ស្ពានដែក Francis Scott Key

លោក ចូ បៃដិនប្រកាសថា សហព័ន្ធរ៉ាប់រងការចំណាយទាំងអស់ លើការសង់ស្ពានដែក Francis Scott Key
ការបាក់ស្ពានដែក Francis Scott Key នៅទីក្រុង Baltimore កាលពីយប់ថ្ងៃទី២៦ ខែមីនា បង្កឡើងដោយនាវាដឹកទំនិញ DALI បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានគ្រោះថ្នាក់ជាខ្លាំង ស្របពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានចេញបញ្ជាភ្លាមៗ ចំពោះចំណាត់ការ​សាងសង់ស្ពានឡើងវិញផងដែរ។

យោងតាមការចុះផ្សាយពីគេហទំព័រ Politico បានបង្ហាញថា មេដឹកនាំអាមេរិកបានអះអាងថា សហព័ន្ធនឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ លើការសង់ស្ពានឡើងវិញជាបន្ទាន់ ដោយមិនអាចរង់ចាំសំណងពីក្រុមហ៊ុន Grace Ocean ដែលជាម្ចាស់របស់នាវាបើកបុកស្ពាន​នោះបានឡើយ។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយទៀតថា ការចំណាយទាំងអស់លើការសង់ស្ពាន​វិញ គឺអាចមានទំហំច្រើន ដូច្នេះលោកអាចនឹងត្រូវជជែកជាមួយសមាជិកសភាដទៃ ដើម្បីស្នើសុំកញ្ចប់ទឹកប្រាក់បន្ថែម។

ជាមួយគ្នា សមាជិកសភាលោក Chris Van Hollen ក៏បានបង្ហើបដែរថា ផែនការសាងសង់ស្ពានដែក Francis Scott Key ឡើងវិញ គឺត្រូវចំណាយពេលយូរ និងថវិកាច្រើនណាស់ ដូច្នេះលោកមិនទាន់លំអិតថា វានឹងត្រូវការពេលយូរប៉ុណ្ណា ដើម្បីអាចបញ្ចប់គម្រោងសាងសង់នេះបានឡើយ៕

The post លោក ចូ បៃដិនប្រកាសថា សហព័ន្ធរ៉ាប់រងការចំណាយទាំងអស់ លើការសង់ស្ពានដែក Francis Scott Key appeared first on .

នាវាដឹកទំនិញសិង្ហបុរី បើកបុកស្ពានដែកនៅអាមេរិក បង្កជាគ្រោះថ្នាក់នឹកស្មានមិនដល់
កាលពីយប់ថ្ងៃទី២៦ ខែមីនា នាវាដឹកទំនិញ​ដោតទង់ជាតិប្រទេសសិង្ហបុរី មានឈ្មោះថា DALI បានបើកបុកស្ពានដែក Francis Scott Key នៅទីក្រុង Baltimore បណ្ដាលឲ្យបាក់ស្ពាន បង្កជាគ្រោះថ្នាក់នឹកស្មានមិនដល់។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា ការបាក់ស្ពានមួយនេះ បានធ្វើឲ្យរថយន្ត និងមនុស្សដែលនៅលើស្ពានទាំងអស់ បានធ្លាក់ចូលក្នុងទឹក ហើយក្រុមប៉ូលិសក៏បានធ្វើការសង្គ្រោះភ្លាមៗផងដែរ ក៏ប៉ុន្តែមកទល់ពេលនេះ ពួកគេកំពុងស្វែងរកមនុស្សចំនួន ៦នាក់ផ្សេងទៀត ដែលកំពុងបាត់ខ្លួន។

ជម្រាបដែរថា មុនពេលកើតគ្រោះថ្នាក់នេះ បុគ្គលិកនាវាបានធ្វើការទាក់ទង និងផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរថា នាវាបានបាត់បង់ការគ្រប់គ្រង និងសុំឲ្យមានការអន្តរាគមន៍ជាបន្ទាន់ ហើយដោយសារទទួលបានដំណឹងនេះ ទើបក្រុមប៉ូលិស​សម្រួលចរាចរណ៍ និងបានធ្វើការជម្លៀសប្រជាជនពីលើស្ពានមួយចំនួនធំ មុនបាក់ស្ពាន។

គួររំលឹកបន្តិចថា នាវាដឹកទំនិញ​មានឈ្មោះថា DALI គឺជានាវារបស់ក្រុមហ៊ុន Grace Ocean Co Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី រកស៊ីលើការផ្ដល់សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក និងបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ហើយមុនបើកបុកស្ពានដែកនៅអាមេរិកនេះ គឺពួកគេមានគោលដៅដឹកទំនិញទៅកាន់ប្រទេសស្រីលង្កា៕

The post នាវាដឹកទំនិញសិង្ហបុរី បើកបុកស្ពានដែកនៅអាមេរិក បង្កជាគ្រោះថ្នាក់នឹកស្មានមិនដល់ appeared first on .