អាជ្ញាធរមីនកម្ពុជា

អាជ្ញាធរមីនកម្ពុជា ស្នើអង្គការកាកបាទក្រហមអន្តរជាតិ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់
ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានស្នើសុំឱ្យអង្គការ កាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដានសុខទុក្ខ របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់។

ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលនៃជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្រ្ដី និងលោក Gilles Carbonnier  អនុប្រធាន អង្គការកាកបាទក្រហមអន្តរជាតិ (ICRC) ខណៈពេលដែល លោកទេសរដ្ឋមន្រ្ដី លី ធុជ កំពុងចូលរួមកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវ បានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់របស់យោធាថៃ។ លោកក៏បានស្នើដល់អង្គការ កាកបាទក្រហមអន្តរជាតិ បន្តតាមដានសុខទុក្ខ របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។

ជាការឆ្លើយតប លោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទក្រហមអន្តរជាតិ នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ។

សូមបញ្ជាក់នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាថ្ងៃទី១២៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់» ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

The post អាជ្ញាធរមីនកម្ពុជា ស្នើអង្គការកាកបាទក្រហមអន្តរជាតិ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ appeared first on .

អាជ្ញាធរមីន បដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់គ្មានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាង ច្បាស់លាស់ ពីភាគីថៃ ថាកម្ពុជាដាក់មីនថ្មី
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់គ្មានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាងច្បាស់លាស់ ពីភាគីថៃ ដែលថាកម្ពុជាដាក់មីនថ្មី។

តាមរយៈសេចក្ដីថ្លែងការណ៍ អាជ្ញាធរមីនបានលើកឡើថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែរប្រាសាទតាក្របី មានឧប្បត្តិហេតុផ្ទុះមីនបណ្ដាលឱ្យទាហានថៃម្នាក់រងរបួសដាច់ប្រអប់ជើងខាងស្តាំ ហើយយោធាថៃបានចោទប្រកាន់ថាកម្ពុជាបានរំលោភលើបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាបានដាក់មីនថ្មីធ្វើពីប្លាស្ទិក ដែលមិនអាចរកឃើញដោយឧបករណ៍រាវមីនស្ដង់ដារ។

ក្នុងរឿងនេះ អាជ្ញាធរមីន សូមសម្តែងនូវការសោកស្តាយចំពោះទាហានដែលរងគ្រោះដោយសារមីន និងសូមជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ ដែលថា កម្ពុជាបានដាក់មីនថ្មី ដោយការចោទប្រកាន់នេះមិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាង ច្បាស់លាស់។

អាជ្ញាធរមីន គូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាគោរពតាមបទឈប់បាញ់ និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋ ភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ ដោយដាច់ខាតមិនប្រើប្រាស់មីនប្រឆាំងមនុស្ស កម្ពុជា មិនបានប្រើប្រាស់ ផលិត ឬដាក់មីនថ្មីឡើយ ចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា។

តំបន់ដែលឧប្បត្តិហេតុកើតឡើង ស្ថិតនៅតាមបណ្ដោយព្រំដែនក្បែរប្រាសាទតាក្របី ដែលជា តំបន់មានមីនច្រើន បន្សល់ទុកពីសម័យសង្គ្រាម ជាច្រើនទសវត្សរ៍មកហើយ។ តំបន់ក្បែរប្រាសាទតាក្របី ដែលយោធាថៃបានអះអាងថា មានឧប្បត្តិហេតុផ្ទុះមីន គឺជាតំបន់ដែលមានមីនក្រាស់ និងហានិភ័យខ្ពស់។ ឧប្បត្តិហេតុនេះ គឺពិតជាបង្កឡើងដោយសារគ្រាប់មីនចាស់ មិនមែនជាគ្រាប់មីនថ្មីឡើយ ហើយទាមទារឱ្យយើងផ្ដោតសំខាន់លើ ការបោសសម្អាតមីនមនុស្សធម៌ ជាជាងការចោទប្រកាន់ដោយគ្មានការពិត។

ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ អាជ្ញាធរមីន សូមអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងៀម និងបន្តកិច្ចសហប្រតិបត្តិការចៀសវាងការបង្កើនកំដៅ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ បង្ហាញនូវភស្តុតាង និងអនុញ្ញាតឱ្យមានស៊ើបអង្កេតឯករាជ្យ កម្ពុជា-ថៃ គឺជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមានកាតព្វកិច្ចរួមក្នុងការបោសសម្អាតមីនចាស់ និងការពារមិនឱ្យមានការប្រើប្រាស់មីនថ្មី កម្ពុជាស្វាគមន៍ចំពោះយន្តការទ្វេភាគីដែលមានស្រាប់ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ និងគំនិតផ្តួចផ្ដើមបោសសម្អាត មីនមនុស្សធម៌។

