ហ្វាំងឡង់

TikTok គ្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីតម្លៃជាង ១ពាន់លានដុល្លារ នៅហ្វាំងឡង់
ក្រុមហ៊ុនបណ្តាសង្គមខ្នាតយក្ស TikTok មានគម្រោងវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានអឺរ៉ូ (១,១៦ពាន់លានដុល្លារ) ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យទីពីរ នៅប្រទេសហ្វាំងឡង់ ក្នុងរយៈពេលតិចជាងមួយឆ្នាំខាងមុខ ដើម្បីធានាដល់សុវត្ថភាពសម្រាប់អ្នកប្រើប្រាស់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងនៅពេលដែលក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន កាលពីខែមករា បានគេចផុតពីការហាមឃាត់នៅសហរដ្ឋអាមេរិក ចំពោះក្តីបារម្ភអំពីការការពារទិន្នន័យ ស្របពេលប្រទេសនៅអឺរ៉ុប កំពុងបង្កើនសម្ពាធលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីការពារកុមារពីហានិភ័យទាំងនេះផងដែរ។​

យ៉ាងណាមិញ ក្រុមហ៊ុន TikTok បាននិយាយថា ខ្លួនកំពុងធ្វើការវិនិយោគថ្មីចំនួន ១ពាន់លានអឺរ៉ូ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ដែលមានសមត្ថភាពដំបូងចំនួន ៥០ មេហ្គាវ៉ាត់ (MW) នៅទីក្រុង Lahti ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងប្រទេសហ្វាំងឡង់។

ជម្រាបជូនថា ប្រទេសហ្វាំងឡង់ បានកន្លែងដ៏ទាក់ទាញបំផុត សម្រាប់ការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗ រួមទាំង Microsoft និង Google ដោយសារតែតម្លៃអគ្គិសនីទាប បរិយាកាសបទប្បញ្ញត្តិដែលមានស្ថិរភាព និងភាពងាយស្រួលសម្រាប់អាជីវកម្ម នៅក្នុងសហភាពអឺរ៉ុប៕​

The post TikTok គ្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីតម្លៃជាង ១ពាន់លានដុល្លារ នៅហ្វាំងឡង់ appeared first on .

ហ្វាំងឡង់គ្រោងចុះកិច្ចព្រមព្រៀងការពារជាតិ ជាមួយអាមេរិក
រដ្ឋាភិបាលហ្វាំងឡង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាការពារជាតិជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងសន្តិសុខ និងការពារខ្លួនក្នុងករណីមានជម្លោះ។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានចេញផ្សាយថា កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (DCA) ជាមួយនឹងសហរដ្ឋអាមេរិកនោះ នឹងអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក អាចប្រើប្រាស់តំបន់យោធាចំនួន ១៥ទីតាំង របស់ហ្វាំងឡង់បាន។

នៅក្នុងកិច្ចព្រមព្រៀង DCA នេះដដែល នឹងអនុញ្ញាតឲ្យទាហានអាមេរិកអាចចូលទៅកាន់មូលដ្ឋានកងទ័ពអាកាស មូលដ្ឋានកងទ័ពជើងទឹក តំបន់យោធភូមិភាគ តំបន់ហ្វឹកហាត់ តំបន់ឃ្លាំង និងបន្ទាយឆ្មាំព្រំដែនរបស់ហ្វាំងឡង់ផងដែរ។

ម្យ៉ាងវិញទៀត DCA នឹងអនុញ្ញាតឲ្យកងកម្លាំងសហរដ្ឋអាមេរិក អាចបំពាក់ឧបករណ៍ការពារ និងសម្ភារៈផ្សេងៗជាច្រើនទៀត លើទឹកដីហ្វាំងឡង់បានដោយស្របច្បាប់ ព្រមទាំងអនុញ្ញាតឲ្យមានការចូលចតពីសំណាក់បណ្តាយន្តហោះ នាវា ក៏ដូចជាយានជំនិះរបស់សហរដ្ឋអាមេរិកបានថែមទៀតផង។

គួរជម្រាបដែរថា ហ្វាំងឡង់បច្ចុបន្នកំពុងតែស្វះស្វែងក្នុងការការពារខ្លួនទុកជាមុនបន្ថែមទៀត បន្ទាប់ពីមើលឃើញនូវអ្វី ដែលរុស្ស៊ីបានលុកលុយឈ្លានពានមកលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដ្បិតអីហ្វាំងឡង់ជាប្រទេសមួយដែលមានព្រំដែន ជាប់នឹងប្រទេសរុស្ស៊ីប្រវែងប្រមាណ ១ ៣៤០ គីឡូម៉ែត្រ៕

The post ហ្វាំងឡង់គ្រោងចុះកិច្ចព្រមព្រៀងការពារជាតិ ជាមួយអាមេរិក  appeared first on .

