ស្រូវអង្ករកម្ពុជា

ឯកអគ្គរាជទូតចិន៖ ៣ខែ ដើមឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិន កើនឡើង ១៤១%
ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ដោយគិតចាប់ពីខែមករា-មីនា ដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិន កើនឡើង ១៤១%។

ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា យោងតាមទិ្នន័យសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ដើម៣ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨.៩ម៉ឺនតោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃនាំចេញលើសពី ៥៦.៣៨ លានដុល្លារ ភាគីចិនរីករាយក្នុងការនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកម្ពុជា។

សូមរម្លឹកថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មលំដាប់ទី១របស់កម្ពុជា ដែលទំហំពាណិជ្ជកម្មកម្ពុជា ចិន សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១៩,៧ ពាន់លានដុល្លារ កើនឡើងជិត ៣០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជាបានសម្រេចការនាំចេញទៅចិនក្នុងទឹកប្រាក់ប្រមាណ ១,៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៣.៦៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤.២៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ហ្សាលីន

The post ឯកអគ្គរាជទូតចិន៖ ៣ខែ ដើមឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិន កើនឡើង ១៤១% appeared first on .

កម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោក ជាលើកទី៧ ក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥
អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុត លើពិភពលោក ជាលើកទី៧ ក្នុងការប្រកួតអង្ករល្អបំផុតលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥»។

បើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្ម សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥ នេះ រៀបចំដោយ The Rice Trader រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ។

នៅក្នុងឱកាសនេះ ក្រសួងពាណិជ្ជកម្ម ក៏បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យស្រូវអង្ករ ដែលបានចូលរួមគាំទ្រ និងផលិតអង្ករល្អបំផុត ដើម្បីចូលរួមប្រកួត រហូតទទួលបាននូវពានរង្វាន់ដ៏មានតម្លៃនេះ ជូនជាតិមាតុភូមិកម្ពុជា។

សូមជម្រាបជូនថា នេះគឺជាលើកទី៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥៕

The post កម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោក ជាលើកទី៧ ក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ appeared first on .

ការនាំចេញស្រូវ-អង្ករក្នុងរយៈពេល១០ខែផ្តល់ប្រាក់ចំណូលជាង ១ ១០០លានដុល្លារ ដល់កម្ពុជា
ការនាំចេញកសិផលទៅក្រៅប្រទេសនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣   ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង៦លាន២៧ម៉ឺនតោន ក្នុងនោះអង្ករមានជិត៥៣ម៉ឺនតោន ស្រូវមានចំនួន ១លាន៩៩ម៉ឺនតោន និងកសិផលក្រៅពីស្រូវ អង្ករមានចំនួនជាង ៣លាន៧៤ម៉ឺនតោន ទៅកាន់ទិសដៅ៧៤ប្រទេស។នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។

នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ បើគិតត្រឹមតែ ទៅលើការនាំចេញអង្ករគឺមានជាង ២លាន៥២ម៉ឺនតោន ដែលនៅក្នុងនោះ អង្ករមានជាង៥២ម៉ឺនតោន ស្រូវមានចំនួនជិត២លានតោនបើគិតជាប្រាក់មានជាង ១ ១៦៦លានដុល្លារអាមេរិក។

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ ការនាំចេញអង្ករដែលមានជិត៥៣ម៉ឺនតោន កើនឡើងជាង៤% ហើយស្រូវមានជិត២លានតោន កើនឡើងជាង២១% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២។

ទន្ទឹមនិងការនាំចេញស្រូវ អង្ករបន្តរក្សាបានកំណើន ប៉ុន្តែការនាំចេញកសិផលសរុប នៅក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣មានថយចុះប្រមាណ៨% បើប្រៀបធៀបនិងឆ្នំា២០២២។ការនាំចេញសរុបនេះ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម គឺដោយសារ៖១) -បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ជាពិសេសប្រទេសដែលនាំចូលទំនិញ បង្ហាញពីសញ្ញានៃការថយចុះសកម្មភាពសេដ្ឋកិច្ច បណ្តាលឱ្យមានផលប៉ះពាល់ដល់បណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។២)-សកម្មភាពការដោះដូរពាណិជ្ជកម្មតាមច្រករបៀង បណ្តាលឱ្យការនាំចេញទំនិញដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យនៅមានបរិមាណច្រើន ជាហេតុបង្កដល់ការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយ។ ៣)- ថ្វីត្បិតតែបញ្ហាប្រែប្រួលអាកាសធាតុ និងការរឹតត្បិត លើការនាំចេញស្បៀងអាហាររបស់បណ្តាប្រទេសមួយចំនួននៅតែបន្តក៏ពិតមែន ប៉ុន្តែតម្លៃទីផ្សារអង្ករនៅលើពិភពលោក ហាក់មានកំណើនតិចតួចបំផុត ។ដោយឡែក ការនំាចេញស្រូវពីកម្ពុជា ដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមនៅតែមានចំនួនច្រើនដដែល និង៤)-ចំពោះទីផ្សារងង្ករនាំចេញទៅប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនហ្គ្រីនត្រេដកម្ពុជាបានចុះកិច្ចសន្យាទិញ លក់រួចរាល់ជាមួយក្រុមហ៊ុនប៊ូលុកនៃប្រទេសឥណ្ឌនេស៊ី ហើយបានត្រួតពិនិត្យនិងចេញវិញ្ញាបនបត្រភូតគាមអនាម័យស្រាប់ ការនាំចេញអង្ករទៅប្រទេសឥណ្ឌូនេស៊ីចំនួន០២លើក ក្នុងបរិមាណ៦ ៥០០តោន៕ សារេត

The post ការនាំចេញស្រូវ-អង្ករក្នុងរយៈពេល១០ខែផ្តល់ប្រាក់ចំណូលជាង ១ ១០០លានដុល្លារ ដល់កម្ពុជា appeared first on .

