អាជីវកម្មរ៉ែមាស

ក្រុមហ៊ុនមួយគ្រោងវិនិយោគអាជីវកម្មរ៉ែមាស លើផ្ទៃដី ៣.០០០ហិកតា ក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ
ក្រុមហ៊ុន រ៉ក មីនើរ៉លឡូជី ឌីវេឡុបម៉ិន ឯ.ក មានគម្រោងធ្វើអាជីវកម្មរ៉ែមាស លើផ្ទៃដីទំហំ ៣.០០០ហិកតា ស្ថិតនៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ គម្រោងវិនិយោគនេះនឹងសិក្សាដោយក្រុមហ៊ុនទីប្រឹក្សា ដាប់ប៊ែលយូ ២ភី អ៊ិនវ៉ាយរ៉ិនម៉ិន ឯ.ក។

កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ទា ជុប ក៏បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងអាជីវកម្មរ៉ែមាសនេះផងដែរ។ ដោយការប្រជុំនេះ មានការចូលរួមមកពីអន្តរក្រសួង រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លេខាធិការដ្ឋានឥណទានកាបូន នាយកដ្ឋាន EIA  និងលេខាធិការដ្ឋាន EIA ជាច្រើនរូប។

ជាលទ្ធផល កិច្ចប្រជុំខាងលើនេះ មានគោលបំណង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងខាងលើនេះ និងប្រមូលធាតុចូលពីការផ្តល់មតិយោបល់របស់អន្តរក្រសួង ដែលមានលក្ខណៈបច្ចេកទេស ច្បាប់ពាក់ព័ន្ធ និងកំណត់វិធានការកាត់បន្ថយសំដៅធានាឱ្យមាននូវហេតុប៉ះពាល់អវិជ្ជមានក្នុងកម្រិតអប្បរមា ដើម្បីឱ្យគម្រោងអាចអនុវត្តបាន ហើយធានាបានសុក្រឹត្យកម្មបរិស្ថានកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

គួរឱ្យដឹងថា វិស័យរ៉ែកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយវិស័យនេះបានចូលរួមយ៉ាងសំខាន់ក្នុងការចូលរួម អភិវឌ្ឍន៍ប្រទេស ដែលធានាបានទាំងស្រុងនៃការផ្គត់ផ្គង់រ៉ែសំណង់ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័នផ្សេងៗ។

បច្ចុប្បន្នកម្ពុជាបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ១១ក្រុមហ៊ុន ប្រតិបត្តិការនៅ ៦ខេត្ត ក្នុងនោះមាន ៧គម្រោង កំពុងធ្វើប្រតិបត្តិការទាញយករ៉ែពេញលេញតាំងឆ្នាំ២០២១ និង ៤គម្រោង ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។

ក្រុមហ៊ុនដែលមានប្រតិបត្តិការលើអាជីវកម្មរ៉ែមាសនៅខេត្ត៦នោះ រួមមាន ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង៕

The post ក្រុមហ៊ុនមួយគ្រោងវិនិយោគអាជីវកម្មរ៉ែមាស លើផ្ទៃដី ៣.០០០ហិកតា ក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ appeared first on .

ក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ មីនើរ៉ល បង់សួយសារជូនរដ្ឋសរុបជាង​ ១០លានដុល្លារ ត្រឹមខែមិថុនានេះ
ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា បន្ទាប់ពីបានដាក់ឲ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកទល់នឹងពេលបច្ចុប្បន្នក្រុមហ៊ុនបានចម្រាញ់មាស ដែលមានគុណភាព៩០% បានចំនួនសរុប៦,៧២៧.៧០ គីឡូក្រាម។ ក្នុងនោះក្រុមហ៊ុនបានបង់សួយសារជូនរដ្ឋសរុបចំនួន ១០,២២៨,២៣៩ដុល្លារ។

