ស្រុកបន្ទាយស្រី

លោក ឃឹម ហ្វីណង់ ជួបអភិបាលស្រុកបន្ទាយស្រីថ្មី ចែករំលែកបទពិសោធន៍ក្នុងការដឹកនាំ
អភិបាលរងខេត្តសៀមរាបទើបតែងតាំងថ្មី លោក ឃឹម ហ្វីណង់ បានចំណាយពេលពេញមួយព្រឹកធំដើម្បីជជែកពីស្រុក​បន្ទាយស្រី ជាមួយអភិបាលស្រុកបន្ទាយស្រីថ្មី ក្នុងនាមជាអភិបាលស្រុកបន្ទាយស្រីចាស់។

លើបណ្តាញសង្គមផ្ទាល់ខ្លួននៅព្រឹកថ្ងៃសុក្រទី៩ ខែមីនានេះ លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា នៅទីបំផុត កិច្ចសន្ទនាដែលលោកតែងតែទន្ទឹងរង់ចាំនេះក៏អាចកើតមានឡើងបាន បន្ទាប់ពីមមាញឹកជាមួយភារកិច្ចថ្មីរៀងៗខ្លួនអស់មួយរយៈកាលរួចមក។

លោកថា វាជាឱកាសដែលអនុញ្ញាតឱ្យលោកបានស្តាប់ បានលឺ ពីចក្ខុវិស័យ និងទស្សនៈក្នុងការដឹកនាំរដ្ឋបាលស្រុកបន្ទាយស្រីរបស់លោក រិន ឡូត ហើយក៏ជាឱកាសបានចែករំលែកក្តីសង្ឃឹម ក្តីស្រមៃ និងបទពិសោធខ្លះៗក្នុងពេលកន្លងមកផងដែរ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា​ «បានសន្យាគ្នាជាមួយបងអភិបាលថា នឹងជួបគ្នាឱ្យបានញឹកញាប់ ផ្លាស់ទីកន្លែងជួបទៅវិញទៅមក និងបន្តការសន្ទនាបែបនេះឱ្យបានជាប្រចាំ ដើម្បីជាប្រយោជន៍រួមនៃស្រុកជាទីស្រលាញ់របស់យើងទាំងពីរ»។

សូមជម្រាបជូនថា លោក រិន ឡូត អតីតអភិបាលរងស្រុកក្រឡាញ់ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ជំនួសលោក ឃឹម ហ្វីណង់ ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប កាលពីចុងឆ្នាំ២០២២កន្លងទៅ៕

The post លោក ឃឹម ហ្វីណង់ ជួបអភិបាលស្រុកបន្ទាយស្រីថ្មី ចែករំលែកបទពិសោធន៍ក្នុងការដឹកនាំ appeared first on .

ជួយគាំទ្រផង កសិករខេត្តសៀមរាបអាចផលិតគ្រាប់ស្វាយចន្ទីហូបភ្លាមៗបានហើយ
កសិករអ្នកស្រុកបន្ទាយស្រី ខេត្តសៀមរាប ឈានទៅសម្រេចបានលទ្ធផលផ្លែផ្កាខាងវិស័យកសិកម្មកែច្នៃ ដែលអាចផលិតគ្រាប់ស្វាយចន្ទីសម្រាប់ហូបភ្លាមៗបានដោយខ្លួនឯងហើយ ជាមួយនឹងការធានាថាថ្មីៗស្រស់ៗ ខ្ទិះឈ្ងុយខុសប្លែកពីគ្រាប់ស្វាយចន្ទីដែលត្រូវបានវេចខ្ចប់ទុកយូរ តាមរយៈ«សិប្បកម្មភូមិចន្ទីបន្ទាយស្រី»។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា៖ អ្នកណាក៏ដឹងដែរថា ស្រុកបន្ទាយស្រីសម្បូរទៅដោយដំណាំស្វាយចន្ទីជាច្រើនកន្លែង ប៉ុន្តែកន្លងមក អ្នកភូមិបានត្រឹមតែប្រឡេះយកគ្រាប់ឆៅទៅលក់ឱ្យឈ្មួញកណ្តាល ឬបកដោយដៃយកទៅលីងហូបបន្តិចបន្តួចតែប៉ុណ្ណោះ។ លោកថា ចំណុចទាំងនេះគឺជារឿងគួរឱ្យសោកស្តាយ ព្រោះកសិករតែងតែលក់បានក្នុងតម្លៃទាប និងមិនទទួលបានតម្លៃបន្ថែមច្រើនពីមុខរបរនេះប៉ុន្មានទេ ប៉ុន្តែលោកជឿជាក់ថា អ្វីៗនឹងចាប់ផ្តើមមានការផ្លាស់ប្តូរ បន្ទាប់ពីមានវត្តមានសិប្បកម្មភូមិចន្ទីមួយនេះ។

