អគ្គលេខាធិការអាស៊ាន

អគ្គលេខាធិការអាស៊ាន សាទរកម្ពុជា ដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់កាលពីឆ្នាំកន្លងមក ដែលក្នុងនោះមានការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោជាដើម។លោកថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់កាលពីឆ្នាំកន្លងមក រួមមាន ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ ការកើនឡើងនូវការបណ្តាក់ទុនវិនិយោគ និងការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ចូលមកប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានជម្រាបជូនអំពីការដាក់ចេញនូវផែនការយុទ្ធសាស្ត្រតភ្ជាប់អាស៊ាន ២០២៦-២០៣៥ ផងដែរ។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានជម្រាប់ជូន លោកអគ្គលេខាធិការអាស៊ានអំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា លើផែនការតភ្ជាប់របស់អាស៊ាននាពេលកន្លងមក តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធគន្លឹះស្របតាមទិសដៅនេះនៅក្នុងប្រទេសកម្ពុជា សំដៅធានាឱ្យបាននូវរំហូរពាណិជ្ជកម្មដោយរលូននៅក្នុងតំបន់។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីផែនការបេសកកម្មគោះទ្វារវិនិយោគិនអន្តរជាតិ នៅតាមបណ្តាប្រទេសមួយចំនួននាពេលខាងមុខផងដែរ។

សូមរម្លឹកដែរថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.) ក្នុងឆ្នាំ២០២៥៕ អត្ថបទ៖ ហ្សាលីន

The post អគ្គលេខាធិការអាស៊ាន សាទរកម្ពុជា ដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ appeared first on .

កម្ពុជា ជាប្រទេសដំបូងគេដែលទទួលបានតំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន ក្រោមជំនួយរបស់ប្រទេសចិន
កម្ពុជាបានជ្រើសរើសទីតាំងសួនព្រះនាងប្រាជ្ញាបារមី ក្នុងខណ្ឌជ្រោយចង្វា ដើម្បីអភិវឌ្ឍទៅជា តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ដោយបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
បើតាមលោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ជាគម្រោងរបស់លេខាធិការដ្ឋានអាស៊ាន ក្រោមជំនួយរបស់ប្រទេសចិនដែលដៃគូជាមិត្តរបស់អាស៊ាន ។

លោក អ៊ុក ឌីវ៉ង់ បានបន្ថែមថា តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ក្នុងគោលដៅរួមចំណែកដល់ការថែរក្សាសុខភាព និងសុខមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប និងសម្រេចគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព។ គម្រោងនេះនឹងត្រូវសាងសង់នៅក្នុងបណ្តាប្រទេសទាំង១០របស់អាស៊ានដោយចែកចេញជា៣ដំណាក់កាល។ ក្នុងនោះដំណាក់កាលទី១គឺ សាងសង់នៅប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ដោយឡែកដំណាក់កាលទី២ និងដំណាក់កាលទី៣ គឺក្នុងមួយដំណាក់គឺមាន៤ប្រទេសដែលទទួលបានបន្តបន្ទាប់ ។
គួរបញ្ជាក់ថា ការសាងសង់តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាននេះ ជាធ្វើឡើងក៏ក្នុងន័យគាំទ្រ សេចក្ដីប្រកាសអាស៊ានស្ដីពីការ លើកកម្ពស់តួនាទីកីឡាក្នុងការ កសាងសហគមន៍ និងសម្រេចគោលដៅប្រកបដោយចីរភាពរបស់អាស៊ាន និងសេចក្តីប្រកាសអាស៊ានស្តីពី ការលើកកម្ពស់អត្តសញ្ញាណអាស៊ាន តាមរយៈការអភិរក្សកីឡាប្រពៃណី និងល្បែងកីឡាប្រជាប្រិយ៍ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ ។

ពិធីបញ្ចុះបឋមសិលាសាងសង់តំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន នាព្រឹកមិញនេះ មានការចូលរួមពីសំណាក់ តំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូត រាជទូត និងមន្ត្រីស្ថានទូតនៃប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតចិនប្រចាំពកម្ពុជា មន្ត្រីស្ថានទូតចិនប្រចាំអាស៊ាន មន្ត្រីស្ថាន ទូតចិនប្រចាំលេខាធិការដ្ឋានអាស៊ាន ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡាចិន លេខាធិការដ្ឋាន អាស៊ាន ឧត្តមមន្ត្រីកីឡាអាស៊ាន ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា, និងសាធារណជនដោយផ្ទាល់ និងតាម Video Conference ៕

The post កម្ពុជា ជាប្រទេសដំបូងគេដែលទទួលបានតំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន ក្រោមជំនួយរបស់ប្រទេសចិន appeared first on .