សេចក្ដីប្រកាសព័ត៌មានដែលបានបង្ហាញក្នុងពិធីទស្សនកិច្ច ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា នេះគឺជាសមិទ្ធផលដែលកើតចេញ ពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិ ជូនជាតិ និងមាតុភូមិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការអនុញ្ញាតឲ្យមានការវិនិយោគទ្រង់ទ្រាយធំ នៅក្នុងវិស័យធនធានរ៉ែនេះ។

ក្រសួងរ៉ែ និងឋាមពល បានសង្កត់ធ្ងន់ថា សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគ ពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿន ឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គម ផ្សេងៗទៀតជាច្រើន សម្រាប់ប្រទេសកម្ពុជា។ ទន្ទឹមនឹងការចូលរួមចំណែក ដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះ ក៏បាននឹងកំពុងបង្កើតបានផងដែរ នូវសមត្ថភាពជាតិ និងគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី គឺជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅកម្ពុជា។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជិត២ឆ្នាំហើយ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ១២០លានដុល្លារអាមេរិក។

ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០% (Gold Doré Bars) បានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ។ គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ (ក្នុងនោះស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន ៨៧នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)៕

The post ក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ មីនើរ៉ល បង់សួយសារជូនរដ្ឋសរុបជាង​ ១០លានដុល្លារ ត្រឹមខែមិថុនានេះ appeared first on .

ត្រឹមរយៈពេល ៧ខែ កម្ពុជាផលិតមាសបាន ជិត២ពាន់គីឡូក្រាមពីតំបន់អូរខ្វាវ
រយៈពេល៧ខែកន្លងមកនេះ កម្ពុជា ផលិតមាសបានចំនួន ១.៧៥១ គីឡូក្រាម ពីតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ បរិមាណមាសដែលកម្ពុជាផលិតបាន ចាប់ផ្តើមមានចំនួនច្រើនឡើងជាបន្តបន្ទាប់ ក្នុងរង្វង់៨០-១០០គីឡូក្រាមក្នុង១សប្តាហ៍។

នេះបើតាមការបញ្ជាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈនេះ។

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖

The post ត្រឹមរយៈពេល ៧ខែ កម្ពុជាផលិតមាសបាន ជិត២ពាន់គីឡូក្រាមពីតំបន់អូរខ្វាវ appeared first on .

លោក ស៊ុយ សែម៖ ក្រុមហ៊ុនអូស្រ្ដាលី ចម្រាញ់​រ៉ែមាសបាន​ជិត​ ១៥០០គីឡូក្រាមរយៈពេល ៧ខែដំបូង
ក្រុមហ៊ុនអូស្រ្ដាលី Renaissance Mineral Limited (Cambodia) ​ចម្រាញ់​រ៉ែមាសបាន​ជិត​ ១៥០០គីឡូក្រាម ក្នុង​រយៈពេល ៧ខែដំបូង ខណៈក្រសួងរ៉ែនិងថាមពល បន្ត​ដាក់ក្តីរំពឹងខ្ពស់ថា ដំណើរផលិតកម្មចម្រាញ់រ៉ែមាសនឹងនៅតែអាចសម្រេចបានទៅតាមផែនការដែលគ្រោងទុក គឺ​៣តោននៅក្នុង​១ឆ្នាំ។ នេះបើតាមលោក​ ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីប្រគល់ទទួលអគារទីស្តីការក្រសួងរ៉ែ និងថាមពល ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសុក្រ ទី១៤ មករាម្សិលមិញ។

លោក ស៊ុយ សែម ថ្លែងថា ការចម្រាញ់រ៉ែមាសនៅកម្ពុជានៅខេត្ត​មណ្ឌលគីរី​ ដោយក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral គឺមាន​ប្រមាណជិត​ ១៥០០គីឡូ ឬស្មើនឹង ​១១០ដុំមាស ​​ក្នុងរយៈពេលជាង ៧ខែ កន្លងមកនេះ។ ខណៈដែលក្រុមហ៊ុនអូស្រ្តាលីមួយនេះបានអះអាងថា ​អាច​ផលិត​មាស​សុទ្ធបាន​ ៣តោន​ ក្នុង​មួយឆ្នាំ ​សម្រាប់​រយៈ​​ពេល​៨​ឆ្នាំ​ដំបូង។ ក្រុមហ៊ុន​នេះ​អះអាងទៀតថា ​នឹង​ពង្រីក​អាជីវកម្មរបស់​ខ្លួន​ឲ្យ​កាន់​ធំថែមទៀត​ក្រោយ​រយៈពេល​​៨ឆ្នាំ​ដំបូងនេះដោយមាស​នឹងត្រូវនាំចេញទៅបន្សុទ្ធនៅក្រៅប្រទេស ដូចជាប្រទេសសឹង្ហបុរី និងអូស្ត្រាលីជាដើម។