លោកខាងលិច ទទួលបានសម្ព័ន្ធមិត្តថ្មី ក្រោយហ្វាំងឡង់​​នឹង​​ក្លាយ​​ជាស​មាជិក​​​ណាតូ
អស់រយៈពេលជាច្រើនខែ ទីបំផុតប្រទេសហ្វាំងឡង់ នឹងក្លាយជាសមាជិកណាតូទី ៣១ នៅថ្ងៃអង្គារ កែប្រែយុទ្ធសាស្ត្រថ្មី​​ស្រឡាង​នៅក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីរុស្ស៊ី​បើកការឈ្លានពាន​ចូល​អ៊ុយក្រែន។

យោងតាមការចុះផ្សាយពី Bangkokpost បានបង្ហាញថា មុននឹងទទួលបានសិទ្ធជាសមាជិកណាតូ ហ្វាំងឡង់ត្រូវ​ទទួលបាន​ការបោះឆ្នោតពីសមាជិកមុនៗ ហើយបន្ទាប់ពីតួកគីបោះឆ្នោតគាំទ្រ ហ្វាំងឡង់បាន​បំបែករនាំងចុងក្រោយ ក្នុងការ​ក្លាយជា​សមាជិកអង្គការពិភពលោកមួយនេះ។

ការចូលជាសមាជិកនេះទៀតសោត បានធ្វើឲ្យហ្វាំងឡង់ក្លាយជាប្រទេសបញ្ចប់ដំណើរការ​ចូល​ណាតូលឿនបំផុត ពោល​ការបញ្ចប់ការផ្តល់សច្ចាប័នមានរយៈពេលយ៉ាងយូរក្រោមមួយឆ្នាំ​ប៉ុណ្ណោះ។

ជម្រាបដែរថា រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ នឹងប្រគល់ឯកសារចូលជាធរមានជាផ្លូវការ ដល់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលជាអ្នករក្សាសន្ធិសញ្ញាបង្កើតអង្គការណាតូ។

នេះក៏មានន័យថា លោកខាងលិចទទួលបានសម្ព័ន្ធមិត្តថ្មីស្រឡាងមួយ ហើយវា​នឹងធ្វើ​ឲ្យស្ថានការណ៍រុស្ស៊ី​កាន់តែមានភាពតានតឹង​លើសមួយកម្រិតទៀត៕

The post លោកខាងលិច ទទួលបានសម្ព័ន្ធមិត្តថ្មី ក្រោយហ្វាំងឡង់​​នឹង​​ក្លាយ​​ជាស​មាជិក​​​ណាតូ appeared first on .

ប្រធានាធិបតីអាមេរិក គាំទ្រស៊ុយអែត និងហ្វាំងឡង់ក្នុងការក្លាយជាសមាជិកថ្មី NATO
កាលពី​ពេលថ្មីៗនេះ លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក​បានចុះហត្ថលេខាលើពិធីសារ ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែតទៅក្នុងអង្គការណាតូ នេះបើតាមរបាយការណ៍របស់ Trend ដកស្រង់ពី TASS ។

ថ្នាក់ដឹកនាំ​មហាអំណាច​មួយ​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​យល់ព្រម​ឲ្យ​ប្រទេស​ទាំង ២ ក្លាយជា​សមាជិក NATO នៅ​សេតវិមាន និង​បាន​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក​ដទៃ​ពន្លឿន​ការ​អនុម័ត​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​ស៊ុយអែត និង​ហ្វាំងឡង់​ក្លាយជា​សមាជិក​ពេញសិទ្ធិ​ឆាប់ៗ។

សូមជម្រាប​ដែរ​ថា លោកខាងលិច​ហាក់​កំពុង​ព្យាយាម​ពង្រីក​អំណាច​តាម​រយៈ​អូសទាញ​សមាជិក​អឺរ៉ុប​ផ្សេងៗ​ឲ្យ​ក្លាយជា​សមាជិក NATO បន្ទាប់ពី​រុស្ស៊ី​បើក​ការ​ឈ្លានពាន​ចូល​អ៊ុយក្រែន ប៉ុន្តែ​ក្នុង​ចំណោម​សមាជិក NATO ទាំងអស់ ប្រទេសតួកគី​បែរ​ជា​មិន​យល់ស្រប​ក្នុងការ​អនុញ្ញាត​ឲ្យ​ស៊ុយអែត និង​ហ្វាំងឡង់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ NATO ទៅ​វិញ៕

The post ប្រធានាធិបតីអាមេរិក គាំទ្រស៊ុយអែត និងហ្វាំងឡង់ក្នុងការក្លាយជាសមាជិកថ្មី NATO appeared first on .