ស្រីលង្កា

ថៃ​ គ្រោងជួលកម្មករស្រីលង្ការាប់ម៉ឺននាក់ បំពេញកង្វះខាតកម្លាំងពលកម្មក្នុងប្រទេស
គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ ថ្មីៗនេះបានយល់ព្រមលើផែនការជួលកម្មករស្រីលង្កាចំនួន ១០ ០០០ នាក់ ដើម្បីបំពេញកង្វះខាតកម្លាំងការងារ ដែលបណ្តាលមកពីការចាកចេញរបស់ពលករកម្ពុជា ដោយសារជម្លោះព្រំដែនដែលកំពុងបន្តរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Displomat។

ថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែសីហា រដ្ឋមន្ត្រីការងារថៃ លោក Pongkawin Jungrungruangkit បាននិយាយថា កម្មករជាង ៣០០ ០០០ នាក់ មកពីប្រទេសស្រីលង្កា បានចុះឈ្មោះសម្រាប់ផែនការនេះ ហើយក្នុងនោះមានចំនួន ១០ ០០០ នាក់ នឹងត្រូវបញ្ជូនមកកាន់ប្រទេសថៃ ក្នុងដំណាក់កាលដំបូង។

គួរឲ្យដឹងថា ក្រសួងការងារថៃ បានស្នើផែនការនេះជាលើកដំបូង នៅចុងខែកក្កដា ពោលគឺភ្លាមៗបន្ទាប់ពីប្រទេសថៃ និងកម្ពុជា បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ក្នុងរយៈពេល ៥ថ្ងៃតាមបណ្តោយព្រំដែនដែលមានជម្លោះ កាលពីចុងខែមុន។

មុនពេលជម្លោះចាប់ផ្តើម មានពលរដ្ឋកម្ពូជាជាង ៥២០ ០០០ នាក់ បានធ្វើការនៅក្នុងប្រទេសថៃ ឬស្មើទៅនឹង ១២% នៃកម្លាំងពលកម្មបរទេសសរុបរបស់ប្រទេសនេះ។ ហើយបើតាមយោងតាមរដ្ឋាភិបាលកម្ពុជា បានបង្ហាញឲ្យដឹងថា ពលករខ្មែរប្រហែល ៤០០ ០០០ នាក់ បានវិលត្រលប់ចូលប្រទេសវិញ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ៕​

The post ថៃ​ គ្រោងជួលកម្មករស្រីលង្ការាប់ម៉ឺននាក់ បំពេញកង្វះខាតកម្លាំងពលកម្មក្នុងប្រទេស appeared first on .

ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ទទួលបានអាជ្ញាប័ណ្ណផ្តល់សេវាកម្មអ៊ីនធឺណិត នៅស្រីលង្កា
យោងតាមការិយាល័យប្រធានាធិបតី បានបង្ហាញឲ្យដឹងថា និយតករទូរគមនាគមន៍របស់ប្រទេសស្រីលង្កា បានចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Starlink របស់កំពូលមហាសេដ្ឋី Elon Musk ដើម្បីផ្តល់សេវាកម្មអ៊ីនធឺណិតតាមរយ:ផ្កាយរណប នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

កាលពីខែមុន សភារបស់ប្រទេសស្រីលង្កា បានអនុម័តច្បាប់ទូរគមនាគមន៍ថ្មីមួយដែលជាការធ្វើវិសោធនកម្មច្បាប់នេះជាលើកដំបូងនៅក្នុងរយ:ពេល ២៨ឆ្នាំចុងក្រោយ និងបានត្រួសត្រាយផ្លូវសម្រាប់ SpaceX ដែលជាក្រុមហ៊ុនមេរបស់ Starlink ចូលមកកាន់ប្រទេសនេះជាលើកដំបូង។

ទន្ទឹមនឹងនេះ ក្រុមមន្ត្រីស្រីលង្កា បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន Starlink របស់លោក Musk បានមកដល់ប្រទេសរបស់ខ្លួន នៅក្នុងខែមីនា ឆ្នាំនេះ ជាមួយនឹងសំណើរក្នុងការរៀបចំប្រតិបត្តិការ ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក តម្រូវឲ្យបង់ពន្ធដើម្បីទទួលបានអាជ្ញាប័ណ្ណ។

