អភិបាលខណ្ឌ​ទួលគោក ទទួលសញ្ញាបត្របណ្ឌិតឯកទេស «នីតិរដ្ឋបាល»

សង្គម​និង​សេដ្ឋកិច្ច

លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក ទទួលសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ទៅលើឯកទេស «នីតិរដ្ឋបាល» ពីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ធ និងជាមេញ្ជាការកងទ័ពជើងកោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា ពិសី អតីត​អភិបាលរង​ខណ្ឌ​ឫស្សីកែវ និង​ក្រោយ​មក​ទទួល​បាន​ការ​តែងតាំង​ជា​អភិបាល​ខណ្ឌ​ឫស្សីកែវ កាល​ថ្ងៃទី​០១ ខែមីនា ឆ្នាំ២០១៦។ លោក​ត្រូវ​បាន​សម្តេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​​​​​ ផ្ទេរ​មក​កាន់​តំណែង​ជា​អភិបាល​ខណ្ឌ​ទួលគោក ​​កាល​ពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០២១។

លោក ជា ពិសី ​បាន​ទទួល​ងារ “ឯកឧត្តម” ​​បន្ទាប់ពី​ប្រមុខរដ្ឋស្តីទី សម្តេច​វិបុលសេនា​ភក្តី សាយ ឈុំ ​​ចេញ​ព្រះរាជក្រឹត្យ ​តែងតាំង​​រូប​លោក​​ក្នុង​ចំណោម​សមាជិក​ក្រុមលេខា​សម្តេច​តេជោ ហ៊ុន សែន ហៅកាត់ថា ក្រុម​លេខា​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ «អគ្គនាយក» កាល​ពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៨។

គួររម្លឹកថា ថ្មីៗនេះ លោក ជា ពិសី ក៏បានបញ្ជូនកូនស្រីទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ ផងដែរ៕