អាជីវកម្មរ៉ែមាស​ដ៏ធំ និងជាលើកដំបូង​នេះ ​វិនិយោគ​ដោយ​ក្រុម​ហ៊ុ​ន​អូស្ត្រាលី​ឈ្មោះ Renaissance Minerals Limited (Cambodia) ស្ថិត​នៅតំបន់ ​អូខ្វាវ​ ស្រុកកែវសីមា ខេត្ត​មណ្ឌល​គិរី ត្រូវ​ដាក់​ឲ្យ​ដំណើរការ​​ចម្រាញ់​រ៉ែ​មាស​ចាប់ពីថ្ងៃទី២១​ ខែមិថុនា ២០២១កន្លងទៅ។ ក្រុមហ៊ុន Renaissance Minerals  ជាក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​អន្តរជាតិ ដោយ​ផលិត​ចេញ​ជាមាស​ដុំ​ពាក់​កណ្តាល​សម្រេច​​៩០% ។

នៅក្នុង​សារខិលិត​៣ទំព័រ ​ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ​នាយក​រដ្ឋមន្ត្រីកម្ពុជា សម្តេច​ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជា​មោទនភាព​សម្រាប់​កម្ពុជា​ក្នុង​ការដាក់​ឲ្យ​ដំណើរ​ការ​រោងចក្រ​ចម្រាញ់​រ៉ែមាស​ជាលើក​ដំបូង​របស់​ខ្លួន។​ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា​រំពឹងថា ​នឹង​ទទួល​បានផល​ប្រយោជន៍​ជាចំណូល​ដុល​ជាមធ្យម ១៨៥​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ ដែល​​ក្នុង​នោះ​ចំណូល​ថវិកា​ជាតិ ​ពី​សួយសារ និង​សារពើពន្ធ​ផ្សេង​ៗ​ប្រមាណ​៤០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

បើតាមសម្តេច ហ៊ុន សែន ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ​គឺ​ត្រូវ​ការ​ការ​វិនិយោគ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​បច្ចេកទេស​ខ្ពស់។ សម្តេចបន្តថា ការ​ធ្វើ​អាជីវកម្មរ៉ែមាស ជាលក្ខណៈប្រពៃណីយ ​គឺមានហានិភ័យ​ខ្ពស់ និង​បង្កផល​ប៉ះពាល់​ដល់​បរិស្ថាន​ថែមទៀតផង។ ទន្ទឹមនឹងនោះ សម្តេចក៏បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​បោះ​បង់ចោល​នូវបំណងធ្វើ​អាជីវកម្មរ៉ែជាលក្ខណៈគ្រួសារ ខណៈ​ការ​ធ្វើ​អាជីវកម្ម​រ៉ែមាសខ្នាតអន្តរជាតិ ​នៅតំបន់​អូខ្វាវ​ត្រូ​វបាន​ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់ថា ​ជាគំរូ​មួយ​សម្រាប់​នាំមុខ​ដល់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដទៃទៀត តាម​គោល​​​​​ការណ៍​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព។

អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក អ៊ឹង ឌីប៊ូឡា ថ្លែងបញ្ចាក់សារព័ត៌មានក្នុងស្រុកថា មានក្រុមហ៊ុន រុករករ៉ែមាស​ចំនួន​ ៤បន្ថែមទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្ម​ចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ​២០២២នេះ ក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងមួយទៀត ជាក្រុមហ៊ុនឥណ្ឌា ដែលមានទីតាំង នៅខេត្តរតនគិរី៕

The post លោក ស៊ុយ សែម៖ ក្រុមហ៊ុនអូស្រ្ដាលី ចម្រាញ់​រ៉ែមាសបាន​ជិត​ ១៥០០គីឡូក្រាមរយៈពេល ៧ខែដំបូង appeared first on .