រាជរដ្ឋាភិបាល បានកំណត់បញ្ហាប្រឈមសំខាន់៧ នៅក្នុងវិស័យស្រូវអង្ករកម្ពុជា
រាជរដ្ឋាភិបាល បានកំណត់យកបញ្ហាប្រឈមសំខាន់ៗចំនួន៧ នៅក្នុងវិស័យស្រូវអង្ករកម្ពុជា ខណៈដែលផលិតកម្មស្រូវក្នុងរយៈពេល១០ឆ្នំាចុងក្រោយ ឡើងជាមធ្យមប្រចាំឆ្នាំប្រមាណ៣,១%។

បញ្ហាប្រឈមសំខាន់ៗទំាង៧ក្នុងវិស័យស្រូវអង្ករកម្ពុជា បើយោងតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នំា២០២២-២០៣០បញ្ជាក់ថា (១) រោងម៉ាស៊ីនកិនស្រូវភាគច្រើនជួបនឹងកង្វះទុនសម្រាប់ប្រមូលទិញស្រូវក្នុងរដូវដែលប្រមូលផលច្រើន ដែលជាហេតុធ្វើឱ្យស្រូវមួយភាគធំ បានហូរចេញទៅប្រទេសជិតខាង (២)កង្វះការផ្គត់ផ្គង់ពូជសុទ្ធ ជាពិសេសពូជស្រូវក្រអូប ដែលមានតម្លៃខ្ពស់ (៣) កង្វះទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ជាពិសេសនៅក្នុងរដូវប្រាំង ខណៈដែលកសិករភាគច្រើនពឹងផ្អែកលើទឹកភ្លៀងក្នុងរដូវវស្សា (៤) ភាពមានកម្រិតនៃការអនុវត្តបច្ចេកទេសដាំដុះប្រកបដោយភាតរបរិស្ថានរបស់កសិករ ដូចជាការរៀបចំដី ការប្រើប្រាស់ពូជ ជីគីមី និងថ្នាំសម្លាប់សត្វល្អិតជាដើម(៥)កាលវិភាគដាំដុះពុំទាន់ត្រូវបានកែប្រែឱ្យស្របតាមលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ ដើម្បីបញ្ចៀសហានិភ័យនៃគ្រោះរាំងស្ងួត និងទឹកជំនន់ (៦) ផែនទីដាំដុះដំណាំពុំទាន់ត្រូវបានអភិវឌ្ឍឱ្យបានជាក់លាក់ ដើម្បីធានាបាននូវទិន្នផល និងគុណភាព ដែលអាចប្រមូលផលបានតាមការរំពឹងទុក និងក្នុងថ្ងៃសមស្របនិង (៧) ការផ្សព្វផ្សាយកសិកម្មនៅមិនទាន់អនុវត្តបានទូលំទូលាយនៅឡើយ។

គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នំា២០២២-២០៣០លើកឡើងថា ផលិតផលស្រូវបានកើនឡើងជាមធ្យមប្រចាំឆ្នាំប្រមាណ៣,១% ក្នុងរយៈពេល១០ឆ្នាំកន្លងមក(៨,២លានតោននៅឆ្នាំ២០១០ ដល់១០,៨លានតោន នៅឆ្នាំ២០១៩ និង១២,២១លានតោន នៅឆ្នាំ២០២១)។អតិរេកស្រូវ ក៏បានកើនគួរឱ្យកត់សម្គាល់ គឺបានកើនពី៣,៩លានតោន នាឆ្នាំ២០១០ ដល់៥,៧៥លានតោន នាឆ្នាំ២០១៩ និង៦,៩លានតោន នាឆ្នាំ២០២១។ ទិន្នផលស្រូវបានកើនពី២ ៩៧០គីឡូក្រាមក្នុងមួយហិកតា នៅឆ្នាំ២០១០ ដល់៣ ៤៩០គីឡូក្រាម ក្នុងមួយហិកតានៅឆ្នាំ២០២១។ កំណើនជាមធ្យមប្រចាំឆ្នាំនៃផ្ទៃដីដាំដុះដំណាំស្រូវមានប្រមាណ២,៤%( ដែលភាគច្រើនគឺកើនដោយសារការធ្វើប្រពលវប្បកម្ម) កំណើនផ្ទៃដីប្រមូលផលមាន២,២% និងទិន្នផលមធ្យមប្រចាំឆ្នាំកើនប្រមាណជាង២%។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ផលិតកម្មដំណាំស្រូវ បានប្រែប្រួលទៅតាមឆ្នាំនីមួយៗ។ ផលិតកម្មដំណាំស្រូវសម្រេចបានកំណើន៥,៧២%នៅឆ្នាំ២០០៩ កើនឡើងដល់៨,៧៥% នៅឆ្នាំ២០១០ និង៥,៨៣%នៅឆ្នាំ២០១២។

ស្ថានភាពអាក្រក់នៃគ្រោះរាំងស្ងួត បានធ្វើឱ្យផលិតកម្មដំណាំស្រូវធ្លាក់ចុះ នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៥។ នៅឆ្នាំ២០១៦ ទឹកភ្លៀងបានធ្លាក់រាយប៉ាយល្អទូទាំងប្រទេស បានធ្វើឱ្យផលិតកម្មដំណាំស្រូវសម្រេចបាន៦, ៦% នៅឆ្នាំ២០១៧ កំណើននេះបានធ្លាក់ចុះបន្តិចវិញ ដោយសម្រេចបាន៥, ៦៩% និង៣,៣៥%នៅឆ្នាំ២០១៨។ នៅឆ្នាំ២០២១ កំណើនផលិតកម្មដំណាំស្រូវសម្រេចបាន១១,៦%។ជាការសង្កេត កត្តាអាកាសធាតុពិតជាមានឥទ្ធិពលខ្លាំងទៅលើផលិតកម្មដំណាំស្រូវក៏ដូចជាដំណាំដទៃទៀត៕
អត្ថបទ៖សារេត

The post រាជរដ្ឋាភិបាល បានកំណត់បញ្ហាប្រឈមសំខាន់៧ នៅក្នុងវិស័យស្រូវអង្ករកម្ពុជា appeared first on .