លោកបន្តថា ពិតមែនតែទើបរៀបចំបានក្នុងខ្នាតតូច និងមិនទាន់អាចដល់កម្រិតស្តង់ដាដើម្បីបង្អួតបង្ហាញអ្នកទេសចរបាននៅឡើយ ប៉ុន្តែនេះគឺជាគំនិតផ្តួចផ្តើមមួយដ៏ប្រសើរ ដែលគួរតែទទួលបាននូវការលើកទឹកចិត្ត និងការជំរុញផ្សព្វផ្សាយបន្ថែម។

គ្រាប់ស្វាយចន្ទីគឺជាប្រភេទគ្រាប់ធញ្ញជាតិដែលមានទីផ្សារធំទូលាយ និងសម្បូរបែបខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកទេសចរអន្តរជាតិតែម្តង។ គេអាចយកវាទៅឆឹងជាមួយស្ករត្នោត ស្រោបជាមួយសូកូឡា ធ្វើជានំបង្អែមបានយ៉ាងច្រើនមុខ លីងនឹងអំបិលម្ទេស ឬហូបលេងផ្ទាល់ក៏បាន ហើយគេក៏អាចលក់វាជាប្រអប់ៗ ច្រកវេចខ្ចប់តាមស្តង់ដាត្រឹមត្រូវ ឬលក់រាយជាកំប៉ុងៗក៏ម្យ៉ាង។

លោកអភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់ បានបញ្ជាក់ថា វត្ថុធាតុដើមមាននៅជិតដៃរួចជាស្រេចហើយ នៅឡើយតែការចេះយកមកបំលែងកែច្នៃ បន្ថែមតម្លៃ និងប្រែក្លាយឱ្យទៅជាមុខរបរទេ ទោះក្នុងទម្រង់សិប្បកម្មតូចៗក៏បាន ឬចងគ្នាជាសហគមន៍ក៏បាន ធ្វើយ៉ាងណាឱ្យតែទទួលបាននូវប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាព។

លោកថ្លែងថា៖ «ខ្ញុំតែងតែសង្ឃឹមថា បងប្អូនអ្នកភូមិកាន់តែច្រើននឹងចូលរួមរុញច្រានកសិផលមួយប្រភេទនេះឱ្យទៅជាអត្តសញ្ញាណថ្មីមួយទៀតរបស់ស្រុកបន្ទាយស្រីដែលនឹងអាចនាំមកនូវចំណូលបន្ថែមដល់សេដ្ឋកិច្ចគ្រួសារ និងបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍នៅក្នុងស្រុក។ ជឿជាក់ថាផលិតផលមួយនេះមានសក្តានុពលមិនចាញ់ផលិតផលស្ករត្នោតនោះទេ»។

សូមជម្រាបជូនថា ទីតាំងសិប្បកម្មភូមិចន្ទីបន្ទាយស្រី ស្ថិតនៅភូមិប្រិយ៍ ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមបំណ្តោយផ្លូវលេខ67 ហួសភូមិព្រះដាក់ប្រហែល5គីឡូម៉ែត។ Phone and Telegram: 012 200150 Mail: phearomtom@gmail.com

The post ជួយគាំទ្រផង កសិករខេត្តសៀមរាបអាចផលិតគ្រាប់ស្វាយចន្ទីហូបភ្លាមៗបានហើយ appeared first on .