មកស្គាល់ក្រុមហ៊ុន Renaissance Minerals ដែលទទួលបានសិទ្ធិ​វិនិយោគ​លើ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​តម្លៃ ១២០ ​លាន​ដុល្លារ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសពីភាពជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាសរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។ ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លាសហរដ្ឋអាមេរិក ហើយត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

នេះជាកំណត់ត្រាជាប្រវត្តិសាស្ត្រនៃការចាប់ផ្តើមឧស្សាហកម្មចម្រាញ់រ៉ែមាសជាលើកដំបូងរបស់កម្ពុជា ​​ដែល​បាន​នាំមក​នូវ​លំហូរ​ទុន​វិនិយោគ​ពី​ក្រៅប្រទេស​មក​កម្ពុជា ការបង្កើត​ឱកាស​ការងារ និង​សេដ្ឋកិច្ច ការពង្រីក​នូវ​ពិពិធកម្ម​ខឿន​ឧស្សាហកម្ម​ក្នុងស្រុក និង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម​ផ្សេងៗ​ទៀត​ជាច្រើន សម្រាប់​ប្រទេស​កម្ពុជា​។

ឧកញ៉ាញូស៍ សូមបង្ហាញសាវតារខ្លីពីក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មរុករករ៉ែមាសលើកដំបូងនៅកម្ពុជា៖

បង្កើតឡើងក្នុងឆ្នាំ១៩៦៩ ក្រុមហ៊ុន ​Emerald Resources គឺជាក្រុមហ៊ុនរុករក និងចម្រាញ់មាសដ៏ល្បីល្បាញបំផុតមួយនៅ​ក្នុង​ទីក្រុង​ Perth​ ប្រទេស​អូស្រ្តាលី ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ ខាងរុករករ៉ែមាសប្រកបដោយភាពជោគជ័យ ឆាប់រហ័ស និងចំណាយថ្លៃដើមតិច នៅក្នុងប្រទេសអូស្រ្តាលី និងប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនមានតម្លៃទីផ្សារ៤៦៣លានដុល្លារ មានភាគហ៊ុនជាង៥០០លានហ៊ុន។

ក្រុមហ៊ុន ​Emerald Resources មានក្រុមវិស្វករ និងភូគព្ភវិទូសមត្ថភាពខ្ពស់ ដែលធ្លាប់បានទទួលជោគជ័យ លើគម្រោងរុករក និងចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើនដូចជា គម្រោង Bonikro Gold Project នៅក្នុងប្រទេសកូឌីវ័ Cote d’Ivoire សម្រាប់ក្រុមហ៊ុន Equigold NL និងក្រុមហ៊ុន Regis Resources Ltd។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត (Renaissance Minerals (Cambodia) Limited) គឺជាក្រុមហ៊ុនអូស្រ្តាលី ដែលទទួលបានការអនុញ្ញាតឲ្យសិក្សាស្រាវជ្រាវស្វែងរុករករ៉ែមាស អស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

ក្រុមហ៊ុន Renaissance Minerals ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៦ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (Private Limited Company) ដែលធ្វើប្រតិបត្តិការលើវិស័យរុករករ៉ែធំជាងគេនៅកម្ពុជា។ ក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុន ១០០ ភាគរយដោយក្រុមហ៊ុន Emerald Resources NL ជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រអូស្រ្តាលី ASX បង្កើតឡើងមានដើមទុនអន្តរជាតិ។