ជម្រាបថា Starlink កាន់កាប់ប្រហែល ៦០% នៃផ្កាយរណបសរុបប្រហែល ៧ ៥០០ ដែលធ្វើដំណើរជុំវិញកន្លងផែនដី ខណ:ក្នុងរយ:ពេលចុងក្រោយនេះ លោក Musk បានព្យាយាមយ៉ាងខ្លាំងដើម្បីនាំយកក្រុមហ៊ុនរបស់លោក ចូលទៅក្នុងតំបន់អាស៊ីខាងត្បូង ដោយដំបូងឡើយលោកបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបើកដំណើរការ Starlink នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែរហូតមកដល់ពេលនេះមិន​ទាន់​មាន​គម្រោង​ផ្លូវ​ការ​ណាមួយ ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ៕

The post ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ទទួលបានអាជ្ញាប័ណ្ណផ្តល់សេវាកម្មអ៊ីនធឺណិត នៅស្រីលង្កា appeared first on .

រដ្ឋាភិបាលស្រីលង្កា កំណត់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងពេលឆាប់ៗ
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា រដ្ឋាភិបាលស្រីលង្កា នឹងកំណត់យកថ្ងៃទី២១ ខែកញ្ញា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចំពេលប្រទេសដីកោះមួយនេះ កំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។

រដ្ឋាភិបាលចាប់ផ្ដើមទទួលពាក្យឈរឈ្មោះ​ជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតី រហូតដល់ថ្ងៃទី១៥ ខែសីហា ខណៈប្រធានាធិបតីបច្ចុប្បន្ន លោក Ranil Wickremesinghe ត្រូវបានគេរំពឹងថា នឹងបន្តឈរឈ្មោះដណ្ដើមតំណែងមួយនេះ។

គួររំលឹកបន្តិចថា កាលពីឆ្នាំ២០២២ ប្រទេសស្រីលង្កាបានប្រកាសពីបញ្ហាហិរញ្ញវត្ថុអាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយគ្រានោះអតីតប្រធានាធិបតី លោក Gotabaya Rajapaksa ត្រូវបានចោទប្រកាន់ពីបទពុករលួយ កិបកេងលុយរដ្ឋ ហើយលោកថែមទាំងបានរត់យករួចខ្លួន អំឡុងពេលប្រទេសជាតិជួបបញ្ហាថែមទៀត។

គ្រានោះផងដែរ លោក Ranil ក៏ត្រូវបានរដ្ឋសភាទុកចិត្តប្រគល់តួនាទីប្រធានាធិបតី បន្តពីលោក Gotabaya ហើយក្រោមការដឹកនាំរបស់លោក ស្រីលង្កាទទួលបានជំនួយជិត ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីស្រោចស្រង់ស្ថានការណ៍វិញ ខណៈបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចស្រីលង្កា ហាក់មានភាពល្អប្រសើរឡើងវិញបន្តិច៕

The post រដ្ឋាភិបាលស្រីលង្កា កំណត់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងពេលឆាប់ៗ appeared first on .

ស្រីលង្កាទំនងចំណេញបាន ៥ពាន់លានដុល្លារ ពីកិច្ចកុងត្រាបំណុលថ្មី
ប្រធានាធិបតី Ranil Wickremesinghe បានមានប្រសាសន៍ថា  ប្រទេសស្រីលង្កាទំនងចំណេញបាន ៥ពាន់លានដុល្លារ ពីការរៀបចំរចនាសម្ព័ន្ធបំណុលថ្មី ជាពិសេសគឺជាមួយប្រទេសចិន តាមរយៈការកាត់បន្ថយអត្រាការប្រាក់ និងពន្យារពេលសងបំណុល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចកុងត្រា ដែលបានព្រមព្រៀងគ្នាកាលពីសប្ដាហ៍មុន នឹងអនុញ្ញាតិឲ្យស្រីលង្ការ ពន្យារពេលសងបំណុលរហូតដល់ឆ្នាំ២០២៨ និងកាត់បន្ថយអត្រាការប្រាក់រហូតដល់ ២,១%។

កិច្ចព្រមព្រៀងនេះផងដែរ នឹងជួយឲ្យស្រីលង្កាចំណេញប្រាក់រាប់ពាន់លានដុល្លារ ជាពិសេសគឺការបង់ការប្រាក់ឲ្យប្រទេសចិន ដែលជាម្ចាស់បំណុលធំបំផុតរបស់ខ្លួន ដែលមានអត្រាការប្រាក់រហូតដល់ ៨% ខណៈជប៉ុនដែលជាម្ចាស់បំណុលធំបំផុតទី២ ទាមទារការប្រាក់មិនដល់ ១% ផង។