សហគ្រាស​​ផលិត​ទឹក​សុទ្ធ​ធំ​ពីរ​កន្លែង​​ មាន​ប្រភព​ពី​ស្រុក​បន្ទាយ​ស្រី កំពុង​សាងកេរ្តិ៍ឈ្មោះ​
ស្រុក​បន្ទាយស្រី​នៃ​ខេត្ត​សៀមរាប ក្រៅ​ពី​ជា​តំបន់​ទេសចរណ៍​​សំបូរ​សំណង់ប្រាសាទ​អាយុ​រាប់​ពាន់​ឆ្នាំ​ ស្រុក​ដែល​មាន​ចម្ងាយ​ជាង ២០គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​នេះ ក៏​មាន​សហគ្រាស​ផលិត​ទឹក​សុទ្ធ​ធំ​ៗចំនួន​ពីរ​កន្លែង​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ផលិត​ទឹក​សុទ្ធ​ពី​រ៉ែ​ធម្មជាតិ​ មាន​ការ​ទទួល​ស្គាល់​លើ​ទីផ្សារ​ ហើយ​​មាន​ការ​ចែកចាយ​ទូទាំងប្រទេស។

សហគ្រាសផលិតទឹកបរិសុទ្ធទាំង ២នោះរួមមាន៖

១/ ក្រុមហ៊ុន​ផលិត​ទឹក​រ៉ែ​ធម្មជាតិ អ៊ីលែន

រោងចក្រ​ផលិត​ទឹក​បរិសុទ្ធអ៊ីលែន​ក្បែរ​ជើង​ភ្នំគូលែន​ក្នុង​ស្រុក​បន្ទាយស្រី

ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ជើង​ភ្នំ​គូលែន ក្នុង​ស្រុក​បន្ទាយស្រី​ខេត្ត​សៀមរាប។ ក្រោយ​ចំណាយ​ពេល​សិក្សា​រាប់សិប​ឆ្នាំ ក្រុមហ៊ុន​ផលិតទឹក​សុទ្ធ​អ៊ីលែន​ ​បាន​រក​ឃើញ​ប្រភព​ទឹក​ដែល​មាន​កម្រិត Ph រហូត​ដល់​ ៨.២ ពីភ្នំគូលេន ដើម្បី​ផលិត​ទឹកសុទ្ធ​ដែល​មាន​គុណភាព​ខ្ពស់​ចែកចាយ​នៅ​លើ​ទីផ្សារ។

​ទឹក​បរិសុទ្ធអ៊ីលែន ក៏​មានផ្ទុក​សារធាតុ​​កាល់ស្យូម, ភ្លុយអរ, ប៉ូតាស្យូម និង​ម៉ាញ៉េ​ស្យូម ដែល​ធ្វើ​ឲ្យ​អ្នក​ពិសា​ទទួល​បាន​សុខភាព​ល្អ ការ​អភិវឌ្ឍន៍​ឆ្អឹង ធ្មេញ​រឹងមាំ និង​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​ឲ្យ​ដើរ​បាន​ស្រួល​ផង​ដែរ។

ទឺកអូគូលែន

២/សហគ្រាស អូគូលែន

សហគ្រាស​ផលិត​ទឹក​សុទ្ធ​ អូគូលែន ដែលមានទីតាំង​នៅស្រុក​បន្ទាយស្រី​ដែរ​នោះ ក៏​កំពុង​សាង​ស្លាក​យីហោ​យ៉ាង​ល្បីល្បាយ​ក្លាយ​ជា​ម៉ាក​ពេញនិយម​បំផុត​នៅ​ក្នុង​ស្រុក​ ជាពិសេស​ស្រទាប់​ពលរដ្ឋ​មានជីវភាព​កម្រិត​ខ្ពស់។

ទឹក​បរិសុទ្ធ​អូគូឡែន មាន​គុណភាព​មិនចាញ់​ទឹកបរិសុទ្ធនាំចូលម៉ាក​​ថ្លៃៗ​​នោះ​ទេ។ អូគូលែន ផលិតឡើង​ពី​ទឹករ៉ែធម្មជាតិសុទ្ធសាធ ដែលបានយកចេញពីក្រោមថ្មយ៉ាងជ្រៅ ជម្រៅ​យ៉ាង​ហោច​ណាស់​៨០ម៉ែត្រនៃជើងភ្នំគូលែន។