កម្ពុជា​ជាប់​ក្នុង​បញ្ជី Top 10 នាម​​ជា​អ្នក​នាំចេញ​អង្ករ​ច្រើន​បំផុត​លើ​លោក
អ្នកណា​មិន​ល្បី​ថា អង្ករ​កម្ពុជា​ទាំង​ឈ្ងុយ​ក្រអូប និង​រសជាតិ​ឆ្ងាញ់​ទទួល​ទាន​ពិសារ ខណៈ​ជន​បរទេស​តែង​តែ​ពោល​សរសើរ​មិន​ដាច់​ពីមាត់​នូវ​គុណភាព​របស់​អង្ករ​កម្ពុជា។

មិន​ត្រឹម​តែ​មាន​ទីផ្សារ​ល្អ​ក្នុង​ស្រុក និង​នៅ​ប្រទេស​ក្បែរខាងឡើយ អង្ករ​កម្ពុជា​បច្ចុប្បន្ន​ក៏​កំពុង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​អន្តរជាតិ​ធំៗ​ដូចជា​នៅ ប្រទេស​ចិន និង​សហភាព​អឺរ៉ុប​ជាដើម ហើយ​បើ​យោង​តាម​ការ​ចុះផ្សាយ​ពី Statista បាន​បង្ហាញ​ថា កម្ពុជា​ជាប់​ក្នុង​បញ្ជី​អ្នកនាំចេញ​អង្ករ​ច្រើន​បំផុត​លើ​លោក​ប្រចាំ​ឆ្នាំ ២០២១-២២ ទៀត​ផង។

ខាងក្រោម​គឺ​ជា​បញ្ជី​ឈ្មោះ​នៃ​ប្រទេស​ទាំង ១០ ដែល​នាំចេញ​ស្រូវអង្ករ​បាន​ច្រើន​បំផុត​លើ​លោក​ប្រចាំ​ឆ្នាំ ២០២១-២២៖

ឥណ្ឌា នាំចេញ​អង្ករ​សរុប​បាន ១៨,៧៥ លាន​តោន

វៀតណាម នាំចេញ​អង្ករ​សរុប​បាន ៦,៥ លាន​តោន

ថៃ នាំចេញ​អង្ករ​សរុប​បាន ៦,៥ លាន​តោន

ប៉ាគីស្ថាន នាំចេញ​អង្ករ​សរុប​បាន ៤ លាន​តោន

សហរដ្ឋអាមេរិក នាំចេញ​អង្ករ​សរុប​បាន ២,៨៥ លាន​តោន

ចិន នាំចេញ​អង្ករ​សរុប​បាន ២,២ លាន​តោន

មីយ៉ាន់ម៉ា នាំចេញ​អង្ករ​សរុប​បាន ១,៩ លាន​តោន

កម្ពុជា ១,៤ លាន​តោន

ប្រេស៊ីល ០,៩ លាន​តោន

អ៊ុយរុយហ្គាយ ០,៨២ លាន​តោន

បញ្ជាក់​ដែរ​ថា ទិន្នន័យខាងលើ​គឺ​បាន​ផ្ដល់​ឲ្យ​ដោយ​គេហទំព័រ Statista ដែល​គិត​ត្រឹម​ដើមឆ្នាំ ២០២២៕

The post កម្ពុជា​ជាប់​ក្នុង​បញ្ជី Top 10 នាម​​ជា​អ្នក​នាំចេញ​អង្ករ​ច្រើន​បំផុត​លើ​លោក appeared first on .

ឧកញ៉ា សុង សារ៉ន ណែនាំក្រុមហ៊ុនបារាំងមានអាយុកាលជាង ១០០ឆ្នាំ ទិញអង្ករផ្កាម្លិះកម្ពុជា
អង្ករ​ជា​ផលិត​ផល​នាំចេញ​ចំបង​មួយ​របស់​ប្រទេស​កម្ពុជា ហើយ​ផលិតផល​មួយ​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ និង​ឲ្យ​តម្លៃ​ជា​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ តួយ៉ាង​អង្ករ​ ១៦៨ ២៨០ តោន​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ចិន ហុងកុង និង​ម៉ាកាវ ខណៈ​ ១០៦ ១៩៤ តោន​ទៀត​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ប្រទេស​សមាជិក ២៣ នៅ​អឺរ៉ុប សម្រាប់​រយៈពេល ៦ ខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០២២។

ទន្ទឹម​នឹង​នោះ ឧកញ៉ា​ សុង សារ៉ន អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន អេមរុ រ៉ាយ បាន​បង្ហោះសារ​មួយ​​នៅ​ថ្ងៃទី ២០ ​កក្កដា​ដែល​អត្ថន័យ​ថា៖ “ព្រឹកមិញនេះ ខ្ញុំបានជួបជាមួយលោកស្រី Agnes Lenormand ប្រធានផ្នែកនាំចូលក្រុមហ៊ុន Pomona Group ដែលជាក្រុមហ៊ុនជាង 100 ឆ្នាំដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលផ្គត់ផ្គង់សេវាកម្មអាហារដល់ភោជនីយដ្ឋាន សណ្ឋាគារ ជាដើម ដើម្បីណែនាំអង្ករផ្កាម្លិះកម្ពុជា ខ្ញុំបានផ្តល់សៀវភៅ The Taste of Angkor Book ជូនដោយស្ថានទូតកម្ពុជាប្រចាំទីក្រុងប៉ារីស។ នាងចូលចិត្តមុខម្ហូបក្នុងសៀវភៅខ្លាំងណាស់។ នាងបាននិយាយថានាងនឹងបកប្រែជាភាសាបារាំង និង ចែកជូនអតិថិជនរបស់ក្រុមហ៊ុន”។