សូមជម្រាបដែរថា ចិន គឺជាម្ចាស់បំណុលធំបំផុតរបស់ស្រីលង្កា ដោយមានបំណុលប្រមាណ ៤,៦៦ពាន់លានដុល្លារ ក្នុងចំណោមបំណុលសរុប ១០,៥៨ពាន់លានដុល្លារ ដែលស្រីលង្កាបានខ្ចីប្រទេសផ្សេងៗទៀត៕

The post ស្រីលង្កាទំនងចំណេញបាន ៥ពាន់លានដុល្លារ ពីកិច្ចកុងត្រាបំណុលថ្មី appeared first on .

ស្រីលង្កាយល់ព្រមឲ្យក្រុមហ៊ុនមហាសេដ្ឋី Elon Musk ផ្គត់ផ្គង់អ៊ីនធឺណិតមកកាន់ប្រទេសរបស់ខ្លួន
ការិយាល័យប្រធានាធិបតីបាននិយាយកាលពីថ្ងៃទី៦ មិថុនាថា ប្រទេសស្រីលង្កាបានយល់ព្រមឲ្យផ្កាយរណប Starlink របស់មហាសេដ្ឋីប្រាក់ពាន់លានដុល្លារលោក Elon Musk ផ្តល់នូវសេវាអ៊ីនធឺណិតគ្របដណ្តប់មកកាន់ប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ CNA ។

ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា និយតករទូរគមនាគមន៍របស់ប្រទេសស្រីលង្កា បានផ្តល់ការយល់ព្រមជាបឋម បន្ទាប់ពីបានពិគ្រោះយោបល់ជាសាធារណៈ។ ការិយាល័យបានបន្តទៀតថា លោក Musk និងលោកប្រធានាធិបតីស្រីលង្កា Wickremesinghe បានពិភាក្សាគ្នាអំពីវិធីដើម្បីពង្រីកការតភ្ជាប់អ៊ីធឺណិតទៅកាន់តំបន់ជនបទ និងការសហការដ៏មានសក្តានុពលលើថាមពលកកើតឡើងវិញ។

សូមជម្រាបថា កាលពីខែមុន មហាសេដ្ឋីអាមេរិកលោក Elon Musk ទើបតែបានសម្ពោធ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសេវាកម្មអ៊ីនធឺណិត តាមរយៈប្រព័ន្ធផ្កាយរណប Starlink នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕

The post ស្រីលង្កាយល់ព្រមឲ្យក្រុមហ៊ុនមហាសេដ្ឋី Elon Musk ផ្គត់ផ្គង់អ៊ីនធឺណិតមកកាន់ប្រទេសរបស់ខ្លួន appeared first on .

កម្មករអាស៊ីចំនួនបីប្រទេស នឹងមកជំនួសការងារកម្មករប៉ាឡេស្ទីន នៅវិស័យសំណង់ប្រទេសអ៊ីស្រាអែល
កាលពីថ្ងៃទី៤ ខែកុម្ភៈ រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងនាំយកកម្មករបរទេសខ្ទង់ ៦៥ ០០០នាក់ពីប្រទេសឥណ្ឌា ស្រីលង្កា និងមកពីប្រទេសអូបេគីស្ថាន ដើម្បីបន្តសាងសង់អាគារដែលកំពុងជាប់គាំងតាំងតែពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ដោយសារតែមានការរំខានពីការវាយប្រហារដោយសព្វាវុធពីសំណាក់ពួកក្រុមហាម៉ាស។

សារព័ត៌មាន Reuters បានចុះផ្សាយថា នៅមុនពេលដែលប្រទេសអ៊ីស្រាអែល បានរងការវាយប្រហារពីសំណាក់ក្រុមហាម៉ាស កម្មករសញ្ជាតិប៉ាឡេស្ទីនប្រមាណ ៧២ ០០០នាក់ ត្រូវបានជួលឲ្យធ្វើការនៅការដ្ឋានសំណង់ក្នុងប្រទេសអ៊ីស្រាអែល ក៏ប៉ុន្តែក្រោយភ្លើងសង្គ្រាមបានឆាបឆេះឡើង ក្រុមកម្មករទាំងនោះត្រូវបានរដ្ឋាភិបាលអ៊ីស្រាអែលបញ្ឈប់ការងារ និងបញ្ចៀសសចេញពីប្រទេស ក្រោមហេតុផលសុវត្ថិភាព។