ទឹក​បរិសុទ្ធ​អូគូលែន​ក៏​ជា​ផលិតផល​ ជា​ទី​មោទនភាព​មួយ​របស់​ស្រុក​បន្ទាយស្រី ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Kulara Water មាន​ទីតាំង​ផលិត​នៅ​ភូមិ​ត្បែង​កើត ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប៕

The post សហគ្រាស​​ផលិត​ទឹក​សុទ្ធ​ធំ​ពីរ​កន្លែង​​ មាន​ប្រភព​ពី​ស្រុក​បន្ទាយ​ស្រី កំពុង​សាងកេរ្តិ៍ឈ្មោះ​ appeared first on .

ផ្លូវបេតុង ២ ខ្សែត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យសាងសង់ ក្រោយពីមានការពិចារណាជាង២ឆ្នាំ
អាជ្ញាធរជាតិអប្សរាបានសម្រេចអនុញ្ញាតឲ្យសាងសង់ផ្លូវបេតុង២ខ្សែលើខ្នងទំនប់ចាស់ ស្ថិតនៅភូមិថ្នល់បណ្ដោយ និងភូមិថ្នល់ទទឹង នៃឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្រោយពីមានការជជែកតវ៉ា តស៊ូមតិស្នើសុំផ្លូវបេតុងប្រវែងជាង ៣ គីឡូម៉ែត្អស់រយៈពេលជាង២ឆ្នាំ អាជ្ញាធរជាតិអប្សរាបានពិចារណាលើ​ហេតុនិងផល ក៏សម្រេចឲ្យសាងសង់ផ្លូវ២ខ្សែតាមការស្នើសុំតែត្រូវគោរពតាមគោលការណ៍នៃលក្ខខណ្ឌមួយចំនួន។

រូបតំណាង

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី​ជា​មូលដ្ឋាន​ដែល​សាងសង់​ផ្លូវ​នេះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពីបានទទូចស្នើសុំ និងតស៊ូមតិអស់ជាច្រើនលើកច្រើនសារក្នុងអំឡុងពេលជាង២ឆ្នាំកន្លងមក នេះគឺជាដំណឹងដ៏គួរឱ្យរំភើបរីករាយសម្រាប់លោក​ផ្ទាល់ ក៏ដូចជាសម្រាប់បងប្អូនអ្នកភូមិរាប់ពាន់នាក់ទៀត ដែលនឹងបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីផ្លូវបេតុងដែលមានប្រវែងសរុបជាង៣គីឡូម៉ែត្រនេះ។

ផ្លូវបេតុងទាំង២ខ្សែនេះនឹងនាំមកនូវគុណភាពជីវិតថ្មីសម្រាប់អ្នកភូមិ ក៏ដូចជានឹងជួយជំរុញឱ្យមានចរន្តសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់សោភ័ណភាពនៅក្នុងភូមិបុរាណ ដែលនឹងបង្កើតនូវសក្តានុពលជាច្រើនសម្រាប់វិស័យទេសចរណ៍ ព្រមទាំងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោក​បន្ត​ថា រដ្ឋបាលស្រុកបន្ទាយស្រីនឹងខិតខំប្រឹងប្រែងគ្រប់រូបភាព ដើម្បីអប់រំឱ្យអ្នកភូមិបន្តអភិរក្សថែរក្សាអត្តសញ្ញាណដើមរបស់ខ្លួន និងប្តេជ្ញាមិនឱ្យការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធទាំងនេះប៉ះពាល់ទៅដល់ទេសភាពដែលមានស្រាប់នៅតាមដងផ្លូវឡើយ ជាពិសេសការពារមិនឱ្យបាត់បង់ដើមឈើទាំងអស់ដែលមានស្រេចនៅទីនោះ។