នេះ​អាច​ស​បញ្ជាក់​បាន​ថា បារាំង​ក៏​ជា​ទីផ្សារ​ពេញនិយម​មួយ​សម្រាប់​អង្ករ​កម្ពុជា​ដូចគ្នា ដោយមាន​ក្រុមហ៊ុន​ Groupe Pomona ជា​ឈ្មួញ​សំខាន់​នាំ​អង្ករ​កម្ពុជា​ទៅ​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​ស្រុក​បារាំង។

Groupe Pomona បង្កើត​ឡើង​តំបូង​នៅ​ឆ្នាំ ១៩១២ ជា​ក្រុមហ៊ុន​លំដាប់​ជួរមុខ​មួយ​នៅ​បារាំង​ដែល​ជំនាញ​លើ​វិស័យ​ចំណីអាហារ​ក្នុង​ស្រុក មិន​ថា​តែ​ជា​ផលិតផល​បរិភោគ ឬ​ជា​ផលិតផល​ទាក់ទង​នឹង​ការ​តុបតែង​លំអ​ហាង​ឡើយ។

លក្ខណៈ​សម្បត្តិ​ពិសេស​របស់​ក្រុមហ៊ុន​ដែល​ឈរ​ជើង​ជាង ១០០ ឆ្នាំ​នេះ គឺ​ចម្រាញ់​យក​តែ​ផលិតផល​មាន​គុណភាព ជាមួយ​តម្លៃ​សមរម្យ ចេះ​បត់បែន​តាម​កាលៈទេសៈ ទទួល​ការ​រិះគន់ និង​កែលំអ​ពី​អតិថិជន គ្រប់គ្រង​ការ​ដឹកជញ្ជូន​បាន​ល្អ និង​ជាពិសេស​ទំនួលខុសត្រូវ​ខ្ពស់។

បច្ចុប្បន្ន Groupe Pomona មាន​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ច្រើនជាង ១០ ០០០ នាក់ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ៨ និង​មាន​ទីផ្សារ​នៅ​អន្តរជាតិ​ដូចជា ប្រទេស​ស្វីស និង​អេស្ប៉ាញ​ជាដើម ខណៈ​ដៃគូ​សហការ​មាន​ ១១ ២០០ ទូទាំង​ប្រទេស​បារាំង៕

The post ឧកញ៉ា សុង សារ៉ន ណែនាំក្រុមហ៊ុនបារាំងមានអាយុកាលជាង ១០០ឆ្នាំ ទិញអង្ករផ្កាម្លិះកម្ពុជា appeared first on .

ឧកញ៉ា ចាន់ សុឃាំង លាតត្រដាងពីសុខភាពស្រូវអង្ករកម្ពុជា និងច្រកនាំចេញទៅទីផ្សារអន្តរជាតិកាន់តែធំ
ក្នុងបទសម្ភាសន៍ពិសេស កម្មវិធី “សេដ្ឋី និងជំនួញ” រវាងក្រុមការងារ Oknha News ជាមួយលោក ឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន Signature of Asia Co Ltd., និងជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានពន្យល់យ៉ាងក្បោះក្បាយពីស្ថានភាពទីផ្សារស្រូវអង្ករកម្ពុជា ជាពិសេសការនាំអង្ករកម្ពុជាចេញទៅលក់នៅបរទេស។

លោកឧកញ៉ា ចាន់ សុឃាំង បានបើកបង្ហាញពីបញ្ហាប្រឈម និងដំណោះស្រាយមួយចំនួន ដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវស្វែងយល់ យោគយល់ និងចូលរួមឱ្យខានតែបាន ដើម្បីជំរុញទីផ្សារស្រូវអង្ករទាំងក្នុងស្រុក និងការនាំចេញទៅទីផ្សារបរទេស។

ឈរលើបទពិសោធន៍ជាង ១០ឆ្នាំក្នុងវិស័យស្រូវអង្ករ និងបានរួមចំណែកនាំអង្ករខ្មែរ លក់ចេញទៅទីផ្សារអន្តរជាតិ ប្រមាណជាង ៣,៥ម៉ឺនតោនក្នុងមួយឆ្នាំ តាមរយៈក្រុមហ៊ុន Signature of Asia Co Ltd., លោកឧកញ៉ា ចាន់ សុឃាំង បានពន្យល់ពីបច្ចុប្បន្នភាព បញ្ហាប្រឈម ដំណោះស្រាយ និងវឌ្ឍនៈភាព ស្រូវអង្ករកម្ពុជា ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Oknha News ដូចខាងក្រោម៖

ឧកញ៉ាញូញ៍៖ ជម្រាបសួរ លោកឧកញ៉ា ផ្ដើមសំនួរដំបូង ចង់ជម្រាបសួរថា តើអ្វីជាបញ្ហាប្រឈមធំៗរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករទៅទីផ្សារអន្តរជាតិ សព្វថ្ងៃនេះ?