នាពេលបច្ចុបន្ននេះ អ៊ីស្រាអែលក៏នៅតែមានកម្មករបរទេសកំពុងធ្វើការក្នុងប្រទេសរបស់ខ្លួនសរុបប្រហែល ២០ ០០០នាក់ផងដែរ ក៏ប៉ុន្តែស្ទើរតែពាក់កណ្តាលនៃការដ្ឋានសំណង់គឺត្រូវបានផ្អាកការសាងសង់ ដោយសារតែកង្វះខាតកម្លាំងពលកម្ម។

ជាមួយគ្នា អ្នកនាំពាក្យក្រសួងលំនៅដ្ឋានបានលើកឡើងថា បណ្តាពលករបរទេសថ្មីៗទាំងនោះ ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសខ្លួននៅប៉ុន្មានសប្តាហ៍ខាងមុខ ខណៈពេលដែលរដ្ឋាភិបាលបាននិងកំពុងព្យាយាម បញ្ចៀសរាល់​ការកកស្ទះនៃការផ្គត់ផ្គង់ណា ដែលប្រថុយនឹងការឡើងថ្លៃអចលនទ្រព្យ នៅពេលដែលអត្រាការប្រាក់ចាប់ផ្តើមធ្លាក់ចុះ៕

The post កម្មករអាស៊ីចំនួនបីប្រទេស នឹងមកជំនួសការងារកម្មករប៉ាឡេស្ទីន នៅវិស័យសំណង់ប្រទេសអ៊ីស្រាអែល appeared first on .

កំណើនទិន្នផលស្រូវរបស់ស្រីលង្កា បង្ហាញពីភាពជោគជ័យរបស់រដ្ឋាភិបាល
រដ្ឋមន្ត្រីក្រសួងកសិកម្មស្រីលង្កាលោក Mahinda Amaraweera បាននិយាយកាលពីថ្ងៃចន្ទថា តម្រូវការអង្ករប្រចាំឆ្នាំរបស់ប្រទេសគឺមានចំនួនប្រមាណ ២ ៥៤០ ០០០ តោន ហើយការប្រមូលផលនៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២ ៧៥០ ០០០ តោន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

ថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីកូឡុំបូ លោក Amaraweera បាននិយាយថា តួលេខនេះបង្ហាញពីភាពជោគជ័យរបស់រដ្ឋាភិបាលដែលធ្លាប់បានធ្វើការអន្តរាគមន៍កាលពីឆ្នាំមុន។

មិនត្រឹមតែប៉ុណ្ណោះ លោកបាននិយាយបន្ថែមទៀតថា នៅឆ្នាំំ ២០២៤ ខាងមុខ រដ្ឋាភិបាលនឹងលើកទឹកចិត្តដល់ការដាំដុះពោត ម្ទេស និងដំឡូង ដើម្បីធានាបានថាការដាំដុះដំណាំទាំងនេះ អាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួន ដើម្បីកាត់បន្ថយការនាំចូល។

រដ្ឋមន្ត្រីរូបនេះបន្តថា ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ពុំមានជំងឺឆ្លងផ្តាសាយបក្សីនោះទេ ដូច្នេះហើយមានន័យថាប្រទេសស្រីលង្កាអាចពង្រីកបន្ថែម នៃការនាំចេញមាន់បាន។ មួយវិញទៀត រដ្ឋាភិបាលក៏មានគម្រោងដាំដុះកៅស៊ូឡើងវិញ ក៏ដូចជាលើកកម្ពស់គុណភាព និងទិន្នផលតែផងដែរ។

គួរបញ្ជាក់ផងដែរថា បើយោងតាមតួលេខដែលចេញផ្សាយដោយនាយកដ្ឋានជំរឿន និងស្ថិតិ បានបង្ហាញថា ការងារក្នុងវិស័យកសិកម្មរបស់ប្រទេសស្រីលង្កា មានចំនួនប្រហែល ២៦,៥% នៃកម្លាំងពលកម្មសរុប៕

The post កំណើនទិន្នផលស្រូវរបស់ស្រីលង្កា បង្ហាញពីភាពជោគជ័យរបស់រដ្ឋាភិបាល appeared first on .

