កម្ពុជា ជាប្រទេសដំបូងគេដែលទទួលបានតំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន ក្រោមជំនួយរបស់ប្រទេសចិន

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាបានជ្រើសរើសទីតាំងសួនព្រះនាងប្រាជ្ញាបារមី ក្នុងខណ្ឌជ្រោយចង្វា ដើម្បីអភិវឌ្ឍទៅជា តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ដោយបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
បើតាមលោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ជាគម្រោងរបស់លេខាធិការដ្ឋានអាស៊ាន ក្រោមជំនួយរបស់ប្រទេសចិនដែលដៃគូជាមិត្តរបស់អាស៊ាន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោក អ៊ុក ឌីវ៉ង់ បានបន្ថែមថា តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ក្នុងគោលដៅរួមចំណែកដល់ការថែរក្សាសុខភាព និងសុខមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប និងសម្រេចគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព។ គម្រោងនេះនឹងត្រូវសាងសង់នៅក្នុងបណ្តាប្រទេសទាំង១០របស់អាស៊ានដោយចែកចេញជា៣ដំណាក់កាល។ ក្នុងនោះដំណាក់កាលទី១គឺ សាងសង់នៅប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ដោយឡែកដំណាក់កាលទី២ និងដំណាក់កាលទី៣ គឺក្នុងមួយដំណាក់គឺមាន៤ប្រទេសដែលទទួលបានបន្តបន្ទាប់ ។
គួរបញ្ជាក់ថា ការសាងសង់តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាននេះ ជាធ្វើឡើងក៏ក្នុងន័យគាំទ្រ សេចក្ដីប្រកាសអាស៊ានស្ដីពីការ លើកកម្ពស់តួនាទីកីឡាក្នុងការ កសាងសហគមន៍ និងសម្រេចគោលដៅប្រកបដោយចីរភាពរបស់អាស៊ាន និងសេចក្តីប្រកាសអាស៊ានស្តីពី ការលើកកម្ពស់អត្តសញ្ញាណអាស៊ាន តាមរយៈការអភិរក្សកីឡាប្រពៃណី និងល្បែងកីឡាប្រជាប្រិយ៍ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ ។

ពិធីបញ្ចុះបឋមសិលាសាងសង់តំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន នាព្រឹកមិញនេះ មានការចូលរួមពីសំណាក់ តំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូត រាជទូត និងមន្ត្រីស្ថានទូតនៃប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតចិនប្រចាំពកម្ពុជា មន្ត្រីស្ថានទូតចិនប្រចាំអាស៊ាន មន្ត្រីស្ថាន ទូតចិនប្រចាំលេខាធិការដ្ឋានអាស៊ាន ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡាចិន លេខាធិការដ្ឋាន អាស៊ាន ឧត្តមមន្ត្រីកីឡាអាស៊ាន ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា, និងសាធារណជនដោយផ្ទាល់ និងតាម Video Conference ៕