ក្រុមហ៊ុនបានផ្តួចផ្តើមសកម្មភាពជាច្រើនឆ្ពោះទៅកាន់ការផលិតកម្មរ៉ែ។ ក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចសន្យារ៉ែចំនួន ២៣០ លានដុល្លារជាមួយក្រុមហ៊ុនរ៉ែនិងក្រុមហ៊ុន Civil Australia (Maca) ដើម្បីផ្គត់ផ្គង់ឧបករណ៍រើផែនដីនិងធ្វើសេវាកម្មរ៉ែកិច្ចសន្យានៅគម្រោងមាសអូកាវអស់រយៈពេលជាង ៧ ឆ្នាំ។

ឆ្នាំ២០១៨ ក្រសួងរ៉ែនិងថាមពលបានផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែដល់ក្រុមហ៊ុន Renaissance Minerals (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL ដែលមានមូលដ្ឋាននៅអូស្ត្រាលីដើម្បីទាញយករ៉ែមាសនៅក្នុងខេត្តមណ្ឌលគីរី។

ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យអភិវឌ្ឍន៍គម្រោង​វិនិយោគ​លើ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​តម្លៃ ១២០ ​លាន​ដុល្លារ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី Renaissance Minerals (Cambodia) Limited ត្រូវបាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ដោយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។

បើតាម​សម្តេចតេជោ ហ៊ុន សែន កម្ពុជា​រំពឹងថា ផលិតផល​មាស​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរខ្វាវ​នឹង​ផ្តល់​ចំណូល​ដុល​ជា​មធ្យម​ប្រមាណ ១៨៥ ​លាន​ដុល្លារ ក្នុង ១ ​ឆ្នាំ​ក្នុង​នោះ​ចំណូល​ថវិកាជាតិ​ពី​សួយសារ និង​សារពើពន្ធ​ផ្សេងៗ​មាន ៤០ លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ​។ ថវិកា​នេះ​នឹងត្រូវ​យក​មក​ប្រើ​ក្នុង​ចរន្ត​ថវិកាជាតិ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​៕

The post មកស្គាល់ក្រុមហ៊ុន Renaissance Minerals ដែលទទួលបានសិទ្ធិ​វិនិយោគ​លើ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​តម្លៃ ១២០ ​លាន​ដុល្លារ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ appeared first on .

ថ្ងៃនេះក្រសួងរ៉ែប្រកាសឲ្យបើកដំណើរការចម្រាញ់មាសលើកដំបូង ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ
នៅព្រឹកទី២១ ខែមិថុនានេះ កម្ពុជានឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី ខណៈដែលនាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្រសួងរ៉ែនិងថាមពល នឹងក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ បានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង៕

The post ថ្ងៃនេះក្រសួងរ៉ែប្រកាសឲ្យបើកដំណើរការចម្រាញ់មាសលើកដំបូង ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ appeared first on .

មកស្គាល់ក្រុមហ៊ុនដែលរាជរដ្ឋាភិបាល អនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាស អាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ
កម្ពុជា ប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ នេះបើតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី១០ ខែមិថុនា ម្សិលមិញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។ ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមសម្តេចតេជោ ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ដែរថា មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។

រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។

សម្តេចតេជោ  បានគូសបញ្ជាក់ទៀតថា ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មរ៉ែមាសនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់រាជរដ្ឋាភិបាលនាពេលកន្លងមកនៅក្នុងវិស័យរ៉ែពិតជាអាចទាញយកធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយ ការទទួលខុសត្រូវខ្ពស់លើការការពារផលប្រយោជន៍បរិស្ថាន និងសង្គម។

ក្នុងសារលិខិតដដែលបានក្រើនរំលឹកផងដែរថា មិនឱ្យមានការធ្វើអាជីវកម្មមិនមានវិជ្ជាជីវៈ រួមទាំងរ៉ែមាសលក្ខណៈគ្រួសារដែលប្រឈមនឹងគ្រោះថ្នាក់។ បណ្តាក្រុមហ៊ុនរ៉ែទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវដូចក្រុមហ៊ុនអូស្ត្រាលីនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន៕

The post មកស្គាល់ក្រុមហ៊ុនដែលរាជរដ្ឋាភិបាល អនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាស អាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ appeared first on .