លោក​បន្ត​ដោយ​ក្តីសង្ឃឹម​ថា រុក្ខជាតិបៃតងនៅតាមដងផ្លូវ ដែលធ្លាប់តែមានពណ៌ស្រអាប់មិនគួរឱ្យទាក់ទាញនឹងវិលត្រលប់ទៅរកសភាពដើមនៃធម្មជាតិស្រស់បំព្រងរបស់ខ្លួនវិញ ហើយទីធ្លាមុខផ្ទះដែលជាកន្លែងដែលតែងមានដីហុយខ្លាំង និងពិបាកសូម្បីតែដកដង្ហើមនោះ ក៏នឹងប្រែក្លាយទៅជាទីប្រមូលផ្តុំជួបជុំគ្នា មានកូនក្មេងរត់លេង និងមានអ្នកភូមិលក់ដូររបស់របរហូបចុកជាហូរហែរដូចភូមិព្រះដាក់ផងដែរ។

បើ​លោកអភិបាល​ស្រុក ការសាងសង់ផ្លូវនេះនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ ហើយគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២២នេះតែម្ដង ដោយថវិកាសម្រាប់អភិវឌ្ឍន៍បានមកពីមូលនិធិឃុំ មូលនិធិស្រុក និងមូលនិធិបឹងទន្លេសាបបូកបញ្ចូលគ្នា៕

The post ផ្លូវបេតុង ២ ខ្សែត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យសាងសង់ ក្រោយពីមានការពិចារណាជាង២ឆ្នាំ appeared first on .

ទំនាស់ដីធ្លីនៅស្រុកបន្ទាយស្រី មួយករណីធំបានបិទបញ្ចប់ ខណៈដីរាប់ហិចតាទៀត មិនទាន់រកច្រកចេញបាន
ទំនាស់ដីធ្លីដ៏ធំមួយនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបរវាងក្រុមហ៊ុន បុរីអង្គរលែនម៉ាក្ស និងលោកជំទាវ លី អ៊ុំអេង ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំត្រូវបានបញ្ចប់ដោយមានការចាប់ដៃគ្នា សម្បទានទៅវិញទៅមក និងទទួលយកដំណោះស្រាយដោយស្នាមញញឹមរៀងៗខ្លួន។ នេះបើការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

លោក ឃឹម ហ្វីណង់ ថ្លែងក្នុងសំណេរដើមយ៉ាងដូច្នេះថា៖ “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាករណីនេះនឹងក្លាយទៅជាបន្ទាត់សម្រាប់ដោះស្រាយករណីដទៃទៀតក្នុងរូបមន្តប្រហាក់ប្រហែលគ្នានេះ ហើយក៏សូមទទូចដល់ភាគីករណីវិវាទដីធ្លីផ្សេងៗទៀតនៅក្នុងស្រុកបន្ទាយស្រី ឱ្យបន្ទន់ជំហរ សម្បទានគ្នា និងចាប់យកការចរចាជាច្រកចេញ ជៀសវាងការខាតបង់ពេលវេលាដើរលើផ្លូវទាល់ច្រក“។

លោកបន្តថា ការបញ្ចប់វិវាទក្នុងទម្រង់បែបនេះក៏នឹងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃឱ្យអស់សក្តានុពល និងបើកផ្លូវឱ្យមានការវិនិយោគពីសំណាក់វិស័យឯកជនដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ។

ជាថ្មីម្តងទៀត អភិបាលស្រុកបន្ទាយស្រី បានសារទរចំពោះភាគីទាំងពីរ ដែលបានបន្ទន់ឥរិយាបថស្រុះស្រួលគ្នាបញ្ចប់ជំលោះ និងយល់ព្រមដកពាក្យបណ្តឹងទាំងខាងផ្លូវរដ្ឋបាល និងផ្លូវតុលាការ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងទទួលយកដំណោះស្រាយដែលអាជ្ញាធរបានប្រឹងប្រែងស្វែងរកជូន។

ជុំវិញបញ្ហានេះ នៅថ្ងៃនេះ សារព័ត៌មានឧកញ៉ាញូស៍ មិនអាចសុំការអធិប្បាយបន្ថែមពីលោក លី សំរិទ្ធ ជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បាននៅឡើយទេ។