ឧកញ៉ា ចាន់ សុឃាំង៖ បញ្ហាប្រឈមសម្រាប់ម្ចាស់រោចចក្រ និងម្ចាស់ក្រុមហ៊ុនផលិតអង្ករនាំចេញទៅក្រៅប្រទេសបច្ចុប្បន្ន គឺបញ្ហាថាមពលអគ្គិសនីតែម្ដង។ ហើយបញ្ហាអគ្គិសនីនេះ ខ្ញុំចង់រំលេចជូនថា មិនអាចបន្ទោសទៅខាងស្ថាប័ន អគ្គិសនីកម្ពុជា (EDC)យើងបានទេ ព្រោះលោកមានផលលំបាកផ្ទាល់ ដាច់ដោយឡែកដែរ ប៉ុន្តែតាមរយៈការបន្តកិច្ចសហការ និងពិភាក្សារវាងភាគីពាក់ព័ន្ធបញ្ហានេះនឹងមានដំណោះស្រាយរួមមួយ។

រាល់ថ្ងៃនេះ មានរោងម៉ាស៊ីនកិនស្រូវធំៗនៅកម្ពុជាយើងជាច្រើន បាននឹងកំពុងគិតគូ និងកំពុងប្រើប្រាស់កម្លាំងអគ្គិសនីសូឡាកិនស្រូវ ជំនួសភ្លើងវិញ ដើម្បីកាត់បន្ថយការចំណាយបានមួយផ្នែក។ ប៉ុន្តែ! បញ្ហាប្រឈមមួយទៀតរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ពេលងាកប្រើថាមពលសូឡា នៅត្រង់ថា ថាមពលអគ្គិសនីពីសូឡា ប្រើបានតែពេលថ្ងៃ ចូលដល់ពេលយប់ប្រើអត់កើតទេ។

ក្នុងលក្ខខណ្ឌនេះ ខាងអគ្គិសនីកម្ពុជា លោកបានផ្ដល់នូវជម្រើស និងដំណោះស្រាយជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវបន្តទៀត ដោយពួកគាត់អាចបន្តភ្ជាប់ភ្លើងជាមួយ អគ្គិសនីកម្ពុជា សម្រាប់ប្រើពេលយប់ដដែល និងបន្តកាច់ត្រង់ស្វ័យភ្លើងទៅប្រើថាមពលសូឡាពេលថ្ងៃ ប៉ុន្តែខាងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ត្រូវកំណត់ទំហំនៃការប្រើប្រាស់តាមការណែនាំរបស់ EDC។

ឧទាហរណ៍ថា ត្រង់ស្វ័រភ្លើងតចូលរោងម៉ាស៊ីនកិនស្រូវនោះ កំណត់ទំហំ ១មេកាវ៉ាត់ តចូល ដូច្នេះម្ចាស់រោងម៉ាស៊ីនត្រូវប្រើឱ្យអស់ ឬយ៉ាងហោចណាស់ ក៏ប្រហាក់ប្រហែលនោះ ទើបងាយស្រួលដល់ EDC រៀបចំបណ្ដាញភ្លើងចូល។

បញ្ហាប្រឈមមួយទៀតដែរនោះ គឺការគិតពន្ធបន្ថែម ពេលកាប៉ាល់ដឹកអង្ករពីកម្ពុជាយើង ដឹកឆ្លងកាត់ដែនទឹកប្រទេសជិតខាង ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ ដែលនេះជាហេតុផល ធ្វើឱ្យតម្លៃថ្លៃដើមអង្ករកម្ពុជា កើនឡើងមួយកម្រិតទៀត ពិបាកលើការប្រកួតប្រជែងតម្លៃលើទីផ្សារមួយចំណែកដែរ។

ឧកញ៉ាញូញ៍៖ ក្រៅពីបញ្ហាថាមពលអគ្គិសនី តើមានបញ្ហាអ្វីផ្សេងទៀត ដែលខាងក្រុមហ៊ុននាំអង្ករចេញទៅលក់នៅក្រៅប្រទេសកំពុងជួបប្រទះ?

ឧកញ៉ា ចាន់ សុឃាំង៖ បញ្ហាកង្វះទូរកុងទីន័រ លែងជាបញ្ហាធំ ដូចកាលសម័យកូវីដទៀតហើយ ដោយឡែកបញ្ហាប្រកួតប្រជែងតម្លៃលើទីផ្សារ ក៏ជាបញ្ហាសកល ក្នុងបរិបទទីផ្សារសេរី។ ប៉ុន្តែ នៅមានបញ្ហាមួយទៀត ដែលហួសពីដែនសមត្ថកិច្ច និងការសម្របសម្រួលរបស់រាជរដ្ឋាភិបាល ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា គឺបញ្ហាត្រូវបង់ថ្លៃពន្ធបន្ថែម ពេលកាប៉ាល់ដឹកអង្ករយើង ឆ្លងកាត់ដែនទឹករបស់ប្រទេសជិតខាងយើង។ កត្តានេះ បានទាញឱ្យអង្ករខ្មែរយើង ចង់ ឬមិនចង់ ត្រូវតែបូកបន្ថែមតម្លៃទៅតាមហ្នឹង ដែលនាំឱ្យតម្លៃអង្ករយើងពេលចូលដល់ទីផ្សារបរទេស មានការប្រកួតប្រជែងថែមមួយកម្រិតផងដែរ។

ឧកញ៉ាញូញ៍៖ តើអ្វីជាដំណោះស្រាយ នៅចំពោះមុខបញ្ហាបង់ពន្ធបន្ថែម ពេលកម្ពុជាត្រូវដឹកអង្ករឆ្លងកាត់ដែនទឹកប្រទេសជិតខាង?