អាជ្ញាធរមីនបញ្ជាក់ជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីន ប្រឆាំងមនុស្សឡើយ និងនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់។ កម្ពុជានឹងនៅប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងការបោសសម្អាតមីន ដែលបន្សល់ទុកពីសម័យសង្គ្រាម។ កម្ពុជាសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហានេះ ដោយទទួលខុសត្រូវ រក្សាឱ្យបានសន្តិភាព នៅតាមតំបន់ព្រំដែន និងធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជនទាំងពីរ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ អនុវត្តតាមបទឈប់បាញ់ និងមិនមានចល័តកងទ័ពនៅក្នុងតំបន់នោះ អំឡុងពេលនៃបទឈប់បាញ់៕

The post អាជ្ញាធរមីន បដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់គ្មានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាង ច្បាស់លាស់ ពីភាគីថៃ ថាកម្ពុជាដាក់មីនថ្មី appeared first on .

អាជ្ញាធរមីនកម្ពុជា ច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ និងបញ្ជាក់ថា កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់អ្នកនាំពាក្យកងទ័ពថៃថាកម្ពុជាបង្កប់មីនថ្មី ធ្វើឱ្យទាហានថៃជាន់បណ្តាលឱ្យរបួសជាបន្តបន្ទាប់។

នៅក្នុងរឿងនេះ អាជ្ញាធរមីនកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតា ដែលបច្ចុប្បន្នមាន១៦៥ប្រទេសជារដ្ឋភាគី កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតដ៏ច្រើនលើសលុប។ ជារឿយៗកងទ័ពថៃតែងចោទប្រកាន់កម្ពុជាដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ។

ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានរបស់ថៃ អាជ្ញាធរមីនបានផ្ញើរលិខិតផ្លូវការជូនប្រធាន អនុសញ្ញាអូតាវ៉ា ដើម្បីជម្រាបពីសាវតា និងប្រវត្តិដែលថៃតែងចិញ្ចឹមចិត្តឈ្លានពានកម្ពុជាដោយប្រើរូបភាពថាកម្ពុជាដាក់មីនថ្មី។

នៅក្នុងលិខិតនេះ អាជ្ញាធរមីនកម្ពុជា បានសង្កត់ធ្ងន់ថា ថៃបានយកបញ្ហាមីនធ្វើនយោបាយចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធា ឈ្លានពានកម្ពុជា។ ដោយនៅក្នុងឆ្នាំ ២០០៨ ថៃបានចោទប្រកាន់ស្រដៀងគ្នាអំពីការដាក់មីនថ្មី ដែលការចោទ នេះគឺគ្មានភស្តុតាងច្បាស់លាស់។ ទាំងនេះ គឺជាយុទ្ធសាស្ត្រដែលថៃប្រើប្រាស់ ដើម្បីបង្កឱ្យស្ថានភាព មានភាពតានតឹងនិងឈានទៅប្រើកម្លាំងប្រដាប់អាវុធ។

អាជ្ញាធរមីន គូសបញ្ជាក់ថា កម្ពុជា មិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ហើយកម្ពុជាបដិសេធ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការចោទប្រកាន់មិនពិតអំពីការប្រើប្រាស់មីន ដើម្បីជាហេតុផលឈ្លានពាននិងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា។

ទន្ទឹមនឹងនេះ កម្ពុជា ក៏បានអំពាវនាវដល់រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំងអស់ ចូលរួមការពារបូរណភាពអនុសញ្ញាអូតាវ៉ា និងច្រានចោលដាច់ខាតចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរវាងរដ្ឋភាគី ជាក់ស្ដែងករណីថៃចោទកម្ពុជា និងបានជំរុញឱ្យថៃបញ្ឈប់ការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធដែលបញ្ចេញសារធាតុគីមីពុល គ្រាប់ទម្លាក់ ពីលើអាកាសប្រភេទ MK_series 80 ការចាប់និងឃុំខ្លួនទាហានកម្ពុជាក្រោយបទឈប់បាញ់ និងការរំលោភបំពានលើទាហានកម្ពុជាក្នុងអំឡុងពេលឃុំខ្លួន៕

The post អាជ្ញាធរមីនកម្ពុជា ច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ និងបញ្ជាក់ថា កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ appeared first on .