បន្ថែមលើនេះ កាលពីសប្តាហ៍កន្លងទៅ លោក ឃឹម ហ្វីណង់ ក៏បានដឹកនាំកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកបន្ទាយស្រី ដើម្បីត្រៀមលក្ខណៈសម្បត្តិដោះស្រាយបញ្ហាទំនាស់ដីធ្លី ទ្រង់ទ្រាយធំជាលក្ខណៈប្រព័ន្ធ នៅក្នុងតំបន់ជាប់ព្រំប្រទល់ រវាងឃុំខ្នារសណ្តាយ ឃុំរំចេក និងឃុំព្រះដាក់ ជាពិសេសតំបន់ចន្លោះផ្លូវជាតិលេខ៦៦ និងផ្លូវជាតិលេខ៦៧ ដើម្បីជាមូលដ្ឋានឈានទៅដល់ការបញ្ចប់វិវាទរ៊ាំរ៉ៃ ដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ។

បើតាមលោក ឃឹម ហ្វីណង់ ដីនៅក្នុងតំបន់ទាំងនេះ សុទ្ធសឹងតែជាដីជាប់នៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដែលត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផល ជិតម្ភៃឆ្នាំរួចមកហើយ ប៉ុន្តែក៏ជាតំបន់ដែលមានការទាមទារត្រួតស៊ីគ្នា រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដែលបានទិញដីបន្តពីប្រជាពលរដ្ឋ។

លោកថា តាមការសន្និដ្ឋានរបស់ក្រុមការងារ មានដីមិនតិចជាង១០០០ហិកតាទេ ដែលស្ថិតក្រោមភាពស្រពេចស្រពិល នៅលាយឡំជាមួយនឹងដីមានទំនាស់ មានឯកសារកាន់កាប់ជាន់គ្នា និងមានព្រំប្រទល់មិនច្បាស់លាស់ ដែលទាមទារឱ្យមានការត្រួតពិនិត្យជាប្រព័ន្ធ និងធ្វើការវិនិច្ឆ័យជារួមដំណាលគ្នាទើបសង្ឃឹមអាចរកច្រកចេញបាន។

លោក ឃឹម ហ្វីណង់ ថ្លែងថា៖ “ម្ចាស់ដីទាំងអស់នៅក្នុងតំបន់ទាំងនេះនឹងត្រូវបានទុកពេលឱ្យរយៈពេល១ខែដើម្បីបង្ហាញឯកសារកាន់កាប់ដែលមានសុពលភាពនៅលើដីរបស់ខ្លួនមកកាន់ក្រុមការងាររបស់រដ្ឋបាលស្រុកដើម្បីធ្វើការផ្ទៀងផ្ទាត់ និងវាយតម្លៃ មុននឹងកំណត់ឱ្យច្បាស់ថាតំបន់ណាត្រួតជាន់គ្នាពិតប្រាកដ ហើយត្រូវដោះស្រាយបញ្ចប់ ដោយតម្រូវឱ្យម្ចាស់ដីពិតប្រាកដចេញមុខតវ៉ាដោះស្រាយដោយផ្ទាល់ និងមិនអនុញ្ញាតឱ្យតំណាងឬម្ចាស់ដីដើមចេញមុខតវ៉ាជំនួសឡើយ”៕

The post ទំនាស់ដីធ្លីនៅស្រុកបន្ទាយស្រី មួយករណីធំបានបិទបញ្ចប់ ខណៈដីរាប់ហិចតាទៀត មិនទាន់រកច្រកចេញបាន appeared first on .