រយៈពេល ៣ត្រីមាស ការនាំចេញសម្លៀកបំពាក់របស់ស្រីលង្កា ខាតបង់ ៩០០លានដុល្លារ
ការនាំចេញសម្លៀកបំពាក់របស់ប្រទេសស្រីលង្កា មានការខាតបង់រហូតដល់ ៩០០លានដុល្លារ គិតត្រឹមរយៈពេល ៩ខែដំបូង នៃឆ្នាំ២០២៣ ដោយសារតម្រូវការពិភពលោកកំពុងចុះខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សម្លៀកបំពាក់ គឺជាផលិតផលនាំចេញធំបំផុតរបស់ស្រីលង្កា ខណៈកាលពីឆ្នាំមុន ពួកគេអាច​រកចំណូលបានប្រហែល ៥,៩៥ពាន់លានដុល្លារ ពីការនាំចេញផលិតផលមួយនេះ និងជួយឲ្យ​ស្រីលង្កា អាចដោះទាល់បានមួយគ្រា អំឡុងពេលប្រទេសដីកោះមួយនេះជួបវិបត្តិហិរញ្ញវត្ថុ​អាក្រក់បំផុត តាំងពីទទួលបាន​ឯករាជ្យ​កាលពីឆ្នាំ ១៩៤៨។

ប៉ុន្តែសម្រាប់ឆ្នាំនេះ វិស័យកាត់ដេររបស់ស្រីលង្កា បែរជាទទួលរងផលប៉ះពាល់ខ្លាំង ពោលការនាំចេញសម្លៀកបំពាក់ គិតតែក្នុងខែកញ្ញា បានធ្លាក់ចុះ ៣៩% មកនៅត្រឹម ៣,៤ពាន់លានដុល្លារប៉ុណ្ណោះ បើធៀបនឹងឆ្នាំទៅ។

ក្នុងនោះ ការណាំចេញទៅកាន់សហរដ្ឋអាមេរិក មានការធ្លាក់ចុះខ្លាំងបំផុត ៣១% មកនៅត្រឹម ១,៤ពាន់លានដុល្លារ ខណៈការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ធ្លាក់ចុះ ២៧% មកនៅត្រឹម ១ពាន់លានដុល្លារ និងទៅកាន់ទីផ្សារចក្រភពអង់គ្លេស ថយចុះ ២៣% មកនៅត្រឹម ៤៨០លានដុល្លារ។

រំលឹកបន្តិចថា វេទិកាសមាគមកាត់ដេររួម ហៅកាត់ JAAF បាននិយាយកាលពីខែឧសភាថា ស្រីលង្កា អាចជួបប្រទះការខាតបង់ ១ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ ប៉ុន្តែតួលេខ​អាចនឹងកើនជាងការរំពឹងទុក ដោយសារការខាតបង់នៃវិស័យកាត់ដេរ នៅក្នុងខែកញ្ញានេះ។

ទោះជាវិស័យកាត់ដេរក្នុងស្រុក កំពុងជួបហានិភ័យក្ដី ប៉ុន្តែរដ្ឋាភិបាលស្រីលង្កានៅតែ​មានក្ដីសង្ឃឹមថា ពួកគេនឹងអាចទទួលបានចំណូលប្រហែល ៤,៥ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ ពេញមួយឆ្នាំនេះ៕

The post រយៈពេល ៣ត្រីមាស ការនាំចេញសម្លៀកបំពាក់របស់ស្រីលង្កា ខាតបង់ ៩០០លានដុល្លារ appeared first on .

ស្រីលង្កា​ផ្តល់​ទិដ្ឋាការ​​ដោយ​ឥត​គិត​ថ្លៃ​ ដល់​ប្រទេស​ចំនួន​៧ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍
ប្រភពពីសារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាបានអនុម័តការផ្តល់ជូនទិដ្ឋាការទេសចរណ៍ដោយឥតគិតថ្លៃ ដល់ភ្ញៀវទេសចរមកពីប្រទេសចំនួន ៧ ដើម្បីជំរុញវិស័យទេសចរណ៍ និងជួយស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