ឧកញ៉ា ចាន់ សុឃាំង៖ ពីខាងលើ ខ្ញុំបាននិយាយពីការជាប់កាតព្វកិច្ចបង់ពន្ធ ពេលកាប៉ាល់ដឹកអង្ករកម្ពុជាឆ្លងកាត់ដែនទឹកប្រទេសជិតខាង ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះ បើនិយាយពីការគាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់សហព័ន្ធស្រូអង្ករកម្ពុជា ក៏ដូចជាម្ចាស់ក្រុមហ៊ុននាំអង្ករចេញ រដ្ឋគិតគូបានវែងឆ្ងាយមែនទែន។

នៅចំពោះមុខ រឿងបង់ពន្ធពេលឆ្លងកាត់ដែនទឹកប្រទេសជិតខាង ខ្ញុំមើលឃើញថា រាជរដ្ឋាភិបាលបាននឹងកំពុង ជួយគ្រប់វិធី។

នៅត្រង់ចំណុចនេះ ខ្ញុំមើលឃើញយ៉ាងច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងវ័យឆ្លាត របស់ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន! ថ្មីៗនេះ ដូចដែលប្រជាពលរដ្ឋបានជ្រាបរួចមកហើយថា ខាងក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននឹងកំពុងដាក់ផែនការមេ សិក្សា និងត្រៀមបង្កើតព្រែកជីក កាត់ពីទន្លេមេគង្គយើង ទម្លុះភ្ជាប់ទៅដែនសមុទ្រកម្ពុជា។

ការដាក់ផែនការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពីដែនទឹកសាប ភ្ជាប់ទៅសមុទ្រកម្ពុជាខេត្តកែប បន្តទៅកំពង់ផែទឹកជ្រៅខេត្តកំពត ជាប្រវត្តិសាស្ត្រក្នុងសម័យតេជោនេះ រូបខ្ញុំផ្ទាល់ រួមទាំងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ដូចជាអ្នកជំនួញខាងនាំចេញអង្ករ មើលឃើញយ៉ាងច្បាស់ពីផលចំណេញដល់សេដ្ឋកិច្ចជាតិ ទាំងលើវិស័យដឹកជញ្ជូនទូទៅ និងការនាំចេញអង្ករកម្ពុជាចេញទៅទីផ្សារក្រៅប្រទេស។

ឧកញ៉ាញូញ៍៖ ដោយឡែក បើនិយាយពីការគាំទ្រពីខាងរដ្ឋាភិបាលកម្ពុជាវិញ តើលោកឧកញ៉ា មើលឃើញថា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធបានគាំទ្រ និងបន្តសម្របសម្រួលអ្វីខ្លះ ដល់ក្រុមហ៊ុននាំអង្ករចេញ?

ឧកញ៉ា ចាន់ សុឃាំង៖ បើនិយាយពីការគាំទ្រ តាំងពីដើមមក រដ្ឋាភិបាល តែងតែ និងនៅតែបន្តគាំទ្រ ក៏ដូចជាផ្ដល់លក្ខខណ្ឌពិសេសជាច្រើន។ ក្នុងនោះ មានដូចជា៖ ការសម្របសម្រួលផ្ដល់អត្រាការប្រាក់ពិសេសពីធនាគារដៃគូពាក់ព័ន្ធលើការវិនិយោគស្រូវអង្ករ ការជួយសម្របសម្រួលបន្ធូរបន្ថយតម្លៃអគ្គិសនី ការសម្របសម្រួលការនាំចេញនៅកំពង់ផែ សម្របសម្រួលលើពន្ធគយ និងពន្ធលើប្រាក់ចំណេញ ពន្ធកាត់ទុកផ្សេងៗជាដើម។​

ការជួយជ្រោមជ្រែងដោយគ្មានល​.ខ ពីសំណាក់រាជរដ្ឋាភិបាលនេះហើយ ធ្វើឱ្យចរន្តនៃការនាំចេញ និងផលិតអង្ករនៅកម្ពុជា នៅតែអាចបន្តឈរជើងបានរឹងមាំ ជាពិសេសប្រកួតប្រជែងជាមួយប្រទេសជិតខាង លើទីផ្សារអន្តរជាតិមកទល់សព្វថ្ងៃនេះ។

ឧកញ៉ាញូញ៍៖ ងាកមកចាប់អារម្មណ៍ពីបញ្ហាប្រឈមរបស់ប្រជាកសិករក្នុងស្រុកយើងវិញ! បញ្ហាជីកសិកម្មបន្តឡើងថ្លៃ គឺជាក្ដីកង្វល់របស់ប្រជាកសិករខ្មែរ តើលោក ឧកញ៉ា យល់ឃើញយ៉ាងណា?

លោកឧកញ៉ា ចាន់ សុឃាំង៖ មុននឹងនិយាយលម្អិតទៅលើបញ្ហាតម្លៃជីឡើងថ្លៃ ខ្ញុំចង់ពន្យល់ដល់បងប្អូនប្រជាកសិករខ្មែរយើងបន្តិច! ការធ្វើកសិកម្មនៅកម្ពុជាយើងសព្វថ្ងៃ ចូលមកដល់របត់ ២ នោះគឺការធ្វើស្រែចម្ការលក្ខណៈអាជីព និងការធ្វើស្រែចម្ការតាមបែបប្រពៃណី។ អ៊ីចឹង! បើពួកគាត់បន្តធ្វើស្រែតាមបែបប្រពៃណី ពួកគាត់ច្បាស់ជាត្រូវប្រឈមដោយជៀសមិនផុតឡើយ។

ការធ្វើការងារតាមបែបប្រពៃណីនេះ ខ្ញុំចង់សំដៅលើការចំណាយពេលវេលាធ្វើស្រែបានតិចតួច(ពាក់កណ្ដាល ពាក់កណ្ដាល) ផ្ទៃដីធ្វើស្រែមានតិចតួច ដូច្នេះទិន្នផលក៏បានតិចតួចទៅតាមហ្នឹងដែរ។