លោក កៅ គឹមហួន ឥស្សរជនខ្មែរដំបូងគេត្រូវទៅកាន់តំណែងជាអគ្គលេខាធិការអាស៊ាន
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីកម្ពុជា ជាឥស្សរជនខ្មែរដំបូងគេដែលនឹងត្រូវទៅកាន់តំណែងជាអគ្គលេខាធិការអាស៊ាន (ASEAN Secretary General) រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២៣ទៅ។  តំណែងនេះត្រូវបានប្រកាសចំពេលអាស៊ានមានអាយុ៥៥ឆ្នាំគត់ ហើយក៏ចំពេលកម្ពុជាធ្វើម្ចាស់ផ្ទះអាស៊ានពេញ១ឆ្នាំ២០២២។

អគ្គលេខាធិការអាស៊ានបច្ចុប្បន្ន គឺលោក Lim Jock Hoi ដែលជាជនជាតិព្រុយណេ។ អាណត្តិអគ្គលេខាធិការអាស៊ានរយៈពេល៥ឆ្នាំតែម្ដងប៉ុណ្ណោះ ហើយត្រូវបានតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន ហើយត្រូវបានជ្រើសរើសតាមលំដាប់អក្សរភាសាអង់គ្លេសរបស់សមាជិកអាស៊ានទាំង១០ ដោយផ្អែកលើលក្ខខណ្ឌមួយចំនួនដូចជាសុចរិតភាព សមត្ថភាព បទពិសោធ និងសមភាពយេនឌ័រ។

លោក កៅ គឹមហួន និងលោក Lim Jock Hoi

លោក កៅ គឹមហួន បច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Jeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ សមាជិកនៃក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ (WSD)។

លោកបណ្ឌិតចូលរួមក្នុងកិច្ចការសាធារណៈ ចាប់តាំងពីលោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩៣ ក្រោយបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក។ លោកត្រូវបានមើលឃើញថាជាអ្នកដើរតួនាទីសំខាន់នៅក្នុងការចូលជាសមាជិកអាស៊ានរបស់កម្ពុជា នៅឆ្នាំ១៩៩៩។

លោកក៏ជាអ្នកការទូតសំរាប់កិច្ចការអន្តរជាតិដ៏ឆ្នើមមួយរូបនៅកម្ពុជា ហើយក៏ជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៣ និងជារដ្ឋលេខាធិការក្រសួងការបរទេស ពីឆ្នាំ ២០០៤ ដល់ ឆ្នាំ២០១៣។

សម្រាប់វិស័យការអភិវឌ្ឍវិស័យអប់រំ លោកបណ្ឌិត កៅ គឹមហួន ជាអ្នកវិនិយោគមួយរូបគួរឲ្យគោរព ដែលបានបង្កើតសាកលវិទ្យាល័យកម្ពុជា (UC) នៅឆ្នាំ២០០៣។

លោកបានបង្កើតវេទិកាចំនួនពីរទទួលបានជោគជ័យគឺ វេទិកាសេដ្ឋកិច្ចអាស៊ី និងកិច្ចសន្ទនាអភិវឌ្ឍន៍ទំនុកចិត្តអាស៊ី។ លើសពីនេះ លោកបានចូលរួមបង្កើតបណ្តាញទូរទស្សន៍អាស៊ីអាគ្នេយ៍ និងស្ថានីយវិទ្យុ។

នៅឆ្នាំ ២០១៤ លោកបានបង្កើត សាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា ដែលគោលបំណងផ្តល់នូវការបណ្តុះបណ្តាលកម្រិតខ្ពស់ សំរាប់អ្នកគ្រប់គ្រង អ្នកធ្វើគោលនយោបាយ និងមេដឹកនាំវ័យក្មេង។

នៅឆ្នាំ២០១៥ លោកបានបង្កើតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ នៅសាកលវិទ្យាល័យកម្ពជា ដើម្បីលើកកម្ពស់វិជ្ជាជីវៈខាងសារព័ត៌មានប្រកបដោយគុណភាព និងការអប់រំផ្នែកគមនាគមន៍ និងផ្តល់ឱ្យនិស្សិត នូវ ការបណ្តុះបណ្តាលជាក់ស្តែង នៅស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ (SEATV) និងវិទ្យុ (FM 106)៕

The post លោក កៅ គឹមហួន ឥស្សរជនខ្មែរដំបូងគេត្រូវទៅកាន់តំណែងជាអគ្គលេខាធិការអាស៊ាន appeared first on .