ហ្សង់ ហ្រ្វង់ស័រ តាន់

លោក ហ្សង់ហ្វ្រង់ស័រ តាន់៖ កំណើនសេដ្ឋកិច្ចកម្ពុជា គឺជាកំណើនសេដ្ឋកិច្ចដែលខ្ពស់ជាងគេនៅក្នុងបណ្ដាប្រទេសអាស៊ានក្នុងឆ្នាំ២០២៣
កាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចកម្ពុជារក្សាបានក្នុងអត្រា ៥,៦% ខណៈដែលឆ្នាំ ២០២២សេដ្ឋកិច្ចមានកំណើនក្នុងអត្រាប្រមាណ ៥,៤%។ តាមច្បាប់ថវិកាឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវពឹងផ្អែកទៅលើវិស័យមួយចំនួនដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្មជាដើម។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ន បរទេសបានមើលឃើញថា កម្ពុជានឹងក្លាយជាដៃគូពាណិជ្ជកម្មអន្តរជាតិ ពេញមុខពេញមាត់ដូចគេឯងដែរ ឲ្យតែស្ថានភាពទូទៅក្នុងប្រទេសអំណោយផល។ នេះបើតាមលោកលើកឡើងក្នុងសន្និសីទសារព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចនៅបារាំង និងស្វីសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថ្លែងថា៖ «កម្ពុជាពិតមែនជាប្រទេស ត្រូវការជំនួយបរទេសនៅឡើយ ក៏ប៉ុន្ដែកម្ពុជាកំពុងតែក្លាយទៅជាទីតាំងមួយ នៃការវិនិយោគរកស៊ី […] កម្ពុជានឹងក្លាយទៅជាដៃគូពាណិជ្ជកម្ម ពេញមុខពេញមាត់ដូចគេឯងដែរ ឲ្យតែស្ថានភាពទូទៅ ក្នុងប្រទេសអំណោយផល។ ជនជាតិបរទេសដែលចូលកម្ពុជា ដោយអ្នកខ្លះមកកម្ពុជា កាលពី១០ឆ្នាំមុន និងមកដល់ពេលនាពេលបច្ចុប្បន្ន គឺមានការភ្ញាក់ផ្អើល ដោយឃើញកម្ពុជា មានការរីកលូតលាស់លឿនរហ័ស»។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា គឺជាកំណើនសេដ្ឋកិច្ច ដែលខ្ពស់ជាងគេនៅក្នុងបណ្ដាប្រទេសអាស៊ាន នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ។ លោកបន្តថា កម្ពុជា មិនមែនជាប្រទេសដែលហែកហួរដោយសង្គ្រាមទៀតនោះទេ ហើយកម្ពុជា ក៏មិនមែនជាប្រទេសក្ររហាម ដូចការចាកចេញពីសម័យខ្មែរ ក្រហមភ្លាមៗនោះដែរ។

សូមជម្រាបជូនថា សម្រាប់ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបាននូវអត្រាកំណើនក្នុង រង្វង់ ៦,៦% ដោយសារការរំពឹងទុកនៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តវិនិយោគ ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅបន្តរក្សាបានតុល្យភាព។ នេះបើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤-២០២៦។

របាយការណ៍ដដែលបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានគាំទ្រដោយ៖ (១)-វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ដែលគាំទ្រដោយកំណើននៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទរំពឹងថានឹងបន្តងើបឡើងវិញសន្សឹមៗ, (២)-វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៨,៥% ដែលទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្ត សាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិកូវីដ-១៩ និង (៣)-វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៦,៩% ដោយការបន្តកើនឡើងនូវសកម្មភាពក្នុងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ក្នុងខណៈដែលអនុវិស័យអចលនទ្រព្យ ត្រូវបានរំពឹងថានៅបន្តសម្រេចបាន កំណើនទាបជាងនិន្នាការធម្មតា។

ក្នុងទិសដៅបន្តកសាងភាពធន់សង្គម-សេដ្ឋកិច្ចឆ្លើយតបនឹង វិបត្តិដែលអាចកើតមាន រាជរដ្ឋាភិបាលនឹងបន្តជំរុញការស្តារ និងពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ច ឱ្យរស់រវើក និង ត្រឡប់ទៅកំណើនសក្តានុពល, ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង និងកសាងភាពធន់ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់៕

The post លោក ហ្សង់ហ្វ្រង់ស័រ តាន់៖ កំណើនសេដ្ឋកិច្ចកម្ពុជា គឺជាកំណើនសេដ្ឋកិច្ចដែលខ្ពស់ជាងគេនៅក្នុងបណ្ដាប្រទេសអាស៊ានក្នុងឆ្នាំ២០២៣ appeared first on .