លោក ឃីម ហ្វីណង់៖ ការវិនិយោគតូចធំពីវិស័យឯកជនបង្កើតបានជាដង្ហើមថ្មីនៃចរន្តសេដ្ឋកិច្ចក្នុងស្រុកបន្ទាយស្រី ទោះបីជួបកូវីដ
បើទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ ស្រុកបន្ទាយស្រីខេត្តសៀមរាប នៅតែស្វាគមន៍អ្នកវិនិយោគិនក្នុងវិស័យឯកជនមកពីគ្រប់ទិសទីដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រែក្លាយទៅជាស្រុកដែលមានដែនដីនៃកសិទេសចរណ៍ដ៏សម្បូណ៌បែប។

គម្រោង «​ផ្ទះ​មួយ អំពូល​មួយ​» ប្រិយមិត្តបានដឹងមកហើយដែលជាយុទ្ធនាការផ្ដល់​​ពន្លឺ​សម្រាប់​បំភ្លឺ​លើ​ដង​ផ្លូវ​ចរាចរណ៍ និង​ផ្ទះ​សំបែង​នីមួយៗ​ក្នុង​ភូមិ​ព្រះដាក់​ក្រោម​គំនិត​ផ្ដួចផ្ដើម​ពី​​លោក ឃីម ហ្វីណង់ ខណៈនេះជា​​ចក្ខុវិស័យ​រួម​​​អភិបាល​ស្រុកមាន​បំណង​​ចង់​ឃើញ​ស្រុក​បន្ទាយ​ស្រី​​​​​ក្លាយ​ជា​ក្រុង​ទី ២ បន្ទាប់​ពី​ក្រុង​សៀមរាប ​ដោយ​ផ្អែក​លើ​ទេសចរណ៍​បែប​ធម្មជាតិ​ ផ្ដល់​​បទពិសោធ​លម្ហែ​កាយ​​បែប​ស្រុក​ស្រែ​។

បច្ចុប្បន្នប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី កំពុងតែប្រមូលផល​ដំណាំ​​ជា​ច្រើនប្រភេទ ​ដូច​ជា​ ចម្ការ​ស្រការ​នាគ ពុទ្រា តាង៉ែន ទុរេន ម្រេច ស្វាយ​ចន្ទី ស្វាយ​ ត្រសក់​ផ្អែម​ ដំឡូង​ស្រែ​ចម្ការ​បែប​ព្រៃ​ភ្នំ​ ទាំងនេះបង្ហាញពីកំណើនជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ និងចូលរួមកាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេសផងដែរ។

លោក ឃីម ហ្វីណង់ ឲ្យដឹងថា៖ ចម្ការ និងរមណីយដ្ឋានរឹតតែច្រើន កំពុងតែរីកដុះដាលជាបន្តបន្ទាប់នៅក្នុងស្រុកបន្ទាយស្រី តាមរយៈការវិនិយោគតូចធំពីសំណាក់វិស័យឯកជន ទោះបីជាក្នុងបរិបទកូវីដក៏ដោយ បង្កើតបានជាដង្ហើមថ្មីនៃចរន្តសេដ្ឋកិច្ចរបស់ស្រុក បង្កើតការងារនិងមុខរបរបន្ថែម ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុកទៅរកការងារនៅទីកន្លែងដទៃ និងជួយប្រែក្លាយស្រុកបន្ទាយស្រីឱ្យទៅជា«ដែនដីនៃកសិទេសចរណ៍ដ៏សម្បូណ៌បែប»មួយ។

អភិបាល​ស្រុក​វ័យ​ក្មេង​រូបនេះមានជំនឿ និងសង្ឃឹមថាគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី ទាំងកន្លែងឯកជន និងទីសាធារណៈ តាមផ្ទះ តាមសាលារៀន មណ្ឌលសុខភាព អគាររដ្ឋបាល ព្រមទាំងទីវត្តអារាមនានា នឹងប្រកាន់យកទម្លាប់រស់នៅស្អាតបែបនេះឱ្យបានច្រើនថែមទៀត ឱ្យស័ក្តិសមទៅនឹងកិត្តិនាមជាស្រុកទេសចរណ៍ជនបទ ស្រុកទេសចរណ៍វប្បធម៌ធម្មជាតិ ស្រុកកសិទេសចរណ៍សម្បូណ៌បែប៕

The post លោក ឃីម ហ្វីណង់៖ ការវិនិយោគតូចធំពីវិស័យឯកជនបង្កើតបានជាដង្ហើមថ្មីនៃចរន្តសេដ្ឋកិច្ចក្នុងស្រុកបន្ទាយស្រី ទោះបីជួបកូវីដ appeared first on .