អ្វីដែលបងប្អូនប្រជាកសិករលើកឡើងនេះ មិនខុសទេ! ប៉ុន្តែផ្អែកតាមបទពិសោធន៍ខ្ញុំ បន្តតាមដាន និងចុះធ្វើការផ្ទាល់ជាមួយប្រជាកសិករជាច្រើនក្នុងវិស័យស្រូវអង្ករនេះ ក៏ដូចជាការពិភាក្សាជាមួយអ្នកជំនាញជាបន្តបន្ទាប់ ខ្ញុំយល់ឃើញថា បងប្អូនប្រជាកសិករខ្មែរនៅតែមានឱកាសទទួលផលចំណេញពីការធ្វើស្រែ បើសិនជាគាត់អាចមានលទ្ធភាពពង្រីកផ្ទៃដីកសិកម្មឱ្យបានដល់ ចាប់ពី ១០ ទៅ១៥ហិចតា និងចំណាយពេលវេលា ដាក់កម្លាំងកាយ ដាក់កាយ ប្រឡូកក្នុងការងារកសិកម្មនោះឱ្យពេញទំហឹងតាមលក្ខណៈអាជីព។ ដោយឡែក ចំពោះបញ្ហាជីឡើងថ្លៃ គឺជារឿងសកល ដែលមិនមែនឡើងតែប្រទេសយើងនោះទេ!

ក្រុមហ៊ុននាំចេញអង្ករ Signature of Asia Co Ltd., របស់លោកឧកញ៉ា ចាន់ សុឃាំង គឺជាក្រុមហ៊ុននាំចេញអង្ករទៅទីផ្សារអន្តរជាតិមួយ ក្នុងចំណោមក្រុមហ៊ុនក្នុងស្រុកធំៗជាច្រើនផ្សេងទៀត ដែលបានរួមចំណែកក្នុងទីផ្សារនាំអង្ករកម្ពុជាទៅលក់នៅក្រៅប្រទេស។

បច្ចុប្បន្ន ក្រុមហ៊ុន Signature of Asia Co Ltd., សម្រេចការនាំអង្ករខ្មែរ លក់ចេញទៅទីផ្សារអន្តរជាតិ បានប្រមាណជាង ៣,៥ម៉ឺនតោនក្នុងមួយឆ្នាំ។ ទៅថ្ងៃមុខ ក្រុមហ៊ុននេះ គ្រោងនឹងជំរុញការនាំអង្ករចេញទៅទីផ្សារអន្តរជាតិឱ្យបានដល់ ៧ ទៅ៨ម៉ឺនតោន ក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឧកញ៉ា ចាន់ សុខឃាំង អគ្គនាយកក្រុមហ៊ុន Signature of Asia Co Ltd., និងជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

ដោយឡែក បើយោងតាមស្ថិតិចេញដោយ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថាការ នាំចេញ អង្ករចាប់ ពីខែ មករា ដល់ ខែឧសភា ឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅបណ្តា ប្រទេសជា សមាជិកអាស៊ាន មានចំនួន  ២៥ ៦៩១តោន កើនឡើង  ១៧,៥៩ភាគរយ  បើ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងនោះប្រទេសម៉ាឡេស៊ី ទិញអង្ករពីកម្ពុជា ចំនួន ១៥ ១២០ តោន, ប្រ៊ុយណេ  ៨ ០២២ តោន , សិង្ហបុរី ១ ៥៤៩ តោន និងវៀតណាម ១ ០០០ តោន៕

The post ឧកញ៉ា ចាន់ សុឃាំង លាតត្រដាងពីសុខភាពស្រូវអង្ករកម្ពុជា និងច្រកនាំចេញទៅទីផ្សារអន្តរជាតិកាន់តែធំ    appeared first on .

តើកម្ពុជាលក់អង្ករឨ្យរុស្សី និងអ៊ុយក្រែនបានប៉ុន្មានតោនក្នុងមួយឆ្នាំ ?
ក្នុងរយៈពេល​ ៥ឆ្នាំចុងក្រោយ គឺចាប់ឆ្នាំ ២០១៧ ដល់២០២១ កន្លងទៅ កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសរុស្សីបានចំនួន ១៧​ ៥១២តោន។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

សម្រាប់ឆ្នាំ ២០២១ បរិមាណដែលបានលក់ទៅកាន់ប្រទេសរុស្សីមាន ចំនួន​ ២​ ២២៣​ តោន ដែលគិតជាទឹកប្រាក់មានចំនួន ​ ១​ ៩៦៣​ ៦៤០​ ដុល្លារសហរដ្ឋអាមេរិក និងសម្រាប់ ខែមករា និងខែកុម្ភៈ​ នៃឆ្នាំ២០២២ បរិមាណអង្ករដែលបាននាំចេញទៅកាន់ប្រទេសរុស្សី​មានចំនួនត្រឹមតែ ២០០តោនដែលគិតជាទឹកប្រាក់មានចំនួន ​ ២០០​ ៦៤០​ ដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនោះ ការនាំអង្ករចេញទៅកាន់ប្រទេសអ៊ុយក្រែនវិញ គឺបានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២តោនតែប៉ុណ្ណោះក្នុងរយៈពេល៥ឆ្នាំ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២១ ការនាំចេញអង្ករ របស់កម្ពុជា មានចំនួន ៦១៧ ០៦៩តោន មានការថយចុះចំនួន ៧៣ ៧៦០តោន (-១០,៦៨% បើធៀបនឹងបរិមាណនាំចេញ ក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។

ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៥៧ ៤១៥តោន ស្មើនឹង ៧៤,១៣% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៩ ០៨០តោន ស្មើនឹង ២៤,១៦% និងអង្ករចំហុយមានចំនួន ១០ ៥៧៤តោន ស្មើនឹង ១,៧១%៕

The post តើកម្ពុជាលក់អង្ករឨ្យរុស្សី និងអ៊ុយក្រែនបានប៉ុន្មានតោនក្នុងមួយឆ្នាំ ? appeared first on .