ក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ភ្ញៀវទេសចរមកពីប្រទេសចិន ឥណ្ឌា រុស្ស៊ី ជប៉ុន ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី នឹងត្រូវបានផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រោមកម្មវិធីសាកល្បង។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា គ្រោងការណ៍នេះគឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់ប្រទេសស្រីលង្កា ដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ និងដើម្បីឈានដល់គោលដៅនៃការមកដល់នៃទេសចរបរទេសចំនួន ៥លាននាក់ នៅឆ្នាំ ២០២៦ ។

ប្រទេសដែលមានប្រជាជនប្រហែល ២២លាននាក់ ដែលល្បីល្បាញដោយសារឆ្នេរខ្សាច់ ប្រាសាទបុរាណ និងតែក្រអូប បានឃើញឧស្សាហកម្មទេសចរណ៍របស់ខ្លួន បានដួលរលំដោយសារការរីករាលដាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ ១៩ កាលពីពេលកន្លងទៅ ក៏ដូចជាការជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរកាលពីឆ្នាំមុន។

តែទោះជាយ៉ាងណាក៏ដោយ បើក្រឡេកមកមើលឧស្សាហកម្មទេសចរណ៍នៅឆ្នាំ ២០២៣ វិញ ហាក់មានការផ្លាស់ប្តូរ ដោយក្នុងអំឡុងខែមករា មកទល់នឹងខែកញ្ញា ស្រីលង្កាបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ១លាននាក់ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៩ ខណៈវាត្រូវបានគេរំពឹងទុកថា នៅពេញមួយឆ្នាំនេះ នឹងអាចទទួលស្វាគមន៍នៃការមកដល់របស់ទេសចរបរទេសប្រមាណ ១,៥លាននាក់ផងដែរ។

ជម្រាបផងថា ប្រទេសស្រីលង្ការកចំណូលបានប្រមាណ ១,៣ពាន់លានដុល្លារ ពីវិស័យទេសចរណ៍ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ ខណៈក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រទេសមួយនេះអាចរកចំណូលបាន ៨៣៣ លានដុល្លារប៉ុណ្ណោះ នេះបើយោងតាមប្រភពពីធនាគារកណ្តាលបានគូសបញ្ជាក់៕

The post ស្រីលង្កា​ផ្តល់​ទិដ្ឋាការ​​ដោយ​ឥត​គិត​ថ្លៃ​ ដល់​ប្រទេស​ចំនួន​៧ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ appeared first on .

ទីបំផុត ចិនឯកភាពលើសំណើរៀបចំរចនាសម្ព័ន្ធបំណុលរបស់ស្រីលង្កាឡើងវិញ
កាលពីថ្ងៃទី១១ ខែតុលម្សិលមិញ ប្រទេសស្រីលង្កាបានអះអាងថា រដ្ឋាភិបាលចិនបានយល់ព្រម​លើសំណើ​រៀបចំរចនាសម្ព័ន្ធបំណុលរបស់ពួកគេឡើងវិញ បន្ទាប់ពីប្រទេសដីកោះមួយនេះ ជួបវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំង គឺជាម្ចាស់បំណុលធំបំផុតរបស់ស្រីលង្កា ពោលគឺមានចំណែករហូតដល់ ៥២% នៃបំណុលសរុបដែលស្រីលង្កាមាន។

ការយល់ស្របរបស់ចិនមួយនេះ បានធ្វើឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF មានការ​ភ្ញាក់ផ្អើលជាខ្លាំង ព្រោះស្រីលង្កាកាន់តែមានភាគរយខ្ពស់ក្នុងការទទួលបានកញ្ចប់ជំនួយ ប្រមាណជិត ៣ពាន់លានដុល្លារ ពី IMF ក្រោយម្ចាស់បំណុលធំៗយល់ព្រម​លើសំណើរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ។

គួររំលឹកបន្តិចថា រដ្ឋាភិបាលស្រីលង្កាបានប្រកាសពីការក្ស័យធន បន្ទាប់ពីមិនមានលទ្ធភាពសង​បំណុលប្រមាណ ៤៦ពាន់លានដុល្លារ ចំពេលស្បៀងអាហារ និងឥន្ធនៈនៅក្នុងប្រទេស ជួបការខ្វះខាត បណ្ដាលឲ្យប្រជាជនស្រីលង្កាប្រហែល ២២លាននាក់ ជួបការលំបាកជាខ្លាំង៕

The post ទីបំផុត ចិនឯកភាពលើសំណើរៀបចំរចនាសម្ព័ន្ធបំណុលរបស់ស្រីលង្កាឡើងវិញ appeared first on .