្ថបទ៖ហ្សាលីន

The post អូស្ត្រាលី បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់វាងកម្ពុជា-ថៃ appeared first on .

ទូតអូស្ត្រាលី ប្តេជ្ញាលើកកម្ពស់វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើនខ្លាំងក្លាជាមួយកម្ពុជា
នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យ។

ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃចន្ទ ខែមករានេះ នៅវិមានសន្តិភាពលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់នូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យ បន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ។

ក្នុងជំនួបនោះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលីក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការនៃការស្វែងរកនូវសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអំពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពអាចព្យាករណ៍បាន និងភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះនៅកម្ពុជា។

លើសពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតអូស្រ្តាលី ក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួមរវាងកម្ពុជា-អូស្រ្តាលី ដែលទាំងកម្ពុជា និងអូស្រា្តលីអាចនឹងបង្កើន និងពង្រឹងនូវតួនាទីរបស់ខ្លួននៅក្នុងវេទិកាតំបន់ និងសកល ផងដែរ។

ទំហំពាណិជ្ជកម្មកម្ពុជា- អូស្រ្តាលីកើនឡើងពីចំនួន ២០៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ រហូតដល់ ៥២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។ ដោយឡែកក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង២៩៥លានដុល្លារ ថយចុះជាង៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរដ្ឋវិចតូរៀ ក៏គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-អូស្រ្តាលី នៅក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ពោលគឺស្របពេល នៃការរៀបចំកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងអូស្រ្តាលី។ នេះបើតាមមន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា៕

The post ទូតអូស្ត្រាលី ប្តេជ្ញាលើកកម្ពស់វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើនខ្លាំងក្លាជាមួយកម្ពុជា appeared first on .

អូស្ត្រាលី គ្រោងជួយរាជធានីភ្នំពេញ សិក្សាបន្ថែមលើការអភិវឌ្ឍទៅជាទីក្រុងវ័យឆ្លាត
លោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា អូស្ត្រាលី នឹងជួយរាជធានីភ្នំពេញ លើការសិក្សាបន្ថែមសម្រាប់អភិវឌ្ឍន៍ប្រែក្លាយជាទីក្រុងវ័យឆ្លាត ។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដូចនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។

លោក ប៉ាប្លូ កាង បានកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់រដ្ឋបាលរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអរគុណចំពោះការជួយរបស់អូស្ត្រាលីទៅលើការសិក្សាទៅលើការរៀបចំនៅទីក្រុងវៃឆ្លាត អោយរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញនឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី ។ រដ្ឋបាលរាជធានីភ្នំពេញនិងធ្វើការសហការការងារជាមួយស្ថានទូតអូស្ដាលីឲ្យកាន់តែប្រសើរបន្ថែមទៀត ខណៈដែលកម្ពុជានិងអូស្ត្រាលី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៧០ឆ្នាំមកហើយ។

គួរបញ្ជាក់ថា ក្រៅពីបង្ហាញជំហរជួយរាជធានីភ្នំពេញ សិក្សាបន្ថែមលើការអភិវឌ្ឍទៅជាទីក្រុងវ័យឆ្លាត ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ក៏បានកោតសរសើរចំពោះរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្ពុជាបានយ៉ាងល្អ ដែលធ្វើអោយជម្ងឺនេះមិនរីករាលដាលធ្ងន់ធ្ងរ។

ជាពិសេស សម្រាប់រាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពិតជាបានល្អប្រសើរ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺនេះ ហើយខណៈដែលរាជធានីភ្នំពេញកំពុងប្រឈមនឹងការរីករាលដាលកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ គឺពិតជាគ្រប់គ្រងបានយ៉ាងល្អប្រសើរដែលធ្វើឲ្យអត្រានៃការឆ្លងជំងឺនេះមានលក្ខណៈធូស្រាល មិនធ្ងន់ធ្ងរដូចបណ្ដាប្រទេសមួយចំនួនឡើយ ៕

The post អូស្ត្រាលី គ្រោងជួយរាជធានីភ្នំពេញ សិក្សាបន្ថែមលើការអភិវឌ្ឍទៅជាទីក្រុងវ័យឆ្លាត appeared first on .