បញ្ញវន្តចាស់វស្សាជាច្រើនអង្គ/នាក់ ជុំជើងគ្នាចែករំលែកពុទ្ធិ គតិបណ្ឌិត និងបទពិសោធល្អៗ សម្រាប់ការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១
សិក្ខាសាលាតាមរយៈអនឡាញ ស្តីពី “ការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១” ដែលមានព្រះវាគ្មិន និងវាគ្មិនកិត្តិយស ជាបញ្ញវន្តចាស់វស្សា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ធ្វើការចែករំលែកពុទ្ធិ គតិបណ្ឌិត និងបទពិសោធល្អៗ លើប្រធានបទ «បញ្ញវន្ត តម្លៃបញ្ញវន្ត និងតួនាទីរបស់បញ្ញវន្តក្នុងសង្គមខ្មែរ» ដើម្បីតម្រង់ទិសដល់សិស្ស-និស្សិត និងយុវជន ដើម្បីត្រៀមខ្លួនបានល្អក្នុងការក្លាយជាបញ្ញវន្តសតវត្សទី២១ ដ៏មានសក្តានុពល និងយល់ច្បាស់ពីតួនាទី គោលការណ៍ ភារកិច្ច និងការទទួលខុសត្រូវរបស់បញ្ញវន្តចំពោះសង្គមជាតិរបស់ខ្លួន។

ខណៈដែលលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូ​ន នៅថ្ងៃទី៨ ខែសីហាម្សិលមិញបានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបិទសិក្ខាសាលាខាងលើ។

ខណៈសិក្ខាសាលានេះ ធ្វើឡើងគឺចង់បង្ហាញ ពីការរីកចម្រើនធនធានមនុស្សរបស់កម្ពុជានាពេលបច្ចុប្បន្ន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងទី៤. ជម្រុញវប្បធម៌នៃការចែករំលែកចំណេះដឹង គតិបណ្ឌិត និងបទពិសោធន៍ សំដៅពង្រីកការយល់ដឹង និងការអភិវឌ្ឍខ្លួន ស្របតាមការវិវត្តរបស់សង្គមជាតិ និងសកលលោក។

កម្មវិធីដ៏ឧដ្តុង្គឧត្តមធ្វើឡើងដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប,លោក ហ្សង់ ហ្រ្វង់ស័រ តាន់ នាយកការផ្សាយជាភាសាខ្មែរ នៃវិទ្យុបារាំងអន្តរជាតិ (RFI)  និងលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន និង លោក អៀង សុធារ៉ា អគ្គនាយកក្រុមហ៊ុនផ្កាឈូក និងសហស្ថាបនិកគម្រោងលំនៅឋាន អារ៉ាខាវ៉ា ជាអធិបតីកិត្តិយស និងសម្របសម្រួលដោយ លោកសាស្ត្រាចារ្យ ប្រាក់ សម្ផស្ស និងលោក ធឿន វុឌ្ឍី ព្រមទាំងមានចូលរួមស្តាប់តាមកម្មវិធីហ្សូម (ZOOM) និង pages ដែលសរុបប្រមាណជា ២៦០០ នាក់។

សិក្ខាសាលាអនឡាញ ស្តីពី “ការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១” ដែលរៀបចំឡើងដោយ ក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីការអភិវឌ្ឍសង្កម(YVSD) ដឹកនាំដោយលោក ទីន សុខលីម ស្ថាបនិក និងកញ្ញា យ៉ាត សេងហួរ ប្រធានក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍសង្គម ប្រចាំឆ្នាំ២០២១ ដោយសហការរៀបចំជាមួយ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន៕

The post បញ្ញវន្តចាស់វស្សាជាច្រើនអង្គ/នាក់ ជុំជើងគ្នាចែករំលែកពុទ្ធិ គតិបណ្ឌិត និងបទពិសោធល្អៗ សម្រាប់ការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១ appeared first on .