រាជរដ្ឋាភិបាលត្រៀមគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវរាប់ពាន់តោន ក្នុងឆ្នាំ២០២១ នេះ
បើតាមការឱ្យដឹងរបស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖ “នៅក្នុងឆ្នាំ២០២១នេះ  រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានត្រៀមបម្រុងគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវជារូបវ័ន្តចំនួន ២ ០០០តោន និងគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ២៥តោន សម្រាប់ចុះជួយប្រជាកសិករដែលមានតម្រូវការគ្រាប់ពូជ ឬរងការខូចខាតដោយប្រការណាមួយ” ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ឯកឧត្ដម រដ្ឋមន្ត្រី បានបន្ថែមថា៖ កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ មានភារកិច្ចចាត់ចែងផលិតគ្រាប់ពូជដំណាំ នៅតាមកសិដ្ឋាន ស្ថានីយកសិកម្ម និងសហការជាមួយក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្ម ផងដែរ ដើម្បីធានានូវបរិមាណ និងគុណភាព ថែរក្សា និងចាត់ចែងដឹក ជញ្ជូនគ្រាប់ពូជទៅដល់គោលដៅឱ្យបានទាន់ពេលវេលា។

បច្ចុប្បន្ន នាយកដ្ឋានដំណាំស្រូវ បានត្រៀមគ្រាប់ពូជស្រូវចំនួន ២ ០០០តោន ដោយធ្វើការវេចខ្ចប់ ២៥គ.ក្រ/បាវ សរុបមានចំនួន ៨០ ០០០បាវ និងកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់អគ្គនាយកដ្ឋានកសិកម្ម។ នាយដ្ឋានដំណាំស្រូ របស់ក្រសួងកសិកម្ម ក៏បានត្រៀមគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំបានចំនួន ១២មុខ ស្មើនឹង ២៥តោន និងវេចខ្ចប់យ៉ាងត្រឹមត្រូវជាកញ្ចប់តូចៗចំនួន ៥៩៥ ០០០កញ្ចប់ ក្នុងនោះមាន៖ ពោតដំណើប សណ្តែកកួរ ផ្ទីស ស្ពៃខៀវ ស្ពៃចង្កឹះ ននោង ត្រកួន ល្ពៅ ត្រប់វែង ត្រប់ក្រាំងរមាស ត្រឡាច និងប៉េងប៉ោះ ដោយគ្រាប់ពូជទាំងអស់បានរក្សាទុកនៅស្ថានីយផលិតពូជបន្លែក្បាល កោះ (ខេត្តកណ្តាល)។

គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងខិតខំអភិវឌ្ឍលើគ្រប់អនុវិស័យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយ: ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពលើវិស័យមួយនេះ សំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ តាមរយៈការបង្កើនរដូវដាំដុះដោយប្រើប្រាស់បច្ចេកទេសទំនើបទាន់សម័យ ប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃកសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារក្នុង និងក្រៅស្រុក ទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដានាំចេញ៕

The post រាជរដ្ឋាភិបាលត្រៀមគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវរាប់ពាន់តោន ក្នុងឆ្នាំ២០២១ នេះ appeared first on .

ផលិតកម្មដំណាំងស្រូវ ខេត្តតាកែវ ជាប់ចំណាត់លេខ១ និងនាំចេញបាន ១៣៦ ៨៥២តោន
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ផែនការបង្កបង្កើនផលស្រូវរដូវរស្សាមានផ្ទៃដីសរុបចំនួន ១៨០ ០០០ហ.ត អនុវត្តបានចំនួន ២០៩ ៣៧៣ ហិកតា ស្មើ ១១៦% ទិន្នផល ៣,៤ត/ហ.ត ទទួលបានបរិមាណផលសរុបចំនួន ៧១១ ៤២៣ត លើសឆ្នាំមុនចំនួន ៣៥ ៣៧២ត។

ដោយឡែកចំពោះស្រូវប្រាំងវិញ ផែនការមានចំនួន ៨០ ០០០ ហ.ត អនុវត្តបានចំនួន ១០១ ៥១១ហ.ត ស្មើនឹង ១២៧% ទទួលបានទិន្នផល ៤,៨៩៨ត/ហ.ត បរិមាណផលសរុបទចំនួន ៤៩៧ ២០១ត តិចជាងឆ្នំាមុន ៦ ៦៨៤ត (បញ្ហាមកពីខ្វះទឹកមិនអាចធ្វើលើកទី២ បាន)។

ការនាំចេញ សម្រាប់ខេត្តតាកែវ ដែលមានច្រកនាំចេញផលស្រូវសំខាន់ៗចំនួន ៤ ទៅកាន់ប្រទេសជិតខាង នោះគឺច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកភ្នំដិន ច្រកដើមដូង និងប្រឡាយ ៩២។ គិតមកទល់ថ្ងៃទី១៥ ខែធ្នូ ផលស្រូវចំនួន ១៣៦ ៨៥២តោន ត្រូវបាននាំចេញ។

សូមបញ្ជាក់ថា តាកែវគឺជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន ៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឆ្នាំចុងក្រោយ ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាង តាមមធ្យោបាយផ្លូវទឹក និងផ្លូវគោក។

The post ផលិតកម្មដំណាំងស្រូវ ខេត្តតាកែវ ជាប់ចំណាត់លេខ១ និងនាំចេញបាន ១៣៦ ៨៥២តោន appeared first on .